មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ (page 9)

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ បានផ្តល់អំណោយដល់ យោធិនពិការ ២៩១គ្រួសារ

សៀមរាប៖ យោធិនពិការ ២៩១គ្រួសារ ទទួលអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ នៅព្រឹកថ្ងៃទី ២០ ខែគុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប។ លោក ស្រី សុផាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ បានដឹងនាំអំណោយ​​ ជាអង្ករចំនួនសរុប ៦២២បាវ ស្មើរនិង ១៥៥៥០គីឡូក្រាម មកប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប​ ដើម្បីចែកជូនដល់គ្រួសារ យោធិនពិការ ចំនួន២៩១គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករចំនួន ២ បាវ ស្មើរនិង ៥០គីឡូក្រាម។ ឯកឧត្តម ពៅ …

អានបន្ត»

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចនិង ជំនាញមេព្រៃស្រុកស្វាយលើឣសម្ថតភាពក្នុងការទប់ស្កាត់ បទល្មើសផលឣនុផលដឹកជញ្ជួនគ្រប់ប្រភេទ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី19 /02/ក្រុមឈ្មួញឧក្រិដ្ឋកម្មដែលតែងតែឆ្លងកាត់ស្រុកស្វាយលើឈ្មោះណាត ឈ្មោះពិន ឈ្មោះ រ៉េន ឈ្មោះវ៉ាន់​ វ៉ា ឈ្មោះ សេងឈ្មោះ ឃា ឈ្មោះទូច ឈ្មោះអាតជាមន្ត្រីប៉ូលិស ឈ្មោះចិត្តឈ្មោះសេតចាប់ផ្ដើមធ្វើសកម្មភាពដឹកជព្ជួានបទល្មើសឈើខុសច្បាប់សម្រុកចូលក្នុងខេត្តសៀមរាបយ៉ាងងងើល គ្មានមន្រ្តី អាជ្ញាធរមានសម្ថតកិច្ច ជំនាញមេព្រៃណាធ្វើការទប់ស្កាត់ឬក៍បង្រ្កាបបានឡើយ។ តាមប្រភពៈពីពលរដ្ឋនៅតាមដងផ្លូវបានរាយការណ៍មកថាស្រុកស្វាយលើបណ្ដុំទៅដោយក្រុមឈ្មួញប្រព្រឹត្តបទល្មើសនិង ធ្វើសកម្មភាពដឹកជព្ជួានឈើខុសច្បាប់យ៉ាងអនាធិបតេយ្យជារាងរាល់ថ្ងៃនិងយប់តាមគោយន្ដកន្រ្ទៃ រថយន្ត នីសាន់ កាមរី បាឡែន លុចស៊ីស ហាយ លែនដឺ ដឹកទៅបានយ៉ាងរលូនចេញពីស្រុកស្វាយលើនិងស្រុកជីក្រែងសម្រុកចូលខេត្តសៀមរាបដូចគេដង្ហែរ កឋិន គ្មានឃើញមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញ មេព្រៃ មន្រ្តីពាក់ពន្ធ័ស្រុកខេត្តធ្វើការទប់ស្កាត់ឬក៏បង្រ្កាបទៅលេីឈ្មួញទាំងនោះឡេីយ។ តើលោកទា គឹម សុទ្ធប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងលោកម៉ុងប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានដឹងពីសកម្មក្រុមឈ្មួញដឹកជព្ជួានផលអនុផលព្រៃឈើខុសច្បាប់ទាំងនោះដែរឬទេ.? ឡានពណ៏ត្រេឣីុ ពាក់ផ្លាកលេខ ខម រនិងផ្លាកលេខ ឣាវុទ្ទហត្ថកំពុងដឹកផលឣនុផលព្រៃយ៉ាងសកម្ម រាលថ្ងៃ ក្រុមឈ្មួញប្រព្រឹត្តទៅបានយ៉ាងរលួនបទល្មើសខាងលើនេះធ្វើព្យុះធ្វើភ្លៀងនិងបង្កភាពអនាធិបតេយ្យក្នុងអាណាចកស្រុកស្វាយលើប្រភព ពីបណ្តាញសាព័ត៌មានជាច្រេីនក្នុងស្រុកបាន ចុះផ្សាយពីការ ដឹងជញ្ជួនព្រៃឈើស្ទើរាលខែ លោកជំនាញធើ មិនដឹងមិន ឮ។

អានបន្ត»

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប នៃឃុំកំពង់ឃ្លាំង

  ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចម្រុះនាថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០កន្លងទៅនេះដែល ដឹកនាំដោយ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហការជាមួយអាជ្ញាធរនៃស្រុកសូទ្រនិគម បានចុះបង្ក្រាបបទល្មើសជលផលនៅភូមិសាស្ត្រឃុំកំពង់ឃ្លាំងនិងពិនិត្យទីតាំងអភិរក្សជលផលឃុំកំពង់ភ្លុក។   លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨នេះថា  នៅក្នុងប្រតិបត្តិការនេះជាលទ្ឋផល បង្រ្កាបបទល្មើសនេសាទខុសច្បាប់ដោយឧបករណ៍ ប បានចំនួន ០១ ករណី នៅចំណុចភ្លើង ឆេះ ឃុំកំពង់ឃ្លាំង ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ ឧបករណ៍ បរ ចំនួន ០៦ គ្រឿង,របាំងសាច់មង  ប្រវែង ៧០០ ម៉ែត្រ,ចម្រឹង ចំនួន ២០០ ដើម និងព្រលែងត្រីចំនួនប្រមាណជា ១០ គីឡូក្រាម។ដោយឡែកពីនោះ គេពិនិត្យឃើញទិដ្ឋភាពជារួម កម្លាំងចម្រុះ បានជួបនូវ ការនេសាទជាលក្ខណៈគ្រួសារ និងសាកសួរព័ត៌មានអំពីការ ប្រើឧបករណ៍នេសាទ ដូចជា មងរាយ លបសាច់អួន សៃយឺនកំពឹស អួនហ៊ុមដោយដៃ ព្រមទាំង …

អានបន្ត»

សមត្ថកិច្ចនិងប្រជាការពារឡោនពទ្ធ័ចាប់បានចោរបន្លំខ្លួនចូលស៊ីការ រួចហើយចេញមកវិញកាត់សោរ ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅជិតនោះ

កំពង់ឆ្នាំង: សមត្ថកិច្ចប្រជាការពារនិងប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានចោរបន្លំខ្លួនទៅចូលស៊ីការរួចហើយចេញមកវិញបានចូលកាត់សោផ្ទះប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជិតរូងខាង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង  8.18នាទី យប់ថ្ងៃទី១៦ ខែ០២ ឆ្នាំ ២០២០នៅចំណុចភូមិ ក្បាថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង  ។ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកវរះសេនីយ៍ទោហង្សសុជាតិបានអោយដឹងតាមរយះទូរសព្ទ័នៅវេលាម៉ោង៨និង៥០នាទីថ្ងៃទី១៧គម្ភះ២០២០នេះថាជនសង្សយ័ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ កែវសំនៀង រសនៅខេត្តកណ្តាលមានមុខរបរជាងសំណង់ជិះម៉ូតូសង់កូរ៉េ មានគ្នា២នាក់  ។ សមត្ថកិច្ចខាងលើបានអោយដឹងទៀតថានី ក្នុងពេលដែលកំពុងស៊ីការដោយប្រជាការពារនិងសមត្ថកិច្ចបានឃាត់ចាប់បានចោរលួចបន្លំខ្លួនចូលស៊ីការម្នាក់ ខណះពេលដែលកំពុងបន្លំខ្លួនចូលទៅ្ាត់សោចូលលួចទ្រព្យសម្បត្តិផ្ទះប្រជាពលរដ្ឋនៅជិតខាងនោះ។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានអោយដឹងទៀតថាមុនពេលកើត ជនសង្សយ័២នាក់បានជិះម៉ូតូអាសង់កូរ៉េ ចូលរួមស៊ីការនឹងគេដែរ ក្រោយមកក៏ចេញទៅបត់ជើងតូចឃើញឱកាសស្ងាត់ក៏បានចូលទៅផ្ទះប្រជាពលរដ្ឋម្នាក់ ដែលនៅចម្ងាយប្រមាណជា ៥០ម៉ែត្រពីរោងការ កាត់សោចូលក្នុងផ្ទះបើកភ្លើងឬឥវ៉ាន់ ពេលនោះផ្ទះអ្នកជិតខាង ដែលមានបម្រើសេវា wing មានកាមេរ៉ា នៅជាប់ជិតនោះបានឃើញសកម្មភាពចោរ ក៏បានទូរសព្ទ័ប្រាប់ម្ចាស់ផ្ទះកំពុងតែស៊ីការ ម្ចាស់ផ្ទះក៏បាននាំសមត្ថកិច្ចនិងប្រជាការពារចេញធ្វើការឡោមព័ទ្ធចាប់តែម្តងខណះបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ផងដែរ។ ក្រោយការឃាត់ខ្លួនជនសង្សយ័ខសងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបញ្ជូនខ្លួនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការសាកសួរដ្រាវជ្រាវរកបក្ខពួកនិងរៀបចំឯកសារបញ្ពូនខ្លួនជនសង្សយ័ទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធីផងដែរ ៕ដោយ សុក្ខារិន

អានបន្ត»

រត់មិនរួច! ចាប់ខ្លួនបុគ្គលិក ភោជនីយដ្ឋានមេបុណ្យ ម្នាក់ភ្លាមៗ ករណីឆក់ទូរសព្ទ ពីជនបរទេស

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ ជាបុគ្គលិកភោជនីយដ្ឋាន មេបុណ្យ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព ឆក់ទូរសព្ទដៃពីជនបរទេស។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២០នៅចំណុចមុខប្រាសាទក្រវ៉ាន់ ស្ថិតក្និងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថាជនសង្ស័យ ចាប់ខ្លួនដោយ កម្លាំងប៉ុស្ដិ៍នគរបាលនគរធំ សហការជាកម្លាំងគោលដៅរបស់អង្គភាពបេតិកភ័ណ្ឌ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទពីភ្ថៀវទេសចរណ៍ជាជាតិអង់គ្លេស ភេទប្រុស។ អធិការក្រុងសៀមរាបបានបន្តឲ្យដឹងទៀតថាជនសង្ស័យឈ្មោះ ទុន ទុយ ភេទប្រុស អាយុ២៨ឆ្នាំ  មុខរបរចុងភៅ(កូនកាំបិត) នៅភោជនីយដ្ឋាន មេបុណ្យ ស្រុកកំណើត នៅភូមិស្គារស្រុក ឃុំព្រៃឈរ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមអធិការក្រោយយកជនសង្ស័យ មកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលកម្លាំងផ្នែកជំនាញ នគរបាលក្រុងសៀមរាបបានពិនិត្យឃើញថាជនសង្ស័យ បានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីភ្ងៀវទេសចរណ៍ពិតប្រាកដមែនម៉ាកIPhone 10XR ពណ៌ខ្មៅ។ ក្រោយសាកសួររបស់កម្លាំងប៉ុស្ដិ៍ មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌក្រុង និងនគរបាលអង្គភាពទេសចរណ៍ បានដកហូតវត្ថុតាង(ទូរសព្ទដៃ) និងធ្វើការប្រគល់យកទៅអោយជនរងគ្រោះទៅថែរក្សា ប្រើប្រាស់វិញ។ …

អានបន្ត»

នាំគ្នាស្តាលូនៅសង្កាត់ស្វាយដង្គំ រួចអ្នកគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម ឃ្លីន ត្រូវបានអាជ្ញាធរហៅជួបសំណេះសំណាល!

  សៀមរាប៖លោកអភិបាលក្រុងសៀមរាបលោកនួន ពុទ្ធារ៉ា និងអាជ្ញាធរសង្កាត់ស្វាយដង្គំ បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម  ឃ្លីន នាព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០នេះ បន្ទាប់ពីបានឃើញនូវសកម្មភាព ចូលរួមកិច្ចការងារសង្គម  តាមរយៈធ្វើការប្រមូលសំរាម ចេញពីក្នុងប្រពន្ធ័ លូបង្ហូរទឹកស្អុយ ក្នុងសង្កាត់ស្វាយដង្គំ កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ ។ ក្នុងឪកាសជួបសំណេះសំណាលនេះដែរលោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បាននាំពាក្យ របស់ លោកទៀ សីហា អភិបាលខេត្តសៀមរាប ថ្លែងកោតសរសើរ និងអរគុណ ចំពោះទឹកចិត្តចូលរួមថែរក្សាបរិស្ថាន របស់គណៈគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម  ឃ្លីន។ប៉ុន្តែលោកអភិបាលខេត្ត ក៏បានផ្តាំឲ្យធ្វើការណែនាំ  គិតគូរអំពីបញ្ហាសុខភាពរបស់ បុគ្គលិក ដែលស្មគ្រ័ចិត្តចូលរួមផងដែរ។ព្រោះការចុះ ទៅក្នុងទឹក កខ្វក់បែបនេះ គឺមានហានិភ័យចំពោះសុខភាពខ្លាំងណាស់។ ដោយឡែកកងកម្លាំង និងមន្ត្រីជំនាញទាំងអស់ ដែលទទួលខុសត្រូវលើបញ្ហាបរិស្ថាន ក៏ត្រូវបង្កើនការ ទទួលខុសត្រូវ  នូវរាល់កិច្ចការរបស់ខ្លួន ហើយ  ត្រូវណែនាំនិងហាម បងប្អូនប្រជាពលរដ្ឋ កុំឲ្យប្រថុយប្រថានធ្វើការងារដែលមានហានិភ័យ បែបនេះទៀតដាច់ខាត។ …

អានបន្ត»

ដំណាំស្វាយចន្ទី បានផ្តល់ការងារដល់ពលរដ្ឋ បញ្ជៀសការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន

សៀមរាប៖ ដំណាំស្វាយចន្ទីនៅស្រុកជីក្រែង ខេត្ដសៀមរាប នៅលើផ្ទៃដីប្រមាណជាង ជិតមួយពាន់ហិកតា បានចាប់ផ្ដើមប្រមូលផល ទិន្នផលឆ្នាំ២០២០នេះ មានភាពល្អប្រសើរជាងឆ្នាំ២០១៩ បើប្រៀបធៀបរយ:ពេលនៃការផ្តល់ផល លើកដំបូងដូចគ្នានេះ។ លោក ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម ខេត្ដសៀមរាប ខេត្តឧត្ដរមានជ័យ និងជាម្ចាស់ចំការស្វាយចន្ទី បានឲ្យដឹងកាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២០នេះថា ពេលនេះកសិករដែលប្រកបរបរដាំដំណាំស្វាយចន្ទី បានប្រមូលផលលើកដំបូងហើយនៅដើមឆ្នាំ២០២០នេះ ដែលទិន្នផលគ្រាប់ស្វាយចន្ទី ហាក់ប្រសើរជាងឆ្នាំមុន ដោយសារដើមស្វាយចន្ទីរមានភាពលូតលាស់ធំជាងមុន ហើយការថែទាំងក៍បានល្អ និងធ្វើរតាមបច្ចេកទេស។ លោកបានបន្ដថា ចំពោះតម្លៃនៅមិនទាន់ដឹង ច្បាស់លាស់នៅឡើយទេ កាលពីឆ្នាំមុនលោកហាលគ្រាប់ស្វាយចន្ទី រក្សាទុកនៅរដូវចុងដៃនៃការប្រមូលផលចប់ ទើបលក់ចេញក្នុងតម្លៃមួយគីឡូគ្រាមលើលើសពី៨០០០រៀលឡើងទៅ ខណៈដែលគ្រាប់ស្វាយចន្ទីរនោះបានហាលស្ងួតល្អ។ លោក ហុយ ភៀវ ដែលជាម្ចាស់ចម្ការបានឲ្យដឹងទៀតថា តាមការកត់សម្គាល់តម្លៃគ្រប់ស្វាយចន្ទី ដែលចាប់ផ្ដើមប្រមូលផលដំបូង ត្រូវបានលក់ចេញអោយឈ្មួញទិញនៅចម្ការ មួយគីឡូក្រាមពី ៥០០០រៀល ពេលខ្លះឈ្មួញទំលាក់ថ្លៃក្រោម៥០០០រៀល ហើយពេលខ្លះឡើងលើសពីនោះទៀត។ លោក មិន ជួប ជាមេឃុំពង្រលើ ស្រុកជីក្រែង បានអោយដឹងថានៅរដូវប្រមូលផលដំណាំស្វាយចន្ទីនេះ …

អានបន្ត»

មេភូមិស្គន់ ខេត្តសៀមរាប ប្រឈមនឹងអស់តួនាទី បន្ទាប់ពីរកឃើញ កំហុស មិនរាយការណ៍ បទល្មើស កាប់ព្រៃឈើ

ខេត្តសៀមរាប៖នៅទីបំផុតមេភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្នាក់ដឹកនាំ អាចសម្រេចដកតួនាទី បន្ទាប់ពីរកឃើញកំហុស មិនរាយការណ៍ ពាក់ព័ន្ធ កាប់ទន្ទ្រានព្រៃឈើ។ អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃនេះថា៖ ចំណាត់ការបឋមចំពោះអ្នកពាក់ព័ន្ធនឹងករណីលួចទន្ទ្រានកាប់ព្រៃកោងកាងលិចទឹកនិងព្រៃក្បាលជប់ នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី។ ក្រោយពីបានត្រួតពិនិត្យឯកសារយ៉ាងម៉ត់ចត់និងប្រមូលព័ត៌មានបានពេញលេញរួចមក យើងអាចសន្និដ្ឋានបានថា៖ អ្នកមានទោសកំហុសមុនគេគឺមន្ត្រីនៅក្នុងភូមិស្គន់។ ខុសដោយសារមិនបានរាយការណ៍ ខុសដោយឆ្លើយថាមិនដឹង ទោះបីជាបទល្មើសនេះបានកើតឡើងជាងមួយសប្តាហ៍នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង និងមានទ្រង់ទ្រាយធំនៅក្នុងភូមិ រហូតដល់អ្នកភូមិអស់ជំនឿចិត្ត ទើបសម្រេចចិត្តរាយការណ៍ដោយផ្ទាល់មកខ្ញុំជំនួសវិញ។ លោកឃឹម ហ្វីណង់ បញ្ជាក់ថាខ្ញុំបានតម្រូវឲ្យមេភូមិចេញលិខិតទទួលស្គាល់ទោសកំហុសរបស់ខ្លួនចំពោះការដែលមិនបានបំពេញតួនាទីការងារឲ្យបានត្រឹមត្រូវ។ លិខិតនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមប្រឹក្សាឃុំត្រួតពិនិត្យតួនាទីរបស់គាត់ឡើងវិញតាមនីតិវិធីច្បាប់ ប្រសិនបើបន្តមានទោសកំហុសផ្សេងៗទៀតនៅថ្ងៃខាងមុខ។ លោកអភិបាលបានបន្តថាមានប្រជាពលរដ្ឋ២គ្រួសារ ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះដោយផ្ទាល់ ដោយកាប់ព្រៃលិចទឹកទន្ទ្រានយកដីទាំងគ្មានឯកសារកាន់កាប់ ទោះបីជាបានដឹងហើយថាដីនេះគឺជាព្រៃក្បាលជប់ ដែលនៅមានទឹកជប់ចេញនិងនៅមានព្រៃគ្រប់ដណ្តប់នៅឡើយ។ គ្រួសារទាំង២នេះត្រូវចុះកិច្ចសន្យាប្រគល់ដីទាំងនោះជូនរដ្ឋវិញ និងត្រូវបង់ថ្លៃពិន័យការខូចខាតព្រៃក្នុងចំនួនកំណត់ដោយរដ្ឋបាលព្រៃឈើ យ៉ាងយូរបំផុតក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីយកមកប្រគល់ជូនសហគមន៍នៅក្នុងភូមិស្គន់ ធ្វើការដាំនិងស្តារព្រៃលិចទឹកដែលបានកាប់បំផ្លាញនេះឡើងវិញ។ បើតាមលោកឃឹម ហ្វីណង់ សូមបញ្ជាក់ថា ចំណាត់ការនេះគឺធ្វើឡើងដោយមានការថ្លឹងថ្លែងនិងយោគយល់ខ្ពស់បំផុត ហើយចាត់ទុកជាការជូនដំណឹងលើកទី១និងលើកចុងក្រោយផងដែរ។ រាល់បទល្មើសក្រោយៗនៅក្នុងស្រុកបន្ទាយស្រីចាប់ពីថ្ងៃនេះទៅ រដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត មិនថាចំពោះប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសឬចំពោះមន្ត្រីពាក់ព័ន្ធឡើយ។ …

អានបន្ត»

ស្ត្រីម្ចាស់ហាង អង្គរស្ត្រាប់និងស្បាថា៖ តស៊ូពីលុយ២០ដុល្លារ រហូតទទួលបានជោគជ័យ ក្នុងជីវិតគួរជាទីមោទនៈ

សៀមរាប៖ក្នុងភាពជាស្ត្រីមេម៉ាយ កូន២ មានដើមកំណើតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប បានប្រឹងប្រែងតស៊ូពីលុយ២០ដុល្លារ ដោយដៃម្ខាងធ្វើជាម្តាយផងឪពុកផងនិងដៃម្ខាងទៀតប្រកបរបរជាម្ចាស់ហាងកែសម្ភស្សស្ត្រី នៅផ្ទះរបស់ខ្លួន រហូតទទួលបានជោគជ័យ ក្នុងគ្រួសារគួរជាទីមោទនៈ។ ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា គឺអ្នកស្រី ឃូយ មរកត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គាត់ទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ គឺផ្តើមចេញពីបាតដៃទទេ ដោយខ្លួនជាស្ត្រីមេម៉ាយកូន២ ត្រូវមានភារកិច្ចចិញ្ចឹមកូន ឆ្លៀតធ្វើការងារឲ្យលុយដោយខ្លួនឯង ដើម្បីចិញ្ចឹមកូននិងសន្សំលុយខ្លះយកមក ពង្រីកមុខរបរបន្តិចម្តងៗ ក្នុងហាង អង្គរស្ត្រាប់និងស្បាដែលមានទទួលស្ក្រាប់ស្បែក ស្ទីម និងឆ្ពុងបែបធម្មជាតិ នៅលំនៅដ្ឋានរបស់ខ្លួន ផ្ទាល់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ អ្នកស្រីបន្តថា ដោយសារគាត់ពិបាកចិត្តធ្វើឲ្យសម្រស់របស់គាត់មិនសូវស្អាត ទើបគាត់ប្រឹងប្រែងស្រាវជ្រាវ និងសិក្សាបន្ថែម ពីការថែរក្សាសម្ភស្ស ធ្វើឲ្យគាត់មានបទពិសោធន៍ និងអាចឈានទៅដល់ការផលិតធាតុផ្សំផ្សេងៗតាមបែបធម្មជាតិ ធ្វើឲ្យសម្រស់ស្រស់ស្អាត។អ្នកស្រីបន្តថា ដោយសារមានបទពីសោធន៍បែបនេះទើប អ្នកស្រី បានរកធាតុផ្សំ តាមបែបបុរាណខ្មែរ មកកែឆ្នៃ ឲ្យបានកាន់តែល្អថែមទៀត។អ្នកស្រីបញ្ជាក់ថា បន្ទាប់ពីធ្វើការបានលុយខ្លះមក អ្នកស្រីក៏ បានផលិត …

អានបន្ត»

ស្ត្រីម្ចាស់ហាង អង្គរស្ត្រាប់និងស្បាថា៖ តស៊ូពីលុយ២០ដុល្លារ រហូតទទួលបានជោគជ័យ ក្នុងជីវិតគួរជាទីមោទនៈ

សៀមរាប៖ក្នុងភាពជាស្ត្រីមេម៉ាយ កូន២ មានដើមកំណើតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប បានប្រឹងប្រែងតស៊ូពីលុយ២០ដុល្លារ ដោយដៃម្ខាងធ្វើជាម្តាយផងឪពុកផងនិងដៃម្ខាងទៀតប្រកបរបរជាម្ចាស់ហាងកែសម្ភស្សស្ត្រី នៅផ្ទះរបស់ខ្លួន រហូតទទួលបានជោគជ័យ ក្នុងគ្រួសារគួរជាទីមោទនៈ។ ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា គឺអ្នកស្រី ឃូយ មរកត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គាត់ទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ គឺផ្តើមចេញពីបាតដៃទទេ ដោយខ្លួនជាស្ត្រីមេម៉ាយកូន២ ត្រូវមានភារកិច្ចចិញ្ចឹមកូន ឆ្លៀតធ្វើការងារឲ្យលុយដោយខ្លួនឯង ដើម្បីចិញ្ចឹមកូននិងសន្សំលុយខ្លះយកមក ពង្រីកមុខរបរបន្តិចម្តងៗ ក្នុងហាង អង្គរស្ត្រាប់និងស្បាដែលមានទទួលស្ក្រាប់ស្បែក ស្ទីម និងឆ្ពុងបែបធម្មជាតិ នៅលំនៅដ្ឋានរបស់ខ្លួន ផ្ទាល់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។   អ្នកស្រីបន្តថា ដោយសារគាត់ពិបាកចិត្តធ្វើឲ្យសម្រស់របស់គាត់មិនសូវស្អាត ទើបគាត់ប្រឹងប្រែងស្រាវជ្រាវ និងសិក្សាបន្ថែម ពីការថែរក្សាសម្ភស្ស ធ្វើឲ្យគាត់មានបទពិសោធន៍ និងអាចឈានទៅដល់ការផលិតធាតុផ្សំផ្សេងៗតាមបែបធម្មជាតិ ធ្វើឲ្យសម្រស់ស្រស់ស្អាត។អ្នកស្រីបន្តថា ដោយសារមានបទពីសោធន៍បែបនេះទើប អ្នកស្រី បានរកធាតុផ្សំ តាមបែបបុរាណខ្មែរ មកកែឆ្នៃ ឲ្យបានកាន់តែល្អថែមទៀត។អ្នកស្រីបញ្ជាក់ថា បន្ទាប់ពីធ្វើការបានលុយខ្លះមក អ្នកស្រីក៏ …

អានបន្ត»