មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ជំងឺគ្រុនឈាមកំណាក់កាលដំបូង បានផ្ទុះឡើង នៅក្នុងតំបន់មជ្ឈមណ្ឌលយោធិនពិការ សម្តេចតេជោហ៊ុនសែន៣១៧គូលេន សៀមរាប

ជំងឺគ្រុនឈាមកំណាក់កាលដំបូង បានផ្ទុះឡើង នៅក្នុងតំបន់មជ្ឈមណ្ឌលយោធិនពិការ សម្តេចតេជោហ៊ុនសែន៣១៧គូលេន សៀមរាប

មន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជូនក្រុមការងារជំនាញ ​បាញ់ថ្នាំសម្លាប់​ សត្វម៉ូស មកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប នារសៀល ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៩ ។ សកម្មភាពបាញ់ថ្នាំសម្លាប់សត្វម៉ូស នៅតាមផ្លូវមួយចំនួន ក្នុងបរិវេន សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វត្តព្រះខ័នសែនជ័យ មណ្ឌលសុខភាព និង អាគារដ្ឋបាល ក្នុងមជ្ឈមណ្ឌល។
សូមជំរាបជូនផងដែរថា៖ ជំងឺគ្រុនឈាមកំណាក់កាលទីមួយ បានផ្ទុះឡើង នៅក្នុងតំបន់មជ្ឈមណ្ឌលយោធិនពិការសម្តេចតេជោហ៊ុនសែន៣១៧គូលេន សៀមរាប។ ប៉ុន្តែប្រធានមណ្ឌលសុខភាពនៅទីនោះនិយាយថា អ្នកជំងឺទាំងនោះភាគច្រើនជាអ្នកមានរោគសញ្ញាគ្រុនឈាមដំបូង។
ថ្លែងតាមទូរស័ព្ទនារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ លោកហឿន ផានី ប្រធានមណ្ឌលសុខភាព៣១៧ គូលែន សៀមរាប បានឲ្យដឹងថា ចាប់តាំងពីមានជំងឺគ្រុនឈាមផ្ទុះឡើង មានអ្នកជំងឺប្រមាណជាង១០០នាក់ហើយ បានមកទទួលការព្យាបាលនៅក្នុងមជ្ឈមណ្ឌល ជាពិសេសកាលពីប៉ុន្មានថ្ងៃមុន មណ្ឌលសុខភាពទទួលអ្នកជំងឺមកព្យាបាលមិនក្រោម៣០ទៅ៤០នាក់ទេក្នុងមួយថ្ងៃ។ “២ថ្ងៃនេះស្រាកបន្តិច មួយថ្ងៃតែ២០នាក់អីទេ បើកាលពីប៉ុន្មានថ្ងៃមុនក្នុងមួយថ្ងៃពី៣០ទៅ៤០នាក់”។
បច្នប្បន្ននៅមណ្ឌលសុខភាព៣១៧ គូលែន សៀមរាប មានគ្រូពេទ្យព្យាលបាលត្រឹមតែបីនាក់ប៉ុណ្ណោះ។ ក្រៅពីយោធិនពិការ និងក្រុមគ្រួសាររបស់ពួកគាត់ដែលរស់នៅក្នុងមជ្ឈមណ្ឌលយោធិនពិការនេះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញមណ្ឌល ក៏មកទទួលសេវានៅក្នុងមណ្ឌលសុខភាពនេះដែរ។
លោកហឿន ផានី បានត្អូញត្អែរថា គ្រូពេទ្យរបស់គាត់មានការនឿយហត់ខ្លាំង ។ ប៉ុន្តែយ៉ាងណាក៏ពួកគាត់ខិតខំព្យាបាលអ្នកជំងឺអស់ពីសមត្ថភាព ។
បើទោះជាយ៉ាងនេះក្តីលោកហឿន ផានី បញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានអ្នកជំងឺគ្រុនឈាមណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតទេ ដោយសារថា មុនពេល និងអំឡុងពេលផ្ទុះជំងឺគ្រុនឈាមនេះ ខាងមណ្ឌលសុខភាព ក៏ដូចជាផ្នែកពាក់ព័ន្ឌ បានចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ។ “យើងបានប្រាប់គាត់មុន ថាបើក្តៅខ្លួនលើសពី៣៨អង្សារ ត្រូវប្រញ៉ាប់ទៅជុសឈាមមើល។ អីចឹងពួកគាត់សុទ្ធសឹងតែយល់ដឹង គាត់មកភ្លាមៗ ហើយបើអ្នកឈឺធ្ងន់យើងបញ្ជូនគាត់ទៅពេទ្យខេត្ត”។
នៅថ្ងៃទី២៩កក្កដា គេសង្កេតឃើញថា៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជូនគ្រូពេទ្យជំនាញមកជួយព្យាបាល ព្រមទាំងក្រុមជំនាញ បាញ់សម្លាប់សត្វម៉ូស និងមានក្រុមគ្រូពេទ្យ​ កងយោធពលខេមរៈភូមិ មកពីភូមិភាគ បានចុះមកជួយអន្តរាគមន៍ផងដែរ៕

            

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *