មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចៅហ្វាយខេត្ត មណ្ឌលគិរី កំពុងខុបឃិតជាមួយ និងឈ្មួញឈើ ឈ្មោះ ម៉ាប់ ដឹកជញ្ជូនឈើប្រណីតចូលប្រទេសវៀតណាម តាមច្រកដាក់ដាំយ៉ាងពេញបន្ទុក អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប

ចៅហ្វាយខេត្ត មណ្ឌលគិរី កំពុងខុបឃិតជាមួយ និងឈ្មួញឈើ ឈ្មោះ ម៉ាប់ ដឹកជញ្ជូនឈើប្រណីតចូលប្រទេសវៀតណាម តាមច្រកដាក់ដាំយ៉ាងពេញបន្ទុក អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប

(ខត្តមណ្ឌលគិរី) ៖ តាមសេចក្ដី រាយការណ៍ពីប្រជា ពលរដ្ឋបានឲ្យដឹងថា ក្នុងរយៈពេលដើម ខែមិថុនាឆ្នាំ២០១៩នេះ ឈ្មួញឈើ ឈ្មោះម៉ាប់ បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ប្រណីតយ៉ាង ពេញបន្ទុក ដោយពុំមាន មន្ត្រីជំនាញ ឬសមត្ថកិច្ច ប្រចាំច្រកនេះចាត់វិធាន ការទប់ស្កាត់ និងបង្ក្រាបម្តងណាឡើយ។ ក្រុមសកម្មជន ការពារព្រៃឈើនៅ ក្នុងខេត្តខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ក្បួនរថយន្ត ដឹកឈើប្រណិត របស់មេឈ្មួញ ជាទូទៅគឺតែងតែធ្វើ សកម្មភាពលួច ដឹកឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម នៅពេលយប់ តាមច្រកទ្វេរ ភាគីខាងលើទៅ កាមច្រកដាក់ដាំ យ៉ាងអនាធិបតេយ្យ ជាទីបំផុត ដោយក្បួនរថយន្ត ដឹកឈើប្រណីត របស់មេឈ្មួញប្រៀប បីដូចជារថយន្ត ដឹកបុណ្យកឋិនអ៊ីចឹង? ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តមណ្ឌល គិរីមិនហ៊ានក្អកជា មួយនិងមេឈ្មួញនោះទេ?។ ទោះបីជាប្រមុខរាជរដ្ឋា ភិបាលដែលមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រ កម្ពុជាបានស្រែក ព្រមានយ៉ាងធ្ងន់ៗ និងអោយមានការបង្ក្រាប បទល្មើសដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ ណាក៏ដោយក៏ឈ្មោះ ម៉ាប់ បែរជាកំពុងតែ ល្បីល្បាញទៀត ហើយក្នុងសកម្មភាព ប្រព្រឹត្តបទល្មើស ព្រៃឈើដែលប្រឆាំង នឹងបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅវិញដោយ ខណៈពេលនេះ កំពុងដឹកជញ្ជូន ឈើឆ្លងដែនដោយ ខុសច្បាប់យកទៅ លក់នៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ដែលមានសកម្មភាព យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់យប់ តាមរថយន្តសាំយ៉ុង ជាច្រើនគ្រឿង ដោយគ្មានស្ថាប័ន សម្ថកិច្ចណាហ៊ាន ចុះបង្ក្រាបនោះឡើយ ។ បើយោងតាម សេចក្តីរាយ ការណ៍ខាងឲ្យដឹងទៀតថា ជំនួញឈើប្រណីត ដឹកតាមរថយន្តសាំយ៉ុង ជាច្រើនគ្រឿងទាំង យប់បែបនេះបាន កំរើកឡើងវិញទៀត ហើយតាមច្រកទ្វារ ទ្វេរភាគីអន្តរជាតិ ដាក់ដាំដែលគ្មាន មន្ត្រីជំនាញអើពើ បន្តិចសោះឡើយ? ថ្មីៗនេះ គេបានប្រទះ ឃើញមានរថយន្ត សាំយ៉ុងប្រមាណ ចំនួនជាង៧០ទៅ 80គ្រឿង កំពុងតែចរាចរ លើផ្លូវជាតិចេញ ពីស្រុកកោះញ៉ែក កាត់ក្រុងសែន មនោរម្យឆ្ពោះទៅ កាន់ច្រកទ្វារទ្វេរភាគីអន្តរ ជាតិដាក់ដាំយ៉ាងរលូន ព្រោះមន្រ្ដីក្នុងខេត្ត មណ្ឌលគិរីទាំងអស់ បិទភ្នែកប្រមូលលុយ ពីបទល្មើសដាក់ ហោប៉ៅផ្ទាល់ ខ្លួនយ៉ាងរំភើយ។ ប្រភពដដែលនោះ បានខ្សឹបប្រាប់ថា ម្ចាស់រថយន្ដជា ច្រើនគ្រឿងនេះត្រូវបាន គេស្គាល់ ថាឈ្មោះ ម៉ាប់ ជាមេការដែលកំពុង តែរត់ការជាមួយ ស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តមណ្ឌលគីរី ដើម្បីធ្វើការដោះ ស្រាយគ្នាស្ងាត់ៗ ស៊ីតាមជំនាញដែល ហាក់ដូចជាមាន ភាពអនាធិបតេយ្យ ជាទីបំផុតអាចបង្ក អសន្តិសុខក្នុងសង្គម ជាក់ជាមិនខានឡើយ។ ប្រជាពលរដ្ឋបាន សំណូមពរដល់ លោកស្នងការនគរបាល ខេត្តមណ្ឌលគិរី និងជាពិសេស លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈ អភិបាលខេត្ត មណ្ឌលគីរីគួរ មានវិធានការឲ្យបាន ឆាប់កាន់តែប្រសើរ ពីព្រោះចៀសវាង ការរិះគន់ពីមហាជន សង្គមស៊ីវិល ជាពិសេស ប្រជាពលរដ្ឋនៅ ខេត្ត មណ្ឌលគិរីនេះ តែម្តង ។ ទោះជាយ៉ាង ណាក៏ដោយ ពាក់ព័ន្ធនិងជុំវិញ ករណីខាងលើនេះ អង្គភាពសារព័ត៌មាន យើងបានទាក់ ទងទៅឈ្មោះ ម៉ាប់ ដែរ តែទាក់ទងមិនចូល លោកមិនឆ្លើយតប ។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត មណ្ឌលគីរីក៏ មិនមានឆ្លើយតបដែរ ដោយទូរស័ព្ទតេ ចូលប៉ុន្តែគ្មានអ្នកលើក ៕

About admin

Check Also

ប្រជាពលរដ្ឋ ស្នើរសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ រឿងដីធ្លី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ប្រជាពលគ្រួសារប្រមាណជា១០នាក់ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះ បាននាំគ្នាកាន់រូបថតសម្តេចតេជោហ៊ុន សែន និងសម្តេចគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឈរនៅលើដីរបស់ពួកគាត់ សុំឲ្យអាជ្ញាធរជួយអន្តរាគន៍ ដោយបានអះអាងថា មានបុគ្គលដឹកសម្ភារៈសំណង់ មកធ្វើរបងនៅលើដី របស់ពួកគាត់ទាំងបំពាន។ …

Leave a Reply

Your email address will not be published. Required fields are marked *