មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលបានថវិកាជាង៨ពាន់ដុល្លារ ពីសប្បុរសជន តាមរយៈ មូលនិធិនៃកម្មវិធីអ្នកជាវីរៈបុរស របស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន វីតាល់

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលបានថវិកាជាង៨ពាន់ដុល្លារ ពីសប្បុរសជន តាមរយៈ មូលនិធិនៃកម្មវិធីអ្នកជាវីរៈបុរស របស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន វីតាល់

ថវិកាចំនួន៨ពាន់៦៥០ដុល្លារ នោះ ត្រូវបាននាំយកមកប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩ ។ នាយកមន្ទីរពេទ្យកុមារអង្គរ លោក ងួន ចាន់ភ័ក្ត្រា បានលើកឡើងពីរបាយការណ៍សង្ខេបទាក់ទងទៅនឹងការផ្តល់ សេវាព្យាបាលជំងឺដល់កុមារកម្ពុជា ក្នុងមន្ទីរពេទ្យនេះ ក្នុងមួយថ្ងៃ មានកុមារមករកសេវាសង្គ្រោះ និងព្យាបាលជំងឺពី៥០០ទៅ៦០០នាក់។ កុមារដែលចូលមកទទួលសេវាសង្គ្រោះ ព្យាបាល និងថែទាំជំងឺនៅទីនេះ មិនបានបង់ថ្លៃទេ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យ បានជួយឧបត្ថម្ភដល់កុមារ ដែលមានគ្រួសារក្រីក្រជួបការលំបាកថែមទៀតផង។ លោក ងួន ចាន់ភ័ក្ត្រា ថា មន្ទីរពេទ្យបានជួយសង្គ្រោះនិងព្យាបាលដល់កុមារ លើសេវាសង្គ្រោះបន្ទាន់ ការវះកាត់បេះដួង និងជម្ងឺទូទៅ ព្រមទាំងមានបន្ទប់សម្រាប់អ្នកជម្ងឺសម្រាកផងដែរ។
អគ្គនាយិកាក្រុមហ៊ុន អិនវីស៊ី ខបភើរេសិនវីតាល់ លោកស្រី ជឹង សុគន្ធាវី មានប្រសាសន៍ថា មូលនិធីនៃកម្មវិធីអ្នកជាវីរៈបុរសរបស់ក្រុមហ៊ុនទឹកពិសារ វីតាល់ បានធ្វើឡើងរយៈពេលពីរខែ ចាប់ពីខែមិនាដល់ខែឧសភាឆ្នាំ២០១៩ ដែលអនុញ្ញាតឲ្យសាធារណជន អាចចូលរួមបរិច្ចាគថវិកា ជួយកុមារឈឺ និងក្រីក្រកម្ពុជា ដោយគ្រាន់តែជាវទឹកវីតាល់ តាមបណ្តាទូម៉ាស៊ីនស្វ័យប្រវត្តិ ទាំង១៨ទូ នៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ។ លោកស្រីថា ជាលទ្ធផល ប្រមូលបានថវិកាប្រមាណ ២០០០ដុល្លារ ហើយវីតាល់ ក៏បានបរិចា្ចគបន្ថែម សម្រេចបានទឹកប្រាក់សរុបចំនួន ៨ពាន់៦៥០ដុល្លារជូនដល់មន្ទីពេទ្យកុមារអង្គរដូចតាមការសន្យា។
លោកស្រីបញ្ជាក់ថា នេះជាលើកទី៣ក្នុងការនាំយកមូលនិធិ មកជួយដល់មន្ទីរពេទ្យកុមារអង្គរ ខណៈដែលឆ្នាំមុនៗ បានជួយជាអង្ករនិងសម្ភារៈផ្សេងៗ ឆ្នាំនេះផ្តល់ជូនជាថវិកា។ លោកស្រីថា ទឹកចិត្តនិងសកម្មភាពសប្បុរសធម៌ទាំងអស់នេះ ផ្តើមចេញពីក្តីអាណិតអាសូរដល់កុមារ និងអ្នកក្រីក្រខ្វះខាត ហើយនៅឆ្នំាក្រោយ នឹងបន្តជួយដោយផ្តល់ជាអង្ករសម្រាប់រយៈពេល៣ឆ្នាំ ក្នុង១ឆ្នាំអង្ករចំនួន១០តោន នោះថែមទៀត៕

   

About admin

Check Also

ឈ្មួញបន្ដកាប់និងដឹកជញ្ចូនឈើ នៅតំបន់អភិរក្សបឹងពែ ក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

សៀមរាប៖ សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក(ស៊ុន គង់)មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថានៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ប្រចាំការនៅតំបន់នោះ និងគ្រប់គ្រង …

Leave a Reply

Your email address will not be published. Required fields are marked *