មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / គ្រួសារយោធិនពិកា បានដាំកូនឈើជិត៣ពាន់ដើម អបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា

គ្រួសារយោធិនពិកា បានដាំកូនឈើជិត៣ពាន់ដើម អបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា

លោក ឧត្តមសេនីយ៍ឯក​​ ពៅ​​​ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន​សែន គូលែន ៣១៧សៀមរាប និងលោក ជំទាវ បានដឹកនាំរាបចំកម្មវិធីដាំកូនឈើ​ ក្នុងឱកាសអបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា ឆ្នាំ២០១៩ ដែលប្រារព្ឋរៀបចំឡើងនៅភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹក ថ្ងៃអង្គារ៍ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។ ដោយបាននាំយកកូនឈើចម្រុះប្រភេទ បេង ធ្នុង ក្រញូង យាង ឈើទាល គគីរ ចំនួនជិត៣ពាន់ដើម ដាំលើផ្ទៃដីចំនួន៣ហិចតាដែលមានពីរគោលដៅត្រូវបានរាបចំសម្រាប់ដាំ ដោយបានការសហការចូលរួមដាំពីសំណាក់ គ្រួសារយោធិនពិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រមាណជាង២៥០នាក់។
លោក ឧត្តមសេនីយ៍ឯក​​ ពៅ​​​ ស៊ា បានថ្លែងនៅក្នុងឱកាសអបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា ឆ្នាំ២០១៩ ការកាប់បំផ្លាញព្រៃឈើ វានឹងបង្ករជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ទន្ទឹមគ្នានេះ យើងត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះនូវទស្សនៈសន្សំសំចៃក្នុង ការប្រើប្រាស់ផល និងអនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះនូវស្មារតី ថែរក្សាការពារ ចូលរួមដាំដើមឈើឡើងវិញ ។
លោក បានបន្តថា ពាក់ព័ន្ឋទៅនឹងបុណ្យរុក្ខទិវានេះដែរ គឺជាប្រពៃណីនៃបុណ្យរុក្ខទិវា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ យើងទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ជួយជម្រុញផលប្រយោជន៍នានា នៃព្រៃឈើដល់ប្រជារាស្រ្តយើងក្នុងជីវភាពរស់នៅ ការបង្កបង្កើនផល កសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម។ បុណ្យរុក្ខទិវានេះ គឺជាការដង្ហែតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហា ព្រៃឈើ និងការដាំដើមឈើជាអាទិភាពចំបង ហើយព្រះអង្គតែងតែ យាងចូលរួម ជាព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យរុក្ខទិវាជាតិ ជារៀងរាល់ឆ្នាំកាលពីព្រះអង្គនៅមានព្រះជន្ម។ លោក បានបញ្ជាក់ទៀតថា លើសពីនេះទៀតនោះ បុណ្យរុក្ខទិវា គឺបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ គឺជាគោលដៅអាទិភាពខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយនិរន្តរភាពដើម្បី អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ដែលទាំងអស់នេះ ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើងជាបន្តបន្ទាប់។ ធនធានធម្មជាតិ គឺជាប្រភពធនធានមួយដ៏រស់រវើក និងមិនចេះរីងស្ងួត ប្រសិនបើយើង ទាំងអស់គ្នាចេះគ្រប់គ្រង ការពារ និងអភិរក្សឱ្យបានសមស្រប។

               

About admin

Check Also

ដឹកឈើចេញពីខេត្តព្រះវិហា ឆ្លងកាត់ស្រុកស្វាយលើ ទាំងថ្ងៃចូលមកខេត្តសៀមរាប

បទល្មើសដឹកឈើ កើតមានរាល់ថ្ងៃ សេចក្តីរាយការណ៍កាលពីថ្ងៃ ២០កក្កដាវេលាម៉ោង ១០ ថ្ងៃត្រង់មានឡានសាំយ៉ុងពណ៍ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើចូលមកទឹកដីខេត្តសៀមសមត្ថកិច្ចជំនាញឈរជើងនៅតាមដងផ្លូវសង្ងំខ្លួនសូន្យឈឹងមិនមានវិធានការបង្រ្កាប។ ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុកមកថាមេឈ្មួញដឹកជព្ជួានឈើសង្ស័យអត់ច្បាប់តាមរថយន្ត សាំយ៉ុងដែលគេស្គាល់ ឈ្មោះខេង ដឹកឈើចេញពីខេត្តព្រះវិហាឆ្លងកាត់ស្រុកស្វាយលើបានធ្វើសកម្មភាពដឹកឈើទាំងថ្ងៃត្រង់ចូលមកខេត្តសៀមរាបស្ទើរាលថ្ងៃនិងយប់ករណីរឿងនេះ លោកម៉ុងប៊ុនលីម នាយខ័ណ រដ្ឋបាលព្រៃឈើខេត្តសៀមរាបបានដឹងឬជ្រាបរឿងឈើដឹកចេញ់ចូលរាប់សឹបឡានក្នុង១ ខែៗឬមួយដឹងហើយមិនហ៊ានអើតមុខចេញ់មកបង្រ្កាប។ តាមប្រភពៈពីសម្ថតកិច្ចម្នាក់បានអោយដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *