មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / រដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិលដាក់កុងត្រូល ប្រម៉ូលប្រាក់ពីឈ្មួញដឹកធ្យូងនាំចេញទៅប្រទេថៃ​ រាល់ថ្ងៃ

រដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិលដាក់កុងត្រូល ប្រម៉ូលប្រាក់ពីឈ្មួញដឹកធ្យូងនាំចេញទៅប្រទេថៃ​ រាល់ថ្ងៃ

ខេត្តឧត្ដរមានជ័យ÷ នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩ មានប្រភពព័ត៍មានមកថា÷ ផ្នែករដ្ឋបាលព្រៃឈើនិង​ សង្កាត់រដ្ឋបាលព្រៃឈើ​ ប្រចាំស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ។ កំពុងតែមានការឃុបឃិតគ្នាជាមួយ មេឈ្មួញជាច្រើននាក់ នាំព្យូងចេញទៅប្រទេសថៃ តាមច្រករបៀងតាម៉ាង គ្របគ្រងដោយលោកវរ:សេនីយ៍ឯក​ ឡុងសំណាង មេបញ្ជាការ​នគរបាលវរ:ការពារព្រំដែនគោកលេខ៨០៧ ក្នុងឃុំគោរមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ ជាក់ស្ដែងជារាងរាល់ថ្ងៃ មានគោយន្ដកន្រ្ដៃ រថយន្ដឆ្នៃ និងរថយន្ដកូរ៉េ ជាច្រើនគ្រឿង ដឹកជញ្ជូនធ្យូងចេញពីខេត្តឧត្ដរមានជ័យ ឆ្លងកាត់​ ស្នាក់ការសង្កាត់រដ្ឋបាលព្រៃនិងផ្នែករដ្ឋបាលព្រៃឈើ​ ស្រុកបន្ទាយអំពិល រាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ហើយចូលទៅបង់ប្រាក់នៅតាមស្នាក់ការរដ្ឋបាលព្រៃឈើទាំងអស់។ ប្រភពបានបង្ហើបថា បើឈ្មួញនាំធ្យូងទៅលក់ប្រទេសថៃណាម្នាក់ចរចារមិនត្រូវរ៉ូវគ្នាជាមួយនិងរដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិលទេនោះគឺមិនអាចដឹកជញ្ជូនធ្យូងទៅលក់នៅប្រទេថៃបានឡើយ។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីខាងសង្កាត់និងផ្នែរដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិលបានទេព្រោះគ្មានលេខទូសព្ទ័ធ្វើការទំនាក់ទំនង។ លោកសូតស៊ីសុខឃាង​ ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យបានអោយដឹងតាមទូសព្ទ័ថា លោកមិនបានដឹងរឿទាំងនោះទេ ព្រោះមិនដែនមានមន្រ្ដីណាម្នាក់រាយការណ៍ជូនលោក​៕

About admin

Check Also

ឈ្មួញបន្ដកាប់និងដឹកជញ្ចូនឈើ នៅតំបន់អភិរក្សបឹងពែ ក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

សៀមរាប៖ សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក(ស៊ុន គង់)មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថានៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ប្រចាំការនៅតំបន់នោះ និងគ្រប់គ្រង …

Leave a Reply

Your email address will not be published. Required fields are marked *