មាតិកាព័ត៌មាន
Home / ព័ត៌មានអន្តរជាតិ / ពលករខ្មែរស្លាប់៤នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ

ពលករខ្មែរស្លាប់៤នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ

ប្រទេសថៃ ៖ យ៉ាងហោចណាស់ ក៏មានពលករខ្មែរ ចំនួន៤នាក់បានស្លាប់ភ្លាមៗ​នៅនឹងកន្លែង កើតហេតុ នៅក្នុងចំណោម ពលករខ្មែរទាំង៧នាក់ ខណៈដែលពួកគេបាននាំគ្នា ជិះរថយន្ត តាក់ស៊ីចូលទៅកាន់ ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ក៏បានជួបនឹង ឧប្បទ្ទវហេតុនៅតាមដងផ្លូវ ។ តាមសេចក្តីរាយការណ៍ ដែលយើងទទួលបាន គឺករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១ និង ២០ នាទី រសៀល  ថ្ងៃទី ១៧  ខែឧសភា  ឆ្នាំ២០១៧លើកំណាត់ផ្លូវលេខ៣៣១ ត្រង់ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ១២១ និង ១២២ ស្ថិតនៅត្រង់ចំណុចណងអ៊ីថូន  ភូមិ១៤  ឃុំកោះខ្នុរ  ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅប្រទេសថៃ ។ក្រោយពីកំលាំង តម្រួតបានចុះទៅ ត្រួតពិនិត្យនៅកន្លែង កើតហេតុគឺបាន សង្គេតឃើញថា មានរថយន្តមួយគ្រឿង ម៉ាកនីសាន់ណាវ៉ារ៉ា  ព៌ណខ្មៅ  ពាក់ស្លាកលេខ ៧២៦២បានបើកទៅបុក ពីក្រោយរថយន្ត ធុនធ្ងន់ម៉ាក ហ៊ីណូ  ប្រភេទយីឌុប សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ៧០.០៩៨០ និង ៧០.៣១១៦ដោយរថយន្ត នីសាន់ស្ថិតក្នុងសភាព ខ្ទេចខ្ទី  ព្រមទាំងមាន មនុស្សស្លាប់ជាច្រើននាក់ផងដែរ  ដោយនៅពេលនោះ មេឃក៏កំពុង ធ្លាក់ភ្លៀងយ៉ាងខ្លាំង ។ នៅពេលនោះ ទាំងក្រុមតម្រួត ក៏ដូចជាប្រជាពលរដ្ឋ បាននាំគ្នា ប្រើប្រាស់ឧបករណ៍ ដើម្បីគាស់ទាញយកសពអ្នកបើកបរ ដែលត្រូវក្បាលរថយន្ត កៀងជាប់ទៅ នឹងចង្កូត ចំណែកអ្នកដំណើរ នៅខាងក្រោយ ដែលជាពលករជនជាតិខ្មែរ ចំនួន៧នាក់ ត្រូវស្លាប់នៅ នឹងកន្លែងចំនួន៤នាក់  និង៣នាក់ទៀតរងរបួសធ្ងន់  ដោយត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពទ្យ ដើម្បីជួយ សង្គ្រោះផងដែរ ។ នៅពេលនោះដែរ គឺអ្នកដំណើរ ដែលស្លាប់គេនៅមិនទាន់ ស្គាល់អត្តសញ្ញាណ នៅឡើយ ដោយគ្រាន់តែដឹងថា  អ្នករបួសមានឈ្មោះ នីត ភេទស្រី  អាយុ៣៤ឆ្នាំ  ឈ្មោះ ខេងភេទប្រុស  អាយុ២២ឆ្នាំ  និងកុមារម្នាក់ អាយុ២ឆ្នាំចំណែកអ្នកបើកបរ ដែលស្លាប់ ដែរនោះ មានឈ្មោះ ផុងផាត់ មេតអាំផន  ភេទប្រុស អាយុ២៨ឆ្នាំ  រស់នៅភូមិ១ឃុំបាងក្លឿ  ស្រុកបាងប៉ាក់កុង  ខេត្តឆាក់ឈើងសៅ ។ លោក ជីរ៉ាក់វ៉ាត់ ភូក្រងថង  អាយុ៣៩ឆ្នាំ  អ្នកបើកបររថយន្តធំ បានរៀបរាប់ថា ខណៈដែលខ្លួន កំពុងបើកបរ ដល់ត្រង់ចំណុចកើតហេតុ គាប់ជួនមេឃក៏ កំពុងធ្លាក់ភ្លៀង យ៉ាងខ្លាំងផងនោះ  ស្រាប់តែឮសម្លេង អ្វីម៉្យាងមកបុកពីក្រោយ ពេលខ្លួនចុះទៅមើល ក៏ស្រាប់តែឃើញ សភាពបែបនេះ ខ្លួនក៏ប្រញ៉ាប់ ទូរស័ព្ទទៅប្រាប់ សមត្ថកិច្ច អោយចុះមកត្រួតពិនិត្យ។ បច្ចុប្បន្នក្រោយពេលកើតហេតុ កំលាំងសមត្ថកិច្ច កំពុងដាក់កំលាំង ដើម្បីចុះធ្វើការ សាកសួរបន្ថែម ទៅលើអ្នកដែលរងរបួស កំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ចំណែកសព ក៏កំពុងស្រាវជ្រាវ រកសាច់ញាតិ ដើម្បីទាក់ទងទៅ អគ្គកុងស៊ុល និងបញ្ជូនទៅកាន់ ស្រុកកំណើត នៅឯប្រទេសកម្ពុជាវិញ ដោយបញ្ហានេះ សមត្ថកិច្ចបានសន្និដ្ឋានថា អាចបណ្តាលមកពី ការរអិលទឹកភ្លៀង ដោយសារតែ ការបើកបរលឿន ហួសកំណត់ ឬក៏អាចបណ្តាលមក ពីអ្នកបើកបរ ងងុយដេកផងក៏មិនដឹង ៕ ដោយអ្នកប្រម៉ាញ់ជាយដែន

About admin

Leave a Reply

Your email address will not be published. Required fields are marked *