មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អាជ្ញាធរជាតិអប្សរា៖ករណីបុគ្គល២នាក់ចាក់ដីលុបត្រពាំងហែផ្កា នឹងប្តឹងទៅតុលាការបើសិនជាដល់ថ្ងៃកំណត់ នៅមិនទាន់រុះរើ

អាជ្ញាធរជាតិអប្សរា៖ករណីបុគ្គល២នាក់ចាក់ដីលុបត្រពាំងហែផ្កា នឹងប្តឹងទៅតុលាការបើសិនជាដល់ថ្ងៃកំណត់ នៅមិនទាន់រុះរើ

ខេត្តសៀមរាប៖ អ្នកជំនាញននៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានបុគ្គល២នាក់ចាក់ដីលុបយ៉ាងគគ្លើន។ករណីខាងលើនេះប្រសិនបើ បុគ្គលទាំងនោះមិនអនុវត្តន៍តាមសេចក្តីជូនដំណឹង គឺអាជ្ញាធរជាតិអប្សរា ចាំបាច់ត្រូវតែប្តឹងទៅតុលាការ។ ពលរដ្ឋដែលរស់នៅទីនោះតាំងពីសង្គមចាស់និងមានប្លង់រឹងកាន់កាប់បានឲ្យដឹងថា បញ្ហាត្រពាំងហែផ្កា គឺពួកគាត់បានជួយថែរក្សាមកពីដូនតា ដោយគ្រាន់តែអាស្រ័យផលដាំដំណាំខ្លះៗប៉ុណ្ណោះ។ពលរដ្ឋបន្តថា ចំពោះអ្នកលុបត្រពាំងនោះគឺជាបុគ្កលចំណូលថ្មី ហើយអាជ្ញាធរគួរតែមានវិធានការផង។ព្រោះពលរដ្ឋនៅជុំវិញនេះមានរហូតដល់ទៅជាង៤០គ្រួសារបាននាំគ្នាថែរក្សាមិនឲ្យបាត់បង់នោះឡើយ។ពលរដ្ឋបញ្ជាក់ថា អ្នកដែលហ៊ានទៅធ្វើបែបនេះ គឺជាអ្នកចំណូលថ្មីនោះទេ មិនមែនពលរដ្ឋរស់នៅយូរលង់មកហើយនោះទេ។ មន្ត្រីជំនាញបច្ចេកទេសអាជ្ញាធរអប្សរា ថ្លែងបែបនេះ គឺបន្ទាប់ពីមានបុគ្គលមួយរូប បានចាក់ដីលុបត្រពាំងនិងទីទួលបុរាណដ្ឋាន ហើយត្រូវបានអង្គភាពអាជ្ញាធរជាតិអប្សរា ជូនដំណឹងអោយរុះរើនិងកាយយកអាចម៍ដីចេញពីត្រពាំងបុរាណវិញ។ លោកឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរាបានថ្លែងតាមទូរសព្ទ័ថា ជុំវិញការឈូសឆាយសាងសង់និងចាក់ដីលុបត្រពាំងបុរាណឈ្មោះ(ត្រពាំងហែផ្កា)ដែលស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ នៃក្រុងសៀមរាបនេះ អាជ្ញាធរអប្សរាបានជូនដំណឹងដល់បុគ្គលពីររូបរួចហើយ អោយរុះរើរបង សំណង់ និងកាយយកអាចម៍ដីចេញពីបាតត្រពាំងវិញ។ លិខិតជូនដំណឹងនោះ គឺបានកំណត់ថ្ងៃខែច្បាស់លាស់ហើយសម្រាប់អ្នកប្រព្រឹត្តិ។លោកបន្ថែមថា ក្នុងនោះរួមមានទី១ឈ្មោះឈិត សុឌាំង និងទី២គឺអ្នកស្រីពុម សុគន្ធា។ ចឹងទេខាងលោករំពឹងថា ពួកគាត់និងអនុវត្តតាមសេចក្តីជូនដំណឹងដូចការកំណត់។ប៉ុន្តែប្រសិនដល់ថ្ងៃកំណត់ ពួកគាត់មិនអនុវត្តទេ អាជ្ញាធរអប្សរានឹងប្តឹងទៅតុលាការ។ លោកបន្តថា ការចាក់ដីរំលោភយកត្រពាំង ការធ្វើរបងហ៊ុពទ្ធ័ទីទួលបុរាណដ្ឋាន អាជ្ញាធរអប្សរានឹងចាត់វិធានការផ្លូវច្បាប់ទាំងអស់ ត្បិតទាំងអស់នេះគឺជាសម្បត្តិបេតិកភណ្ឌជាតិ។ តែយ៉ាងណាគេរំពឹងថា អាជ្ញាធរជាតិអប្សរា ក៏ដូចជាថ្នាក់ដឹកនាំក្រុងនិងខេត្ត នឹងមានវិធានការយ៉ាងជាក់លាក់ ត្បិតទីតាំងខាងលើ ក្រៅពីត្រពាំងនិងទីទួលបុរាណដ្ឋាន វាក៏ជាដែនគ្រប់គ្រងដោយអាជ្ញាធរបឹងទន្លេសាបផងដែរ៕

About admin

Check Also

ឈ្មួញបន្ដកាប់និងដឹកជញ្ចូនឈើ នៅតំបន់អភិរក្សបឹងពែ ក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

សៀមរាប៖ សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក(ស៊ុន គង់)មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថានៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ប្រចាំការនៅតំបន់នោះ និងគ្រប់គ្រង …

Leave a Reply

Your email address will not be published. Required fields are marked *