មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / នគរបាលអះអាងថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិត្ត ក្នុងហេតុការណ៍ឆេះទីតាំងបញ្ចូលហ្គាស កណ្តាលក្រុងសៀមរាបទេ

នគរបាលអះអាងថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិត្ត ក្នុងហេតុការណ៍ឆេះទីតាំងបញ្ចូលហ្គាស កណ្តាលក្រុងសៀមរាបទេ

នាយនគរបាលជាន់ខ្ពស់ ខេត្តសៀមរាប បានអះអាងថា នៅក្នុងករណីអគ្គីភ័យឆាបឆេះហាងបញ្ចូលហ្គាសរថយន្ត កណ្តាលក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៤សីហាម្សិលមិញ ពុំមនុស្សណាម្នាក់ទទួលរងគ្រោះដល់ជីវិតទេ។
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ការ និងពន្លត់អគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះថា នៅក្នុងគ្រោះថ្នាក់ឆេះហាងបញ្ចូលហ្គាសកាលពីម្សិលមិញ មានមនុស្សរងរបួសធ្ងន់ស្រាលចំនួន១៣នាក់ ក្នុងនោះមានជនបរទេសចំនួន២នាក់ និងកម្លាំងនគរបាលផ្នែកអន្តរាគមន៍ម្នាក់។ លោកបន្តថា ចំពោះការបង្ហោះសារតាមបណ្តាញសង្គមមួយចំនួនដែលថា មន្ត្រីនគរបាលម្នាក់ដែលរងគ្រោះក្នុងហេតុការណ៍ បានស្លាប់បាត់បង់ជីវិតនោះ ជារឿងមិនពិតទេ។ លោកថា ពេលនេះជនរងកំពុងព្យាបាលនៅប្រទេសថៃ។
យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង១៥នាទី មានគ្រោះអគ្គីភ័យមួយបានកើតឡើង នៅលើទីតាំងបញ្ចូលហ្គាសមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានម្ចាស់ទីតាំងឈ្មោះ ឈុក ឈុនលី ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ លក់ហ្គាស មានទីលំនៅនៅភូមិគោកស្រុក ឃុំពួក ស្រុក ពួក ខេត្តសៀមរាប។
គ្រោះអគ្គីភ័យនេះ បណ្តាលឲ្យរងការខូចខាតកន្លែងបញ្ចូលហ្គាសជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ប្រវែង ៨x១២ ម៉ែត្រ ម៉ូតូ២គ្រឿង ឆេះខ្ទេច, ឡានបញ្ចូល ហ្គាស ០១គ្រឿង, ឡាន០១គ្រឿង បែកកញ្ចក់, មនុស្ស របួស១៣នាក់ ធ្ងន់៦នាក់។
របាយការណ៍ដដែលបានឲ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ ឃើញ សុហេង ភេទប្រុស អាយុ២៥ឆ្នាំ បានឲ្យដឹងថា មុនកើតហេតុមាន រថយន្តបញ្ចូលហ្គាស ០១គ្រឿង កំពុងបញ្ចូលហ្គាស ស្រាប់តែឮសំលេង ផ្ទះបែកបំពង់បញ្ចូលហ្គាស ធ្លាយហ្គាសចេញមកក្រៅ បន្ទាប់មកក៏មានសំលេងផ្ទុះយ៉ាងខ្លាំងម្តងទៀត ជាមួយភ្លើងឆាបឆេះយ៉ាងសន្ធរសន្ធៅឡើងតែម្តង។
របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ដែរថា ជនរងគ្រោះទាំង១៣នាក់ គឺមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ៕

   

About admin

Check Also

ឈ្មួញបន្ដកាប់និងដឹកជញ្ចូនឈើ នៅតំបន់អភិរក្សបឹងពែ ក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

សៀមរាប៖ សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក(ស៊ុន គង់)មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថានៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ប្រចាំការនៅតំបន់នោះ និងគ្រប់គ្រង …

Leave a Reply

Your email address will not be published. Required fields are marked *