មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ម្ចាស់ក្រុមហ៊ុនដីឡូតិ៍មួយបានលះបង់ទ្រព្យធនផ្ទាល់ខ្លួន ជួយសម្រាលនូវការលំបាករបស់ក្មេងកំព្រា ម្នាក់នៅសង្កាត់ជ្រាវ

ម្ចាស់ក្រុមហ៊ុនដីឡូតិ៍មួយបានលះបង់ទ្រព្យធនផ្ទាល់ខ្លួន ជួយសម្រាលនូវការលំបាករបស់ក្មេងកំព្រា ម្នាក់នៅសង្កាត់ជ្រាវ

ខេត្តសៀមរាប៖ជីវិតមនុស្សម្នាក់ៗតែងតែជួបនូវរឿងរ៉ាវផ្សេងៗគ្នា ហើយអ្នកខ្លះបានកើតមកក្នុងត្រកូលជាអ្នកមានស្តុកស្តម្ភ ឯអ្នកខ្លះទៀត ក៏បានកើតមកក្នុងត្រកូលអ្នកក្រលំបាកតោកយ៉ាក ដោយមើលឃើញពលរដ្ឋជួបការលំបាកទើប ម្ចាស់ក្រុមហ៊ុនដីឡូត៍និងវិឡា នៅភូមិកន្រ្តាងឃុំ កន្រ្តាង ស្រុកប្រាសាទបាគងបានចុះ យកគ្រឿងឧបភោគបរិភោគដោយផ្ទាល់ដល់ក្មេងកំព្រា នោះតែម្តង។ ការចុះចែកអំណោយនេះធ្វើឡើងនៅ១៤និង៣០នាទីថ្ងៃទី ២៤ ខែ សីហាឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប។ សប្បុរសជន រូបនោះគឺលោកឃន់ សុខន និងលោកយ៉ម វីរៈ ម្ចាស់ក្រុមហ៊ុនដីឡូតិ៍មួយ បានចំណាយថវិកាផ្ទាល់ខ្លួន នាំយកអំណោយមនុស្សធម៌ជូនក្មេងកំព្រាស្ត្រីក្រីក្រម្នាក់ឈ្មោះ ឡនចាន់ឌីភេទស្រី អាយុ១៣ឆ្នាំរស់នៅជាមួយជីដូនមេម៉ាយទូរគតម្នាក់ឈ្មោះយាយឃឿនអាយុ៥៩ឆ្នាំរស់នៅភូមិក្រសាំងសង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។អំណោយទាំងនោះរួមមាន៖អង្កមួយបេ ទឹកស៊ីអ៊ីវមួយយួ ត្រីខរ១យួ សៀវភៅសិក្សា មួយចំនួន និងប្រាក់១០ម៉ឺនរៀល។សប្បុរសជនរូបនោះបានឲ្យដឹងថា ដើម្បីរួមចំណែករំលែកកាត់បន្ថយការលំបាករបស់លោកគ្រូអ្នកគ្រូ និងកុមារីកំព្រាក្រីក្រដែលមានជីវភាពខ្វះខាតរស់នៅប្រចាំថ្ងៃនៅក្នុងបន្ទុកជីដូន។ទោះនេះជាវាមានចំនួនតិចតួចក្តី ប៉ុន្តែវាក៏អាចរួមចំណែកមួយក្នុងការជួយដល់សង្គមបានមួយកម្រិតនោះដែរ។ ក្នុងនោះដែរ ក្រុមគ្រួសារខាងលើមានការត្រេកអរយ៉ាងខ្លាំងចំពោះលោក ឃន់ សុខន ហៅសុវណ្ណ ឧត្តម និងលោកយ៉មវីរៈដែលបានខិខំជួយដល់ក្មេងកំព្រានិងជីដូនមេម៉ាយដែល គាត់កំពុងជួបប្រទះការលំបាកខ្វះខាតពិតប្រាកដមែន៕

About admin

Check Also

ឈ្មួញបន្ដកាប់និងដឹកជញ្ចូនឈើ នៅតំបន់អភិរក្សបឹងពែ ក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

សៀមរាប៖ សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក(ស៊ុន គង់)មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថានៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ប្រចាំការនៅតំបន់នោះ និងគ្រប់គ្រង …

Leave a Reply

Your email address will not be published. Required fields are marked *