មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ (page 2)

ព័ត៌មានជាតិ

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប មានបងប្អូនប្រជាសហគមន៍បឹងពារាំងជាច្រើននាក់បានមកប្រមូលផ្តុំគ្នា ដើម្បីស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាបនិង ថ្នាក់ក្រសួង ជួយពិនិត្យមើលសំណុំរឿងនៅបឹងពារាំងឡើងវិញផង។លោកអ៊ុន ភារ៉ា មន្ត្រីសហគមន៍បឹងពារាំង បានឲ្យដឹងថា ពួកគាត់ស្ម័គ្រចិត្តមកធ្វើការនៅបឹងពារាំង នេះគឺគ្មានប្រាក់ខែ ទេគឺចោលប្រពន្ធកូន ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍ ដែលជាស្រុកកំណើតរបស់ខ្លួនមានការរីកចម្រើន។លោកបន្តថា តែរឿងលោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប ប្តឹងសហគមន៍បឹងពារាំងថា បានប្រើអំពើហិង្សាមកលើរូបគាត់គឺជារឿងមិនត្រឹមត្រូវទេ។លោកបន្តថា លោកពិសិដ្ឋ បាននាំគ្នាប្រមាណជា៥នាក់ចូលមកបឹងពារាំងទាំងយប់ដោយគ្មានការអនុញាតិ និងបានមកអុកឡុកមន្ត្រីសហគមន៍ទាំងយប់ដោយចោទពាសវាលគ្មានដឹងខុសត្រូវ។ចំណែកលោកសឿម សំបូរ មន្ត្រីសហគមន៍បឹងពារាំង បានឲ្យដឹងដែរថា ក្នុងករណីនេះលោកស្នើឲ្យស្ថាប័នតុលាការមេត្តាពិចារណារឿងក្តីនេះឡើងវិញផង។ព្រោះការសម្រេចសាលក្រម ឲ្យពួកគាត់ចាញ់ក្តីបែបនេះវាគឺជារឿងអយុត្តិធម៌សម្រាប់ពួកគាត់។ស្រដៀងគ្នានេះលោក សនសុខ មន្ត្រីសហគមន៍ បឹងពារាំង ក៏បានឲ្យដឹងដែរថា ពួកគាត់ជាម្ចាស់ផ្ទះ គេលួចចូលមកផ្ទះគាត់ទាំងយប់ ហេតុអីតុលាការ សម្រេចឲ្យពួកគាត់ចាញ់ក្តីយ៉ាងដូច្នេះ។លោកស្នើឲ្យស្ថាប័នតុលាការមេត្តាពិចារណារឿងក្តីនេះឡើងវិញផង។លោកបញ្ជាក់ទៀតថា …

អានបន្ត»

ប្រជាពលរដ្ឋក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ជាច្រើនគ្រួសារ កំពុង ហូរទឹកភ្នែកឥតល្ហែរ ដោយចោទលោកឧត្តមសេនីយ៍ទោ​​ ជូតុងអាន មេបញ្ជារការរងកងពលធំលេខ៣ រំលោភយកដីជាបន្តរបន្ទាប់

(ខេត្តព្រះវិហារ)៖ ប្រជាពលរដ្ឋជាច្រើនគ្គ្រួសាររស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត កំពុងយំសោកបោកខ្លួនដោយមើលឃើញ គ្រឿងចក្ររបស់ទាហាននៃកងពលធំលេខ៣ កំពុងជីកកកាយដីចំការស្រែរ និងលុបផលដំណាំរបស់ពួកគាត់ជាបន្តរបន្ទាប់ ដែលពួកគាត់មិនអាចតវ៉ាបានព្រោះខ្លាច នៅនូវពាក្យគំរាមពីលោក ជូតុងអាន ។ នៅរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០នេះ អ្នកយកព័រត៌មានយើងបានចុះទៅផ្តិតយករូបភាព ប្រជាពលរដ្ឋរងគ្រោះចំនួន៣គ្រួសារ ដោយពួកគាត់បាននិយាយខណ:ដែលកំពុងលើកដៃ សំពះផងនោះបានអោយដឹងថា សុំអំពាវនាវដល់សម្តេចតេជោហ៊ុនសែន អោយជួយព្រោះដីស្រែចំការរបស់ពួកគាត់ត្រូវលោកផ្កាយ២ឈ្មោះ ជូ តុងអាន រំលោភយកជាបន្តរបន្ទាប់ស្ទើគ្មានសល់ ។ ពួកគាត់បានបន្តរទៀតថា មិនមែនមានតែ៣គ្រួសារហ្នឹងទេ ដែលត្រូវលោក ជូតុងអាន រំលោភយកដីស្រែចំការនោះ គឺមានពលរដ្ឋជាច្រើនគ្រួសារទៀត ដែលកំពុងរងគ្រោះតែពួកគាត់មិនហ៊ាន ចេញមុខតវ៉ាដោយសារតែពាក្យគំរាមចាប់ដាក់គុក ហើយការរំលោភយកដីពួកគាត់គឺធ្វើជាដំណាក់កាល ដោយដំណាក់កាលដំបូងគឺគ្រាន់តែ សុំដីស្រែរចំការពួកគាត់កាយធ្វើជាផ្លូវឆ្លងកាត់ប៉ុណ្ណោះ តែដល់ដំណាក់កាលជាបន្តរបន្ទាប់គឺកាយផ្លូវមួយទៀតហើយកាយព័ទ្ធយកដីតែម្តង និងធ្វើដូចមុនៗជាបន្តរបន្ទាប់រហូតមកដល់ពេលនេះ គឺប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០គ្រួសារហើយ ។ បើយោងតាមអាខោនFBឈ្មោះsrey Nea បានបង្ហោះរូបភាពស្រ្តីម្នាក់ដួលសន្លប់ដោយ ឃើញសកម្មភាពគ្រឿងចក្ររបស់លោក ជូ តុងអាន កំពុងកាយនិងលុបដំណាំស្រូវរបស់គាត់ កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០ ហើយបានបង្ហោះរូបភាពនោះ ក៍ត្រូវបានគេគំរាមចាប់ដាក់គុកច្រវ៉ាក់ទៀតផងបើមិនលុបចេញ ។ ជុំវិញការចោទប្រកាន់ខាងលើក្រុមការងារយើងមិនអាច …

អានបន្ត»

ដីរាប់រយហិកតា ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា អភិបាលស្រុកអន្លង់វែង ឃុបឃឹតជាប្រព័ន្ធ ឈូសឆាយដីព្រៃរបស់រដ្ឋលក់ទៅអោយឧកញ៉ាម្នាក់នៅខេត្តសៀមរាប

ឧត្តរមានជ័យ ៖ ដីរាប់រយហិកតា នៅចំណុច ឬស្សីខ្លី ស្ថិតក្នុងភូមិ ស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានឈ្មោះ ធា យកគ្រឿងចក្រឈូសឆាយព្រៃដោយសំអាងថាជាដីរបស់ឧកញ៉ាម្នាក់នៅខេត្តសៀមរាប ។ យោងតាមសម្តី ប្រជាពលរដ្ឋនៅក្នុងភូមិបានអោយដឹងថា ដីខាងលើត្រូវបានគ្រឿងចក្រឈូសឆាយព្រៃជាច្រើនខែមកហើយ ដែលមានទំហំប្រហែល៣០០ហិកតា និងកំពុងមានគម្រោងឈូសឆាយព្រៃរាប់រយហិកតាបន្តរទៀតនៅរដូវប្រាំងក្រោយ ។ យោងតាមការបកស្រាយពីម្ចាស់គ្រឿងចក្រដែលកំពុងឈូសឆាយដីព្រៃខាងលើបានអោយដឹងថា ពួកគាត់បានទទួលសុីឈ្នួលគេក្នុងតម្លៃមួយហិកតា ៣០០$ ពីឈ្មោះ តាធៀប ដោយមានឈ្មោះ ធា ជាកូនសម្រាប់រត់ការនិងមើលការខុសត្រូវផ្ទាល់ ។ យោងតាមសម្តីឈ្មោះ ធា បានអោយដឹងតាមទូរស័ព្ទនាថ្ងៃទី១៥ ខែមិថុនា ២០២០ថា ដីខាងលើចំនួន៣០០ហិកតានេះ ដំបូងឡើយជាដីព្រៃរបស់ប្រជាពលរដ្ឋដែលមានប្លង់រឹងស្រាប់ ហើយបានលក់ទៅអោយលោកឧកញ៉ាឈ្មោះ អ៊ុយ ភៀវ មានតួនាទីជាប្រធានសភាពាណិជ្ជ្កកម្ម ខេត្តសៀមរាប ដោយការលក់ទិញនោះ មានការរៀបចំនិងរត់ការទៅមន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័ន ដោយរូបគាត់ ( ឈ្មោះ ធា ) និងទទួលមើលការខុសត្រូវនៃការឈូសឆាយអោយឧកញ៉ា អ៊ុយ …

អានបន្ត»

ស្ត្រីទើបឆ្លងទន្លេ ចំនួន៤៧ នាក់ទទួល អំណោយពី ប្រធានក្រុមការងារចុះជួយឃុំ ប្រាសាទស្រុកវ៉ារិន

ឯកឧត្តម ពៅ ស៊ា​​ ប្រធានក្រុមការងារចុះជួយឃុំ ប្រាសាទស្រុកវ៉ារិន​ខេត្តសៀមរាប និងក្រុមការងារ បានចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងឃុំប្រាសាទ នាព្រឹកសៅរ៍ ៨ រោច ខែជេស្ឋ ឆ្នាំជូត ព ស ២៥៦៤ ត្រូវនិង ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាឃុំប្រាសាទ។ បន្ទាប់ពីបានស្តាប់របាយការណ៍សកម្មភាពនៃក្រុមការងារអនុវត្តផ្ទាល់នូវមូលដ្ឋានរួចមក ឯកឧត្តម​ ពៅ ស៊ា​​​ បានថ្លែងទៅកាន់ស្ត្រីទើបសម្រាលកូនថា​៖ «ស្ត្រីជាមាតាពិភពលោក» ដែលមានគុណតម្លៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន​ ។សូមមាតាបីតា នាំបុត្រាបុត្រី ទៅចុះបញ្ជីអត្រានុកូលដ្ឋាន​ ជាពិសេសសំបុត្រកំណើត គឺមានសារៈសំខាន់ណាស់ ។ មនុស្សម្នាក់ កើតមកមានសំបុត្រកំណើតតែមួយទេ ហើយសំបុត្រកំណើតនេះ ជាប័ណ្ណព័ត៌មានជាក់លាក់របស់បុគ្គលនីមួយៗ។ ក្នុងករណីដែលបុគ្គលណាម្នាក់ដែលមិនមានសំបុត្រកំណើតទេ ពួកគាត់ប្រឈមនឹងផលវិបាកជាច្រើន ទាំងឧិកាសសិក្សា និងការងារ។ ក្នុងឱកាសនោះដែរ ឯកឧត្តម​ ពៅ ស៊ា​ បានថ្លែងអំណរគុណដល់​ សម្តេចអគ្គមហាសេនាបតី …

អានបន្ត»

សិក្ខាសាលា បិទបញ្ចប់គម្រោងសាកល្បងលើកទី ១ កិច្ចពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពី របបសារព័ត៌មាន

លោកពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បង្ហាញថា សិទ្ធរបស់អ្នកសារព័ត៌មាន ត្រូវបានកំណត់ដោយច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ ថ្លែងក្នុងសិក្ខាសាលា បិទបញ្ចប់គម្រោងសាកល្បងលើកទី ១ កិច្ចពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពី របបសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារ តារារង្សី ក្រុងសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា សិទ្ធរបស់អ្នកសារព័ត៌មាន គឺត្រូវមានព្រំដែន ហើយត្រូវបានកំណត់ដោយច្បាប់ ជាមួយគ្នានេះអ្នកសារព័ត៌មានទាំងអស់ក៍ត្រូវប្រកាន់ភ្ជាប់នូវច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ តាមការណែនាំរបស់ក្រសួងព័ត៌មាន ។ លោក ពៅ ពិសិដ្ឋ បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហារបបសារព័ត៌មាន ហើយរដ្ឋាភិបាលក៏បានរៀបចំគោលការណ៍ជាច្រើនដើម្បីជាប្រយោជន៍ដល់អ្នកសារព័ត៌មាន ដូចជាច្បាប់ស្តីពីររបបសារព័ត៌មាន ក្រមសីលធម៌ និងក្រមព្រហ្មទណ្ឌជាដើម។ ជាមួយគ្នានេះ អ្នកសារព័ត៌មានទាំងអស់ត្រូវប្រើប្រាស់សិទ្ធឱ្យស្របច្បាប់ និងតួនាទីរបស់ខ្លួន …

អានបន្ត»

មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាប អំពាវនាវសូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិ រំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់

ក្នុងឱកាសចុះប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅនៃខេត្តសៀមរាប បានធ្វើការអំពាវនាវជាសាធារណៈ សូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់   និង សំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិត ខណៈដែលដីព្រៃរបស់រដ្ឋនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅរាប់រយហិកតា ប្រឈមការបាត់បង់ដោយការទិញលក់ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ក្រោមអំពើឃុបឃិតគ្នាជាប្រព័ន្ធ ។ លោក សេង លន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤រហូតមកដល់បច្ចុប្បន្ននេះ ក្រោមការផ្តល់កិច្ចសហការដោយកងកម្លាំងកងទ័ពនៃយោធភូមិភាគទី៤  ការងារអភិរក្សព្រៃឈើ និង ការទប់ស្កាត់ការបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈនៃការចល័តល្បាតនៅពេលថ្ងៃ និងយាមកាមប្រចាំនៅពេលយប់ តាមគោលដៅនានា ជាមួយនឹងការអប់រំបញ្ជ្រាបការយល់ដឹងជូនដល់ប្រជាសហគមន៍ផងដែរ ស្តីអំពីច្បាប់ព្រៃឈើ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅចំការពូជនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩នេះ ដោយការកើតឡើងនូវអំពើឃុបឃិតគ្នាជាប្រព័ន្ធ រំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ។ លោក …

អានបន្ត»

ប៉ូលីសប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួននាយការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ នឹងនារីម្នាក់រួមនឹងថ្នាំញៀន២គីឡូក្រាម

តាកែវ៖ កំលាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវម្នាក់រួមជាមួយ បក្សពួកម្នាក់ទៀត ដកហូតថ្នាំញៀនបាន ២គីឡូក្រាមកាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌ័មានជ័យ រាជធានី ភ្នំពេញ ។ បើតាមរបាយការណ៍កំណត់ហេតុ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ(ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) នឹងជនសង្ស័យម្នាក់ទៀតឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ បានជួួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនជាប់ជាមួយវត្ថុតាងគ្រឿងញៀនប្រហែល២គីឡូក្រាម រួចបន្តចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសំរបសំរួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះទៅឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួនពីរទីតាំង ទី១- នៅផ្ទះរបស់ជនសង្ស័យ …

អានបន្ត»

អភិបាលរងខេត្តសៀមរាបគូសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងទាក់ ទាញភ្ញៀវទេសចរបានប្រមាណជាង៩លាននាក់

អភិបាលរងខេត្តសៀមរាបបានគូសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ដែលនឹងត្រូវដាក់ដំណើរការនៅឆ្នាំ២០២៣ ហើយអាចទាក់ទាញភ្ញៀវទេសចរ តាមគម្រោង នឹងទទួលបានប្រមាណ៩លាននាក់។ នេះគឺជាការលើកឡើងរបស់ លោក លី  សំរិទ្ធ អភិ បាលរងនៃគណៈអភិបាលខេត្តសៀមរាបក្នុងសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាព និង ទិសដៅការ ងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក លី  សំរិទ្ធ បានលើកឡើងថា ព្រលានយន្តហោះក្រុងសៀមរាបថ្មីនេះ គឺមាន ចម្ងាយប្រមាណ៣០គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុងសៀមរាបដោយបានដំណើរការ សាងសង់អស់រយៈ ជាង១ឆ្នាំមកហើយ។ លោកបានបញ្ជាក់ថា “យើងមានក្តីសង្ឃឹម ដោយ សារ រាជរដ្ឋាភិបាលយើងអនុញ្ញាតឱ្យមានព្រលានយន្តហោះអន្តរជាតិបែបនេះ និងអាចឱ្យ យន្ដហោះចុះ ចត គ្រប់ប្រភេទបាន។ ខុសពីព្រលានយន្ដហោះសព្វថ្ងៃនេះគឺពេលខ្លះ ទទួល ចុះចតមានកម្រិតសម្រាប់តែយន្តហោះ ធុនមធ្យមនោះទេដែលអាចចុះចតបាន ចំណែក ធុនធំមិនអាចចុះបានទេ”។ លោកអភិបាលរងខេត្ដបានបន្ដថា តាមផែនការព្រលានយន្តហោះថ្មីនេះ នឹង សម្រេច ការសាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៣  ហើយអាចនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផងដែរ។  លោករំពឹងថា នៅពេលដែលដាក់ឱ្យដំណើរការព្រលានយន្ដហោះថ្មីនេះ ខេត្ត សៀម រាប នឹងមានកំណើនទេសចរកើនដល់ប្រមាណ៩លាននាក់ ដែលព្រលានយន្តហោះ ថ្មីនេះ អាចផ្ដល់សេវាកម្មបានក្នុងចំណោមភ្ញៀវទេសចរដែលបានមកកម្សាន្ដក្នុង ខេត្ដ។   ជាមួយគ្នា នោះដែរ លោកអភិបាលរងខេត្ដបានបន្ថែមទៀតថា ជាទិសដៅបន្ត នៅ ក្នុង ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ដបានធ្វើការប៉ាន់ប្រមាណ ក្នុង ចក្ខុវិស័យយ៉ាងទូលំទូលាយ ក្នុងការកំណត់ដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍ ស្របតាមការ រីកចម្រើនសង្គម ដើម្បី ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សង្គម  បរិស្ថានល្អនិងសេចក្តីថ្លៃថ្នូរ ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕ ប្រភពពី www.information.gov.kh/

អានបន្ត»

បែកធ្លាយ កម្លាំងសមត្ថកិច្ចខេត្តឧត្តមានជ័យ ចុះទៅឆែកឆេរផ្ទះលោកលាងពៅ ជាមន្ត្រីប៉ូលីសចារកម្មក្រសួងមហាផ្ទៃ គឺគ្រាន់តែធ្វើឱ្យបានល្អមើលតែប៉ុណ្ណោះ? ខេត្ត

ឧត្ដរមានជ័យ:ប្រភពពីសមត្ថកិច្ចដែលធ្វើការនៅក្នុងស្រុកអន្លង់វែង ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដែរថានៅវេលាប្រហែលជាម៉ោង ៣:០០ល្ងាចត្រូវនឹងថ្ងៃពុធទី ២៧ឆ្នាំ ២០២០មានកម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្តឧត្តរមានជ័យរួមសហការជាមួយព្រះរាជអាជ្ញាផងដែរនោះបានធ្វើការចុះឆែកឆេរ លំនៅឋានមួយកន្លែងស្ថិតក្នុងភូមិឃ្លាំងកណ្ដាលឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដែលម្ចាស់ផ្ទះនោះឈ្មោះលាងពៅមានមុខងារជា ប៉ូលីសចារកម្មក្រសួងមហាផ្ទៃបានស្តុកឈើប្រណិតប្រហែល ២ ទៅ ៣ គីប។ ប្រភពខាងលើបានបន្តទៀតថាការឆេកឆេរកបទល្មើសព្រៃឈើនេះ គឺពិតជាមានឈើប្រណីតស្តុកទុកក្នុងផ្ទះនោះមែន ក៏ប៉ុន្តែសមត្ថកិច្ចហាក់ស្ទាក់ស្ទើរមិនហ៊ានបង្ក្រាបទាល់តែសោះនោះគឺ ដោយសារតែមានព្រះរាជអាជ្ញារងម្នាក់ នៅក្នុងខេត្តឧត្ដរមានជ័យជាអ្នកជួយអន្តរាគមន៍ លុះក្រោយមកទៀតសមត្ថកិច្ចចម្រុះទាំងនោះបានដកថយយ៉ាងលឿនជាទីបំផុត។ ពាក់ព័ន្ធនឹងការចុះឆែកផ្ទះមន្ត្រីចារកម្មខាងលើនេះដែរ មេរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងតាមទូរស័ព្ទថាពិតជាមានកម្លាំងចុះឆែកឆេរមែនមានទាំងព្រះរាជអាជ្ញាផងដែរ ប៉ុន្តែគេមិនបានសហការជាមួយកងរាជអាវុធហត្ថស្រុកនោះទេ។ បេីតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះលោកលាងពៅបានឲ្យដឹងដែរថាលោកលាងពៅគឺជា មន្ត្រីប៉ូលិសចារកម្មក្រសួងមហាផ្ទៃកន្លងទៅធ្លាប់បានធ្វើសកម្មភាព រកស៊ីឈើនឹងដឹកជញ្ជូនឈើផងដែរក៏ប៉ុន្តែពេលនេះគាត់បានយកទោះនាទីរបស់ខ្លួនដើម្បីធ្វើសកម្មភាព ប្រដេញរថយន្តក្រុមឈ្មួញដឹកបទល្មើសព្រៃឈើរួចហើយតម្រូវឲ្យឈ្មួញទាំងនោះ បង់ប្រាក់ជាកំហិតបើពុំដូច្នោះទេគាត់នឹងរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធឲ្យចុះមកបង្ក្រាបភ្លាម។ ជុំវិញនឹងការលើកឡើងនេះដែរលោកអនុសេនីយ៍ឯកលាងពៅ នគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃបានឲ្យដឹងតាមទូរស័ព្ទថាសមត្ថកិច្ចទៅដល់ផ្ទះ លោកពិតប្រាកដមែនតែថាលោករកស៊ីឈើគឺមិនពិតប្រាកដទេ ហើយឈើដែលនៅក្នុងផ្ទះលោកពីប្រភេទសឈេីទ្រាស់ជាង២០ដុំប៉ុណ្ណោះ។ ទោះយ៉ាងណាប្រជាពលរដ្ឋដែលដឹងអំពីហេតុការណ៍ខាងលើនេះដែរ កំពុងតែដាក់ការឆ្ងល់ថាចុះបើសមត្ថកិច្ចចំរុះចុះមកដល់ទីតាំងស្តុកឈើហើយហេតុអ្វីមិនបង្ក្រាប? បែរជានាំគ្នាបើកឡានចេញទៅអស់?នោះគឺប្រហែលមកពីព្រះជួយហើយមើលទៅ?។

អានបន្ត»

ខឹងរឿងស្តីបន្ទោសថា ចាក់បាស់ឮៗ ប្អូនថ្លៃកាប់បងថ្លៃស្រី

ខេត្តសៀមរាប៖ ជនដៃដល់ជាប្អូនថ្លៃដែលបានកាប់បងថ្លៃស្រីបណ្ដាលឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួននោះត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានហើយ។ ការចាប់ខ្លួននៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០នៅចំណុចស្រុកពញឮខេត្តកណ្តាលដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល។ ជនសង្ស័យដៃដល់ឈ្មោះងុយ ឆេងឡាយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជននេះជាប់ពាក់ពន្ធ័នឹងករណី៖ ហិង្សារដោយចេតនាដោយមានស្ថានទម្ងន់ទោស (ប្អូនថ្លៃកាប់បងថ្លៃ)។ សូមរំលឹកថាកាលនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ជនដៃដល់ខាងលើបានចូលកាប់បងថ្លៃដល់បន្ទប់ជួលស្ថិតនៅ ភូមិធ្លកអណ្តូង សង្តត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យរងរបួសធ្ងន់។ ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុជនរងគ្រោះ ត្រូវជាបងថ្លៃឈ្មោះភូន ពិដោរ ភេទស្រីអាយុ៤៤ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានស្តីបន្ទោសអោយជនដៃដល់ រឿងចាក់បាស់ឮៗកាលប្រហែល៣ថ្ងៃមុនទើបបណ្តាលអោយជនដៃដល់គុំគួនរហូតធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្តង។ក្រោយធ្វើសកម្មភាពរួចជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់ រហូតថ្ងៃទី២៤ខែឧសភា ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបនិងខេត្តកណ្ដាលចាប់ខ្លួន។ ជនដៃដល់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រគល់ ឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕

អានបន្ត»