មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / គណៈកម្មការត្រួតពិនិត្យ​ និងមកពិនិត្យ​ មុខរបួសយោធិនពិការ តើមានការប្រែប្រយលយ៉ាងណាខ្លះ

គណៈកម្មការត្រួតពិនិត្យ​ និងមកពិនិត្យ​ មុខរបួសយោធិនពិការ តើមានការប្រែប្រយលយ៉ាងណាខ្លះ

លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានថ្លែងថា៖ គណៈកម្មការត្រួតពិនិត្យ​ និងមកពិនិត្យ​ មុខរបួសយោធិនពិការ តើមានការប្រែប្រយលយ៉ាងណាខ្លះ នៅក្នុងមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិកា សម្តេច តេជោ ហ៊ុន​សែន គូលែន ៣១៧សៀមរាប។
ទី១ ប្រមូលកម្លាំងគ្រប់ទីកន្លែងអោយបានគ្រប់គ្នា​ មិនថារបួសធ្ងន់ឬស្រាល វាជាការងារផ្ទាល់របស់បុគ្គលម្នាក់ៗ អត់មានអ្នកណាទទួលខុសត្រូវ សំរាប់ផលប្រយោជន៍របស់ខ្លួននោះទេ ត្រូវតែផ្សព្វផ្សាយអោយពួកគាត់ មកបង្ហាញខ្លួនគ្រប់ៗគ្នារួមទាំងគ្រួសារអ្នកបានស្លាប់ផងដែរ។ ទី២ កំណត់ថ្ងៃទី២៦ដល់ ៣០ខែមេសាឆ្នាំ២០១៩តាមគោលការណ៍ គណៈកម្មការត្រួតពិនិត្យ​វាយតំលៃថ្មីឡើងវិញតាមអនុក្រឹត ចំពោះអ្នកពិការបានទទួលនូវថវិការ នៃរបួស៣ឆ្នាំវាយតំលៃម្តង ពីព្រោះអ្នកខ្លះអាចថយ អ្នកខ្លអអាចឡើងប្រភេទរបួស។ ទី៣ ត្រូវបំពេញឯកសារ ជីវប្រវត្តសង្ខេប លិខិទទួលស្គាល់មុខរបួស ដើម្បីត្រៀមបង្ហាញមុខអោយ​គណៈកម្មការ​ត្រួតពិនិត្យជាក់ស្តែងថាតើ មុខរបួសប្រែប្រួលយ៉ាងម៉េចហើយ ការងារនេះគឺប្រកដប្រជាហើយច្បាស់លាស់​ និងចាប់ផ្តើមកសាងឯកសារថ្មីឡើងវិញ។ ចំណែកអ្នកដែលបានជាពីជំងឺ និងគ្មានមុខរបួស​ ត្រូវខ្លាយជាបុគ្គលិក្ខដោយស្វ័យប្រវត្ត។
លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានពញ្ជាក់ថា៖ កម្លាំងងទាំងអស់ ត្រូវអនុវត្តជាប្រចាំ នូវការគោរព វិន័យកងទ័ព យើងត្រូវបន្តរ សហការណ៍គ្នាឲ្យបានល្អ ក្នុងការអនុវត្ត ភារកិច្ចជំនាញរបស់ខ្លួន និងធ្វើការណែនាំ ដល់មន្ត្រី ក្រោមឱវាទ ស្វែងយល់បន្ថែមទៀត នូវមុខជំនាញវិជ្ជាជីវៈ ដើម្បីអនុវត្តជំនាញ ឲ្យកាន់តែល្អប្រសើរ និងមានតម្លាភាព ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌល និងគ្រួសារយោធិន ព្រមទាំងចូលរួម ទប់ស្កាត់សកម្មភាព ទាំងឡាយណា ដែលបំណង មកបំផ្លាញ សុខសន្តិភាព ដែលកម្ពុជាកំពុងមាន ការរីចម្រើន គួរអោយកត់សម្គាល់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។ ការលើកឡើងបែបនេះនៅក្នុង កិច្វប្រជុំត្រួតពិនិត្យការងារជំនាញ​ ប្រចាំសប្តាហ៍ ​និងលើកទិសដៅ ​អនុវត្តបន្ត​ស្តីពីការងារ រក្សាសន្តិសុខសុវត្តិភាពសង្គម​និង ការអភិវឌ្ឍន៍ របស់មជ្ឈមណ្ឌល​ និងគ្រួសារយោធិនពិការ នៅក្នុងមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិកា សម្តេច តេជោ ហ៊ុន​សែន គូលែន ៣១៧សៀមរាប នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩នេះ៕

        

About admin

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *