មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អំពាវនាវ ដល់ពលរដ្ឋ សូមបញ្ឈប់ជាបន្ទាន់ នូវការធ្វើអាជីវកម្ម ព្រៃឈើ និងការកាប់ដីព្រៃឈើខុសច្បាប់ ព្រោះសកម្មភាពទាំងនេះ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱនឱ្យបាន

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អំពាវនាវ ដល់ពលរដ្ឋ សូមបញ្ឈប់ជាបន្ទាន់ នូវការធ្វើអាជីវកម្ម ព្រៃឈើ និងការកាប់ដីព្រៃឈើខុសច្បាប់ ព្រោះសកម្មភាពទាំងនេះ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱនឱ្យបាន

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អំពាវនាវ ដល់ពលរដ្ឋ សូមបញ្ឈប់ជាបន្ទាន់ នូវការធ្វើអាជីវកម្ម ព្រៃឈើ និងការកាប់ដីព្រៃឈើខុសច្បាប់ ព្រោះសកម្មភាពទាំងនេះ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱនឱ្យបាន។
លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានថ្លែងនៅក្នុងឱកាសអបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា ឆ្នាំ២០១៩ ដែលប្រារព្ឋរៀបចំឡើងនៅភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹក ថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ដោយបាននាំយកកូនឈើចម្រុះប្រភេទ បេង ធ្នុង ក្រញូង យាង ឈើទាល គគីរ ចំនួន៣ពាន់៣០០ដើម ដាំលើផ្ទៃដីចំនួន៣ហិចតា ដោយបានការសហការចូលរួមដាំពីសំណាក់ ព្រះសង្ឃ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំអង្គភាពមន្ទីរ ស្ថាប័ន អង្គការដៃគូ យោធិនពិកា សម្តេច តេជោ ហ៊ុន​សែន គូលែន ៣១៧សៀមរាប កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រមាណជាង៧០០នាក់។
លោក អ៊ឹង ហឿន បានមានប្រសាសន៍អំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ និងកាប់ព្រៃឈើដើម្បីចាប់យកដី សូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្ម ព្រៃឈើ និងជំនួញដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត។ យើងដឹងហើយថា៖ ការកាប់បំផ្លាញព្រៃឈើ វានឹងបង្ករជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ទន្ទឹមគ្នានេះ យើងត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះនូវទស្សនៈសន្សំសំចៃក្នុង ការប្រើប្រាស់ផល និងអនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះនូវស្មារតី ថែរក្សាការពារ ចូលរួមដាំដើមឈើឡើងវិញ គោរពច្បាប់ ការអនុវត្តច្បាប់ ។
លោក អ៊ឹង ហឿន បានបន្តថា ពាក់ព័ន្ឋទៅនឹងបុណ្យរុក្ខទិវានេះដែរ គឺជាប្រពៃណីនៃបុណ្យរុក្ខទិវា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ យើងទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ជួយជម្រុញផលប្រយោជន៍នានា នៃព្រៃឈើដល់ប្រជារាស្រ្តយើងក្នុងជីវភាពរស់នៅ ការបង្កបង្កើនផល កសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម។ បុណ្យរុក្ខទិវានេះ គឺជាការដង្ហែតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហា ព្រៃឈើ និងការដាំដើមឈើជាអាទិភាពចំបង ហើយព្រះអង្គតែងតែ យាងចូលរួម ជាព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យរុក្ខទិវាជាតិ ជារៀងរាល់ឆ្នាំកាលពីព្រះអង្គនៅមានព្រះជន្ម។ លោក បានបញ្ជាក់ទៀតថា លើសពីនេះទៀតនោះ បុណ្យរុក្ខទិវា គឺបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ គឺជាគោលដៅអាទិភាពខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយនិរន្តរភាពដើម្បី អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ដែលទាំងអស់នេះ ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើងជាបន្តបន្ទាប់។ ធនធានធម្មជាតិ គឺជាប្រភពធនធានមួយដ៏រស់រវើក និងមិនចេះរីងស្ងួត ប្រសិនបើយើង ទាំងអស់គ្នាចេះគ្រប់គ្រង ការពារ និងអភិរក្សឱ្យបានសមស្រប។ មួយវិញទៀត ធម្មជាតិទាំងឡាយអាចរស់នៅលើភពផែនដីយើងនេះបានដោយ មិនចាំបាច់មានមនុស្ស តែមនុស្ស សត្វទាំងឡាយ មិនអាចរស់នៅដោយខ្វះធម្មជាតិបានទេ។
ក្នុងរបាយការណ៍លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានបង្ហាញថា៖ការបង្ក្រាបបទល្មើសព្រៃឈើក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បង្ក្រាបបទល្មើសព្រៃឈើសរុបបានចំនួន២៣ករណី វត្ថុតាងបទល្មើសចាប់ឃាត់រួមមាន៖ឈើសរុបរួមមានៈ ២៩ម៣១៩៣, សត្វព្រៃចម្រុះ ១១០ក្បាល, គោយន្តកន្ត្រៃចំនួន ០៧ គ្រឿង, រថយន្តចំនួន ១៧ គ្រឿង, កាំភ្លើងច្នៃ ០៨ដើម និងរណាយន្តចំនួន ២៤៥ គ្រឿង ។ លោក ម៉ុង ប៊ុនលីម បញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងទៅនេះ ទោះបីមន្ត្រីយើងខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គក្នុងការគ្រប់គ្រង អភិវឌ្ឈន៍វិស័យព្រៃឈើ លុបបំបាត់ភាពអសកម្ម ពង្រឹងការអនុវត្ដន៍ច្បាប់យ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀតដូចជា៖បទល្មើសដឹកជញ្ជូនឈើជនល្មើសបានប្រើប្រាស់រថយន្តទំនើបៗ ក្នុងន័យបំភន្ត័ភ្នែកសមត្ថកិច្ច ជនខិលខូចប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ ហើយក្នុងពេលបំពេញបេសកកម្ម មន្រ្តីរដ្ឋបាលព្រៃឈើត្រូវរងការប្រមាថ និងគំរាមកំហែងដល់អាយុជិវិត ៕

About admin

Check Also

ប្រជាពលរដ្ឋ ស្នើរសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ រឿងដីធ្លី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ប្រជាពលគ្រួសារប្រមាណជា១០នាក់ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះ បាននាំគ្នាកាន់រូបថតសម្តេចតេជោហ៊ុន សែន និងសម្តេចគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឈរនៅលើដីរបស់ពួកគាត់ សុំឲ្យអាជ្ញាធរជួយអន្តរាគន៍ ដោយបានអះអាងថា មានបុគ្គលដឹកសម្ភារៈសំណង់ មកធ្វើរបងនៅលើដី របស់ពួកគាត់ទាំងបំពាន។ …

Leave a Reply

Your email address will not be published. Required fields are marked *