មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ (page 3)

ព័ត៌មានជាតិ

មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាប អំពាវនាវសូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិ រំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់

ក្នុងឱកាសចុះប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅនៃខេត្តសៀមរាប បានធ្វើការអំពាវនាវជាសាធារណៈ សូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់   និង សំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិត ខណៈដែលដីព្រៃរបស់រដ្ឋនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅរាប់រយហិកតា ប្រឈមការបាត់បង់ដោយការទិញលក់ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ក្រោមអំពើឃុបឃិតគ្នាជាប្រព័ន្ធ ។ លោក សេង លន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤រហូតមកដល់បច្ចុប្បន្ននេះ ក្រោមការផ្តល់កិច្ចសហការដោយកងកម្លាំងកងទ័ពនៃយោធភូមិភាគទី៤  ការងារអភិរក្សព្រៃឈើ និង ការទប់ស្កាត់ការបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈនៃការចល័តល្បាតនៅពេលថ្ងៃ និងយាមកាមប្រចាំនៅពេលយប់ តាមគោលដៅនានា ជាមួយនឹងការអប់រំបញ្ជ្រាបការយល់ដឹងជូនដល់ប្រជាសហគមន៍ផងដែរ ស្តីអំពីច្បាប់ព្រៃឈើ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅចំការពូជនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩នេះ ដោយការកើតឡើងនូវអំពើឃុបឃិតគ្នាជាប្រព័ន្ធ រំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ។ លោក …

អានបន្ត»

ប៉ូលីសប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួននាយការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ នឹងនារីម្នាក់រួមនឹងថ្នាំញៀន២គីឡូក្រាម

តាកែវ៖ កំលាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវម្នាក់រួមជាមួយ បក្សពួកម្នាក់ទៀត ដកហូតថ្នាំញៀនបាន ២គីឡូក្រាមកាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌ័មានជ័យ រាជធានី ភ្នំពេញ ។ បើតាមរបាយការណ៍កំណត់ហេតុ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ(ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) នឹងជនសង្ស័យម្នាក់ទៀតឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ បានជួួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនជាប់ជាមួយវត្ថុតាងគ្រឿងញៀនប្រហែល២គីឡូក្រាម រួចបន្តចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសំរបសំរួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះទៅឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួនពីរទីតាំង ទី១- នៅផ្ទះរបស់ជនសង្ស័យ …

អានបន្ត»

អភិបាលរងខេត្តសៀមរាបគូសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងទាក់ ទាញភ្ញៀវទេសចរបានប្រមាណជាង៩លាននាក់

អភិបាលរងខេត្តសៀមរាបបានគូសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ដែលនឹងត្រូវដាក់ដំណើរការនៅឆ្នាំ២០២៣ ហើយអាចទាក់ទាញភ្ញៀវទេសចរ តាមគម្រោង នឹងទទួលបានប្រមាណ៩លាននាក់។ នេះគឺជាការលើកឡើងរបស់ លោក លី  សំរិទ្ធ អភិ បាលរងនៃគណៈអភិបាលខេត្តសៀមរាបក្នុងសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាព និង ទិសដៅការ ងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក លី  សំរិទ្ធ បានលើកឡើងថា ព្រលានយន្តហោះក្រុងសៀមរាបថ្មីនេះ គឺមាន ចម្ងាយប្រមាណ៣០គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុងសៀមរាបដោយបានដំណើរការ សាងសង់អស់រយៈ ជាង១ឆ្នាំមកហើយ។ លោកបានបញ្ជាក់ថា “យើងមានក្តីសង្ឃឹម ដោយ សារ រាជរដ្ឋាភិបាលយើងអនុញ្ញាតឱ្យមានព្រលានយន្តហោះអន្តរជាតិបែបនេះ និងអាចឱ្យ យន្ដហោះចុះ ចត គ្រប់ប្រភេទបាន។ ខុសពីព្រលានយន្ដហោះសព្វថ្ងៃនេះគឺពេលខ្លះ ទទួល ចុះចតមានកម្រិតសម្រាប់តែយន្តហោះ ធុនមធ្យមនោះទេដែលអាចចុះចតបាន ចំណែក ធុនធំមិនអាចចុះបានទេ”។ លោកអភិបាលរងខេត្ដបានបន្ដថា តាមផែនការព្រលានយន្តហោះថ្មីនេះ នឹង សម្រេច ការសាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៣  ហើយអាចនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផងដែរ។  លោករំពឹងថា នៅពេលដែលដាក់ឱ្យដំណើរការព្រលានយន្ដហោះថ្មីនេះ ខេត្ត សៀម រាប នឹងមានកំណើនទេសចរកើនដល់ប្រមាណ៩លាននាក់ ដែលព្រលានយន្តហោះ ថ្មីនេះ អាចផ្ដល់សេវាកម្មបានក្នុងចំណោមភ្ញៀវទេសចរដែលបានមកកម្សាន្ដក្នុង ខេត្ដ។   ជាមួយគ្នា នោះដែរ លោកអភិបាលរងខេត្ដបានបន្ថែមទៀតថា ជាទិសដៅបន្ត នៅ ក្នុង ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ដបានធ្វើការប៉ាន់ប្រមាណ ក្នុង ចក្ខុវិស័យយ៉ាងទូលំទូលាយ ក្នុងការកំណត់ដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍ ស្របតាមការ រីកចម្រើនសង្គម ដើម្បី ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សង្គម  បរិស្ថានល្អនិងសេចក្តីថ្លៃថ្នូរ ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕ ប្រភពពី www.information.gov.kh/

អានបន្ត»

បែកធ្លាយ កម្លាំងសមត្ថកិច្ចខេត្តឧត្តមានជ័យ ចុះទៅឆែកឆេរផ្ទះលោកលាងពៅ ជាមន្ត្រីប៉ូលីសចារកម្មក្រសួងមហាផ្ទៃ គឺគ្រាន់តែធ្វើឱ្យបានល្អមើលតែប៉ុណ្ណោះ? ខេត្ត

ឧត្ដរមានជ័យ:ប្រភពពីសមត្ថកិច្ចដែលធ្វើការនៅក្នុងស្រុកអន្លង់វែង ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដែរថានៅវេលាប្រហែលជាម៉ោង ៣:០០ល្ងាចត្រូវនឹងថ្ងៃពុធទី ២៧ឆ្នាំ ២០២០មានកម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្តឧត្តរមានជ័យរួមសហការជាមួយព្រះរាជអាជ្ញាផងដែរនោះបានធ្វើការចុះឆែកឆេរ លំនៅឋានមួយកន្លែងស្ថិតក្នុងភូមិឃ្លាំងកណ្ដាលឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដែលម្ចាស់ផ្ទះនោះឈ្មោះលាងពៅមានមុខងារជា ប៉ូលីសចារកម្មក្រសួងមហាផ្ទៃបានស្តុកឈើប្រណិតប្រហែល ២ ទៅ ៣ គីប។ ប្រភពខាងលើបានបន្តទៀតថាការឆេកឆេរកបទល្មើសព្រៃឈើនេះ គឺពិតជាមានឈើប្រណីតស្តុកទុកក្នុងផ្ទះនោះមែន ក៏ប៉ុន្តែសមត្ថកិច្ចហាក់ស្ទាក់ស្ទើរមិនហ៊ានបង្ក្រាបទាល់តែសោះនោះគឺ ដោយសារតែមានព្រះរាជអាជ្ញារងម្នាក់ នៅក្នុងខេត្តឧត្ដរមានជ័យជាអ្នកជួយអន្តរាគមន៍ លុះក្រោយមកទៀតសមត្ថកិច្ចចម្រុះទាំងនោះបានដកថយយ៉ាងលឿនជាទីបំផុត។ ពាក់ព័ន្ធនឹងការចុះឆែកផ្ទះមន្ត្រីចារកម្មខាងលើនេះដែរ មេរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងតាមទូរស័ព្ទថាពិតជាមានកម្លាំងចុះឆែកឆេរមែនមានទាំងព្រះរាជអាជ្ញាផងដែរ ប៉ុន្តែគេមិនបានសហការជាមួយកងរាជអាវុធហត្ថស្រុកនោះទេ។ បេីតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះលោកលាងពៅបានឲ្យដឹងដែរថាលោកលាងពៅគឺជា មន្ត្រីប៉ូលិសចារកម្មក្រសួងមហាផ្ទៃកន្លងទៅធ្លាប់បានធ្វើសកម្មភាព រកស៊ីឈើនឹងដឹកជញ្ជូនឈើផងដែរក៏ប៉ុន្តែពេលនេះគាត់បានយកទោះនាទីរបស់ខ្លួនដើម្បីធ្វើសកម្មភាព ប្រដេញរថយន្តក្រុមឈ្មួញដឹកបទល្មើសព្រៃឈើរួចហើយតម្រូវឲ្យឈ្មួញទាំងនោះ បង់ប្រាក់ជាកំហិតបើពុំដូច្នោះទេគាត់នឹងរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធឲ្យចុះមកបង្ក្រាបភ្លាម។ ជុំវិញនឹងការលើកឡើងនេះដែរលោកអនុសេនីយ៍ឯកលាងពៅ នគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃបានឲ្យដឹងតាមទូរស័ព្ទថាសមត្ថកិច្ចទៅដល់ផ្ទះ លោកពិតប្រាកដមែនតែថាលោករកស៊ីឈើគឺមិនពិតប្រាកដទេ ហើយឈើដែលនៅក្នុងផ្ទះលោកពីប្រភេទសឈេីទ្រាស់ជាង២០ដុំប៉ុណ្ណោះ។ ទោះយ៉ាងណាប្រជាពលរដ្ឋដែលដឹងអំពីហេតុការណ៍ខាងលើនេះដែរ កំពុងតែដាក់ការឆ្ងល់ថាចុះបើសមត្ថកិច្ចចំរុះចុះមកដល់ទីតាំងស្តុកឈើហើយហេតុអ្វីមិនបង្ក្រាប? បែរជានាំគ្នាបើកឡានចេញទៅអស់?នោះគឺប្រហែលមកពីព្រះជួយហើយមើលទៅ?។

អានបន្ត»

ខឹងរឿងស្តីបន្ទោសថា ចាក់បាស់ឮៗ ប្អូនថ្លៃកាប់បងថ្លៃស្រី

ខេត្តសៀមរាប៖ ជនដៃដល់ជាប្អូនថ្លៃដែលបានកាប់បងថ្លៃស្រីបណ្ដាលឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួននោះត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានហើយ។ ការចាប់ខ្លួននៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០នៅចំណុចស្រុកពញឮខេត្តកណ្តាលដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល។ ជនសង្ស័យដៃដល់ឈ្មោះងុយ ឆេងឡាយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជននេះជាប់ពាក់ពន្ធ័នឹងករណី៖ ហិង្សារដោយចេតនាដោយមានស្ថានទម្ងន់ទោស (ប្អូនថ្លៃកាប់បងថ្លៃ)។ សូមរំលឹកថាកាលនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ជនដៃដល់ខាងលើបានចូលកាប់បងថ្លៃដល់បន្ទប់ជួលស្ថិតនៅ ភូមិធ្លកអណ្តូង សង្តត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យរងរបួសធ្ងន់។ ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុជនរងគ្រោះ ត្រូវជាបងថ្លៃឈ្មោះភូន ពិដោរ ភេទស្រីអាយុ៤៤ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានស្តីបន្ទោសអោយជនដៃដល់ រឿងចាក់បាស់ឮៗកាលប្រហែល៣ថ្ងៃមុនទើបបណ្តាលអោយជនដៃដល់គុំគួនរហូតធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្តង។ក្រោយធ្វើសកម្មភាពរួចជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់ រហូតថ្ងៃទី២៤ខែឧសភា ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបនិងខេត្តកណ្ដាលចាប់ខ្លួន។ ជនដៃដល់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រគល់ ឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕

អានបន្ត»

ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។ ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។ ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ សេង​ វុទ្ធី​ មេមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកឈើនេះម៉ាក FUSO សណ្តោង​ស៊ីតែន​ ស្លាក​លេខ​ភ្នំពេញ​ 3C-2859 ពណ៌​ស​ ឆ្នូត​ ក្រហម​ខៀវ។ បើតាមប្រភពបានឲ្យដឹងថារថយន្តដឹកឈើនេះចេញ​ពី​ខេត្ត​បន្ទាយមានជ័យ​ ចូលមកខេត្តសៀមរាប។ដោយឡែកអ្នកបេីកបរគេចខ្លួនបាត់។ ក្រោយ​ពី​ធ្វើការ​ត្រួត​ពិនិត្យ​ ឃើញ​ឃើញប្រភេទឈើដុំមួយចំនួន។ បច្ចុប្បន្ន​រថយន្ត​និង​ឈេី​ខាង​លើ​ បាន​ប្រគល់អោយ​​រដ្ឋបាល​ព្រៃឈើ​ បន្ទាយ​ស្រី​ រក្សាទុក​ ដេីម្បី​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ស្អែកនេះ៕

អានបន្ត»

ប្រពលរដ្ឋ ៥នាក់រស់នៅ ភូមិក្រសាំងនិង ភូមិវាល បានសហការគ្នាជុសជុលផ្លូវចាស់ ប្រឡាយចាស់

សៀមរាប៖ នៅព្រឹក ថ្ងៃ ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ នៅខាងលិចទំនប់ប្រហូត ស្ថិតម្តុំផ្លូវឈូស ស្ថិតនៅដែនរដ្ឋបាលសង្កាត់ជ្រាវ ។ មានប្រពលរដ្ឋប្រមាណ ៥នាក់រស់នៅ ភូមិក្រសាំងនិង ភូមិវាល បានសហការគ្នាជុសជុលផ្លូវចាស់ ប្រឡាយចាស់ កសាងឡេីងតាំងពីសម័យសង្គុមរាស្រ្តនិយម មានប្រវែងជិត 100ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរនិង ដឹកជញ្ជូនផលស្រូវប្រាំងផង និងមិនចាំបាច់លីស្រូវពូជដេីរកាត់ភក់ដូចពេលមុនៗផង។ ពេលនោះ ពួកគាត់បានប្រាប់ថាមានអ្នកសារព័ត៌មានពីរនាក់មករារាំង និងប្រេីពាក្យសម្តីអសារស់ផ្សែងៗ និងរាយការណ៍ ទៅអាជ្ញាធរក្រុង ហើយបានហាមមិន អោយពួកគាត់បន្តធ្វើផ្លូវតទៅទៀត ។ ប្រជាពលរដ្ឋបានប្រាប់ទៀតថា ការជួសជុលផ្លូវនេះបានសុំអាជ្ញាធរភូមិសង្កាត់ រួចរាល់អស់ហើយតាមរយះសម្តី។ សូមបញ្ជាក់ថាផ្លូវឈូសនេះជា ផ្លូវចាស់ទេ ពួកគាត់ជួសជុលដើម្បីឲ្យងាយស្រួលចេញចូលក្នុងរដូវ សម្រក ព្រោះរៀងរាល់ឆ្នាំត្រូវលីស្រូវពូជដេីរកាត់ស្រែ ។ ក្រុមអ្នកធ្វើផ្លូវទាំងអស់នោះបានជេដាក់បណ្ដាសាដល់អ្នកសារព័ត៌មានពីរូប ព្រោះអីពួកគេមានឆន្ទះផ្ទុយនិងគោលនយោបាយរបស់រាជរដ្ឋាពិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយកិតិ្តបណ្ឌិត ។ សូមបព្ចាក់ថា …

អានបន្ត»

ចាប់ខ្លួនថៅកែហាងម៉ាស្សា រស្មីរត្ន័ និងរំដោះនារីបំរើផ្លូវភេទបួននាក់

     សៀមរាប÷នគរបាលការិយា ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កាលពីរសៀលថ្ងៃទី១២ខែឧសភា បានចុះបង្ក្រាបករណីបំរើសេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សា ដោយឃាត់ខ្លួនថៅកែហាងម្នាក់ និងរំដោះនារីបំរើសេវាផ្លូវភេទ៤នាក់។         លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានអោយដឹងថា ទីតាំងហាងម៉ាស្សាយីហោរស្មីរត្ន័១៦៨ ដែលបានចុះបង្ក្រាប ស្ថិតនៅភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។ ហាងម៉ាស្សានេះបានរកសុីបង្កប់សេវាផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា ។ លោកបន្តថា ក្នុងពេលបង្ក្រាប យើងបានប្រមូលស្រ្តីរកសុីផ្លូវភេទបានចំនួន៤នាក់ ក្នុងនោះមានអនីតិជន អាយុ ១៧ ឆ្នាំ ម្នាក់ និង ចាប់បានថៅកែម្នាក់ឈ្មោះ ទន់ សារត្ន័ ភេទស្រី អាយុ ៣២ ឆ្នាំ  ។ ជា មួយគ្នានោះ ក៍ឆែកឆេររកឃើញវត្ថុតាងស្រោម អនា ម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ។ ជនសង្ស័យគឺបានឃាត់ខ្លួនតាមបញ្ជាលោក …

អានបន្ត»

សុំអោយជួយសង្គ្រោះត្រពាំងបុរាណមួយឈ្មោះ (ត្រពាំងក្រុះ)ក្រោយឈ្មួញម្នាក់ជីកនិងចាក់ដីពទ្ធ័យកជាកម្មសិទ្ធិ

សៀមរាប÷ពលរដ្ឋទូទាំងសង្កាត់ជ្រាវ រួមទាំងមហាជនផង បានទទូចសុំអោយថ្នាក់ដឹកនាំខេត្ត ពិសេសអាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះត្រពាំងបុរាណឈ្មោះ(ត្រពាំងក្រុះ)ចេញពីកណ្តាប់ដៃឈ្មួញមកវិញ។    ការទទូចសុំនេះ គឺបន្ទាប់ពីឈ្មួញមានឥទ្ធិពលម្នាក់ បានកំពុងគ្រប់គ្រងកាន់កាប់ដីស្រែក្នុងតំបន់ព្រៃលិច ទឹកក្នុងដែនទន្លេសាប ប្រមាណជាង៣០០ហិកតា ហើយបន្តមកជីកនិងចាក់ដីហ៊ុំពទ្ធ័ត្រពាំង ដោយដាំជាដំណា និងសង់ជាខ្ចុះគ្រោងបង្កើតជាភោជនីយដ្ឋាននៅទីនោះ។      ត្រពាំងក្រុះដែលកំពុងរងការគ្រប់គ្រងជាកម្មសិទ្ធិដោយបុគ្គល ស្ថិតក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រង់ចំណុចខាងក្រោមទំនប់ទឹក៧៨ នៃសង្កាត់ជ្រាវ។       បុគ្គលដែលកំពុងជីកនិងចាក់ដីហ៊ុំពទ្ធ័យកត្រពាំងបុរាណខាងលើមានឈ្មោះ តូ សំបាត់ ហៅភា ភេទ ប្រុស។ បុគ្គលរូបនេះ កំពុងគ្រប់គ្រងកាន់កាប់ដីព្រៃ លិចទឹក ក្នុងដែនបឹងទន្លេសាប ជាង៣០០ហិកតា។      ក្រុមអ្នកភូមិនៃសង្កាត់ជ្រាវ បានលើកឡើងថា ត្រពាំងបុរាណមួយនេះ ក្នុងពេលកន្លងមករាល់រដូវ ប្រាំង គឺជាប្រភពទឹកសម្រាប់គោក្របីរបស់អ្នកភូមិ។ក្រៅពីនោះវាក៍ជាទីកន្លែងរកត្រីរួម សម្រាប់ពលរដ្ឋក្នុងសង្កាត់ផងដែរ។ ប៉ុន្តែក្នុងរយះកាលនេះ បុគ្គលឈ្មោះភា បានយកគ្រឿងចក្រទៅជីកស្តារត្រពាំង ហើយដឹកដីមកចាក់ពទ្ធ័ជុំវិញដាំដំណាំនិងសង់ជាខ្ចុះបង្កើតជាភោជនីយដ្ឋានថែមទៀត។ សកម្មភាពនេះ …

អានបន្ត»

កាំភ្លើង ប្រើហ្គាស ០៣ដើម និងគ្រាប់មួយចំនួន ត្រូវបានរកឃើញ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បានចុះប្រតិបត្តិការឆែកឆេរផ្ទះពលរដ្ឋមួយកន្លែងដែលសង្ស័យថាមានលាក់ទុកអាវុធខុសច្បាប់ ខណៈពេលសមត្ថកិច្ច ចុះឆែកឆេរផ្ទាល់ បានរកឃើញកាំភ្លើង ប្រភេទប្រើហ្គាស ០៣ដើម និងគ្រាប់មួយចំនួន រួមទាំងសម្ភារៈធាតុផ្សំមួយចំនួន។ ការចុះអនុវត្តច្បាប់ និងពិនិត្យផ្ទះសង្ស័យមានលាក់អាវុធខុសច្បាប់ ដោយកម្លាំងសន្តិសុខ ផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នារសៀលថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ផ្ទះរបស់មុខសញ្ញាជួញដូរអាវុធ ឈ្មោះ អ៊ុំ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ ស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ វត្ថុតាងរួមមាន ទី១ /កាំភ្លើងមួយដើមម៉ាក Glock19 ពណ៌ខ្មៅ លេខ DN16697 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០១ ទី២ /កាំភ្លើងមួយដើមម៉ាក Combat master …

អានបន្ត»