មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ (page 4)

ព័ត៌មានជាតិ

ចាប់ខ្លួន ជាងទូរស័ព្ទពីរនាក់ នៅខេត្តសៀមរាប ករណី គ្រឿងញៀន

ខេត្តសៀមរាប៖ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ហេតុការណ៍ធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៩ខែមេសាឆ្នាំ ២០២០ នៅចំណុចភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប។ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា។ ជនសង្ស័យ០១.ឈ្មោះជ្រឹង គឹមសៀង ភេទប្រុសអាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ០២,ឈ្មោះគង់ សុភី ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ រស់នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ករណីនេះដកហូតវត្ថុតាង ម្សៅក្រាមសថ្លាចំនួន១៥កញ្ចប់ ទម្ងន់៤៥១,៥៥ក្រាម .ថ្នាំwyចំនួន៨គ្រាប់ ទម្ងន់០,៩០ក្រាម .ថ្នាំក្រវីពណ៌ផ្កាឈូកសញ្ញាក្បាលខ្មោចចំនួនមួយគ្រាប់ ទម្ងន់០,៤១ក្រាម -ទូរស័ព្ទដៃចំនួន០៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកំលាំងអាវុធហត្ថបញ្ជូនទៅតុលាការនៅថ្ងៃនេះ៕

អានបន្ត»

អភិបាលស្រុកប្រាសាទបាគង ដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារយោធិនពិការ៣១៧សៀមរាប

សៀមរាប៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧សៀមរាប ស្ថិតក្នុងភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នារសៀលថ្ងៃទី១៨ខែមេសា ឆ្នាំ២០២០។ ក្នុងកិច្ចស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានអោយដឹងថា៖  បច្ចុប្បន្នក្នុងមណ្ឌលមាន ៣០០គ្រួសារ ក្នុងនោះមាន ៖ (យោធិនពិការ ចំនួន ២៧៣គ្រួសារ, គ្រូបង្រៀនស្ម័គ្រចិត្ត ២៥ គ្រួសារ, ពេទ្យឆ្មប ស្ម័គ្រចិត្ត ០២គ្រួសារ, សមាជិកសរុបរួមមានចំនួន ១៣០០នាក់ ។ ដោយមានការយកចិត្តទុកដាក់ ឧបត្ថម្ភជាបន្តបន្ទាប់ពី …

អានបន្ត»

ចាប់ខ្លួនមនុស្ស១០នាក់ ក្នុងការបង្ក្រាបល្បែង ស៊ីសង(អាប៉ោង)

សៀមរាប÷មនុស្សប្រុសស្រីចំនួន១០នាក់ ដែលក្នុងនោះមានមេល្បែង (មេអាប៉ោង) និងអ្នកញៀនល្បែងផង បានត្រូវកម្លាំងនគរបាលស្រុកប្រាសាទបាគង ចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់។ ការចាប់ខ្លួនអ្នកខាងលើធ្វើឡើង កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។       អធិការនគរបាលស្រុកប្រសាទបាគង លោកវរសេនីយ៍ទោលឹម សម្បត្តិ បានអោយដឹងថា ក្នុងការបង្ក្រាបល្បែងអាប៉ោងខាងលើ យើងបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ស្រី២នាក់។ ក្រៅពីនោះ ក៍បានដកហូត គ្រាប់អាប៉ោង ចំនួន៤គ្រាប់  កំរាល១  ចាន១  គម្រប១  សំរាប់លែងអាប៉ោង ។ លោកបន្តថា ការបង្ក្រាបបនល្បែងក្នុងមូលដ្ឋាន គឺជាការឆ្លើយតបទៅ នឹង គោលការភូមិឃុំ មានសុវត្ថិភាព។ចឹងទេបើយើងទប់ស្កាត់ការបើកល្បែងស៊ីសង គឺស្មើនងទប់ស្កាត់អំពើហឹង្សា ក៍ដូចជាសកម្មភាពល្មើសផ្សេងៗផងដែរ។       លោកបញ្ជាក់ថា បន្ទាប់ពីបាននាំ ពួកគាត់មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងជាលើកដំបូងផងនោះ យើងបានធ្វើកិច្ចសន្យានិងអប់រំ ហើយអោយត្រលប់ទៅមូលដ្ឋានរៀងខ្លួនវិញ ៕

អានបន្ត»

បុរសជនជាតិឥណ្ឌូណេស៊ីចំនួន០២នាក់ ដែលមានជំងឺកូវីដ-១៩ មកពីប្រទេសថៃ ហើយត្រូវបានទទួលការព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យ

បុរសជនជាតិឥណ្ឌូណេស៊ីចំនួន០២នាក់ ដែលមានជំងឺកូវីដ-១៩ មកពីប្រទេសថៃ ហើយត្រូវបានទទួលការព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យហើយ ខេត្តសៀមរាប៖ បុរសជនជាតិឥណ្ឌូណេស៊ីចំនួន០២នាក់ ដែលមានជំងឺកូវីដ-១៩ មកពីប្រទេសថៃ ហើយត្រូវបានទទួលការព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យហើយ កាលពីរសៀលថ្ងៃទី១៤ ខែមេសាម្សិលមិញ បន្ទាប់ពីបានជាសះស្បើយពីជំងឺ ក្រោមការយកចិត្តទុកក្នុងការព្យាបាលជំងឺពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អស់រយៈពេល២២ថ្ងៃកន្លងមក ។ នៅចំពោះមុខក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង អ្នកសារព័ត៌មាន បុរសជនជាតិឥណ្ឌូណេស៊ី បានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និង កក់ក្តៅបំផុត ព្រមទាំងសម្ដែងនូវការ កោតសរសើរចំពោះគោលនយោបាយនិងទឹកចិត្តមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតចំពោះការស្នាក់នៅព្យាបាលរូបលោកទាំង០២នាក់នៅក្នុងប្រទេសកម្ពុជា និង អរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានសង្គ្រោះជីវិតរបស់លោក ឆ្លងផុតពីគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀម រាបលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានមានប្រសាសន៍ថា បុរសជនជាតិឥណ្ឌូណេស៊ីទាំង ០២នាក់នេះ ត្រូវបានរកឃើញមានផ្ទុកវារុសកូវីត១៩ កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០ ដោយមន្ទីរពេទ្យមួយនៅទីក្រុងបាងកក លុះថ្ងៃទី២២ ខែមីនា ពួកគាត់បានធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត …

អានបន្ត»

នាយឧត្តមសេនីយ៍ មាស សាវ៉ន ឧបត្ថម អាល់កុល ដល់យោធិនពិការ គូលេន៣១៧សៀមរាប

សៀមរាប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានឧបត្ថម អាល់កុល ចំនួន៦០លីត្រ ដល់យោធិនពិការរស់នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បាននាំអាល់កុល មកចែកជូនដល់ ប្រធានផ្នែក ប្រធានក្រុម ដើម្បីយកទៅចែកជូនបន្តដល់បងប្អូនយោធិនពិការ ៣១៧ សៀមរាប នាព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានថ្លែងថា៖ នេះជាការចែករំលែករបស់ថ្នាក់ដឹកនាំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសជំងឺ កូវីដ១៩ ។ ឯកឧត្តម …

អានបន្ត»

អាជ្ញាធរស្រុកស្វាយលើ ចាប់ខ្លួនដឺប៉េ ជើងគោកម្នាក់ករណីឃាត់ឡានដឹកគ្រឿងសង្ហារឹម ទាប្រាក់៣០០ដុល្លារជាថ្នូរនិងការដោះលែង

   ខេត្តសៀមរាប៖អាជ្ញាធរស្រុកស្វាយលើ បានធ្វើការឃាត់ខ្លួនដឺប៉េ ជើងគោកនៃយោធភូមិភាគទី៤ម្នាក់ ដែលឈរជើងជាមួយនៅស្នាក់ការអង្គការបរិស្ថាន ក្នុងស្រុកស្វាយលើ ករណី ចាប់ឡានដឹកគ្រឿងសង្ហារឹម ទាប្រាក់៣០០ដុល្លារជាថ្នូរនិងការដោះលែង។    ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១០ខែមេសាឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកវរសេនីយ៍ត្រី ឈា សាវុធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ បានឲ្យដឹងនៅរសៀលថ្ងៃទី១១ខែមេសានេះថា ពិតជាមានករណីឃាត់ខ្លួន ដឺប៉េ ជើងគោក ម្នាក់ មែន។ការឃាត់នេះគឺធ្វើតាមបណញតឹងរបស់ពលរដ្ឋម្នាក់ឈ្មោះ ខុំ វ៉ារស់នៅភូមិអូរអាកុក ឃុំតាសៀម ស្រុកស្វាយលើ ដែលជាអ្នកដឹកគ្រឿងសង្ហារឹម (ទ្វារបង្អួច)ករណីឈ្មោះ  រ៉ុង មានមុខងារជាដឺប៉េ ជើងគោក ឈរជើងជាមួយអង្គការបរិស្ថាន បានបើកឡានដេញកាក់នៅជិតប្រាសាទបឹងមាលា រួចហើយសម្លុតទារប្រាក់ចំនួន៣០០ដុល្លារ។ពេលនោះជនរងគ្រោះនិយាយថា គាត់គ្មានលុយទេនៅសល់តែ៥០ម៉ឺន រៀលទេ។តែឈ្មោះរ៉ុង មិនព្រមហើយក៏បានដកយកអត្តសញ្ញាណប័ណ្ណទុកសិន ដោយនិយាយថា ពេលយកទ្វារទៅលក់បានលុយយលមកឲ្យគាត់ គ្រប់ចំនួន ទោះបឲ្យអត្តសញ្ញាណប័ណ្ណនោះវិញ។ដោយមានការខឹងនឹងទង្វើ របស់យោធាខាងលើ ទើបជនរងគ្រោះមកប្តឹងនៅសាលាស្រុកស្វាយលើ ឲ្យជួយអន្តរាគមន៍។លោកវរសេនីយ៍ត្រី ឈា សាវុធ បន្តថា …

អានបន្ត»

ពលរដ្ឋដែលបន្តចូលមកក្នុងខេត្តសៀមរាប ប្រឈមដាក់នៅដោយឡែក១៤ថ្ងៃតាមការរៀបចំរបស់ខេត្ត

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ទៀ សុីហា និងជា គណៈបញ្ជាការឯកភាពខេត្ត បានជម្រាបជូនតំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់មកកាន់ខេត្តសៀមរាប ទាំងអស់ឲ្យបានជ្រាបថា ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា   ៖ រដ្ឋបាលខេត្តសៀមរាប សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចត្រលប់ទៅបំពេញការងាររៀងខ្លួននៅកន្លែងធ្វើការវិញ នឹងមិនមានការកាត់ប្រាក់បៀវត្សនោះទេ ព្រោះការឈប់ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានរាជរដ្ឋាភិបាលសម្រេចលើកពេល។ ក្នុងករណីបងប្អូននៅតែចង់ចូលក្នុងខេត្តសៀមរាប អាចនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ធ្វើចត្តឡីស័កចំនួន១៤ថ្ងៃ(នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់) ជាមុនសិន។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាត Covid-19 ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង និងសង្គមជាតិទាំងអស់គ្នា ។

អានបន្ត»

ពីរនាក់ ស្លាប់ភ្លាមៗ នៅឃុំល្វាក្រាំង ខេត្តសៀមរាប ដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សពីរ នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១០ខែមេសាឆ្នាំ២០២០នេះ ត្រង់ចំណុចមុខវត្តចន្ទគីរី ស្ថិតនៅភូមិគោកកណ្ដាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។ ដោយភាគ្គីទាំងពីរបើកបរបញ្ច្រាស់ទិសគ្នា រវាងម៉ូតូនិងគោយន្តកន្ត្រៃ។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាសេរី២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១AH:៦៩៨១។ ករណីនេះបណ្ដាលឱ្យមនុស្ស០២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងរងរបួស របួសធ្ងន់មួយនាក់(បាក់ជើងខាងឆ្វេង)។ ជនរងគ្រោះទី០១ឈ្មោះសិក ណេត ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិស្រែ សមុទ្រ ឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប(របួសធ្ងន់)បញ្ជូនទៅមណ្ឌលសុខភាពល្វាក្រាំង។ ទី០២ឈ្មោះ សឿយ សាល  ភេទប្រុស អាយុ១៧ឆ្នាំ ភូមិស្រែសមុទ្រ ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ស្លាប់)។ ទី០៣ឈ្មោះ ទីង  តូឡូ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស្រែសមុទ្រ ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប (ស្លាប់)។ ចំណែកភាគ្គីម្ខាងទៀតអ្នកបើកគោយន្តកន្ត្រៃឈ្មោះ ឡាយ …

អានបន្ត»

ពលរដ្ឋករីក្រ៧៤គ្រួសារ ទទួលអំណោយពីសប្បុរសជន

សៀមរាប៖ មានក្រុមសប្បុរសធម៌ចុះធ្វើសប្បរសជនចែកស្បៀងជូនប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកត់ចំនួន 74គ្រួសានៅរសៀលម៉ោង៣.០០នាទី ថ្ងៃសុក្រ៣រោជ ខែចេត្រឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០នៅភូមិគោកធ្លោកឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរា។ អំណោយរួមមាន អង្ករ ម៉ី ទឹកត្រី ទឹកសុីអីុវ ខ្លាញ់ ទឹកសុទ្ធ និងថវិកាមួយចំនួន ក្នុងន័យដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងគោវិត v19 ដ៏កាចសាហាវនេះ ។ វត្តមានចូលរួម លោកសូប្លា តុង អភិបាល ស្រុកប្រសាទបាគងនិងលោកគង់ប៊ុនលីមេបញ្ជាការកងអង្គរក្ស និងលោកឧត្តមសេនីយ៍ទោសាយ រិទ្ធីសាក់ នាយកសាលានគរបាលជាតិភូមិភាគ 4 និង លោកសេី វណ្ណដា លោកស្រី ស៊ូន ធារី លោកឃន់សុខននិងភរិយានឹងសប្បុរសជន បាន ចុះសួរ សុខទុក ចែក អំណោយ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៧៤គ្រួសារ នឹងបាន នែនាំពី វិធី បង្កា ពីជំងឺកុំឲ្យឆ្លង កូវីត …

អានបន្ត»

ឃ្លាំងស្តុបឈើ១កន្លែងនៅកណ្តាល ក្រុងសៀមរាបត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប

   សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ​ និងអាជ្ញាធរមូលដ្ឋាន នៃខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបឃ្លាំងស្តុបឈើ មួយកន្លែងនៅកណ្តាលក្រុងសៀមរាប។    ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីថ្ងៃទី០៩ខែមេសាឆ្នាំ២០២០ត្រង់ចំណុចភូមិត្រពាំងត្រែងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ប្រតិបត្តិការនេះមានការចូលរួមបង្ក្រាបពីសំណាក់នាយករដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប,នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។   លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះដោយមានការចុះបង្រាបពីសំណាក់កម្លាំងចម្រុះ។តាមការសាកសួរម្ចាស់ឈើ ឈ្មោះ សំបូរ ម៉ៃណា ភេទស្រីរស់នៅភូមិឃំុខាងលើ។លោកបន្តថា ឈើទាំងនេះប្រភេទលខ១ជាឈើសុក្រមនិង ផ្ចឹក មានចំនួន​ប្រមាណជា២០ ម៉ែត្រគូប។លោកបញ្ជាក់ថា ឈើទាំងនេះត្រូវបានអូសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

អានបន្ត»