មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចាប់ប្រពន្ធចង ចាក់សោរពីក្នុង ហើយដុតផ្ទះសម្លាប់ទាំងគ្រួសារ

ចាប់ប្រពន្ធចង ចាក់សោរពីក្នុង ហើយដុតផ្ទះសម្លាប់ទាំងគ្រួសារ

សៀមរាប÷ពិតជារន្ធត់ណាស់ មនុស្សចំនួនបីនាក់ដែលក្នុងនោះមានប្រពន្ធ កូន រួមទាំងជនកំណាចផង បានស្លាប់ក្នុងភ្នក់ភ្លើង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ខែកក្កដាឆ្នាំ ២០១៩ នៅចំណុច ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលបង្កឡើងដោយជនសង្ស័យជាប្តីនិងជាឪពុកកំណាចចាក់សាំងដុតផ្ទះ។
អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ ឯកទេព ពុំសែន បានអោយដឹងថា ករណីហឹង្សាដ៏សែនព្រៃផ្សៃនេះ ផ្តើមចេញពីជម្លោះក្នុងគ្រួសារ។ លោកបន្តថា មុនពេលកើតហេតុគ្រួសារខាងលើបានឈ្លោះប្រកែកគ្នា។ ក្នុងគ្រាដែលប្រពន្ធបីកូនខ្ចីទើបមានអាយុ២ខែ រត់ទៅផ្ទះសាច់ញាតិបំណងអោយគេជួយបញ្ចប់រឿងជម្លោះ ជនសង្ស័យដែលជាប្តីកំណាចបានទិញសាំងពីរដប ឡើងទៅលើផ្ទះកើតហេតុ ចាប់ប្រពន្ធចងចាក់សោរពីក្នុងហើយក៍ដុតផ្ទះបណ្តាលអោយស្លាប់ទាំងបីនាក់ក្នុងអណ្តាតភ្លើងតែម្តង។
លោកអធិការអោយដឹងទៀតថា ផ្ទះដែលរងការវាយប្រហារដោយអណ្តាតភ្លើងជារបស់ម្ចាស់ឈ្មោះ ជី មុំ អាយុ៥៧ឆ្នាំនិងប្រពន្ធឈ្មោះមុយ ររឿតអាយុ៥៨ឆ្នាំ។ ចំណែកជនបង្កឈ្មោះគង់ ចំណានភេទប្រុសអាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះជី ស្រីមុំអាយុ៣៣ឆ្នាំនិងកូនតូចឈ្មោះមេត្តា ភេទប្រុសអាយុពីរខែ ពួកគេទាំងបីនាក់បានស្លាប់ក្នុងគំនរភ្លើង។​​ផ្ទះដែលរងការឆាបឆេះមានទំហ៊ុំ៨គុណ១០ម៉ែត្រថ្មក្រោមឈើលើ និងទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតទាំងស្រុង។ករណីនេះក្រុមរថយន្តពន្លត់អគ្គិសភ័យបានចេញអន្តរាគមន៍ផងដែរ តែហួសពេលដោយសារតែអណ្តាតភ្លើង មិនប្រណី។ចំពោះទំហុំនៃការខូចខាតដែលសរុបជាទឹកប្រាក់ សមត្ថកិច្ចកំពុងងធ្វើការបន្ត៕

About admin

Check Also

ចុះអនុវត្តសាលដីការរឹបអូសយកដីនិងផ្ទះ ដើមបណ្តឹងឈ្នះក្តីជាឪពុកបង្កើត

សៀមរាប៖សមត្ថកិច្ចចម្រុះដែលដឹកនាំដោយអជ្ញាសាលា នៃសាលាដំបូងខេត្ត សៀមរាប បានចុះអនុវត្តសាលដីការដោយបង្ខំ រឹប អូសយកដីនិងផ្ទះមួយកន្លែង ដែលអ្នកឈ្នះក្តីជាឪពុកបង្កើត។ ហេតុការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩ ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ អ្នកឈ្នះក្តីក្នុងរឿងខាងលើនេះមានឈ្មោះ លន់ …

Leave a Reply

Your email address will not be published. Required fields are marked *