មាតិកាព័ត៌មាន

គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន ៣១៧ សៀមរាប

សៀមរាប៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន៣០៤ គ្រួសារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្នុងសេចក្តីរាយការណ៍ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប បានបញ្ជាក់ពីលទ្ធផលការងាររបស់យោធិនពិការ នៅក្នុងមណ្ឌល និង កង្វះខាតមួយចំនួនរួចមក មានប្រសាសន៍សំណេះសំណាលនាឪកាសនោះ​ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង …

អានបន្ត»

សមត្ថកិច្ចចាប់ខ្លួនកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។ គួររំលឹកថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦៖៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញឹក ផន ដែលមានរហ័ស្សនាម០៩ និង ឈ្មោះ ប្រាក់ សំបាន ជាអ្នកបើកបរម៉ូតូ ។ ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត រហ័ស្សនាម០៩ ទាញកាំភ្លើងវែង AK47 ពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ …

អានបន្ត»

អ.ហ ចាប់ខ្លួនក្រុមក្មេងទំនើងដែលកាប់សម្លាប់គ្នានៅផ្លូវ៦០ម៉ែត្រ ជិតសណ្ឋាគារសុខា សៀមរាប

    សៀមរាប៖សូមចូលរួមអបអរសាទរ ចំពោះកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលបានប្រឹងប្រែងស្រាវជ្រាវរហូតឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ដែលបានធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់ ។យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០ ទីតាំងផ្សេងៗគ្នាក្នុងក្រុងសៀមរាប ខេត្តសៀមរាប។   នាយអាវុធហត្ថ ម្នាក់បានឲ្យដឹងនៅព្រឹកថ្ងៃទី២២នេះថា ករណីក្មេងទំនើងចំនួន២នាក់ដែលបានធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់នៅផ្លូវ៦០ម៉ែត្រ ជិតសណ្ឋាគារសុខា សៀមរាប ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមស្រាវជ្រាវចាប់ខ្លួនបានហើយ។បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវបន្តដើម្បីឈានទៅប្រមូលភ័ស្តុតាងបន្ថែមទៀត។    មហាជន បានកោតសរសើរកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលបានបំបែកសំណុំរឿងឃាតកម្មបិទមុខនេះបានសម្រេច និងផ្លែផ្កាផងដែរ។   សូមរម្លឹកថា ករណីនេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប ៦០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

អានបន្ត»

សមត្ថកិច្ចកំពុងបើកការសើបអង្កេត ករណីបង្កហិង្សាដោយក្មេងទំនើង១ក្រុម បានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់

សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប កំពុងបើកការសើបអង្កេត ករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុងក្មេងទំនើង១ក្រុមបានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់ រួចគេចខ្លួនបាត់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចឲ្យដឹងថា ករណីបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ(អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជឹះម៉ូតូចំនួន០៣គ្រឿង រួមមាន៖១,ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ស្លាប់)។២,ឈ្មោះចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(របួសធ្ងន់)។ ៣,ឈ្មោះភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(របួសស្រាល)។៤,ឈ្មោះចៅ ចេន …

អានបន្ត»

ប្រជាពលរដ្ឋរាប់សិបគ្រួសារ មានការរិះគន់ ទៅលើសង្កាត់រដ្ឋបាលព្រៃឈើ ដើប្រមូលលុយពីឈើ ហើយមិនធ្វើការបង្ក្រាប…?

ខេត្តសៀមរាប: តាមប្រភពព័ត៍មានរាយការណ៍នៅខ្វាវស្រុកជីក្រែងបានអោយដឹងថា ក្រុមដឹកជញ្ជូនបទល្មើសផលនៃអនុផលព្រៃឈើ យ៉ាងគគ្រឹគគគ្រេងជាបន្តបន្ទាប់រៀងរាល់យប់ ថ្ងៃ មិនដែលលួសម្ដងណាឡើង ដោយសាតែ លោកមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើឃុំខ្វាវ ឈ្មោះ លោក “កោះ គាន ជាអ្នកបើកភ្លើងខៀវអោយ ទើបក្រុមឈ្មួញដឹកឈើដោយរលូនបើខ្មោចស្រុក មិនបើកដៃឲ្យខ្មោចព្រៃមិនហ៊ានចូលយ៉ាងណាមិញ ក្រុមឈ្មួញបទល្មើសព្រៃឈើទាំងអស់ បានអះអាងថា ពួកគាត់ដឹកឈើទាំងយប់ទាំងថ្ងៃនេះបានក៏ព្រោះតែពួកគាត់បានបង់លុយអោយ លោក មេព្រៃ ឈ្មោះ “កោះ គាន”មុនរួចរាល់អស់ហើយ ទើបចេញដោយសុវត្ថភាពបាន។ ប្រភពឈ្មួញបន្តទៀតថា ប្រភេទឈើដែលពួកគាត់ដឹកមាន ឈើដុំផ្ចឹកនិងសុក្រំ 1គោយន្តកន្ត្រៃពី10មឺុនទៅ20មឺុនរៀលតាមឈើតិចរឺច្រើន ឈើគ្រេត្រង៉ោលពី 6មឺុនរៀលទៅ12មុឺនរៀលតាមតិចរឺច្រើនដូចគ្នា ឈើក្តា និង ឈើ គ្រឿង 1គោយន្តកន្ត្រៃពី20-30មឺុនទៅ40មឺុនរៀល។ ឈើដែលក្រុមឈ្មួញដឹក ចេញពី ភូមិព្រះត្រពាំង ភូមិកប់លាវ ភូមិសង្កែធំ , ភូមិរមាស ភូមិខ្វាវ ឆ្លងកាត់ទីស្នាក់កាសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដោយរលូន ដោយគ្មានឃើញ លោក “កោះ គាន”ចេញមុខមកចុះបង្កា្របម្ដងណាឡើយព្រោះខ្លាចបាត់លាបសក្ការៈ ដោយសារទង្វើរនៃអំពើពុករលួយ …

អានបន្ត»

មុននេះមានករណីនារីចិនម្នាក់ចងជាមួយកំរាលពូករួចលោតទម្លាក់ខ្លួនពីជាន់ទី៦ ទើលើកញ្ចក់សំយ៉ាបក្លោងទ្វារសណ្ឋាគារ រួចស្រែកឲ្យគេជួយបង្កឲ្យមានការភ្ញាក់ផ្អើល

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយនារីជនជាតិចិនម្នាក់បានស្រែកដង្ហើយហៅគេអោយជួយ នៅលើសំយ៉ាបក្លោងទ្វារចូលសណ្ឋាគារមួយកន្លែង បន្ទាប់ពីនាងចងជាមួយកំរាលពូករួចលោតទម្លាក់ខ្លួនពីលើជាន់ទី៦ មកទើលើកញ្ចក់សំយ៉ាបក្លោងទ្វារ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងម្ចាស់ហាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយសង្គ្រោះ នៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ….ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយបានដាក់ជណ្តើរទៅជួយសង្គ្រោះនារីរងគ្រោះឲ្យចុះមកក្រោមវិញ និងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីធ្វើការសង្គ្រោះ ហើយកម្លាំងសមត្ថកិច្ចបានសម្រុកឡើងទៅបន្ទប់កើតហេតុ​ និងឃាត់ខ្លួនមនុស្សបានម្នាក់​យកទៅសាកសួរនៅប៉ុស្តិ៍​ផងដែរ។។ ទាក់ទងនឹងករណីនេះផងដែរ មានការសង្ស័យថាជាការបង្ខាំងមនុស្ស ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការតាមជំនាញខ្លួន។

អានបន្ត»

អាជ្ញាធរខេត្តសៀមរាបបានកៀងគគ្នាជិះកង់ហាត់ប្រាណ និងដើម្បីជំរុញវិស័យ ទេសចរណ៍ក្នុងស្រុក

សៀមរាប៖នៅថ្ងៃឈប់សម្រាកនិងពេលល្ងាច អាជ្ញាធរខេត្តសៀមរាប និងពលរដ្ឋជាច្រើននាក់បានកៀងគគ្នាជិះកង់ នៅតំបន់អង្គរនិងតាមបណ្តារស្រុកមួយចំនួន ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងលើកទឹកចិត្តកសិករការដាំដុះបន្លែកសិកម្ម និងចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងជាពិសេសបានហាត់ប្រាណដើម្បីសុខភាពផងដែរ។ គួរបញ្ជាក់ផងដែរថា នៅពេលថ្មីៗនេះ អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរស្រុក បានកៀងគពលរដ្ឋ ជិះកង់ ហាត់ប្រាណដើម្បីសុខភាព ព្រមទាំងជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងលើកទឹកចិត្តកសិករការដាំដុះបន្លែកសិកម្មនិងចិញ្ចឹមសត្វលក្ខណៈគ្រួសារ។ ជាក់ស្តែងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៨នេះថា លោកបានដឹកនាំមន្រ្តីរាជការនិងបងប្អូនប្រជាពលរ ដ្ឋ ជិះកង់ជាលក្ខណៈគ្រួសារ ដើម្បីជំរុញវិស័យទេសចរណ៍ ក្នុងស្រុក និងលើកទឹកចិត្ត កសិករ ការដាំដុះបន្លែកសិកម្មនិងចិញ្ចឹមសត្វលក្ខណៈគ្រួសារ។លោកបន្តថា ការជិះកង់នេះធ្វើឡើងកាលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ដែលមានសមាជិកចូលរួមជិះកង់មានចំនួន ២៥២នាក់ លើប្រវែងផ្លូវចម្ងាយ៤០គីឡូ ម៉ែត្រ ដោយចេញដំណើរពីសាលាស្រុក ដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ បានឆ្លងកាត់ភូមិសាស្រ្តឃុំចំនួន ៣ គឺឃុំរលួស ឃុំកន្ទ្រាំង និង ឃុំបល្ល័ង្ក ។លោកបន្ថែមថា កម្មវិធីជិះកង់នេះ ក៏មានកម្មវិធីដាំដើមឈើចំនួន ៧០០ដើម (ដើមធ្នង់ …

អានបន្ត»

ចាប់បានហើយ !ជនសង្ស័យដែលគំរាម សម្លាប់ម្តាយមីងនិងបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ

  សៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលស្រុកត្បែងមានជ័យ បានសហការគ្នាតាមចាប់ជនសង្ស័យមាន សតិវិបល្លាសដែលបានផ្ជុងគំរាមសម្លាប់ម្តាយមីងនិងវាយបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃនោះបាននៅលើខ្នងភ្នំត្បែង។    ហេតុការណ៍ចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី២៤ខែក្កដាឆ្នាំ២០២០ ស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំងគោកឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។     សូមរម្លឹកថា កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០  ស្ថិតនៅជិតសាលាបៀលប្រាយ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបមានករណីមនុស្សសតិគ្រប់ និងមានសំបុត្រពេទ្យឆ្កួត ទើបសមត្ថកិច្ចមិនហ៊ានប៉ះ និងបានលីកាំបិតខ្វែវ ដើរកាប់គេឯងតាមផ្លូវក្នុងភូមិខាងលើ អស់មូតូចំនួន៣គ្រឿងនិងឡាន២គ្រឿង ក្នុងនោះបានកាប់ឡានម៉ាសាដាបើកគេចខ្លួនទៅបាត់ ដោយភ្ជាប់កាប់ទៅតាមឡានផងដែរ។ជនសង្ស័យនោះមានឈ្មោះ ហែម បញ្ញា អាយុ២៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានដើរចោលផ្ទះជាច្រើនថ្ងៃ ទើបតែថ្ងៃនេះត្រលប់មកផ្ទះវិញ ស្រាប់តែដេញកាប់គេឯង ផ្អើលភូមិតែម្តង។នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើបានទៅសម្ងំនៅលើកំពូលភ្នំត្បែងមានជ័យ ដើម្បីឲ្យលោកស្រោចទឹកលើករាសី។     បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍ស្វាយដង្គំ និងកម្លាំងអធិការក្រុងសៀមរាប កំពុងនាំយកជនសង្ស័យខាងលើ មកកាន់ខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

អានបន្ត»

ដឹកឈើចេញពីខេត្តព្រះវិហា ឆ្លងកាត់ស្រុកស្វាយលើ ទាំងថ្ងៃចូលមកខេត្តសៀមរាប

បទល្មើសដឹកឈើ កើតមានរាល់ថ្ងៃ សេចក្តីរាយការណ៍កាលពីថ្ងៃ ២០កក្កដាវេលាម៉ោង ១០ ថ្ងៃត្រង់មានឡានសាំយ៉ុងពណ៍ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើចូលមកទឹកដីខេត្តសៀមសមត្ថកិច្ចជំនាញឈរជើងនៅតាមដងផ្លូវសង្ងំខ្លួនសូន្យឈឹងមិនមានវិធានការបង្រ្កាប។ ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុកមកថាមេឈ្មួញដឹកជព្ជួានឈើសង្ស័យអត់ច្បាប់តាមរថយន្ត សាំយ៉ុងដែលគេស្គាល់ ឈ្មោះខេង ដឹកឈើចេញពីខេត្តព្រះវិហាឆ្លងកាត់ស្រុកស្វាយលើបានធ្វើសកម្មភាពដឹកឈើទាំងថ្ងៃត្រង់ចូលមកខេត្តសៀមរាបស្ទើរាលថ្ងៃនិងយប់ករណីរឿងនេះ លោកម៉ុងប៊ុនលីម នាយខ័ណ រដ្ឋបាលព្រៃឈើខេត្តសៀមរាបបានដឹងឬជ្រាបរឿងឈើដឹកចេញ់ចូលរាប់សឹបឡានក្នុង១ ខែៗឬមួយដឹងហើយមិនហ៊ានអើតមុខចេញ់មកបង្រ្កាប។ តាមប្រភពៈពីសម្ថតកិច្ចម្នាក់បានអោយដឹងថា មេឈ្មួញឈ្មោះខេងតែងដើអួតក្អេងក្អាងថាខ្លួលមានបងធម៍ជាមេព្រៃហើយមិនចាំបាច់ក្លាចញញើតអ្វីទេដឹកជព្ជួានឈើមិនកោតញញើតមន្ត្រីជំនាញណាឡើយ។ដឹកឈើតាមរថយន្តសាំយ៉ុងឆ្លងកាត់ទីស្នាក់ការស្រុកស្វាយលើចូលមកខេត្តសៀមរាប បានយ៉ាងរលូនហើយ យកមក ចែកចាយតាមសិប្បកម្មនិងដេប៉ូក្នុងខេត្តសៀមរាបមាសេរីមហាជនដែលឃ្លាំមើលព្រៃឈើបានសំដែងនូវសេចក្តីខកចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់ព្រៃធនធានធម្មជាតិដែលក្មេងជំនាន់ក្រោយមិនបានឃើញបានដឹងថាប្រទេសកម្ពុជាយើងនឹងធ្លាក់ក្នុងភាពអន្តរាយនឹងវិនាសកម្មព្រៃឈើស្ទើរផុតពូជ។ ដោយ ឃឹម សុវណ្ណ

អានបន្ត»

ដុតភ្នក់ភ្លើងគោធ្វេសប្រហែស បណ្តាលឲ្យឆេះរោងចិញ្ចឹមគោ អស់ទាំងស្រុងនៅសង្កាត់ជ្រាវ

សៀមរាប ៖សមត្ថកិច្ចបានឲ្យដឹងថា ដុតភ្នក់ភ្លើងធ្វេសប្រហែសបណ្តាលឲ្យអគ្គិ ភ័យបានឆាបឆេះរោងចិញ្ចឹមគោ មួយខ្នងទំហំ១២ម៉ែត្រគុណ២៥ម៉ែត្រនិងខូចខាត ទ្រព្យសម្បត្តិអស់ទាំងស្រុង តែសត្វគោបានប្រឹងរើរួចទាំងអស់។      ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។      នគរបាលមូលដ្ឋានបានឲ្យដឹងថា មានករណីអគ្គិភ័យ ឆេះរោង ផ្ទុកសម្ភារៈមួយខ្នងទំហំ១២ម៉ែត្រគុណ២៥ម៉ែត្រនិងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ។ជនរងគ្រោះមានឈ្មោះហ៊ុម ប្រឹង ភេទប្រុស អាយុ៥៣ ឆ្នាំ មានទីលំនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប។ នគរបាលបន្តថា ដំណើររឿងនៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២០វេលាម៉ោងប្រហែល ១៩ និង០០នាទី ជនរងគ្រោះបានដាក់ភ្នក់ភ្លើងគោ រួចក៏មកសម្រាកនៅឯផ្ទះរបស់គាត់មានចម្ងាយប្រហែល១៥០០ ម៉ែត្រ ពីរោងគោរបស់គាត់ លុះដល់ម៉ោង ២០និង៣០ នាទី ក៏ស្រាប់តែមានប្រជា ពលរដ្ឋដែលមានទីលំនៅក្បែរនោះបានខលប្រាប់ ជនរងគ្រោះថារោងគោដែររបស់ខ្លួននៅខាងត្បូងភូមិជ្រាវត្រូវបានភ្លើងឆេះ ភ្លាមៗនោះជនរងគ្រោះបានទៅដល់កន្លែងកើតហេតុពិនិត្យមើលគឺពិតជាមានហេតុការណ៍ដូចដែលអ្នកភូមិបានរៀបរាប់មែនទើបជនរងគ្រោះបានទាក់ទងមកសមត្ថកិច្ចដើម្បីទាក់ទងរថយន្តពន្លត់អគ្គិភ័យចុះមកពន្លត់កន្លែងកើតហេតុ។ការខូចខាតរួមមាន៖រោងគោធ្វើអំពីឈើប្រក់ស័ង្កសីទំហំ១២ម៉ែត្រ x ២៥ម៉ែត្រ,គោយន្តកន្រ្តៃចំនួន២ គ្រឿង, ទូកស្មាច់ប្រវែង៨ម៉ែត្រចំនួន១។ក្នុងករណីនេះប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿង រថយន្តស្នងការខេត្តនិងអធិការក្រុង៕

អានបន្ត»