ប្រទេសថៃ ៖ យ៉ាងហោចណាស់ ក៏មានពលករខ្មែរ ចំនួន៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ នៅក្នុងចំណោម ពលករខ្មែរទាំង៧នាក់ ខណៈដែលពួកគេបាននាំគ្នា ជិះរថយន្ត តាក់ស៊ីចូលទៅកាន់ ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ក៏បានជួបនឹង ឧប្បទ្ទវហេតុនៅតាមដងផ្លូវ ។ តាមសេចក្តីរាយការណ៍ ដែលយើងទទួលបាន គឺករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១ និង ២០ នាទី រសៀល ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧លើកំណាត់ផ្លូវលេខ៣៣១ ត្រង់ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ១២១ និង ១២២ ស្ថិតនៅត្រង់ចំណុចណងអ៊ីថូន ភូមិ១៤ ឃុំកោះខ្នុរ ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅប្រទេសថៃ ។ក្រោយពីកំលាំង តម្រួតបានចុះទៅ ត្រួតពិនិត្យនៅកន្លែង កើតហេតុគឺបាន សង្គេតឃើញថា មានរថយន្តមួយគ្រឿង ម៉ាកនីសាន់ណាវ៉ារ៉ា ព៌ណខ្មៅ ពាក់ស្លាកលេខ …
អានបន្ត»បញ្ហាកាន់តែធំហើយ! អ្នកស្លាប់ និងរបួសជាច្រើននាក់ ដោយសារធាតុគីមី ត្រូវបានអាមេរិក អង់គ្លេស និងបារាំងជំរុញ អោយUN… (មានវីដេអូ)
(យូអិន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំងនៅថ្ងៃនេះបានលើកឡើងនូវដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសទៅលើការវាយប្រហារដោយអាវុធគីមី ដ៏សាហាវឃោឃៅ ដែលបានសម្លាប់ប្រជាជនស្លូតត្រង់កើនដល់ ១០០នាក់ និងជាង ៤០០នាក់ទៀតរងរបួសដ៏ខ្លោចផ្សាបំផុតនៅក្នុងប្រទេសស៊ីរី ហើយវាទំនងជានឹងត្រូវដាក់ឲ្យបោះឆ្នោតសម្រេចនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។ ប្រទេសទាំងបីបានទម្លាក់កំហុសនេះ ទៅលើកងកម្លាំងប្រធានាធិបតីស៊ីរី លោក Bashar al-Assad ចំពោះការវាយប្រហារដ៏ប្រល័យនេះ ខណៈយោធាស៊ីរីបានទាត់ចោលការចោទប្រកាន់នេះ ហើយបាននិយាយថា ខ្លួននឹងគ្មានថ្ងៃប្រើប្រាស់អាវុធគីមីនោះឡើយ។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី មនុស្សដែលបានស្លាប់នៅក្នុងក្រុង Khan Sheikhun នៃខេត្ត Idlib គឺដោយសារតែថប់ដង្ហើម បូករួមជាមួយឥទ្ធិពលរបស់ឧស្ម័ននោះ បន្ទាប់ពីកងយន្តហោះចម្បាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ឬមួយក៏អាចជារបស់ប្រទេសរុស្ស៊ី បានបើកការវាយលុកទៅលើតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្ទាមនេះ។ គួរបញ្ជាក់ថាពេលនេះ វានៅមិនទាន់ច្បាស់នៅឡើយទេថារុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់លោក Assad រួមជាមួយចិន នឹងយល់ឃើញយ៉ាងណាចំពោះដំណោះស្រាយនេះ។ យោងតាមតួលេខចុងក្រោយ ចំនួនប្រជាជនស៊ីវិលស្លូតត្រង់ ស្លាប់កើនដល់១០០នាក់ នៅក្នុងនោះក៏មានកុមារ ជាច្រើននាក់ផងដែរ …
អានបន្ត»