មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / រថយន្តទេសចរដឹកអ្នកដំណើរ ពីភ្នំពេញមកលេងភ្នំគូលែន ចុះមកវិញហ្វ្រាំងមិនស៊ីក្រឡាប់ របួសធ្ងន់ស្រាល១២នាក់

រថយន្តទេសចរដឹកអ្នកដំណើរ ពីភ្នំពេញមកលេងភ្នំគូលែន ចុះមកវិញហ្វ្រាំងមិនស៊ីក្រឡាប់ របួសធ្ងន់ស្រាល១២នាក់

សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទេសចរមួយគ្រឿងដឹកអ្នកដំណើរពីភ្នំពេញមកលេងភ្នំគូលែន លុះចុះមកវិញជាន់ហ្រ្វាំងមិនស៊ី ក្រឡាប់ធ្លាក់ចំរាក់ភ្នំបណ្តាលឲ្យរបួសធ្ងន់២នាក់និងស្រាល១០នាក់ក្នុងចំណោមអ្នកដំណើរ២៨នាក់។
ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង១៤និង១០នាទីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុច ផ្លូវចុះពីលើភ្នំគូលេនថ្មីខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ក្នុងហេតុការណ៍នោះបង្កឡើងដោយខ្លួនឯង រថយន្តម៉ាកHYUNDAI COUNTY ពាក់ស្លាកលេខ ភ្នំពេញ 3E: 6998 ឆ្នាំផលិត 2004 ពណ៌ លឿង
អ្នកបើកបរឈ្មោះ កែវ មករា អាយុ ២៨ឆ្នាំ រស់នៅខេត្តកណ្តាល។អ្នករួមដំណើរសរុប ២៨ នាក់។លោកបន្តថា អ្នករងរបួសសរុប ១២ នាក់ ស្រី ០៩ នាក់ ៖១/ ឈ្មោះ កែម សីហាភេទប្រុស អាយុ៣០ឆ្នាំរបួសរយះជើងខាងក្រោយ (ស្រាល)។២/ឈ្មោះ សុត សំអុន ភេទ ស្រី អាយុ៤៣ឆ្នាំ របួសត្រង់ស្មាខាងឆ្វេង។៣/ឈ្មោះ ផាត សោភា ភេទ ស្រី អាយុ៤៨ឆ្នាំ របួស ហត់ខ្លាំងខុសពីធម្មតា។៤/ឈ្មោះ ងួន សារ៉ាន់ ភេទស្រីអាយុ៥៧ឆ្នាំរបួសស្រាល។៥/ឈ្មោះ ងួន សុគុណ ភេទស្រីអាយុ៥៧ឆ្នាំ របួស រឹងថ្គាម ស្រាល។៦/ឈ្មោះ ពេជ្រ ច័ន្ទបូរមី ភេទស្រី អាយុ១១ឆ្នាំ របួសបាក់ដងកាំបិតខាងឆ្វេង។៧/ឈ្មោះ សុខ សុវណ្ណរ៉ាភេទប្រុស អាយុ៣៨ឆ្នាំរបួសស្រាល។៨/ឈ្មោះ ហួន សុគន្ធារី ភេទស្រី អាយុ៤៣ឆ្នាំ របួសហើមជង្គង់ទាំង២និងបាក់ក៏ដៃឆ្វេង។៩/ឈ្មោះ ប៉េន សុហាន ភេទ ប្រុស អាយុ ៤១ឆ្នាំ របួស បាក់ដៃខាងស្ដាំ។១០/ ឈ្មោះ លឿង គឹមសៀង ភេទស្រី អាយុអាយុ៣៨ឆ្នាំ របួស ក្បាល(ស្រាល)។១១/ឈ្មោះ គីម ចំរើន ភេទស្រី អាយុ៤៦ឆ្នាំ របួសត្រង់ក្បាលនិងច្រមុះ អាចនិយាយបាន។
១២/ឈ្មោះ ប៉ុក សុគុណ ភេទស្រី៤៧ឆ្នាំ របួស ក្បាលពកចំហៀងឆ្វេង។
លោកបញ្ជាក់ថា បច្ចុប្បន្ន អ្នករងរបួសទាំងអស់បានដឹកទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ចំពោះរថយន្តសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បី ដោះស្រាយតាមនីតិវិធី៕

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *