ខេត្តសៀមរាប៖ សមត្ថកិច្ច ចម្រុះដឹកនាំ ដោយគឹម ឆៃហ៊ាង អភិបាលរង ខេត្តសៀមរាបនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ បានចុះបង្ក្រាប បទល្មើសនេសាទ នៅបឹងទន្លេសាប ជំនួស មន្ត្រីជលផល ខណះ បទល្មើស នេសាទ ទាំងនោះ ត្រូវបាន ប្រជានេសាទ រិះគន់ថា មានការបើកដៃ ពីមន្ត្រីជលផល ជាថ្នូរ និងផល ប្រយោជន៍ តាមរបៀប ពុករលួយ ដ៍ស្រៀវស្រើប។
នៅក្នុង ប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ច ប្រើប្រាស់ ការណូត ចំនួន០៤គ្រឿង ជាមធ្យោបាយ ដោយចេញ ល្បាត់ចាប់ពី ចំណុចក្បាល ជ្រោយ រហូតទៅដល់ ចំណុចកោះក្អែល ជាប់ព្រំប្រទល់ ឃុំកំពង់ភ្លុក។
សមត្ថកិច្ចបានឲ្យដឹងថា ឧបរណ៍ខុសច្បាប់នេះ សមត្ថកិច្ចចម្រុះ បានដកហូតមាន៖ ក្បាលបរ ចំនួន១៧ក្បាល ក្នុងនោះ ក្បាលបរធ្វើ ពីដែកចំនួន១៥ក្បាលបរ និងធ្វើពីឈើ ចំនួន០២ក្បាលបរ, កាប់បំផ្លាញ ស្បៃម៉ុង នៅហ្នឹងកន្លែង មានប្រវែង២០០០ម៉ែត្រ និងប្រលេងកូនត្រី ចម្រុះចំនួន២០គីឡូក្រាម និងឯឧបករណ៍ ល្មើសច្បាប់ ទៅដុត កម្ទេចចោល ផងដែរ។
