មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ (page 91)

ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ ត្រូវបាន ជនល្មើស រំលោភសម្លាប់ ក្នុងព្រៃ យ៉ាងសាហាវ

សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា៖ សពក្មេងស្រីម្នាក់ ត្រូវបាន ក្រុមអ្នកភូមិ ដែលទៅ បេះផ្លែឈើ ប្រទះឃើញ ដេកស្លាប់ ក្នុងព្រៃសហគមន៍ ទាំងអាក្រាតកាយ រហូតហើម ស្អុយរលួយ ហើយ ករណីនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវ។ ហេតុការណ៍ ប្រទះឃើញនេះ គឺនៅវេលាម៉ោង ១០.០០នាទី ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦ នៅចំនុច ក្នុងព្រៃ សហគមន៍ ពពេល ក្នុងភូមិ ត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ច ស្រុកសូទ្រនិគមន៍ បានឲ្យដឹងថា៖ ក្រុមអ្នកភូមិ ដែលទៅបេះ ផ្លែឈើ ប្រទះឃើញ ដេកស្លាប់ ក្នុងព្រៃ សហគមន៍ ទាំងអាក្រាតកាយ រហូតហើម ស្អុយរលួយ។ សមត្ថកិច្ចបន្តថា៖ សាកសព ដែលប្រទះ ឃើញនោះ មានឈ្មោៈស៊ីវ សុធារី …

អានបន្ត»

មន្ត្រីបរិស្ថាន ស្នាក់ការ ដែនជំរកសត្វព្រៃ បឹងពែរ រងការរិះគន់ថា ចងអង្រឹង យកលុយ គ្មានឆន្ទះបង្ក្រាប

សៀមរាប៖ យោងតាម សេចក្តីរាយការណ៍ ពីភូមិសាស្ត្រ “ដែនជំរក សត្វព្រៃ បឹងពែរ” ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ដែលគ្រប់គ្រង ដោយក្រសួង បរិស្ថាននោះ បានឲ្យដឹងថា សព្វថ្ងៃ តំបន់នេះ កំពុង ទទួលរងនូវ ការកាប់បំផ្លាញ ព្រៃឈើ យ៉ាងរង្គាល ពីសំណាក់ ក្រុមឈ្មួញ ចំណែកមន្ត្រី បរិស្ថាន ដែលមាន ស្នាក់ការ ប្រចាំនៅ តំបន់នោះ មិនមានឆន្ទះ បង្ក្រាប ឬទប់ស្កាត់ នោះឡើយ។ ប្រភពបាន ឲ្យដឹងថា មន្ត្រីបរិស្ថាន នៅតំបន់ ដែនជំរក សត្វព្រៃ បឹងពែរ ជាអ្នក បើកដៃ ឲ្យក្រុមឈ្មួញ ធ្វើសកម្មភាព អារកាប់ បំផ្លាញ ព្រៃឈើ និងដឹក ជញ្ជូនឈើ ទាំងយប់ ទាំងថ្ងៃ …

អានបន្ត»

គំនរ​សំរាម តាម​ដងផ្លូវ រងចាំស្វាគមន៍ ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ នៅខេត្តកោះកុង

ខេត្តកោះកុង៖ គំនរសំរាម ដែលស្អុយរលួយ បានបង្ហាញ តាមដងផ្លូវ ក្រាលកៅស៊ូ ពីភូមិ4ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ ឆ្នេរបឹងកាយាក ស្ថិតក្នុងភូមិ4 សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដើម្បីបង្អួតភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្ត នៅលើទឹកដី នៃខេត្តកោះកុង ក្នុងឱកាសមានពិធីបុណ្យ សំរាកនៅ ថ្ងៃសៅរ៌ អាទិត្យ ខាងមុខនេះ។ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តកោះកុង បានរិះគន់ថា គំនរសំរាម ដែលមាន សភាពស្អុយរលួយ នៅតាមដងផ្លូវ ខាងលើនេះ បានលិចរូបរាង ដើម្បីបង្អួតភ្ញៀវទេសចរ។ ក្រុមអាជីវករជាច្រើន ដែលលក់ដូរ បានកំពុង រំពឹងទុកថា នឹងមានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ជាច្រើន អាចមកកំសាន្តនៅខេត្តកោះកុង  ដែលជាខេត្ត សំបូរដោយ តំបន់ទេសចរណ៍ ធម្មជាតិជាច្រើន។ ហើយតំបន់ទេសចរណ៍ បឹងកាយាក ព្រៃកោងកាង …

អានបន្ត»

ពលរដ្ឋខ្មែរម្នាក់ នឹងត្រូវថៃ កាត់ទោស ប្រហារជីវិត បើសិនជា ពាក់ព័ន្ធ ជួញដូរគ្រឿញៀន ៤ម៉ឺនគ្រាប់មែន

ព្រំដែនកម្ពុជា-ថៃ៖ មន្ត្រីតម្រួតថៃ ផ្នែកឧក្រិដ្ឋកម្ម ថ្លែងថា នៅថៃបទល្មើស គ្រឿងញៀន ជាបទឧក្រិដ្ឋ ធ្ងន់ធ្ងរ ហើយត្រូវ កាត់ទោស ប្រហារជិវិត បើល្មើសពិត និងធំដុំ។ តម្រួតនោះ ក៏លើកដែរថា ករណីចាប់ខ្លួន ពលរដ្ ឋខ្មែរម្នាក់ ទាក់ទិន ការជួញដូរ គ្រឿញញៀន ប្រភេទ អំហ្វេតាមីន (យ៉ាម៉ា) ៤០.០០០គ្រាប់ (បួនម៉ឺនគ្រាប់)  បើតុលាការ រកឃើញថា ជាការពិត ជននោះ នឹងត្រូវ កាត់ទោស ប្រហារជិវិតហើយ។ តម្រួតថៃនោះ អះអាង ដូច្នេះបន្ទាប់ពី បានចាប់ ជនជាតិខ្មែរ ម្នាក់នេះ នៅ ភូមិលេខ៦ ឃុំខូកឡាន ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឈមមុខ ស្រុកស្វាយចេក ខេត្ត បន្ទាយ មានជ័យ។  ជនជាតិខ្មែរនោះ …

អានបន្ត»

ឱសថព្យាបាល ជំងឺគ្រុនចាញ់ លែងមាន ប្រសិទ្ធភាព នៅតាមតំបន់ មួយចំនួន នៃប្រទេសកម្ពុជា និង ប្រទេសនៅ ក្នុងមហា អនុតំបន់ ទន្លមេគង្គ

ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធ នឹងជម្ងឺអេដស៍ និងជា ប្រធានគណៈ កម្មាធិការ សម្របសម្រួល មូលនិធិសាកល កម្ពុជា(CCC)  អញ្ជើញជា អធិបតីក្នុងការ បើកកិច្ចប្រជុំ ក្រុមដឹកនាំ គម្រោង ប្រយុទ្ធនឹង ការស៊ាំឱសថព្យាបាល ជំងឺគ្រុនចាញ់ នៃមហាអនុតំបន់ ទន្លេមេគង្គ នៅព្រឹកថ្ងៃទី ១១ខែតុលា ឆ្នាំ២០១៦នេះ  នៅសណ្ឋាគារ សូហ្វីតែល ក្រុងសៀមរាប ។ គម្រោងប្រយុទ្ធ នឹងភាពស៊ាំ របស់មេរោគ គ្រុនចាញ់ ជាមួយនឹងថ្នាំ ព្យាបាលគ្រុនចាញ់ អាតេមីស៊ីនីន (Artemisinin) ត្រូវបានផ្តួចផ្តើម នៅក្នុងមហា អនុតំបន់ ទន្លេមេគង្គ ដើម្បីស្វែងរក ដំណោះស្រាយ ឆ្លើយតបរួម ព្រោះថា នៅតាមតំបន់ មួយចំនួន នៅក្នុងប្រទេស នៃមហា …

អានបន្ត»

ឃាត់ខ្លួន ជនជាតិចិន ១៩នាក់ ករណីលួចបើក កាស៊ីណូ តាមអ៊ិនធឺណែត

សៀមរាប៖ កម្លាំងនគរបាល អន្តោប្រវេសន៍ និងនគរបាល អន្តរាគមន៍ នៃស្នងការដ្ឋាន ខេត្តសៀមរាប ក្រោមការ ដឹកនាំ របស់តំណាង អយ្យការ អមសាលាដំបូងខេត្ត បានចុះទៅ បង្ក្រាបករណី លួចបើក ល្បែងអ៊ិនធឺណែ ខុសច្បាប់ (កាស៊ីណូអ៊ិនធឺណែ) រហូតឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យ ជនជាតិចិន ប្រុស.ស្រី ចំនួន ១៩នាក់។   ហេតុការណ៍ បង្ក្រាបនេះ ធ្វើឡើង នៅវេលាម៉ោង ១០និង ៣០នាទី ព្រឹកថ្ងៃទី ១១ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរង នគរបាល អន្តោប្រវេសន៍ នៃស្នងការដ្ឋាន ខេត្តសៀមរាប បានឲ្យដឹង នារសៀល ថ្ងៃទី១១នេះថា៖ ដោយមាន ការស៊ើប …

អានបន្ត»

តើអ្នកណា ជាមេឧក្រិដ្ឋ​ជន ​ព្រៃ​ឈើក្នុងការ កាប់​ទន្ទ្រាន ​ព្រៃ​​យក​ដី​ ធ្វើ​កម្ម​សិទ្ធិ នៅខេត្ត ពោធិសាត់ ?​

ខេត្តពោធិសាត់៖ ការកាប់ទន្ទ្រាន ព្រៃយកដី ដែលមានទំហ៊ំ ច្រើនសន្ធឹកសន្ធាប់ ធ្វើកម្មសិទ្ធិរបស់ជនខិលខូច នៅ ខេត្តពោធិសាត់ ដែលមានទំហ៊ំ ច្រើនសន្ធឹកសន្ធាប់នេះ គេបានធ្វើការ វាយតំលៃ ថា ជាការកាប់ ទន្ទ្រានព្រៃ យកដីដោយ ខុសច្បាប់ ជាច្រើន បានកើតឡើង នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ ដែលជាតំបន់ ដែនជំរកសត្វព្រៃ ភ្នំក្រវ៉ាញ និងដីព្រៃ បំរ៉ុងអចិនត្ត្រយ៍ របស់រដ្ឋ ត្រូវបាន គេកាប់បំផ្លាញ យ៉ាងដំណំ រហូតមកដល់ ពេលនេះ ចំពោះ មន្ត្រីទទួលខុសត្រូវ ដែន ឬអ្នកជាប់ពាក់ ព័ន្ធដ៍ទៃទៀត នៅខេត្តនេះ គេពុំទាន់ឃើញ មានចំណាត់ ការរបស់ផ្លូវច្បាប់ ណាមួយ ដាក់ការ ស៊ើបអង្កេតដើម្បី ស្រាវជ្រាវរក អ្នកជាប់ពាក់ព័ន្ធ ទាំងនោះ មកផ្តន់ទាទោស តាមច្បាប់ …

អានបន្ត»

នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិប៉ោយប៉ែត យកលុយថ្លៃធ្វើ លិខិតឆ្លងដែន លើសគោលគារណ៍ នាំឲ្យមាន ការរិះគន់ជុំទិស

ខេត្តបន្ទាយមានជ័យ៖ ករណី មន្ត្រីនគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត យកលុយ ថ្លៃធ្វើលិខិត ឆ្លងដែន លើសគោលការណ៍ របស់រាជរដ្ឋាភិបាល នាំឲ្យមាន ការរិះគន់ យ៉ាងខ្លាំងពី ប្រជាពលរដ្ឋ ។ ប្រការនេះ ត្រូវបានមហាជន លើកឡើងថា ដូច ជាជំងឺ មហារីក ដែលមិនអាច ព្យាបាល ឲ្យជាបានឡើយ។ ពលករចំណាក ស្រុកដែល ទៅរកការងារធ្វើ លើទឹកដីថៃ តាមរយៈការ ប្រើប្រាស់ប័ណ្ណ ឆ្លងដែន (Border pass) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសម្ដែង ការមិនស្បាយចិត្ត ចំពោះតម្លៃ ប័ណ្ណឆ្លងដែន ថ្លៃលើស ពីគោលគារណ៍ ចាប់តាំង ពីលោក ស៊ឹម សំអាត មកធ្វើជាមេប៉ុស្តិ៍នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិប៉ោយប៉ែត …

អានបន្ត»

បទល្មើស នេសាទ សមត្ថកិច្ច ចម្រុះបង្ក្រាប ជំនួស ជលផល

ខេត្តសៀមរាប៖ សមត្ថកិច្ច ចម្រុះដឹកនាំ ដោយគឹម ឆៃហ៊ាង អភិបាលរង ខេត្តសៀមរាបនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ បានចុះបង្ក្រាប បទល្មើសនេសាទ នៅបឹងទន្លេសាប ជំនួស មន្ត្រីជលផល ខណះ បទល្មើស នេសាទ ទាំងនោះ ត្រូវបាន ប្រជានេសាទ រិះគន់ថា មានការបើកដៃ ពីមន្ត្រីជលផល ជាថ្នូរ និងផល ប្រយោជន៍ តាមរបៀប ពុករលួយ ដ៍ស្រៀវស្រើប។ នៅក្នុង ប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ច ប្រើប្រាស់ ការណូត ចំនួន០៤គ្រឿង ជាមធ្យោបាយ ដោយចេញ ល្បាត់ចាប់ពី ចំណុចក្បាល ជ្រោយ រហូតទៅដល់ ចំណុចកោះក្អែល ជាប់ព្រំប្រទល់ ឃុំកំពង់ភ្លុក។ សមត្ថកិច្ចបានឲ្យដឹងថា ឧបរណ៍ខុសច្បាប់នេះ សមត្ថកិច្ចចម្រុះ បានដកហូតមាន៖ …

អានបន្ត»