មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ

ព័ត៌មានជាតិ

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ ០៧​នាក់​ ពី​បទ​ រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

​សៀមរាប​៖​ នៅ​ថ្ងៃ​ពុធ​ ១៥​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៩​  វេលា​ម៉ោង​១២​និង​៣០​នាទី​ ផ្នែក​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជា​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដំ​ដែក​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ចាស់​ បាន​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​ ០៧​នាក់​ ពី​បទ​ រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ នៅ​ភូមិ​ក្បួន​ និង​ភូមិ​គោក​សង្កែ​ ឃុំ​ខ្ចាស់​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​។​ ​​ជនសង្ស័យ​ទាំង​៧​នាក់​រួម​មានៈ​១-​ឈ្មោះ​ ឡៃ​ លី​ (​តាម​)​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ទីលំនៅ​ភូមិ​គោក​រលួស​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​ ២-​ឈ្មោះ​ អៃ​ ឆៃ​យ៉ា​(​វ៉ៃ​)​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ នៅ​ភូមិ​ក្បួន​ ឃុំ​ខ្ចាស់​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​ ៣-​ឈ្មោះ​ ផុ​ន​ យ៉ុ​ង​ជេ​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ នៅ​ភូមិ​ក្បួន​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ …

អានបន្ត»

ករណីអគ្គិភ័យ ឆេះផ្ទះអស់ចំនួន៣ផ្ទះ កណ្តាលក្រុងសៀមរាប

ថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង​ ១៥:៣០នាទី រលត់ទៅវិញម៉ោង១៦:៣០នាទី ។ របាយការណ៍ស្តីពី: ករណីអគ្គិភ័យ ឆេះផ្ទះអស់ចំនួន៣ផ្ទះ ស្ថិតនៅក្រុមទី០៨ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ម្ចាស់ផ្ទះទី១: ជាម្ចាស់ដីឈ្មោះ មិត្ត ចំរើន ភេទប្រុស អាយុ ៣៦ ឆ្នាំ បានជួលអោយឈ្មោះ យ៉ាង ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួនបាត់)រស់នៅភូមិកើតហេតុខាងលើ ។ បណ្តាលអោយរងការខូចខាត: – ឆេះផ្ទះមួយខ្នងទាំងស្រុង ទំហំ៤ម៉ែតx ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងក្តារ ឆេះអស់ទាំងស្រុង ។ …

អានបន្ត»

លោកតាល់ អាចបើកល្បែង អាប៉ោង ដ៍ធំបាន នៅក្រុងបាត់ដំបង ទំនងអាជ្ញាធរ មានសមត្ថកិច្ច អសម្ថភាពក្នុងការបង្ក្រាប

ខេត្តបាត់ដំបង៖ វង់ល្បែងស៊ីសង របស់តាល់ បានដំណើរការ បើកលេងទាំងយប់ទាំងថ្ងៃ ស្ថិតនៅវាលស្រែ១០០ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាច្រើនឆ្នាំមកហើយ មិនដែលមានអាជ្ញាធរឬសមត្ថកិច្ច ណាហ៊ានទៅបង្ក្រាបនោះឡើយ។ ប្រការដែលអាជ្ញាធរនិងសមត្ថកិច្ច នៅក្រុងបាត់ដំបងនិងខេត្តបាត់ដំបង មិនបានចុះបង្ក្រាប នៅទីតាំងវង់ល្បែង របស់លោកតាល់ បែបនេះ ត្រូវបានគេសង្ស័យថា អាជ្ញាធរសមត្ថកិច្ច អាចប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធ ជាថ្នូរមិនបង្ក្រាប។ ប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបង បានឲ្យដឹងថាវង់ល្បែងអាប៉ោង របស់ថៅកែឈ្មោះតាល់ បានបើកឲ្យភ្ញៀវចូលលេង ជាយូណាស់មកហើយ ដោយមានអ្នកចាញ់ឈ្នះ រាប់លាន ក្នុងមួយថ្ងៃៗ មិនដែលមានមន្ត្រីរូបណាហ៊ានបង្ក្រាបនោះទេ។ ប្រជាពលរដ្ឋថា ចាប់តាំងពីមានវង់ល្បែងអាប៉ោង របស់ឈ្មោះតាល់ មក នៅក្នុងមូលដ្ឋានរបស់គាត់ តែងតែមានអំពើចោរកម្ម ជាញឹកញាប់ ធ្វើឲ្យពួកគាត់ រស់នៅមានការភ័យខ្លាច ជាខ្លាំង។ ដូច្នេះតាមរយ:បណ្ដាញសារព័ត៌មាន ពួកគាត់សូមសំណូមពរ ដល់អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ មេត្តា ជួយបង្ក្រាបនៅ …

អានបន្ត»

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប ខូចខ្ទេចខ្ទី ព្រោះស្ថានីយ៍ថ្លឹករថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ) ក្រោយសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ចេញផ្សាយមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែមាន ផេកហ្វេសប៊ុកមួយ ដែលមាន ឈ្មោះ(មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប) បានថតអត្ថបទរបស់គេហទំព័រសៀមរាបប៉ុស្ដិ៍ យកទៅបង្ហោះក្នុងផេក(មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប) ធ្វើការបដិសេធ និងបានសរសេរអក្សរថែមពីលើរូបភាពថតនោះថា (ព័ត៌មានក្លែងក្លាយ)។ ជុំវិញករណីនេះ ភ្នាក់ងារបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះយកព័ត៌មានផ្ទាល់ បានរាយការណ៍ថា រូបភាព ដែលបានបង្ហោះនៅក្នុងគេហទំព័រសៀមរាបប៉ុស្ដិ៍ ដែលធ្វើឲ្យ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប មានការបដិសេធនោះ គឺរូបភាពថត នៅព្រលប់ថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩ នៅក្បែរស្ថានីយ៍ថ្លឹងរថយន្តពួក និងរូបថតនៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប បង្ហាញពីផ្លូវរងការខូចយ៉ាងដំណំ។ អ្នកគ្រប់គ្រងគេហទំព័រសៀមរាបប៉ុស្ដិ៍ បានឲ្យដឹងថា លោកមានការសោកស្ដាយយ៉ាងខ្លាំង …

អានបន្ត»

ថ្នាំញៀនជិត ១០០គីឡូក្រាម និងសារធាតុគីមីផ្សំ ជាង ២៨គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន «ក៣» សហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវ និងបើកប្រតិបត្តិការជាក់ស្តែងបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ដោយចាប់ជនជាតិវៀតណាមចំនួន ៤នាក់ (ស្រី២នាក់) រួមជាមួយថ្នាំញៀនប្រមាណ ១០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត នេះបើយោងតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បញ្ជាក់ថា ប្រតិបត្តិការនេះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានធ្វើឡើងយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលគ្មានលេខ ក្រោយមន្ទីរពេទ្យរបេង ផ្លូវ១១៣ ក្រុម២៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ …

អានបន្ត»

បាត់បង់អាយុជីវិតមនុស្ស រលំសំណង់វត្តប្រាសាទគោកចក មូលហេតុរងចាំជំនាញសិក្សា

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាសម្តែងការសោកស្តាយនូវការបាត់បង់អាយុជីវិតមនុស្សដោយសារបាក់រលំសំណង់ឧបដ្ឋានសាលាវត្តប្រាសាទគោកចក នៅរសៀលថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប រួមជាមួយប្រតិភូអមដំណើរជាសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប និង វត្តមានតំណាងរាស្ត្រមណ្ឌលសៀមរាប គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញពិនិត្យ គំនរបាក់បែកនៃទីតាំងការដ្ឋានសំណង់ឧបដ្ឋានសាលាឆាន់ ស្ថិតក្នុងវត្តប្រាសាទគោកចក សង្កាត់គោកចកក្រុងសៀមរាប ខេត្តសៀមរាប ដែលបានដួលរលំនៅអំឡុងម៉ោង ១៤និង១៥នាទី នារសៀលថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សរង្គ្រោះ​ ១៦នាក់ ស្លាប់​ ៣នាក់ និង​ របួសធ្ងន់ស្រាល​ ១៣នាក់ ត្រូវបាន អភិបាលនៃគណៈអភិបាលខេត្ត ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះ ចាត់វិធានការទាន់ពេលវេលាជួយសង្គ្រោះជនរងគ្រោះដែលនៅមានជីវិតយកទៅកាន់មន្ទីរពេទ្យ។ ក្នុងដំណើរចុះពិនិត្យទីតាំងសំណង់បាក់រលំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុដោយចៃដន្យនេះ សំខាន់សម្តែងការសោកស្តាយជាទីបំផុតដល់អ្នកដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា បានមានប្រសាសន៍ស្នើដល់សមត្ថកិច្ចគ្រប់ផ្នែក …

អានបន្ត»

ការដឹកជញ្ជូនអនុផលព្រៃឈេីចេញពីព្រៃសហគមន៍ ស្រេីង នៅតែបន្តកេីតមានគគ្រឹងគគ្រេងដ៍ដែល

ខេត្តកំពុងធំ កាលពីថ្ងៃទី២៧ ខែវិញច្ចិកា រ២០១៩ ការដឹកជញ្ជូនអនុផលព្រៃឈេីចេញពីព្រៃសហគមន៍ ស្រេីង និងភូមិ ស្វាយ ឃុំស្រេីង ស្រុកប្រាសាទសំបូរ នៅតែបន្តកេីតមានគគ្រឹងគគ្រេងដ៍ដែល ទស់បីមានការហាមប្រាមពីពីមន្រ្តីជំនាញថ្នាក់ជាតិយ៉ាងណាក៍ដោយ ក៍មន្រ្តីជុំនាញថ្នាក់ក្រោម មិនមានវិធានការទប់ស្កាត់បានម៉ត់ចត់ទេ ។ បេីយោងតាមប្រជាពលរដ្ឋនៅទីនោះបានបង្ហេីបប្រាប់ យេីងខ្ញុំជាអ្នកយកព័ត៌មានបានឲ្យដឹងថា មន្រ្តីជុំនាញនៅទីនោះមានការសង់ស្ស័យថាមានការឃុបឃិតគ្នាហេីយបានជាអ្នករកសុីបត់ល្មេីសដឺកជញ្ជូនដោយរលូនទាំងយប់ទាំងថ្ងៃយ៉ាងរលូន។ល។

អានបន្ត»

រុករកជនរងគ្រោះការបាក់រលំសាលាឆាន់ នៅវត្តប្រាសាទគោកចក បានបញ្ចប់ដោយមិនមានអ្នករងគ្រោះទៀតនោះទេ

ក្រុមការងារជួយរុករកជនរងគ្រោះការបាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក បានបញ្ចប់នៅវេលាម៉ោង១កន្លះយប់ដោយមិនមានអ្នករងគ្រោះទៀតនោះទេ។ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប បានចុះមកពិនិត្យ កន្លែងហេតុ និងបានសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យខេត្ត។ សូមរំលឹកថា៖ កាលពីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានឧបទ្ទវហេតុមួយបានកើតឡើង ដោយបាក់រលំប្លង់សេអគារសាលាឆាន់មួយកន្លែង ទំហំ៣០ម៉ែត្រ គុណនឹង៤០ម៉ែត្រមានកំពស់៨ម៉ែត្រ កំពុងសាងសង់ ស្រាប់តែបាក់រលំធ្លាក់សង្កត់មកលើប្រជាពលរដ្ឋ និងព្រះសង្ឃ បម្រើការនៅទីនោះ ដែលធ្វើឲ្យមានអ្នកស្លាប់បីនាក់និងរងរបួស១៣អង្គ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។ ឧបទ្ទវហេតុបាក់រលំប្លង់សេអគារសាលាឆាន់នេះ បានកើតឡើង នៅវត្តប្រាសាទគោកចក ស្ថិននៅក្នុងភូមិវាលសង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប។ ក្រុមជួយសង្គោះបានប្រើពេល ជិត១២ម៉ោង សាលាឆាន់នេះ បានផ្តើមកសាងនៅឆ្នាំ២០១៣ ទុកចោលមួយរយះ ក្រោយមកចៅអធិការវត្តឡើងថ្មី ចាប់កសាងបន្តនៅឆ្នាំ២០១៨ ។ បន្ទាប់ពីទទួលបានដំណឹងខាងលើនេះរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី …

អានបន្ត»

បាក់ប្លង់សេសាលាឆាន់ វត្តប្រាសាទគោកចច រងគ្រោះសរុបចំនួន ១៦អង្គ/នាក់ ស្លាប់៣នាក់ របួសធ្ងន់ស្រាល ១៣អង្គ/នាក់

សៀមរាប៖ រលំសាលាឆាន់ កំពុងកសាងថ្មី ទទឹង៣០ម៉ែត្របណ្តោយ៤០ម៉ែត្រ នៅវត្តប្រាសាទគោកចច ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស១៦នាក់ នៅរសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០១៩នេះ ។ ការរលំសាលាឆាន់កំពុងសាងសង់នេះ យោងតាមការសាកសួររបស់សម្ថកិច្ច​ ពីកម្មករកំពុងធ្វើរការតាមក្រុមនិមួយៗ បានបាត់សមាជិកក្រុមសរុបចំនួន១៦នាក់ មកដល់ពេលនេះបានរកឃើញ ចំនួន១៦នាក់ ។ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានជួយសង្គ្រោះជនរងគ្រោះចេញពីគំនរប្លង់សេនេះ។ យោងតាមរបាយការណ៍របស់សាលាខេត្តសៀមរាប បានអះអាងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងជួយសង្គ្រោះ បានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ២អង្គ។ ជនរងគ្រោះរងរបួសធ្ងន់មាន ៤នាក់ (ជាងសំណង់ ៣នាក់ និងប្រជាការពារ១) រងរបួសស្រាលចំនួន ៩អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១នាក់ និងជាងសំណង់ ៧នាក់)។ ជនរងគ្រោះទាំងអស់ …

អានបន្ត»

ចុះបង្ក្រាបគ្រឿងញៀនក្នុងក្លឹបកម្សាន្ត យីហោ«ម៉ាស្ទ័រក្លឹប» នៅក្រុងច្បារមន ឃាត់ខ្លួន ១៦៤នាក់ រកឃើញអ្នកញៀនថ្នាំ ៣០នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ​ ចុះទៅបង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្តនាពេលរាត្រីមួយកន្លែងយីហោ «ម៉ាស្ទ័រក្លឹប» ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ដោយឃាត់ខ្លួនមនុស្សចំនួន ១៦៤នាក់ ភាគច្រើនជាយុវជន យកទៅធ្វើតេស្តទឹកនោម ដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលរកឃើញ៣០នាក់។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅវេលាម៉ោងជាង ១រំលងអាធ្រាត្រយប់មិញឈានចូលថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលការិយាល័យអន្ដរាគមន៍ និងកម្លាំងនគរបាលអធិការដ្ឋានក្រុងច្បារមន ក្រោមគោលការណ៍ឯកភាពពីអភិបាល ខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានចុះអនុវត្តវិធានការរដ្ឋបាលចំហរចុះត្រួតពិនិត្យក្លឹបកម្សាន្តយីហោ «ម៉ាស្ទ័រក្លឹប»។ ជាលទ្ធផលលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មនុស្សចំនួន ១៦៤នាក់ (ស្រី ៦២នាក់) ត្រូវបានឃាត់ខ្លួនដើម្បីធ្វើតេស្តទឹកនោម ហើយយើងរកឃើញថាមានផ្ទុកសារធាតុញៀនចំនួន ៣០នាក់ (ស្រី០៧នាក់)។ សម្រាប់មនុស្សចំនួន៣០នាក់ ដែលបានរកឃើញមានផ្ទុកសារធាតុញៀននោះ ត្រូវចាត់វិធានការតាមនីតិបន្តទៀត។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ចូលរួមកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀននៅលើទឹកដីខេត្តកំពង់ស្ពឺ៕       

អានបន្ត»