មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ (page 5)

ព័ត៌មានជាតិ

សៀមរាបបញ្ចប់ការតាមដាន ការដាក់អោយនៅដោយឡែករយះពេល១៤ថ្ងៃ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩

សៀមរាប៖ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់បានអោយដឹងថា៖ មកដល់ថ្ងៃទី០៥ខេមេសាឆ្នាំ២០២០នេះ ក្នុងខេត្តសៀមរាប បានបញ្ចប់នូវការតាមដាន ដោយដាក់ឲ្យនៅដោយឡែក រយះពេល១៤ថ្ងៃ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ ដោយផ្ទាល់និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមាន មេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប។ មកដល់ពេលនេះបានជាសះស្បើយជនជាតិខ្មែរ២នាក់, ៥នាក់កំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរ១នាក់, ស្រ្តីខ្មែរ១នាក់ និងក្មេងប្រុសម្នាក់) ។ លោកក្រុស សារ៉ាត តំណាងក្រុមគ្រូពេទ្យទាំងអស់បានថ្លែងអំណរគុណ ចំពោះការចូលរួម របស់បងប្អូនទាំងអស់គ្នា(ដោយផ្ទាល់និងដោយប្រយោល) ព្រមទាំងការគាំទ្រ ជួយសំរបសំរួល សហការណ៏ ក្នុងការប្រតិបត្តិការងារច័ត្តាឡីស័ក ជាមួយក្រុមការងារកន្លងមក និងសូមអបអរជាមួយនឹងភាពអវិជ្ជមានមេរោគនេះ នៃបងប្អូនទាំងអស់គ្នា ។ លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមូលដ្ឋានសុខាភិបាលសាធារណៈ ខេត្តសៀមរាប នឹងខិតខំ បន្តការងារពិនិត្យស្រាវជ្រាវ រកអ្នកដែលប្រឈមមុខនៃការឆ្លង មេរោគ COVID-19 នេះ ក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេស …

អានបន្ត»

អត្រាអ្នកបាត់បង់ជីវិត និងរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតែមានអត្រាខ្ពស់ឡើងជាលំដាប់

សៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ នៅតែ ជាបញ្ហា កង្វល់ដោយសារតែអត្រាបាត់បង់ជីវិត របួស នៅក្នុងកំរឹតខ្ពស់ និងបន្សល់វិបត្តិ សម្រាប់សង្គមជាតិ។ នៅក្នុងពីធីបើកវគ្គផ្សព្វផ្សាយ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនិងបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នាព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នៅ ស្នងការដ្ឋាននគរ បាល ខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានមានប្រសាសន៍លើកបង្ហាញថានៅក្នុង ឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន ៤.១២១ករណី កើនលើសឆ្នាំ២០១៨ ក្នុងអត្រា២៦ភាគរយក្នុងនោះ ជនរងគ្រោះដែល ត្រូវបាត់ បងជីវិតមានចំនួន ១.៩៨១នាក់ កើនលើសក្នុងអត្រា១២ភាគរយ អ្នករង របួស មានចំនួន ៦.១៤១នាក់ ស្មើនឹងអត្រាកើនឡើង២៩ភាគរយ។ លោកស្នងការនគរបាលខេត្តសៀមរាបបញ្ជាក់ថា៖ ផ្អែកលើតួលេខ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៩កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ឆ្នាំ២០២០ជាឆ្នាំ …

អានបន្ត»

បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

សៀមរាប៖ បុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំដំបូងគេ ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ក្នុងខេត្តសៀមរាប បានជាសះស្បើយ និងត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានឲ្យដឹងថា បុរសវ័យ៣៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី១០ ខែមីនា ឆ្នាំ២០២០ សរុបមានរយៈពេល ២៥ថ្ងៃ ទើបជាសះស្បើយ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការជាសះស្បើយនេះ មានល្បឿនយឺត ដោយសារបុរសរូបនេះ មានជំងឺថ្លើមប្រភេទបេ។ លោកប្រធានមន្ទីរសុឋាភិបាល បញ្ជាក់ថា៖ ទោះបីបុរសរូបនេះ បានទទួលស្គាល់ពីវិទ្យាស្ថានជាតិប៉ាស្ទ័រនិងក្រសួងសុខាភិបាល ថាបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក៏ដោយ ក៏មន្ត្រីសុខាភិបាលខេត្ត នៅតែបន្តទំនាក់ទំនង និងស្នើដល់បុរសរូនេះ ត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារ ព្រមទាំងមនុស្សនៅក្នុងសហគមន៍ រយៈពេល 14ថ្ងៃបន្ថែមទៀត។ បុរសវ័យ៣៨រូបនេះ មានសេចក្ដីត្រេកអរ ដែលសមាជិកគ្រួសារ មិត្តភក្តិ …

អានបន្ត»

បុរសម្នាក់បានហៅ បងប្អូនមកជួយ មុនពេលស្លាប់

សៀមរាប៖ ហេតុការណ៍ បុរសម្នាក់បានហៅ បងប្អូនមកជួយ មុនពេលស្លាប់ម៉ោង06″00ថ្ងៃទី 30/03/2020 នៅចំណុចផ្ទះជនរងគ្រោះភូមិគោកជួន ឃុំពួកស្រុកពួកខេត្តសៀមរាប ។ គេសង្ស័យថាជាករណី ខ្យល់គបណ្តាលអោយបុរសម្នាក់ស្លាប់ ជនរងគ្រោះឈ្មោះ លឿត ជុំ ភេទប្រុសអាយុ 33ឆ្នាំ មុខរបរ កម្មករ អគ្គីសនីក្រុមហ៊ុនវន់ វីរ: ។ ជនរងគ្រោះមានការ: រាគ ហើយមុនដាច់ខ្យល់ បានវាមកគោះទ្វារអោយគេជួយ ពេលបងបង្កើតមកបើកទ្វារឃើញបានរត់ហៅបងប្អូនមកជួយ បន្តិចមកជនរងគ្រោះដាចុ់ខ្យល់ស្លាប់។ យោងតាមការពិនិត្យកោសល្យវិច្ច័យ  ពុំមានពាក់ព័ន្ធបទល្មើសឃាតកម្មនោះទេ (ការពិនិត្យ សន្និដ្ឋានមានការចូលរួមពីប្រធានមន្ទីរពេទ្យបង្អែកពួក)៕

អានបន្ត»

បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្ដាលឲ្យរបួសធ្ងន់

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្ដាលឲ្យរបួសធ្ងន់។ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៧ព្រឹកទីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០នេះ ចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺបង្កដោយ រថយន្តម៉ាកកាមរីពណ៌សពាក់ស្លាកលេខ សៀមរាប២A៩១៨៧ ដោយបានបុកជនរងគ្រោះ កំពុងតែដើរឆ្លងផ្លូវ។ ជនរងគ្រោះមានឈ្មោះចាប ភាពអាយុ៥៣ឆ្នាំរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនទៅមន្ទីរពេទ្យឃុំស្រែណូយ។ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់បន្សល់ នៅតែរថយន្តត្រូវបានកម្លាំងចរាចរណ៍ យកទៅរក្សាទុកនៅនឹងប៉ុស្តិ៍ឃុំស្រែណូយ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

អានបន្ត»

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។       កំលាំងជំនាញព្រហ្មទទណ្ឌនិងកំលាំងបច្ចេកទេសវិទ្យាសាស្ដ្រ បានសហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកស្វាយលើ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងមាលា កំលាំងប្រជាការពារភូមិបានចុះទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជាក់ឲ្យដឹងថា យុវជនដែលបានស្លាប់នោះមានឈ្មោះ ហ៊ា ព្រលឹងភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ហើយត្រូវជាកូនរបស់លោកហៃ ហ៊ា មេភូមិចាន់ហៀរ។         យោងតាមការបំភ្លឺពីម្ដាយជនរងគ្រោះបានអោយដឹងថាកន្លងមក ជនរងគ្រោះមានសភាពប្លែកជាងមួយខែហើយក៏មិនដែលចេញទៅណានោះទេ ចូលចិត្តសំងំមើលតែទូរស័ព្ទ លុះមកដល់ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ខ្លួនបានស្ដីបន្ទោសលើជនរងគ្រោះដោយសាជនរងគ្រោះមិនដែលធ្វើអ្វី និង បានដកទូរស័ព្ទចែញពីជនរងគ្រោះ  ភ្លាមនោះជនរងគ្រោះបានតបថាចំមើលខ្ញុំទៅចងករហើយ។តែខ្លួនមិនចាប់អារម្មណ៍ …

អានបន្ត»

បំបែកសំបុកមុខសញ្ញាកាច់សោករម៉ូតូ ក្នុងក្រុងសៀមរាប

សៀមរាប៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា សម្ថកិច្ចក្រុងសៀមរាប សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានចុះមកបំបែកសំបុកមុខសញ្ញាចោរ កាច់សោករម៉ូតូ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅថ្ងៃ២០ខែមិនាឆ្នាំ២០២០។ សម្ថកិច្ចរកឃើញ ម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួចមកលាក់ទុកបានសរុប០៤គ្រឿង(dream៣គ្រ scoopy១គ្រឿង) និងម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿងម៉ាកdream។ លោកវេរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាបបានអោយដឹងថា៖ ម៉ូតូទាំ៥គ្រឿងដែលបានរកឃើញ នៅក្នុងផ្ទះមួយកន្លែងដែលជនសង្ស័យ បានយកមកលាក់ទុក ត្រូវបានសម្ថកិច្ចរឹបអូសយកមករក្សាទុក។ ពាក់ព័ន្ធករណីចុះបង្ក្រាបនេះ សមត្ថកិច្ចមិនទាន់ចាប់បានជនសង្ស័យណាម្នាក់នៅឡើយទេ ដោយអះអាងថាជនសង្ស័យអាចដឹងខ្លួនមុន ក៏បាននាំគ្នា រត់គេចខ្លួនបាត់អស់ នៅមុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់។ លោកវេរសេនីយ៍ឯក ណុប សារ៉ាក់ នៅពុំទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍បង្ក្រាបនេះនៅឡើយ៕

អានបន្ត»

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះស្ទេីរគ្នានសល់

សៀមរាប៖ហេតុការណ៍អគ្គិភ័យនេះបានកេីតឡេីងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង​០៩:០០នាទី ភ្លើងឆេះផ្ទះ ប្រជាពលរដ្ខនៅភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។​សមត្ថកិច្ចនគរបាលបានឲ្យដឹងថា៖ជនរងគ្រេាះជាម្ចាស់ផ្ទះឈ្មោះ ហែម លួន ភេទស្រី អាយុ ៨៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។សមត្ថកិច្ចបានបន្តទៀតថាក្នុងគ្រេាះអគ្គិភ័យខាងលេីនេះបណ្តាលអោយរងការខូចខាត: – ផ្ទះទំហំប្រវែង៥ម៉ែត្រ x ៨ម៉ែត្រ ១ខ្នងដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ៕ – ប្រាក់ដុល្លារ ចំនួន៣០០ ដុល្លារ – និងសំភារៈប្រើប្រាស់ខូចខាតទាំងស្រុង ក្នុងករណីអគ្គិភ័យនេះកម្លាំងបានចេញជួយអន្តរាគមន៍ពន្លត់: ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរស្រុកសូទ្រនិគមចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ហេីយរលត់ទៅវិញនៅវេលាម៉ោង០៩:៣០នាទីសមត្ថកិច្ចបានបញ្ជាក់ផងដែរថាចម្ងាយពីអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុ មានចម្ងាចំនួន១៥គីឡូម៉ែត្រ ហេីយមូលហេតុ: បណ្តាលឲ្យមានអគ្គិភ័យមកពីម្ចាស់ផ្ទះដុតភ្លើងដាំបាយ ទុកចេាលរួចដើរទៅលេងនៅផ្ទះក្មួយបាត់ទេីបបណ្តាលឲ្យកេីតអគ្គិភ័យនេះឡេីងតែមិនបណ្តាលឲ្យរងគ្រេាះថ្នាក់ដល់មនុស្សឡេីយ ។

អានបន្ត»

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត ពណ៌ទឹកប្រាក់និងឡានមួយគ្រឿងទៀតម៉ាកកូរ៉ូឡា បាននាំគ្នាអូសបណ្តើរៗតាមផ្លូវ ស្រាប់រថយន្តរបស់មន្ត្រីគយ គេចជង្ហក់ ហើយឡានដឹកទំនិញគេចតាមដែរបណ្តាលឲ្យក្រឡាប់ផ្ងាជើង ទំនិញខ្ទាតរាយប៉ាយពេញផ្លូវសំណាងល្អមិនត្រូវពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។ឃើញដូច្នេះ មន្ត្រីគយ ភ័យស្លន់ស្លោ ក៏បាននាំគ្នាបើករថយន្តគេចខ្លួនបាត់អស់។   ទាក់ទិន និងករណីនេះដែរ គេមិនអាចទាក់ទងសុំការពន្យល់ពីសំណាក់លោក កែវ ធី ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប ដើម្បីសុំការពន្យល់ពីលោកបានទេនៅថ្ងៃទី១៩ខែមីនានេះ ដោយសារហៅទូរស័ព្ទចូលគ្មានអ្នកទទួល។ចំណែកលោក មឿន ប្រធានស្នាក់ការគយចល័ត បានឲ្យដឹងថា ករណីនេះលោកមិនបានដឹងនោះទេ ដោយសារលោកជាប់រវល់ប្រជុំនៅភ្នំពេញ។តែបើមានករណីបែបនេះមែន ម្លេះកូនចៅរបស់លោក រាយការណ៍មកជាមិនខាន។យ៉ាងនេះក្តីសេចក្តីរាយការណ៍ច្បាស់ការណ៍បានឲ្យដឹងថា ទំនិញជាច្រើនមុខបានសម្រុកដឹកចេញពីច្រកជាំសាង៉ាំ និងច្រក អូរស្មាច់ ដឹកឆ្ពោះមកខេត្តសៀមរាប និងមួយផ្នែកទៀតដឹកមកពីច្រកប៉ោយប៉ែត ដឹកឆ្ពោះមកចែកចាយនៅក្នុងខេត្តសៀមរាប ដោយគេសង្ស័យថាទំនិញខ្លះគ្មានពន្ធនិងទំនិញខ្លះមានពន្ធ។ករណីទំនិញគេចពន្ធ បានធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ម ពីបញ្ហាសុខភាពខណៈទំនិញខ្លះគ្មានគុណភាព៕

អានបន្ត»

គណៈប្រតិភូ ការពារជាតិ ចុះទៅសាកសួរសុខទុក្ខបងប្អូនយោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប

ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ ចុះទៅសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទា ហាននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។ ឯកឧត្តម ឧត្តសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានឲ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ រហូតដល់បច្ចុប្បន្នមាន២៩៨គ្រួសារ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ ឧត្ថម្ភគាំទ្រជាបន្តបន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចពិជ័យសេនា …

អានបន្ត»