មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ (page 7)

ព័ត៌មានជាតិ

ដីព្រៃលិចទឹកត្រីពងកូនសង្កាត់ជ្រាវ បើតែយ៉ាងៗនេះ និងក្លាយជាវាលរហោឋានមិនខានទេ!

សៀមរាប៖ យោងតាមប្រភពព័ត៌មានបានរាយការណ៍មកថា៖ នៅល្ងាចថ្ងៃទី ១០ ខែមីនាឆ្នាំ 2020 នៅចំណុចថ្លុកតាឪកក្រោមភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប មានជនខិលខូចមិនស្គាល់ឈ្មោះ បានចូលទៅឈូសឆាយដី និងដុតបំផ្លាញដើមឈើ ព្រៃលិចទឹកសម្រាប់ត្រីពងកូន ដែលគេដឹងថាជាដីព្រៃតំបន់ពីរ ការពារទុកសម្រាប់ត្រីពងកូននូវរដូវវក្សារ។ ប្រភពរបានបង្ហើបថា ឃើញត្រាក់ទ័រលួចចូលឈូសព្រៃរដ្ឋតំបន់ ២ ចុងស្រែតែមិនស្គាល់ឈ្មោះ យោងតាមសេចក្តីរាយការណ៍ខាងលើ ខ្ញុំអ្នកយកព័ត៍មានបានទូរសព្ទ័ ទៅលោកចៅសង្កាត់ជ្រាវ ខលចូលពុំមានអ្នកលើកទូរស័ព្ទល្ងាចថ្ងៃទី១០មិនា២០២០ រីឯលោកគង់មង្គល ប្រធានសហគមន៍អភិរក្សធនធានចម្រុះ បានប្រាប់តាមទូរស័ព្ទថាលោកមិនដឹងទេ ចាំសើបសួរៗសួររកម្ចាស់ដី នៅល្ងាចថ្ងៃអង្គារ ទី ១០ មិនាឆ្នាំ 2020 ករណីនេះប្រជាពលរដ្ឋបានបានសំដែងនូវការមិនសប្បាយចិត្ត ចំពោះការបំភ្លេចបំផ្លាញព្រៃត្រីពងកូន នៅតំបន់២ ចំណែកម្ចាស់អាត្រាក់និងម្ចាស់ស្រែ មិនទាន់ស្រាវជ្រាវដឹងទេ រង់ចាំតាមដាននៅពេលក្រោយទៀតរឿងនេះ។ សូមបញ្ជាក់ថា៖ លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប ធ្លាប់មានប្រសាសន៍ថា ត្រូវការពារព្រៃលិចទឹកដាច់ខាត ករណីមានជនខិលខូច ទៅកាប់បំផ្លាញព្រៃ ឬដុតបំផ្លាញព្រៃលិចទឹក ត្រូវឃាត់ខ្លួនមកអនុវត្តតាមច្បាប់ ករណីលួចដុះយើងមិនដឹងថាជាបុគ្គលណាជាអ្នកកាប់ឬដុតបំផ្លាញ ពេលមានអ្នកណាចូលទៅគ្រប់គ្រងដីនោះគឺត្រូវឃាត់ខ្លួនជាបន្ទាន់។

អានបន្ត»

ចៅសង្កាត់ជ្រាវ ថ្លែងថាពលរដ្ឋ បានស៊ាំនិងព័ត៌មានមេរោគកូវីត១៩ថ្មី​ ដូចនេះមិនមានសកម្មភាពអ្វីពុះកញ្ជោលខ្លាំង​ បន្ទាប់ពីបានដឹងថាបុរសខ្មែរម្នាក់បានឆ្លងកូវីត១៩ថ្មី

សៀមរាប៖ លោក ក្អោប ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀបរាប បានថ្លែងថា៖ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង​ បានស៊ាំទៅនិងព័ត៌មាន​ មេរោគ កូរ៉ូណា ឬ កូវីត១៩ថ្មី​នេះយូរមកហើយ ដែលកម្ពុជា និង ពិភពលោកកំពង់តែព្រួយបារម្មណ៍ ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយ​ ពីវិធីការពារទប់ស្កាត់ការរីករាលដាល នៃមេរោគ​កូវីត១៩ថ្មី។ ដោយប្រជាពលរដ្ឋបានស្តាប់នូវព័ត៌មានពីបញ្ហានេះ ពលរដ្ឋបានយល់ដឹងពីវិធីការពារ​ ទប់ស្កាត់ការីករាលដាលនៃមេរោគកូវីត១៩ថ្មី ដូចនេះពលរដ្ឋមិនមានសកម្មភាពអ្វីពុះកញ្ជោលខ្លាំង​ បន្ទាប់ពីបានដឹងថាបុរសជនជាតិខ្មែរអាយុ៣៩ឆ្នាំម្នាក់ រស់នៅខេត្តសៀម បានឆ្លងកូវីត១៩ថ្មីនេះ។ លោក ក្អោប រ៉ន បានកោតសរសើរពីការគិតគូយកចិត្តទុកដាក់ខ្ពស់បំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចបានដាក់ចេញនូវផែនការណ៍បន្ទាន់ដើម្បីអនុវត្ត​ ចូលរួមទប់ស្កាត់ការចម្លងថ្មី នូវមេរោគកូវីត១៩ថ្មី មកលើកប្រជាជន និងភ្ញៀវទេសចរទាំងអស់ ក្នុងប្រទេសកម្ពុជា។ លោក ក្អោប រ៉ន បានថ្លែងបែបនេះ ពេលផ្តល់បទសម្ភាសន៍ ក្នុងពិធីក្រុងពាលីដើម្បីបុកគ្រឹះ សាងសង់សាលារៀនខ្នារ ស្ថិននៅក្នុងភូមិខ្នារ សង្កាត់ជ្រាវក្រុងខេត្តសៀមរាប ព្រឹកថ្ងៃទី …

អានបន្ត»

សាលារៀននៅទីរួមខេត្តសៀមរាប និងត្រូវបិតទ្វាមួយរយៈពេល បន្ទាប់រកឃើញជំងឺកូវីត១៩ថ្មី នៅលើបុរសជនជាតិខ្មែរម្នាក់

ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែត នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា៖ ដោយមានការបញ្ជារផ្ទាល់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អោយបិទសាលារៀនទាំងអស់ នៅក្នុងទីរួមខេត្តសៀមរាប មួយរយៈពេល រងចាំមេរោគកូវីត១៩ថ្មី បានស្ងប់ស្ងាត់ទៅវិញ។ ការដែលត្រូវបិតសាលារៀនពេលនេះ បន្ទាប់ពីកម្ពុជា បានរកឃើញមេរោគកូវីត១៩នៅលើបុរសជនជាតិខ្មែរម្នាក់ ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណា ឬកូវីត១៩ថ្មី ហើយចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។ សូមជម្រាបថា៖ កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណី នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើង នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ …

អានបន្ត»

អាវុធហត្ថឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់ នៅកន្លែងទិញលក់អេតចាយ បានមាន់២

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់នៅកន្លែងទិញលក់អេតចាយ ដោយចាប់បានមានជល់ចំនួន២ក្បាល។រីឯអ្នកលេងរត់គេចខ្លួនម្តង១ម្តង ហើយម្ចាស់ទីតាំងក៏ត្រូវសមត្ថកិច្ចហៅមកសួរនាំ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី០៤ខែមីនាឆ្នាំ២០២០ ត្រង់ចំណុចជិតតុលាការខេត្តសៀមរាប ក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ប្រភពបានឲ្យដឹងថា ដោយសារមានកូនកញ្ចែងជាពិសេសលោកទួកមន្ត្រីអាវុធហត្ថខេត្តសៀមរាប ឈ្មោះទួក អ្នកដើររកសេដ្ឋកិច្ច ធ្វើស៊ីតាមខ្សែវៀនមាន់ជល់និងល្បែងស៊ីសងផ្សេងៗ។ ជាក់ស្តែងកម្លាំងការិយាល័យព្រហ្មទណ្ឌនៃអាវុធហត្ថខេត្តបានចុះបង្ក្រាបនៅទីតាំងកន្លែងទិញលក់អេតចាយត្រូវបានក្រុមញៀនល្បែងបណ្តោះខ្លួនចេញម្តងមួយៗរួមជាមួយមធ្យោបាយ។ដោយសង្ស័យមានអាថ៌កំបាំងពីក្រោយ។ ទោះបីជាយ៉ាងនេះក្តី គេមិនអាចទាក់ទងសុំការពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប បានទេនារសៀលថ្ងៃទី០៤នេះ៕

អានបន្ត»

នាំសិក្សានុសិស្សសម្អាតបរិស្ថាន នៅស្រុកប្រាសាទបាគង

ប្រធានការិយាល័យ កសិកម្មនិងធនធានធម្មជាតិ និងបរិស្ថានថ្ងៃអង្គារទី៣មិនា២០២០ ស្រុកបាគងលោកស្រីជុំ ដឹកនាំមន្ត្រី ក្រោមឱវាទនិងនាំសិក្សានុសិស្សសម្អាតបរិស្ថាន នៅស្រុកប្រាសាទបាគងលោកស្រីជុំបានបន្តថាបរិស្អាត សុខភាពល្អ បរិស្ថានគឺជាអ្វីៗ ទាំងឡាយ ដែលនៅជុំវិញ ខ្លួនយើង គឺសមាសធាតុមានជីវិត រុក្ខជាតិនិងសត្វ សមាសធាតុគ្មានជីវិត គឺទឹកដីភ្លើងខ្យល់ សមាសភាពទាំងអស់ បើច្រើនពេកឬខ្វះ បើបាត់បង់មួយណា ឬមិនតល្យយភាពវា នឹងកើតឡើងនៅបញ្ហា ផ្សេងៗដូចជា ទឹកជំនន់រាំងស្ងួតសត្វល្អិត បំផ្លាញដំណាំជំងឺ ពុលកខ្វក់ជាដើម ដូច្នេះកត្តាខាងលើ សុទ្ធតែត្រូវបានបង្កើត ឡើងដោយសារមនុស្សទាំងអស់។ លោកស្រីជុំបានបានអំពាវនាវ យ៉ាងទទួចដល់បងប្អូន ទាំងអស់សូមជួយថែរក្សា សមាសធាតុ ក្នុងប្រព័ន្ធបរិស្ថានទាំងអស់ ដើម្បីសុខភាពក្នុងពិភពលោក។

អានបន្ត»

ដីឡូតិ៍ខ្លួនអត់ផ្លូវ…ដើរឈូសដីគេធ្វើផ្លូវ…ឆ្លាតម្លេស!

ថ្មីៗនេះមានប្រជាពលរដ្ឋមួយចំនួនបានផ្ទុះកំហឹងតវ៉ាខ្លាំងៗ ក្នុងករណីរំលោភបំពាន ឈូសឆាយយកដីពួកគាត់ធ្វើជាផ្លូវកម្មសិទ្ឋិផ្ទាល់ខ្លួន ពីសំណាក់អ្នកមានលុយប្រចាំឃុំពាក់ស្នែង និងជាស្រ្តីជើងខ្លាំងម្នាក់ដែលមានឈ្មោះថា ផល និមល និងជាម្ចាស់ដីឡូតិ៍ ។ កាលពីថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០កន្លងទៅនេះ លោក គូ សាម ប្រធានអន្តរវិស័យស្រុកអង្គរធំ ដំណាងឲ្យលោក ឡុង រដ្ឋារក្ស អភិបាលនៃគណះអភិបាលស្រុកអង្គរធំបានដឹកនាំកម្លាំងស្រុកចុះដោះស្រាយបញ្ហាដីធ្លីជូនម្ចាស់ដីតាមសំណើររបស់លោក ស្វាយ វង់ ។ បន្ទាប់ពីបានសិក្សាស្រាវជ្រាវ ជាមួយមន្រ្តីមូលដ្ឋាន ចាស់ព្រឹទ្ឋាចារ្យ និងប្រជាពលរដ្ឋរួចមក បានរកឃើញថា ព្រំដីឡូតិ៍របស់លោក ស្វាយ វង់គ្មានជាប់ផ្លូវដូចការអះអាងរបស់ អ្នកស្រី ផល និមល ជាម្ចាស់ដីឡូតិ៍ និង លោក វ៉ាត វ៉ុន ភូមិបាលរងស្រុកអង្គរធំឡើយ ។ ចំណែកដីរបស់ប្រជាពលរដ្ឋ៣គ្រួសារផ្សេងទៀតដែល ត្រូវបានស្រ្តីជើងខ្លាំង ឈ្មោះ ផល និមលរំលោភ ឈូសឆាយយកធ្វើផ្លូវ១៥ម៉ែត្រ នៅតែមិនទាន់បានលទ្ឋផលនៅឡើយទេ។ លោក គូសាម …

អានបន្ត»

អាជ្ញាធរស្រុកអង្គរធំ ចុះដោះស្រាយបញ្ហាវិវាទដីធ្លីរវាងពលរដ្ឋនិងម្ចាស់ដីឡូតិ៍

ខេត្តសៀមរាប៖អាជ្ញាធរស្រុកអង្គរធំ នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០នេះ បានឲ្យដឹងថា ដោយមានការស្នើសុំពីពលរដ្ឋនិងម្ចាស់ដីឡូតិ៍ក្រុមហ៊ុន វ័ន ឃែស រៀលធី ឯ.ក ថា ម្ចាស់ដីឡូតិ៍ ឈ្មោះផល និមល បានឈុះឆាយដីរំលោភលើដីរបស់ខ្លួនដោយគ្មានការអនុញ្ញាតិនោះ ទើបអាជ្ញាធរចម្រុះនៃស្រុកអង្គរធំ បានចុះស្រាវជ្រាវនិងរកដំណោះស្រាយជូនពួកគាត់។ ប្រភពបានឲ្យដឹងថា ស្រ្តីឈ្មោះ ផល និមល បាននិយាយថា ខ្លួនមិនបានពុះដីឡូតិ៍លក់ទេ តែ តាមរូបភាពជាក់ស្តែងឃើញថាស្ត្រីខាងលើនេះពិតជាបាន ពុះដីឡូតិ៍លក់ មានដាំបង្គោលជាឡូតិ៍ស្រាប់ ព្រមទាំងបានលក់អស់៦០%ទៀតនេះបើតាមការសម្ភាសន៍ពីអ្នកជិតខាង។ការពុះដីឡូតិ៍របស់ស្រ្តីជើងខ្លាំងខាងលើនេះ មិនទាន់ដឹងថា មានច្បាប់អនុញ្ញាតអភិវឌ្ឍន៍ដីឬនៅ? បើតាមច្បាប់អភិវឌ្ឍន៍ដី ត្រឹម៥ពាន់ម៉ែត្រការេសុំត្រឹមស្រុក ៣ម៉ឺនម៉ែត្រការ៉េសុំដល់ខេត្ត និងលើស៣ម៉ឺនម៉ែត្រការ៉េ ត្រូវសុំដល់ក្រសួង។ស្ត្រីជើងខ្លាំងម្នាក់នេះហ៊ានឈូសឆាយយកដីប្រជាពលរដ្ឋធ្វើផ្លូវដើម្បីប្រយោជន៍ខ្លួនឯងនេះបាន ដោយសារមានមន្រ្តីអាជ្ញាធរភូមិបាលរងស្រុកជាអ្នកកាងពីក្រោយដើរគូសផ្លូវផ្តេសផ្តាស់តាមទំនើងចិត្តដោយមិនគិតផលប៉ះពាល់ដីពលរដ្ឋ។ ពលរដ្ឋឈ្មោះឈួយ សែន ជាអ្នករស់នៅនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ បានរៀបរាប់ថា ម្ចាស់ដីឡូតិ៍ ឈ្មោះផល និមល បានឈូសឆាយធ្វើផ្លូវចូលដីរបស់គាត់អស់ដីទំហំ១៥ម៉ែត្រ។អ្នកស្រីបន្តថា ចាំសុំប្លង់ដីយាយខា មើលសិនបើអត់មានជាប់ផ្លូវ នោះទេនឹងត្រូវប្រគល់ឲ្យគាត់វិញ។អ្នកបន្ថែមថា តាំងពីមុនមកដីនៅម្តុំនេះគ្មានផ្លូវនោះទេ។អ្នកស្រីស្នើឲ្យមន្ត្រីសុរិយោវតីស្រុកអង្គរធំ មេត្តាពិនិត្យមើលប្លង់ឲ្យបានច្បាស់លាស់មុននឹងសម្រេចកាត់ដីពលរដ្ឋយកមកធ្វើផ្លូវឲ្យម្ចាស់ដីឡូតិ៍ខាងលើ។ចំណែកស្ត្រីឈូយ សុទន់ …

អានបន្ត»

រោងសិប្បកម្មឈើ នឹងឡធ្យូងជាច្រើនកន្លែងជំនាញពាក់ព័ន្ធមិនអើពើរសោះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ជាឆ្នាំងបាយពួកគេ

ខេត្តព្រះវិហារ៖រលាយហើយលោក មាស ញឹម! រោងសិប្បកម្ម កែឆ្នៃ ឈើ ខុសច្បាប់ រើកដុះដូចផ្សឹត នៅក្នុងភូមិសាស្រ្ត ភូមិ អូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្ត ព្រះវិហារ សង្សយ័ជាឆ្នាំងបាយ របស់លោក ប្រធានស្នាក់ការ ដែនជំរក សត្វ បឹងពែរ នេះហើយមើលទៅ… បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា នៅក្នុងដែនសម្ថកិច្ច គ្រប់គ្រង របស់លោក មាស ញឹម ដែលមានទូរនាទីជាប្រធាន ស្នាក់ការ ដែនជំរកសត្វបឹង ពែរ ដែលមានមូលដ្ឌាននៅ ភូមិ អូរពោធិ៍ ឃុំ រមណីយ ស្រុក រវៀង ខេត្តព្រះវិហារ គឺនៅបរិវេណជុំវិញ ស្នាក់ការរបស់លោក គឺមានរោងសិប្បកម្មកែឆ្នៃ ឈេឺនិងឡដុតធ្យូង ដុះដូចផ្សឹត អញ្ចឹងតែគេមិនដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់អើពើរឡើយគឺសម្ងំស្ងៀមតែម្តង។ ហើយពួកគាត់បានបន្តទៀតថាសកម្មភាព រោងសិប្បកម្ម កែឆ្នៃ ឈេឺ …

អានបន្ត»

អាកុកថាអ្នកកាសែតណាហ៊ានចូលថតសង្វៀនជល់មាន់ និងអាប៉ោងរបស់លោកជាជួនអធិការស្រុកកងមាស អញនិងវាយបំបែកក្បាលចោល

ខេត្តកំពង់ចាម៖ ល្បីល្បាញខ្លាំងណាស់លោកជា ជួនអធិការស្រុកកងមាសខេត្តកំពង់ចាមហ៊ានបង្កើតក្រុមបងធំ អោយចាំវាយអ្នកកាសែតកុំអោយចូលថតសង្វៀនជល់មាន់ និងអាប៉ោងរបស់ខ្លូន។ ប្រភពបានអោយដឹងថាសង្វៀនជល់មាន់និងអាប៉ោងរបស់ លោកអធិការខាងលើស្ថិតនៅស្ពានលេខ២៣ក្នុងភូមិគងជ័យ ឃុំព្រែកកុយស្រុកកងមាសខេត្តកំពង់ចាម។ ប្រភពបានបញ្ជាក់ទៀតថាផ្លូវចូលទៅសង្វៀនខាងលើគឺមិនអនុញ្ញាតិអោយអ្នកកាសែតចូលទៅថតឡើយ ដោយមានក្រុមបងធំចាំស្ទាក់វាយអ្នកកាសែតហើយបងធំ ដែលជាអ្នកបញ្ជារផ្ទាល់ឈ្មោះអាកុកអាកុកនេះ បានព្រមានអ្នកកាសែតដែរចង់ចូលទៅថតឬយកព័ត៏មានថាមិនបាច់ចូលទេ បើហ៊ានចូលអញវាយបំពែកក្បាលទាំងអស់និង។ យោងតាមសម្ដីពលរដ្ឋក្នុងមូលដ្ឋានខាងលើបានអោយដឹងថា មិនដឹងថាស្រុកទេសបច្ចុប្បន្នទៅជាស្អីអស់ហើយទេបានជាលោកអធិការមកបើកបនល្បែងក្នុងមូលដ្ឋាន របស់ពួកគាត់អោយអសន្តិសុខពេញភូមិស្រុករកដេកពួនមិនបាន ដោយបារម្មណ៏តែក្រុមបងធំទាំងនោះធ្វើសកម្មភាពផ្សេងៗ និងជាពិសេសខ្លាចតែកើតនៅអំពើលួចប្លន់នានាទេព្រោះល្បែងដ៏ធំនៅក្បែរក្លៀកអញ្ចឹង។ ពលរដ្ឋបានលើកឡើងទៀតថា ពួកគាត់សំណូមពរដល់ថ្នាក់ដឹកនាំមេត្តាជួយមើលលោកជា ជួនអធិការស្រុកកងមាសផងហេតុមេចបានជាថ្លើមធំហ៊ានយកវង់ល្បែងមកដាក់ក្នុងមូលដ្ឋានរបស់ពួកគាត់ ដូច្នេះមិនថ្នាក់លើមិនជួយមើលទេងាប់រាស្រ្តអស់ហើយទុកធ្វើអីមន្រ្តីធន់ៗនិងនោះ។ ជុំវិញករណីខាងលើលោកជា ជួនអធិការស្រុកកងមាសបានអោយដឹងថា លោកបានប្រើកំលាំងប៉ុស្ត៏អោយ ដើល្បាតជាប្រចាំហេតុអីបានជានៅមានអ្នកលេងទៀត។ ចំណែកលោកឆាយដែលអះអាងថាជាអ្នកមើលការខុសត្រូវនៅទីនោះបានអោយដឹងថា សង្វៀនជល់មាន់និងអាប៉ោងគឺពិតជាលេងរាល់ថ្ងៃមែន តែរត់អស់លុយច្រើនណាស់ទម្រាំបានបើកលេងមកទល់និងសព្វថ្ងៃនិង។

អានបន្ត»

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បើធ្វើដំណើរពីផ្សារចាស់មកត្រូវចំណាយពេលតែ៧នាទីតែប៉ុណ្ណោះគឺមកដល់ ហាងអង្គរស្ក្រាប់និងស្បា ហើយ។អ្នកស្រីបន្តថា ដោយសារគាត់ពីមុនពិបាកចិត្តធ្វើឲ្យសម្រស់របស់គាត់មិនសូវស្អាត ទើបគាត់ប្រឹងប្រែងស្រាវជ្រាវ និងសិក្សាបន្ថែម ពីការថែរក្សាសម្ភស្ស ធ្វើឲ្យគាត់មានបទពិសោធន៍ និងអាចឈានទៅដល់ការផលិតធាតុផ្សំផ្សេងៗតាមបែបធម្មជាតិ ធ្វើឲ្យសម្រស់ស្រស់ស្អាត។អ្នកស្រីបន្តថា ដោយសារមានបទពីសោធន៍បែបនេះទើប អ្នកស្រី បានរកធាតុផ្សំ តាមបែបបុរាណខ្មែរ មកកែឆ្នៃ ឲ្យបានកាន់តែល្អថែមទៀត។អ្នកស្រីបន្ថែមថា ស្ក្រាប់អង្ក ដំណើបនិងធាតុផ្សំផ្សេងៗ ធ្វើឲ្យស្បែកម៉តខៃល្អ និងមានស្ក្រាប់ផាសិ្សន ស្ក្រាប់តែបៃតងស្ក្រាប់ល្មៀតស្ក្រាប់ស្លឹកបាស។ក្នុងនោះក៏មានផលិតផលជាច្រើនទៀតដែលអ្នកស្រីបានធ្វើដោយផ្ទាល់ដៃសម្រាប់ចែកចាយ។អ្នកស្រីបន្ថែមថា ផលិតផលដែលអ្នកស្រីធ្វើទាំងនេះត្រូវបានបែងចែកជា២ ទី១យកទៅផ្គត់ផ្គង់ក្នុងហាង ទី២យកទៅបែងចែកលក់តាមអនឡាញនៅតាមបណ្តាខេត្តក្រុងទាំងអស់។អ្នកស្រីបានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំង ខណៈមុខរបរ របស់អ្នកស្រីទទួលបានជោគជ័យទាំងនៅហាង និងនៅផ្នែកលក់តាមអនឡាញ ដោយមួយខែៗ អាចមានប្រាក់ចំណូលមិនតិចជាង៥០០០ដុល្លារ។អ្នកស្រីបានបន្តបោះជំហានទៅមុខ បន្ថែមទៀតដោយបានពង្រីកហាង ឲ្យធំថែមទៀត ដើម្បីទទួលអតិថិជនឲ្យបានទាន់ពេល ជាងហ្នឹង។ …

អានបន្ត»