មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ពិធីជួបជុំ រំលឹកទិវានៃការចងចាំ នៅថ្ងៃទី២០ឧសភា ភាពឈឺចាប់ខ្លោចផ្សា នៅតែដិតដាមជាប់ នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនគ្រប់ៗរូប

ពិធីជួបជុំ រំលឹកទិវានៃការចងចាំ នៅថ្ងៃទី២០ឧសភា ភាពឈឺចាប់ខ្លោចផ្សា នៅតែដិតដាមជាប់ នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនគ្រប់ៗរូប

ពិធីជួបជុំ រំលឹកទិវានៃការចងចាំ នៅថ្ងៃទី២០ឧសភានេះ ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ពិធីបានប្រារព្ធធ្វើ នៅស្នាក់ការគណេៈបក្សឃុំប្រាសាទ​ស្រុកវ៉ារិន​ ខេត្តសៀមរាប វត្តមាន​​ ឯកឧត្តម​ ពៅ ស៊ា​ ប្រធានក្រុមការងារ​ ចុះជួយឃុំប្រាសាទ​​​ និងលោកជំទាវ​ ឯកឧត្តម​​ អ៊ូច នីរត្នន៍​​ ឯកឧត្តម​​ ហ៊ុន ប៉ូគា​ និងក្រុមការងារចុះមូលដ្ឋាន។
ទិវាជាតិនៃការចងចាំ ២០ឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានកំណត់យកជាថ្ងៃរំលឹកដល់វិញ្ញាណក្ខ័ន្ធ បងប្អូនប្រជាជនខ្មែរ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដែលបានធ្វើឲ្យប្រជាជនកម្ពុជា មិនអាចបំភ្លេចបាន នូវប្រវត្តិជូរចត់ រស់នៅក្នុងសមុទ្រឈាមនិងទឹកភ្នែក ហើយត្រូវបានចារិកទុកនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប។
ឯកឧត្តម​ ពៅ ស៊ា​ នៅក្នុងពិធីបានបញ្ជាក់ថា ថ្វីត្បិតពេលវេលានៃអតីតកាល បានកន្លងផុត៣៩ឆ្នាំ ក៏ពិតមែន តែភាពឈឺចាប់ខ្លោចផ្សា នៅតែដិតដាមជាប់ នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនគ្រប់ៗរូប។ មហាវិនាសកម្ម នាំអោយបាត់បង់ជីវិត ប្រជាជនកម្ពុជា ជាង៣លាននាក់ ដោយភាពអយុត្តិធម៌ និង អណោចអធមក្រៃលែង។ ឯកឧត្តម​ ពៅ ស៊ា​ បានថ្លែងថា នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ធ្វើអោយប្រជាជនកម្ពុជារងគ្រោះមហន្តរាយដ៏អណោច អធម ប្រាស់ព្រាត់ក្រុមគ្រួសារបងប្អូន និង ទទួលរងទុក្ខវេទនាមិនអាចពិពណ៌នាបាន។ ការរស់នៅតស៊ូទ្រាំនឹងភាពលំបាកវេទនា នៃនរកអវចីនោះ ក៏មានកម្លាំងអ្នកស្នេហាជាតិបរិសុទ្ធ គឺរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានធ្វើការប្រយុទ្ធប្រឆាំងនឹងពួកបនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបាន ជ័យជំនះនាថ្ងៃ ៧មករា ១៩៧៩ ដោយបាននាំមកនូវសិទ្ធិសេរីភាពជូនប្រជាជន និង បន្តខិតខំស្តារ កសាងប្រទេស ពីគំនរផេះផូផង់ ឲ្យប្រែក្លាយមានការអភិវឌ្ឍន៍រីកចម្រើន ព្រមទាំងការ ពារសុខសន្តិភាព ស្ថេរភាពនយោបាយ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រហូតដល់ពេលបច្ចុប្បន្ន។
ក្នុងនោះ ក៏មានការនិមន្តព្រះសង្ឃ បង្សុកូល ប្រគេនចង្ហាន់និងស្លាដក ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និង បុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និង អយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ឲ្យបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តតរៀងទៅ ។
នៅក្នុងពិធី​ ឯកឧត្តម​ ពៅ ស៊ា​ បានផ្តល់ប្រាក់ឧបត្ថមដល់ស្ត្រីទើបឆ្លងទន្លេ​ ចំនួន១៦នាក់​ ក្នុងម្នាក់ទទួលបានប្រាក់១០ម៉ឺនរៀល​ និងម៉ុងមួយ​​ អ្នកជម្ងឺ៥នាក់ ក្នុងម្នាក់ទទួលបាន១០ម៉ឺនរៀល ប្រជាការពារ ១៥ម៉ឺនរៀល ក្រុមការងារឃុំ ៣០ម៉ឺនរៀល៕

             

About admin

Check Also

ឈ្មួញបន្ដកាប់និងដឹកជញ្ចូនឈើ នៅតំបន់អភិរក្សបឹងពែ ក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

សៀមរាប៖ សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក(ស៊ុន គង់)មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថានៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ប្រចាំការនៅតំបន់នោះ និងគ្រប់គ្រង …

Leave a Reply

Your email address will not be published. Required fields are marked *