មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ (page 10)

ព័ត៌មានជាតិ

សង្វេកណាស់!ត្រៀមចូលរោងការថ្ងៃខាងមុខនេះហើយ បែជាបាក់ដីសង្កត់កូនកំលោះស្លាប់

សៀមរាប÷ពិតជាសង្វេក គូរដណ្តឹងដែលនិងត្រូវចូលរោងការនៅថ្ងៃ១៨ខែមីនាខាងមុខ នេះ ត្រូវដីបាក់សង្កត់កូនកំលោះស្លាប់ បន្សល់កូនក្រមុំអោយសោកសៅម្នាក់ឯង។      ហេតុការណ៍ដ៍អកុសលនេះ បាកើតកាលពីថ្ងៃទី ១២ ខែ កុម្ភះ ២០២០ នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ ក្នុងភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។       លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ណិត ចាប  ភេទប្រុស ២៣ឆ្នាំ ស្រុកកំណើតនៅភូមិ ជ្រាបចាស់ ឃំុជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរប រកសិករ ។ បច្ចុប្បន្នរស់នៅ( គោកត្រម៉េង)ភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោកបន្តថា កាលពីថ្ងៃទី១២ កុម្ភះ …

អានបន្ត»

អ្នកនាំពាក្យៈអាជ្ញាធរជាតិអប្សរានឹងដាក់តាំងបង្ហាញសមិទ្ធិផលដែលសម្រេចបានក្នុងរយៈ ពេល២៥ឆ្នាំ

សៀមរាប÷អាជ្ញាធរជាតិអប្សរា នឹងដាក់តាំងបង្ហាញសមិទ្ធិផលរបស់ខ្លួន ដែលសម្រេចបានក្នុងរយះពេល២៥ឆ្នាំ ដល់មហាជន នៅទីតាំងចំនួនពីរក្នុងរមណីយដ្ឋានអង្គរ។      អ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានថ្លែងក្នុងសន្និសិទកាសែត នៅមុខប្រាសាទអង្គរថា អាជ្ញាធរអប្សរាបានត្រៀមរួចរាល់ហើយ សម្រាប់ការដាក់តាំងបង្ហាញ នូវសមទ្ធិផលដែលសម្រេចបាន ពីការអនុវត្តក្នុងតំបន់រមណីយដ្ឋានអង្គរ រយះពេល២៥ឆ្នាំកន្លងមកនេះ។ ចំពោះទីតាំងដែលត្រូវដាក់បង្ហាញ មានចំនួនពីរ ទី១នៅមុខប្រាសាទអង្គរវត្ត និងទី២ នៅបរិវេណព្រលានជល់ដំរី ដែលធ្វើឡើងចំនួនប្រាំពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់២២ខែកុម្ភះឆ្នាំ២០២០។   លោកបាន លើកឡើទៀតថា ក្នុងរយៈពេល២៥ឆ្នាំនៃការបង្កើត អាជ្ញាធរជាតិអប្សរា គឺយើងសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលរួមមានការងារអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការស្តារ និងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរ ការជួសជុល និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរូបវន្តនានា ជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង/ស្រុកទាំង៥ នៃរមណីយដ្ឋានអង្គរ។ ទាំងអស់នេះ បាននិងកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ មានការប្រែប្រួល និងរីកចម្រើនគួរឱ្យកត់សម្គាល់។      ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំស្តង់ផ្តល់ព័ត៌មាន ដោយដាក់មន្ត្រីជំនាញនៅប្រចាំ ដើម្បីឆ្លើយសំណួរទូទៅ ស្តីពីសមិទ្ធផល  …

អានបន្ត»

ការពារព្រៃសហគមន៍ដើម្បីរក្សាទុកព្រៃឈើ មិនមែនដើម្បីបំផ្លាញនោះទេ!

សៀមរាប៖ កិច្ចប្រជុំពិភាក្សាជុំវិញ រឿងកាយព្រំប្រទល់​ព្រៃសហគមន៍ឆ្កែលូ វត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ​ហ៊ុន សែន គូលេន៣១៧សៀមរាប និងក្រុមការងារ លោក ប្រាក់ ម៉ារីណា តំណាងមន្ទីរកសិកម្ម និងតំណាងរដ្ឋបាលព្រៃឈើរ ខេត្តសៀមរាប និងក្រុមការងារ លោកមេឃុំ លោកប្រធានសហគមន៍ និងប្រជាពលរដ្ឋប្រម៉ាណជិត១០០នាក់បានចូលរួម នៅបរិវេន្ត ព្រៃសហគមន៍ឆ្កែលូ ដែលមានផ្ទៃដីសរុបចំនួន៩៩ហិតាស្ថិតក្នុងភូមិក្រពើឃុំបាល័ង្គស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃសុក្រ១៤កើតខែមាឃឆ្នាំកុរ ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០។ លទ្ធផលក្នុងកិច្ចប្រជុំពិភាគ្សានេះ ប្រជាពលរដ្ឋក្នុងសហគមន៍ បានឯកភាពគ្នាអោយ ឯកឧត្តម ពៅ ស៊ា និងក្រុមការងារ ដាក់គ្រឿងច័ក្រ ដើម្បីចុះកាយព្រំ ជុំវិញព្រៃសហគមន៍ឆ្កែលូ។ ក្នុងនោះពួកគាត់បានលើកឡើងថា៖​​ ពេលកន្លងមកសហគមន៍មិនមានលទ្ធភាពក្នុងការចំណាយដើម្បីកាយព្រុំនោះទេ ពេលនេះបានឯកឧត្តម ពៅ ស៊ា ចុះជួយយ៉ាងនេះពួកគាត់ពិតជាត្រេកអរខ្លាំងណាស់។ លោក ប្រាក់ …

អានបន្ត»

វគ្គបណ្តុះបណ្តាល ស្តីពីច្បាប់របបសារព័ត៌មាន

សៀមរាប៖ វគ្គបណ្តុះបណ្តាល ស្តីពីច្បាប់របបសារព័ត៌មាន នៅសណ្ឋាគារ ម៉េមរ័ នៅល្ងាចម៉ោង ៤,30/នៅថ្ងៃទី / ៦/ ០២ / ២០២០ ក្រោមអធិបតីភាព លោកលីវ សុខុន ជំនួយការផ្ទាល់ ក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប  លោកប្រធានឣង្កការ ជំនួយផ្នែកច្បាប់នៅកម្ពុជា ព្រមទាំងកញ្ញាលីសាជាគ្រូ ផ្នែកច្បាប់មកពីប្រទេសអូស្ត្រាលីនិងជា និស្សិតនៃសកលវិទ្យាល័យច្បាប់ព្រមទាំង មេធាវីផ្នែកការពាច្បាប់អង្គការ និងតំណាង សាលាខេត្តសៀមរាបផងដែរ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅពេញមួយថ្ងៃ ក្រោមបរិយាកាស ស្នឹតស្នាល បំផុតដោយមាន អ្នកសារព័ត៌មានចូលរួមសរុប 18នាក់ បានចូលរួម។ ជាចុងបញ្ចប់ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានមតិសំណេះសំណាល និងផ្តាំផ្ញើ ដល់អ្នក់សារព័ត៌មាន ធ្វើយ៉ាងណា ត្រូវចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ និងគោរពក្រមសីលធម៌វិជ្ជាជីវះ និងច្បាប់ស្តីពីរបបអ្នក់សារព័ត៌មាន។ ដោយប៉ាតសុខ

អានបន្ត»

បនល្បែងដ៍ធំ សម្បើម នៅលើភ្នុំ អាន សេះមានច្បាប់ឬអត់?

ខេត្តព្រះវិហារះ បទបញ្ជានៃ រាជរដ្ឌាភិបាលកម្ពុជាស្តីពី សុវត្ថិភាពភូមិ ឃុំ ៩ ចំណុច ត្រូវបានអាជ្ញាធរមូលដ្ឌាន ទូទាំងប្រទេស យកមកអនុវត្តន៍យ៉ាងមានប្រសិទ្ធិភាព។ តែផ្ទុយទៅវិញ អាជ្ជាធរស្រុកជាំក្សាន្ត ដែលដឹកនាំដោយលោក ជា គឹមសេង ជាអភិបាលស្រុក បែរជាបណ្តែតបណ្តោយ អោយមានបនល្បែងសុីសងដ៍ធំ មានទីតាំងនៅលើភ្នុំអានសេះ ដែលជាច្រកព្រំដែនមួយយ៉ាងសំខាន់ ដែលមានមេបនល្បែងឈ្មោះធី។ ប្រភព ពីប្រជាពលរដ្ឌ រស់នៅតំបន់នោះបានអោយដឹងថា បនល្បែងមួយនេះ គឺបើកលេងយូឆ្នាំមកហើយ ហើយយកឈ្មោះ កាសុីណូ ទ្រីភាព មកដាក់ពីមុខដើម្បីលាក់បាំងពីភ្នែកមហាជន និងច្បាប់ តែតាមពិតកាសុីណូ ទ្រី ភាព នៅលើភ្នំនោះបានបិតទ្វាទុក្ខចោល ជាយូរឆ្នាំមកហើយ ហើយកន្លែងដែលបើកបនល្បែងលេងនោះទៀតសោត គឺសង់រោងនៅក្នុងព្រៃជាប់និងជើងកូនភ្នុំឯណោះវិញទេ។ ប្រជាពលរដ្ឌលោកបានបន្តទៀតថា រាប់ឆ្នាំមកហើយ បនល្បែង១នេះគឺបើកលេងបានដោយរលួន ដោយពុំដែលឃើញមាន សម្ថកិច្ចណាហ៊ានបង្ក្រាបម្តងណាទឿយ នេះប្រហែល ជាមានការសំរបសំរួល ក្រោមការមើលថែយ៉ាងដិតដល់ពីលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តនេះហើយមើលទៅ??? ប្រជាពលរដ្ឌ …

អានបន្ត»

សមត្ថកិច្ចខេត្ដសៀមរាប បញ្ជូនជនជនសង្ស័យ៦នាក់ ទៅតុលាការ ជាប់ពាក់ព័ន្ធមនុស្សឃាត

សៀមរាប: ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាប បញ្ជូនទៅកាន់តុលាការខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២០ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ ករណីជាប់ពាក់ព័ន្ធមនុស្សឃាតដោយចេត្ដនាមានស្ថានទម្ងន់ទោស ដែលករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២០កន្លងមក។ លោក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានអោយដឹងថា ក្រោយមានការសហការជាមួយស្នងការនគបាលខេត្ដសៀមរាប បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បានកំណត់មុខសញ្ញាបានធ្វើការចាប់ខ្លួនបានចំនួន០៦នាក់ជាបន្ដបន្ទាប់ ព្រមទាំងវត្ថុតាងផងដែរ។ជនសង្ស័យចំនួន០៦នាក់ បានសារភាពថា ពួកគេ ពិតជាបានធ្វើសកម្មភាព ជិះម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន។ជនសង្ស័យមានឈ្មោះ គង់ សូរិយា; វ៉ន វ៉ែន; លុន ចំរើនរិទ្ធ និង ឈ្មោះ ងួន ធារ៉ា -ឈ្មោះ ចិន មិនស្គាល់ត្រកូល ភេទប្រុស អាយុ ប្រហែល 18 ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ឈ្មោះសិទ្ធិ មិនស្គាល់ត្រកូល ភេទប្រុសអាយុប្រហែល 18 ឆ្នាំមិនស្គាល់ទីលំនៅ។វត្ថុតាងដែលបានធ្វើសកម្មភាព រួមមានកាំបិតខ្វែវមួយដើម។លោកបានបន្ដថា ជនសង្ស័យទាំង៦នាក់នោះ …

អានបន្ត»

នគរបាលស្រុកស្វាយលើ បង្ក្រាបកន្លែងជល់មាន់ខ្នាយដែក អ្នកលេងរត់អស់នៅសល់តែសង្វៀននិងមាន់

ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកស្វាយលើ និងកម្លាំងប្រជាការពារភូមិ បានចុះបង្ក្រាបទីតាំងជល់មាន់ខ្នាយដែកខុសច្បាប់មួយកន្លែង បន្សល់ទុកតែសង្វៀននិងមាន់៣ក្បាលព្រមទាំងម៉ូតូ៦គ្រឿង។   ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។   លោកវរ:សេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ខែកុម្ភៈ នេះថា ដើម្បីអនុវត្តន៍តាមច្បាប់ស្តីពីភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើបានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទួត និង កម្លាំងប្រជាការពារបានចុះបង្កា្របទីតាំងកន្លែងជល់មាន់មួយកន្លែងនៅចំនុចវាលស្រែ ក្នុងភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។លោកបន្តថា មុនពេលសមត្ថកិច្ចចុះទៅដល់ជនសង្ស័យបានរត់គេចខ្លួនអស់ដោយសារស្ថានភាពទីតាំងវាលស្រលះទើបជនសង្ស័យមើលឃើញសមត្ថកិច្ចពីចម្ងាយ ហើយក៏បាននាំគ្នារត់អស់ បន្សល់ទុកតែវត្ថុតាង (សង្វៀនមាន់) និងម៉ូតូចំនួន ៦ គ្រឿងជញ្ជីងថ្លឹងមាន់មួយ  មាន់ចំនួន៣ក្បាល។ លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ច បានធ្វើការដុតកំទេចនូវសង្វៀនមាន់ចោល ចំណែកម៉ូតូបានយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយលើ បណ្តោះអាសន្នសិនដើម្បីរង់ចាំម្ចាស់មកដោះស្រាយតាមច្បាប់៕

អានបន្ត»

ក្រឡាប់រថយន្តខ្នាតយក្សមួយគ្រឿង ចាក់សត្វជ្រូក៣០០ក្បាលចោលរាលពេញដី

សៀមរាប÷រថយន្តខ្នាតយក្សដឹកសត្វជ្រូកមួយគ្រឿងបានក្រឡាប់ ចាក់សត្វជ្រូកប្រមាណ ជា ៣០០ក្បាល ចោលរាលពេញដី តែមិនមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នោះបានកើតឡើងនាងម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៣០ខែមករាឆ្នាំ ២០២០ លើដងផ្លូវជាតិលេខ៦៧(ហាយវេ)ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។ របាយការណ៍មូលដ្ឋាន កងរាជអាវុធហត្ថស្រុកវ៉ារិនស្នាក់ការសន្តិសុខ៦៧២ បានបង្ហាញថា រថយន្តដឹកជ្រូកមួយគ្រឿងដែលក្រឡាប់នោះម៉ាក.ប៉េអង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ.3F0539 បើកបរដោយឈ្មោះ យ៉ុន ចាន់ថុល ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅ ខណ័មានជយ័ រាជនីភ្នំពេញ។ ចំណែកថៅកែឈ្មោះ (ចែធំ)។ រថយន្តខាងលើ បានដឹកជ្រូកជ្រូកចំនួន៣០០ក្បាល។ ក្នុងពេលក្រឡាប់ ធ្វើអោយងាប់ជ្រូកចំនួន៨៧ក្បាល។ ចំនែកអ្នកបើកបរ និងថៅកែ ពុំមានគ្រោះថ្នាក់អ្វីទេ។ របាយការណ៍មិនបានបង្ហាញថា សត្វជ្រូកខាងលើនោះ ដឹកចេញពីប្រទេសណា ហើយឆ្ពោះទៅកាន់ខេត្តឬរាជធានី យ៉ាងណានោះទេ។ តែអាចដឹកចេញពីប្រទេសថៃច្រើនជាង។ របាយការណ៍បញ្ជាក់ថា ដោយសារការក្រឡាប់នេះបង្កដោយខ្លួនឯង និងមិនមានមនុស្សរងរបួ សមត្ថ កិច្ចបានជួយការពារ រថយន្តនឹងជ្រូក នៅកន្លែងកើតហេតុ រងចាំថៅកែស្វែងរកការជួយអន្តរាគមន៍ …

អានបន្ត»

អាតាល់ អាងអំណាចអ្វីហ៊ានបើកលេងបៀអាប៉ោង នៅកណ្តាលក្រុងបាត់ដំបងយ៉ាងរលូន

បាត់ដំបង៖ អាតាល់ល្បីល្បាញពេញទឹកដីខេត្ដបាត់ដំបង ហេីយមានអំណាចពីឋានព្រះឥន្ទខ្លាំងជាងលោកស្នងការ និងលោកអធិការខេត្ដបាត់ដំបងនោះទើបបានបេីកលេង យ៉ាងរំភេីយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ បានអោយដឹងថាទីតាំងល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោក អួនតាល់ដ៍ធំកន្លែងមួយនេះបានធ្វើការបើកលេងជាយូរឆ្នាំណាស់មកហើយខួបប្រាំងខួបវស្សាដោយរត់ការអោយ សមត្ថកិច្ចនឹងអជ្ញាធរអស់ហេីយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ដ មានអ្នកលេងល្បែងជិះសុទ្ធឡានទំនេីបៗមកលេងមិនថាពេលយប់ឬថ្ងៃនោះទេពោលគឺស្វាគមន៍២៤ម៉ោងលេី២៤ម៉ោងតែគ្មានអាជ្ញាធរនិងសមត្តកិច្ច នៅក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយហេីយល្បែងសុីសងបៀរនឹងអាប៉ោងនេះ បណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយអ្នកទាំងនោះបើកលេងយ៉ាងអនាធិបតេយ្យដោយ មិនគិតពីភាពអសន្តិសុខនិងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។ ប្រជាពលរដ្ឋជាច្រើននៅទីនោះសូមធ្វើការអំពាវនាវ ទៅដល់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តឯកឧត្ដមងួនរតនៈនិងឯកឧត្ដមឧត្ដមសេនីយ៍ទោ អ៊ុចសុខុនស្នងការខេត្តសូមឯកឧត្ដមមេត្ដាមានចំណាត់ការណ៍ ចំពោះមន្ត្រីក្រោមឱវាទឲ្យធ្វើការចុះចាប់បង្ក្រាបទីតាំងនេះផងទាន ដើម្បីជៀសវាងនូវករណីអំពើចោរកម្មនិងភាពអសន្តិសុខនៅក្នុងភូមិឃុំ។ ពលរដ្ឋរិះគន់ថាជាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយទើបមិនហ៊ាន បង្ក្រាបល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោកអួនតាល់ដ៍ធំមួយកន្លែងនេះ ឬខ្លាចបែកឆ្នាំងទើបមិនហ៊ានបង្ក្រាបបែបនេះ។ កាលពេលថ្មីៗកន្លងទៅនេះសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងបន្តទៀត អំពីគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាពតាមមូលដ្ឋាន។ ​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។តែផ្ទុយទៅវិញទន្ទឹមនឹងការ​គាំទ្រនេះអ្វីដែលប្រជាពលរដ្ឋ មិនសប្បាយចិត្តនិងបានសម្តែងនូវក្តីបារម្មណ៍ពីភាពអសន្តិសុខនៅក្នុងភូមិឃុំត្រង់ដែលស្ថិតនៅភូមិអញ្ចាញសង្កាត់អូចារក្រុងបាត់ដំបង ខេត្ដបាត់ដំបងល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោកអួនតាល់ បាននឹងកំពុងបើកលេងរាល់ថ្ងៃ។ ជុំវិញករណីខាងលេីនេះដែរលោកអធិការក្រុងបាត់បងបានមិនអាចសុំការ បំភ្លឺបានទេព្រោះទួរសព្ទ័មិនអាចទាក់ទំនងបាន។ ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចហ៊ានបង្ក្រាប ទីតាំងល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោកអួនតាល់នេះដែរឬទេ?៕

អានបន្ត»

មានបុគ្គលពីររូបកំពុងឈូសរានព្រៃ ក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាប បំរ៉ុងបង្កើតភោជនីយដ្ឋាន

សៀមរាប÷បុគ្គលពីររូបដែលមួយរូបជាអនុប្រធានភូមិ និងមួយរូបទៀតជាថៅថែហាងដ៍ធំក្នុងតំបន់រមណីយដ្ឋានបារាយណ៍ទឹកថ្លា បានកំពុងឈូសព្រៃរានយកដីក្នុងដែនគ្រប់គ្រងអាជ្ញាធរអប្សរា បំរ៉ុងបង្កើតភោជនីយដ្ឋាន និងពុះឡូត៍លក់ ក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាប។ ករណីនេះថ្នាក់ដឹក នាំអាជ្ញាធរអប្សរាបញ្ជាក់ថា ចាំបាច់ត្រូវទប់ស្កាត់មិនអោយបុគ្គណាម្នាក់ ទៅបម្រែពីដីស្រែទៅជាដីភូមិ ពីដីភូមិទៅជាភោជនីយដ្ឋាននោះឡើយ។     ទីតាំងដីដែលបុគ្គលពីរូបខាងលើឈូសឆាយ ស្ថិតក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាប់របងព្រលានយន្តហោះអន្តរជាតិ ជាតំបន់បេតិ កភណ្ឌដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។    នៅទីតាំងកើតហេតុ នាព្រឹកថ្ងៃទី២២ខែមករានេះ លោក កុក ឃន ម្ចាស់ដីដែលកំពុងបង្កើតភោជនីយ ដ្ឋានឈ្មោះថា (មាន់ដុតប៉ោតស្រែ១០០)បានប្រាប់ថា ដីរបស់គាត់មានទំហ៊ុំជាងពីរហិកតា រូបគាត់បានកាន់កាប់ធ្វើស្រែយូឆ្នាំមកហើយ។ ពេលនេះរូបគាត់មានបំណងដាំដើមឈើខ្លះ និងដំណាំហូបផ្លែខ្លះ និងបង្កើតជាកន្លែងលក់ដូរ ដើម្បីជីវភាពគ្រួសារ។ លោកបន្តថា ការដែលមកបង្កើតការដាំដុះនិងកន្លែងលក់ដូរ គឺបានសុំមេភូមិដោយផ្ទាល់មាត់។តែមិនបានស្នើសុំទៅខាងអាជ្ញាធរអប្សរានោះទេ ពីព្រោះថា ត្រឹមដាំដុះមិនខុសច្បាប់អ្វីទេ។      ក្រោយពីទទួលស្គាល់ថា ធ្វើដោយមិនបានសុំច្បាប់ហើយគ្រប់យ៉ាងវាខុសច្បាប់លោក កុក ឃន បញ្ជាក់ថា រូបលោកយល់ព្រមសហការ អោយអាជ្ញាធរអប្សរាដកដើមឈើប្រភេទ(ធ្នង់)ចេញពីដីខាងលើនេះចុះ។ប៉ុន្តែដំណាំផ្សេង ព្រមទាំងរោងនិងគ្រែសុំរក្សាទុក …

អានបន្ត»