មាតិកាព័ត៌មាន
Home / កីឡា និង សុខភាព

កីឡា និង សុខភាព

ស្ត្រីម្ចាស់ហាង អង្គរស្ត្រាប់និងស្បាថា៖ តស៊ូពីលុយ២០ដុល្លារ រហូតទទួលបានជោគជ័យ ក្នុងជីវិតគួរជាទីមោទនៈ

សៀមរាប៖ក្នុងភាពជាស្ត្រីមេម៉ាយ កូន២ មានដើមកំណើតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប បានប្រឹងប្រែងតស៊ូពីលុយ២០ដុល្លារ ដោយដៃម្ខាងធ្វើជាម្តាយផងឪពុកផងនិងដៃម្ខាងទៀតប្រកបរបរជាម្ចាស់ហាងកែសម្ភស្សស្ត្រី នៅផ្ទះរបស់ខ្លួន រហូតទទួលបានជោគជ័យ ក្នុងគ្រួសារគួរជាទីមោទនៈ។ ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា គឺអ្នកស្រី ឃូយ មរកត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គាត់ទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ គឺផ្តើមចេញពីបាតដៃទទេ ដោយខ្លួនជាស្ត្រីមេម៉ាយកូន២ ត្រូវមានភារកិច្ចចិញ្ចឹមកូន ឆ្លៀតធ្វើការងារឲ្យលុយដោយខ្លួនឯង ដើម្បីចិញ្ចឹមកូននិងសន្សំលុយខ្លះយកមក ពង្រីកមុខរបរបន្តិចម្តងៗ ក្នុងហាង អង្គរស្ត្រាប់និងស្បាដែលមានទទួលស្ក្រាប់ស្បែក ស្ទីម និងឆ្ពុងបែបធម្មជាតិ នៅលំនៅដ្ឋានរបស់ខ្លួន ផ្ទាល់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ អ្នកស្រីបន្តថា ដោយសារគាត់ពិបាកចិត្តធ្វើឲ្យសម្រស់របស់គាត់មិនសូវស្អាត ទើបគាត់ប្រឹងប្រែងស្រាវជ្រាវ និងសិក្សាបន្ថែម ពីការថែរក្សាសម្ភស្ស ធ្វើឲ្យគាត់មានបទពិសោធន៍ និងអាចឈានទៅដល់ការផលិតធាតុផ្សំផ្សេងៗតាមបែបធម្មជាតិ ធ្វើឲ្យសម្រស់ស្រស់ស្អាត។អ្នកស្រីបន្តថា ដោយសារមានបទពីសោធន៍បែបនេះទើប អ្នកស្រី បានរកធាតុផ្សំ តាមបែបបុរាណខ្មែរ មកកែឆ្នៃ ឲ្យបានកាន់តែល្អថែមទៀត។អ្នកស្រីបញ្ជាក់ថា បន្ទាប់ពីធ្វើការបានលុយខ្លះមក អ្នកស្រីក៏ បានផលិត …

អានបន្ត»