មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ពិធីប្រគល់សេចក្តីសម្រេចស្តីអំពីការបង្កើតក្រុមការងារ ចុះជួយក្នុង ឃុំកណ្តែក ស្រុកប្រាសាទបាគង

ពិធីប្រគល់សេចក្តីសម្រេចស្តីអំពីការបង្កើតក្រុមការងារ ចុះជួយក្នុង ឃុំកណ្តែក ស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង គឺលោក សូរ ប្លាតុង បានបង្ហោះក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤និង២៥ ខែសីហា ឆ្នាំ២០១៩នេះ រូបលោក ផ្ទាល់សូរ ប្លាតុង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង បានបន្ត ចូលរួមក្នុង ពិធីប្រគល់សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចុះជួយភូមិស្ពានក្អែក និងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ថ្នាក់ដឹកនាំនៃក្រុមការងារស្រុកប្រាសាទបាគង បានប្រគល់សេចក្តីសម្រេចជូនដល់ក្រុមការងារចុះជួយភូមិស្ពានក្អែកជិត១០០នាក់និងភូមិត្រាងចំនួនជិត១០០នាក់ ព្រមទាំងបានជួបសំណេះ សំណាល រួចប្រគល់អំណោយជូនដល់ សមាជិកបក្សដែលមានជីវភាពខ្វះខាត ចាស់ជរា កម្មវិធីនេះក៏មានការជួបជុំពិសារនំបញ្ចុកសាមគ្គីរួមគ្នាផងដែរយ៉ាងសប្បាយរីករាយផងដែរ៕

About admin

Check Also

ឈ្មួញបន្ដកាប់និងដឹកជញ្ចូនឈើ នៅតំបន់អភិរក្សបឹងពែ ក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

សៀមរាប៖ សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក(ស៊ុន គង់)មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថានៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ប្រចាំការនៅតំបន់នោះ និងគ្រប់គ្រង …

Leave a Reply

Your email address will not be published. Required fields are marked *