មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ (page 20)

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិ​កូរ៉េខាងត្បូង​២​នាក់​ នៅ​ព្រលាន​យន្ត​ហោះ​សៀមរាប ដោយ​រឹប​អូស​លុយ​ខ្មៅ​ជាង​២​លាន​ដុល្លារ

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៨​នេះ​ថា កម្លាំង​នគរបាល​អន្តោប្រវេសន៍​ដែល​ប្រចាំ​នៅ​ព្រលានយន្ត​ហោះ​អន្តរជាតិ​នៃ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​២​នាក់ ដោយ​រឹបអូស​យក​ដុល្លារ បាន​ជាង​២​លាន​ដុល្លារ​។​ ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅ​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩។ សមត្ថកិច្ច​ បាន​បង្ហាញ​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​ ដែល​រង​ការ​ចាប់ខ្លួន​នោះ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​លេខ​UO-706 (HKG-REP) មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន។ ពេល​មក​ដល់​ព្រលាន​យន្តហោះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ក៏​ឃាត់​ជនជាតិ​កូរ៉េខាងត្បូង ចំនួន​០២​នាក់ នោះ​តែ​ម្តង។ ជនជាតិ​កូរ៉េខាងត្បូង​ទាំង​២​នាក់​ នោះ​រួមមាន​ ៖ ​ទី​១៖ ឈ្មោះ YOON WONGI អាយុ​ជាង​៣០​ឆ្នាំ​។ ​ទី​២៖ ឈ្មោះ SONG HYUNHOO អាយុ​ជាង ​៤០​ឆ្នាំ​។​ បុរស​បរទេស​ទាំង​២​នាក់​នេះ បាន​នាំចូល​ប្រាក់​ដុល្លារ​ខុសច្បាប់ ចំនួន ២,២០០,០០០$ នាំ​យក​មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន​។ ក្នុងនោះ​រួមមាន​៖​ក្រដាស​ប្រាក់ ១០០$ ចំនួន ២១,៩០០​សន្លឹក​,​ក្រដាស​ប្រាក់ ៥០$ ចំនួន …

អានបន្ត»

ចាប់ប្រពន្ធចង ចាក់សោរពីក្នុង ហើយដុតផ្ទះសម្លាប់ទាំងគ្រួសារ

សៀមរាប÷ពិតជារន្ធត់ណាស់ មនុស្សចំនួនបីនាក់ដែលក្នុងនោះមានប្រពន្ធ កូន រួមទាំងជនកំណាចផង បានស្លាប់ក្នុងភ្នក់ភ្លើង។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ខែកក្កដាឆ្នាំ ២០១៩ នៅចំណុច ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលបង្កឡើងដោយជនសង្ស័យជាប្តីនិងជាឪពុកកំណាចចាក់សាំងដុតផ្ទះ។ អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ ឯកទេព ពុំសែន បានអោយដឹងថា ករណីហឹង្សាដ៏សែនព្រៃផ្សៃនេះ ផ្តើមចេញពីជម្លោះក្នុងគ្រួសារ។ លោកបន្តថា មុនពេលកើតហេតុគ្រួសារខាងលើបានឈ្លោះប្រកែកគ្នា។ ក្នុងគ្រាដែលប្រពន្ធបីកូនខ្ចីទើបមានអាយុ២ខែ រត់ទៅផ្ទះសាច់ញាតិបំណងអោយគេជួយបញ្ចប់រឿងជម្លោះ ជនសង្ស័យដែលជាប្តីកំណាចបានទិញសាំងពីរដប ឡើងទៅលើផ្ទះកើតហេតុ ចាប់ប្រពន្ធចងចាក់សោរពីក្នុងហើយក៍ដុតផ្ទះបណ្តាលអោយស្លាប់ទាំងបីនាក់ក្នុងអណ្តាតភ្លើងតែម្តង។ លោកអធិការអោយដឹងទៀតថា ផ្ទះដែលរងការវាយប្រហារដោយអណ្តាតភ្លើងជារបស់ម្ចាស់ឈ្មោះ ជី មុំ អាយុ៥៧ឆ្នាំនិងប្រពន្ធឈ្មោះមុយ ររឿតអាយុ៥៨ឆ្នាំ។ ចំណែកជនបង្កឈ្មោះគង់ ចំណានភេទប្រុសអាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះជី ស្រីមុំអាយុ៣៣ឆ្នាំនិងកូនតូចឈ្មោះមេត្តា ភេទប្រុសអាយុពីរខែ ពួកគេទាំងបីនាក់បានស្លាប់ក្នុងគំនរភ្លើង។​​ផ្ទះដែលរងការឆាបឆេះមានទំហ៊ុំ៨គុណ១០ម៉ែត្រថ្មក្រោមឈើលើ និងទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតទាំងស្រុង។ករណីនេះក្រុមរថយន្តពន្លត់អគ្គិសភ័យបានចេញអន្តរាគមន៍ផងដែរ តែហួសពេលដោយសារតែអណ្តាតភ្លើង មិនប្រណី។ចំពោះទំហុំនៃការខូចខាតដែលសរុបជាទឹកប្រាក់ សមត្ថកិច្ចកំពុងងធ្វើការបន្ត៕

អានបន្ត»

អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាត់ចោល ការចុះផ្សាយ​ព័ត៌មាន ដែលថា​មន្ត្រី​របស់ខ្លួន ជាប់​ពាក់ព័ន្ធ​ជំនួញ​ឈើ នៅ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៩ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ទាត់ចោល​នូវ​ការចោទប្រកាន់​របស់​ប​ណ្ដា​ញ​សារព័ត៌មាន​មួយចំនួន ដែល​បាន​ចុះផ្សាយ​ថា មន្ត្រី​អង្គភាព​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឈ្មោះ​ ស៊ីណា​ភេទ​ប្រុស អាយុ​ប្រហែល 50 ឆ្នាំ ជា​ម្ចាស់​ឈើ ដែល​លាក់ទុក​នៅក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា ក្នុង​ខេត្តសៀមរាប ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​រឹបអូស​ឈើ​នោះ មានចំនួន ៥២៦ ម៉ែត្រគូប​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់ថា ពុំមាន​ឈ្មោះ​ស៊ីណា​នេះ ជា​មន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ហើយ​ថា​ស្នើសុំ​ឲ្យ​បណ្ដាញសារព័ត៌មាន​កែតម្រូវ​ខ្លឹមសារ​ដែល​ចុះផ្សាយ​ក្នុង​អត្ថបទ​របស់ខ្លួន​ឡើងវិញ​។ ​ក្នុង​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា បណ្ដាញសារព័ត៌មាន បាន​ចុះផ្សាយ​ថា លទ្ធផល​ដែល​រកឃើញ ក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា ដែល​ល្បី​បំផុត​ជួញដូរ​ឈើ គឺ​ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា និង​ម្ចាស់​ឈើ​នោះ មានឈ្មោះ​ស៊ីណា ភេទ​ប្រុស អាយុ​ប្រហែល 50 ឆ្នាំ និង​ជាម​ន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខេត្ត និង​ជាម​ន្ត្រី​ថ្នាក់​ធំ ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រឆាំង​ខេត្តសៀមរាប​ម្នាក់ ហើយក៏​ជា​ថៅកែ​សណ្ឋាគារ​លំដាប់​ផ្កាយ 5 ផងដែរ​។​ សូមបញ្ជាក់ថា សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានហំព័ត្ធ និងចុះពិនិត្យឃ្លាំងស្តុកឈើដ៏ធំមួយកន្លែងនៅក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា …

អានបន្ត»

ចុះ​ឃាត់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ ដែល​ជីក​យក​ដី​លក់​គ្មាន​ច្បាប់​

​សៀមរាបៈ​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃទី​៥​ខែកក្កដា​នេះ​បាន​ចុះទៅ​ផ្អាក​គ្រឿងចក្រ​ជាង​២០​គ្រឿង​ដែល​ជីក​យក​អាចម៍ដី​លក់​គ្មាន​ច្បាប់ ​របស់​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​។ ​ដែលជា​ទីតាំង​ដី​របស់​រដ្ឋ​បំរុង​ទុក​សម្រាប់ធ្វើ​ស្រែប្រាំង ជា​កម្ម​សិទ្ទ្ធ​របស់​សង្កា​ត់​ស្រ​ង៉ែ នៅចំណុច​ភូមិសាស្ត្រ​សង្កាត់ ស្រ​ង៉ែ ក្រុង សៀមរាប ខេត្តសៀមរាប។ ​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បានឱ្យដឹងថា​ ប្រតិបត្តិការ​នោះ​គឺ​ក្រោម​បញ្ជា​របស់លោក​អភិបាលខេត្ត​ និង​ដោយមាន​ការសម្របសម្រួល ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ ខេត្តសៀមរាប​។​ក្នុងនោះ​សមត្ថកិច្ច​បាន​ឃាត់​គ្រឿងចក្រ​ ចំនួន​២៣​គ្រឿង​ដែល​ធ្វើ​សកម្មភាព ជីក​កកាយ យក​អាចម៍ដី​លក់ ពុំមាន​ច្បាប់ អនុញ្ញាត​នៅ ចំណុច ភូមិ តា​ចក​សង្កាត់​ស្រ​ង៉ែ​ក្រុង​ខេត្តសៀមរាប ។ ​ប្រភព​បញ្ជាក់ថា​ម្ចាស់​គ្រឿងចក្រ​ ដែល​ត្រូវ​ឃាត់​នោះ​មានឈ្មោះ ​អេង​សុខ​ហ្គិ​ច​ ជាអ្នក​រក​ស៊ីជី​កកាយ​អាចម៍ដី​លក់ ​ដ៏​មាន​ឥទ្ធិពល​ម្នា​ក់ នៅ​ក្រុង​សៀមរាប​។ នៅក្នុង​ហេតុការណ៍​នោះ​ក្រុម​សមត្ថកិច្ច នៅ​មិនទាន់​បញ្ជាក់ថា គ្រឿងចក្រ​ដែល​ល្មើសច្បាប់​នោះ នឹងត្រូវ​ដកហូត​ឬ​យ៉ាងណា​នោះទេ ដោយ​រងចាំ​បញ្ជា​ថ្នាក់លើ​។ ​ថ្វី​ត្បិត​ជា​បែបនេះ ប៉ុន្តែ​គេ​អាច​មើលឃើញថា ក្នុង​ជំនួញ​ជីករណ្តៅ​ជ្រៅៗ ដើម្បី​យក​អាចម៍ដី​លក់​ក៏​ជាច្រើន​ឆ្នាំ ស្ទើរ​គ្រប់កន្លែង​របស់​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​នេះ អាចមាន​អ្នកពាក់ព័ន្ធ​នៅ​ពីក្រោយ​ជាច្រើន​នាក់​ទៀត​។ ចឹ​ង​ទេ​ចាំ​មើលថា ក្រោយ​វៈ​កាត់​រួច តើ​នឹងមាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជាប់​ពាក់​ព​ន្ធ័​៕

អានបន្ត»

ចៅហ្វាយខេត្ត មណ្ឌលគិរី កំពុងខុបឃិតជាមួយ និងឈ្មួញឈើ ឈ្មោះ ម៉ាប់ ដឹកជញ្ជូនឈើប្រណីតចូលប្រទេសវៀតណាម តាមច្រកដាក់ដាំយ៉ាងពេញបន្ទុក អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប

(ខត្តមណ្ឌលគិរី) ៖ តាមសេចក្ដី រាយការណ៍ពីប្រជា ពលរដ្ឋបានឲ្យដឹងថា ក្នុងរយៈពេលដើម ខែមិថុនាឆ្នាំ២០១៩នេះ ឈ្មួញឈើ ឈ្មោះម៉ាប់ បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ប្រណីតយ៉ាង ពេញបន្ទុក ដោយពុំមាន មន្ត្រីជំនាញ ឬសមត្ថកិច្ច ប្រចាំច្រកនេះចាត់វិធាន ការទប់ស្កាត់ និងបង្ក្រាបម្តងណាឡើយ។ ក្រុមសកម្មជន ការពារព្រៃឈើនៅ ក្នុងខេត្តខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ក្បួនរថយន្ត ដឹកឈើប្រណិត របស់មេឈ្មួញ ជាទូទៅគឺតែងតែធ្វើ សកម្មភាពលួច ដឹកឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម នៅពេលយប់ តាមច្រកទ្វេរ ភាគីខាងលើទៅ កាមច្រកដាក់ដាំ យ៉ាងអនាធិបតេយ្យ ជាទីបំផុត ដោយក្បួនរថយន្ត ដឹកឈើប្រណីត របស់មេឈ្មួញប្រៀប បីដូចជារថយន្ត ដឹកបុណ្យកឋិនអ៊ីចឹង? ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តមណ្ឌល គិរីមិនហ៊ានក្អកជា មួយនិងមេឈ្មួញនោះទេ?។ ទោះបីជាប្រមុខរាជរដ្ឋា ភិបាលដែលមានសម្តេច ហ៊ុន សែន …

អានបន្ត»

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អំពាវនាវ ដល់ពលរដ្ឋ សូមបញ្ឈប់ជាបន្ទាន់ នូវការធ្វើអាជីវកម្ម ព្រៃឈើ និងការកាប់ដីព្រៃឈើខុសច្បាប់ ព្រោះសកម្មភាពទាំងនេះ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱនឱ្យបាន

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អំពាវនាវ ដល់ពលរដ្ឋ សូមបញ្ឈប់ជាបន្ទាន់ នូវការធ្វើអាជីវកម្ម ព្រៃឈើ និងការកាប់ដីព្រៃឈើខុសច្បាប់ ព្រោះសកម្មភាពទាំងនេះ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱនឱ្យបាន។ លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានថ្លែងនៅក្នុងឱកាសអបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា ឆ្នាំ២០១៩ ដែលប្រារព្ឋរៀបចំឡើងនៅភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹក ថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ដោយបាននាំយកកូនឈើចម្រុះប្រភេទ បេង ធ្នុង ក្រញូង យាង ឈើទាល គគីរ ចំនួន៣ពាន់៣០០ដើម ដាំលើផ្ទៃដីចំនួន៣ហិចតា ដោយបានការសហការចូលរួមដាំពីសំណាក់ ព្រះសង្ឃ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំអង្គភាពមន្ទីរ ស្ថាប័ន អង្គការដៃគូ …

អានបន្ត»

លោក អភិបាលខេត្ត បានចាត់នាយករដ្ឋបាលនាំយកថវិកា របស់ លោក និងមន្ត្រីរាជការរដ្ឋបាលខេត្តចំនួន ៤ ៨២០ ០០០រៀល ចូលរួមបុណ្យសពកុមារី រ៉ម រដ្ឋនារី នៅគេហដ្ឋាន

បន្ទាប់ពីទទួលបានដំណឹងដ៏សែនក្តុកក្តួលថា កុមារី រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ បានទទួលមរណភាព ក្នុងឧបទ្ទវហេតុកាលពីវេលាម៉ោងប្រមាណ១១៖០០នាទី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅភូមិពោធិ៍ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានចាត់លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត នាំយកថវិការបស់ លោក អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ និងការចូលរួមផ្ទាល់របស់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងថវិការបស់អនុសាខាកាកបាទក្រហមក្រុងសៀមរាប សរុបរួម ៤ ៨២០ ០០០រៀល ដើម្បីចូលរួមបុណ្យសព។ ហេតុការណ៍នេះកើតនៅចន្លោះវេលាម៉ោង១០ដល់ម៉ោង១១ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ត្រង់ចំនុចអាងក្រពើក្រោយផ្ទះកុមារីរងគ្រោះភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប។ …

អានបន្ត»

លោក ហ៊ុន ម៉ានី៖ ស.ស.យ.ក ជាវេទិការបស់យុវជន ក្នុងការចូលរួមសកម្មភាពជួយសង្គម ដោយស្ម័គ្រចិត្

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក លោកហ៊ុន ម៉ានី បានថ្លែងថា ចាប់តាំងពីថ្ងៃកកើតមកដល់ពេលបច្ចុប្បន្ន ស.ស.យ.ក បានក្លាយជាវេទិកា សម្រាប់យុវជនកម្ពុជា ដែលមានបំណងចូលរួមជួយសង្គម ។ លោកហ៊ុន ម៉ានី បានលើកឡើងបែបនេះ នៅក្រោយពេលបញ្ចប់កិច្ចប្រជុំ៣ថ្ងៃរបស់គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា មានរយៈពេល3ថ្ងៃ (២១-២៣ មិថុនា ២០១៩) ក្រោមការដឹកនាំរបស់លោកហ៊ុនម៉ានីប្រធាន ស ស យ ក រួមជាមួយនឹង សមាជិកសមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សមាជិកសមាជិកាគណៈកម្មាធិការកណ្ដាល រួមទាំងវត្តមានចូលរួម របស់សមាជិកសមាជិកា ស ស យ ក សរុប ៣៥០នាក់ នៅសាលសន្និសីទសុខា នៃសណ្ឋាគារសុខាខេត្តសៀមរាប ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងស្ដាប់វឌ្ឍនភាពការងារ ស្វែងយល់ពីបញ្ហាប្រឈម និងរិះរកដំណោះស្រាយ ដើម្បីកំណត់អាទិភាពនិងលើកទិសដៅសកម្មភាព បន្តស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សារភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងជាវេទិកាជួបជុំគ្នាដើម្បីពង្រឹង និងពង្រីកសាមគ្គីភាព …

អានបន្ត»

ខេត្តកសៀមរាបធ្វើជាម្ចាស់ផ្ទះរៀបចំ ប្រកួតកីឡាវាយសី មិត្តភាពដណ្តើមពានរង្វាន់ក្លឹបវាយសីអង្គរ​ មកពីបណ្តាខេត្តក្រុងមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា

សៀមរាប៖ លោក រ័ត្ន ពុធពិសិទ្ធ នឹង លោក ប៉ុត អច្ឆរិយ៉ា ម្ចាស់ក្លឹបវាយសីអង្គរ បានប្រាប់ឲ្យដឹង នារសៀលថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៩នេះថា ព្រឹត្តិការណ៍ប្រកួតវាយសី មិត្តភាពដណ្តើមពានរង្វាន់ក្លឹបវាយសីអង្គរ បានធ្វើរឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ២២ និង ២៣ ខែមិថុនា ដោយមានក្រុមកីឡាករ ចូលរួមប្រគួតចំនួន ៨២នាក់ មកពីរាជធានីភ្នំពេញ បាត់តំបង បន្ទាយមានជ័យ សៀមរាប រតនគីរី មណ្ឌលគីរី ហើយការរៀបចំប្រគួតនេះជាលើកទីពីរ។ លោកលើកឡើងថា៖ ចំពោះព្រឹត្តិការណ៍ប្រកួតនេះ ក៏ជាការចូលរួមចំណែកបំផុសឲ្យយុកវជនចូលលេងកីឡាវាយសី នៅក្លឹបតាមបណ្តាខេត្ត នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងនូវធនធានថ្នាលល្អៗ​ ជម្រុញបន្ថែមនិងធ្វើការបណ្តុះបណ្តាលហ្វឹកហាត់ត្រៀមចូលរួម ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកថា៖ ដោយប្រទេសកម្ពុជាមានសន្តិភាពជាង៣០ឆ្នាំមកនេះ បាននាំមកនូវការរីចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា ក៏ជាវិស័យមួយដែលមានការរីកចំរើនគួរឲ្យកត់សម្គាល់។ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនីជាពិ សេសលើកទឹកចិត្ត​ ទាំងកម្លាំងកាយនិងកម្លាំងស្មារតី អោយមានការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិដោយទទួលបានលទ្ធផលគួរជាទីមោនៈនាពេលកន្លងមក។ ពេលវេលានេះ …

អានបន្ត»

ការចម្លងថ្មីនៃមេរោគអេដស៍ នៅកម្ពុជាមានការកើនឡើង​

លោកវេជ្ជបណ្ឌិត តែង គន្ធី បានលើកឡើងពីបញ្ហា​ ការចម្លងថ្មីនៃមេរោគអេដស៍ថា៖ ស្ថានភាពទូទៅ ផ្នែកបច្ចេកទេស យើងគិតថាវាបានធូរស្រាលក៏ពិតមែន ប៉ុន្តែបញ្ហាចម្លងថ្មីវានៅតែមាន លោកវេជ្ជបណ្ឌិតបានលើកឡើង​ នៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាលមួយជាមួយកម្មករកម្មការិនីរោងចក្រ ដោយសម្ដេចបានមើលឃើញនូវស្ថានភាពដែលអាចនឹងធ្វើឲ្យមានការកើនឡើងនូវការប្រឈមសារជាថ្មី យើងអត់អាចបន្តសោកវិនាសកម្មដោយសារជំងឺអេដស៍នេះបន្តទៀតបានទេ សង្គ្រាមរ៉ាំរ៉ៃបានធ្វើបាបប្រជាជននិងប្រទេសកម្ពុជាវាអស់ចិត្តទៅហើយ មិនទាន់បានអ្វីផងឆ្នាំ 1990 និងឆ្នាំ1991 មេរោគអេដស៍​ ចាប់ផ្តើមមកសម្លាប់បន្ថែមទៀត​ ដូច្នេះយើងត្រូវតែនាំគ្នា បញ្ចប់ដាច់ខាតមិនឲ្យមានការឆ្លងថ្មី ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឲ្យក្លាយទៅជា ចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ក្នុងនោះក៏មានគ្រឿងញៀនផងដែរ។ វត្តមានលោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ដែលមានការសហការគាំទ្រពីថ្នាក់ដឹកនាំឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមរដ្ឋលេខាធិការ តំណាងអភិបាលខេត្តសៀមរាប​ អស់លោកលោកស្រីមន្ត្រីរាជការ ដែលមានវត្តមានចូលរួមក្នុងកម្មវិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីគ្រឿងញៀន និងជំងឺអេដស៍ ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរបរិស្ថានខេត្តសៀមរាប ក្នងគោលបំណង​ នាំគ្នាចូលមកដើម្បីបបួលគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍សារជាថ្មីម្ដងទៀត ដើម្បីឱ្យខ្លាំងដូចជាកាលពី15ឆ្នាំមុន។ លោកវេជ្ជបណ្ឌិត តែង គន្ធី បានលើកឡើងទៀតថាប្រជាពលរដ្ឋជាច្រើនបានធ្លាប់ដឹងពីបញ្ហានេះប៉ុន្តែលោកក្រឡេកឃើញ បងៗឬក៏ក្មួយអ្នកៗជំនាន់ក្រោយប្រហែលជា​ កិច្ចការមួយចំនួនមិនទាន់បានចាប់អារម្មណ៍នោះទេ។ នៅថ្ងៃនេះយើងអាចទទួលបានព័ត៌មានថ្មីចំណេះដឹងថ្មីបន្ថែមទៀតនឹងបន្តប្រាប់ទៅយុវវ័យឬក៏សមាជិកសមាជិការនៅក្នុងគ្រួសារក៏ដូចជាមន្ត្រីរាជការនៅក្នុងអង្គភាព។ លោកវេជ្ជបណ្ឌិតបានលើកឡើងផងដែរថាខេត្តសៀមរាបគឺជាខេត្តប្រឈមមួយខ្លាំងដូចទីក្រុងភ្នំពេញខេត្តព្រះសីហនុខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ប៉ុន្តែយើងធ្វើរការផ្សព្វផ្សាយអប់រំណែនាំទប់ស្កាត់ការរីករាលដាលនៃការចម្លងថ្មី …

អានបន្ត»