មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ការរៀបចំបេឡាន ក្នុងក្រុងសៀមរាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ហាក់នៅមានភាពមិនប្រក្រតីខ្លះៗ

ការរៀបចំបេឡាន ក្នុងក្រុងសៀមរាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ហាក់នៅមានភាពមិនប្រក្រតីខ្លះៗ

ខេត្តសៀមរាប៖ អាជ្ញាធរចម្រុះនៃខេត្ត បានចុះរៀបចំសណ្តាប់ធ្នាប់នៅបេនឡាន ប៉ែកខាងកើតនៃក្រុងសៀមរាប បន្ទាប់ពីមានការកកស្ទះចរាចរណ៍ ជាញឹកញាប់ ដោយសារការចតរថយន្តតាក់ស៊ីនិងរថយន្តក្រុងមួយចំនួន ចតគ្មានសណ្តាប់ធ្នាប់ និងមិនចូលបង់លុយក្នុងបេនឡានឲ្យបានត្រឹមត្រូវ។
ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខបុរីសៀង ណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
យោងតាមមតិរបស់ប្រជាពលរដ្ឋជាច្រើននាក់ បានយល់ឃើញថា បេឡាននៅក្នុងបុរីសៀង ណាំ ដែលគ្រប់គ្រងដោយលោកទូច សៀ នោះគេឃើញ ចរាចរណ៍នៅក្រុងសៀមរាប នៅតែគ្មានសណ្តាប់ធ្នាប់ និងបន្ទប់ទឹកគ្មានអនាម័យ ព្រោះអ្នកគ្រប់គ្រងខាងលើ មិនទាន់រៀបចំឲ្យបានត្រឹមត្រូវតាមស្តង់ដានៅឡើយទេ។មហាជនបន្តថា នៅបេនឡាន បុរីសៀង ណាំ ខាងលើនេះ មានបន្ទប់ទឹក កខ្វក់ ទីធ្លាចតរថយន្តតូចធំ មានលក្ខណះតូចចង្អៀត សន្តិសុខ សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ហាក់នៅមានកម្រិតទាប។ចឹងហើយបានជាភ្ញៀវទេសចរណ៍ និងអ្នកដំណើរនៅមានការភ័យខ្លាចហើយបានក្រុមហ៊ុនខ្លះមិនហ៊ានឲ្យភ្ញៀវចូលបេន ព្រោះពេលខ្លះឡានចូលបេននៅយប់ជ្រៅក៏មានដែរ។ប្រជាពលរដ្ឋបាននិយាយថា ពួកខ្ញុំគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលរងខេត្ត តែគួរមានសេចក្តីណែនាំបិទប្រកាស ផែនការចាត់ចែងច្បាស់លាស់ និងយន្តការសំខាន់ៗ ការចុះណែនាំនេះនឹងពុំមានប្រសិទ្ធភាពខ្លាំងទេ ។មតិមួយចំនួនទៀតបានលើកឡើងដែរថា ស្អាតតែ១ភ្លេត ស្អែកឡើងដដែល ព្រោះមនុស្សមិនដឹងមិនច្បាស់ ហើយហត់ទៀត រញ៉េរញ៉ៃ របៀបនេះនៅគ្រប់ទីកន្លែង លុះត្រាតែច្បាប់ចេញពីសភា ហើយសារាចរប្រកាសផ្សាយរហូត ត្រូវមានបេនឡាន បេនម៉ូតូឌុប រីម៉ក អ្នកលក់អ្វីក៏ដោយត្រូវផាកពិន័យឲ្យច្រើនបើមិនគោរពច្បាប់បញ្ញតិ។ប្រភព បានឲ្យដឹងថាថ្លៃបង់បេន ឡាន១៥កៅអ៊ី បង់៦០០០រៀល,៣៥កៅអ៊ីបងបេនចំនួន៨០០០រៀលនិង៤៥កៅអ៊ីបង១០០០០រៀល។ក្នុងនោះបង់ថ្លៃចូលបេនមួយក្រុមហ៊ុន១០០ដុល្លារ តែកន្លែងតូចគ្មានសុវត្ថភាពសម្រាប់បុគ្គលិកនិងភ្ញៀវនោះទេ។
លោកទូច សៀ អ្នកគ្រប់គ្រង បេឡាន នៅខេត្តសៀមរាប បានឲ្យដឹងថា រាល់ការសំណូមពររបស់ក្រុមហ៊ុនឡានក្រុងខាងលោកនឹងពិចារណា ព្រមទាំងប្តេជ្ញារៀបចំបេឡាននេះឲ្យបានល្អប្រសើរឡើង។

លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឲ្យអ្នកកាសែតដឹងនៅព្រឹកនេះថា ថ្ងៃនេះគឺជាថ្ងៃកំណត់ឲ្យក្រុមហ៊ុនរថយន្តក្រុងទាំង២៤ក្រុមហ៊ុនចូលក្នុងចណតទាំងអស់។លោកបន្តថា បើរថយន្តក្រុងណាមិនអនុវត្តន៍តាម អាជ្ញាធរនឹងចាត់ការតាមច្បាប់រដ្ឋបាល ជាក់ស្តែងតែម្តង។បើយើងធ្វើទៅមិនថាទេ យើងធ្វើនេះដើម្បីប្រយោជន៍រួម ដើម្បីមុខមាត់ប្រទេសជាតិ។លោកបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនវិនិយោគ បានឯកភាជាមួយអាជ្ញាធរខេត្តរួចហើយដើម្បីរៀបចំហេដ្ឋារចនាសមព័ន្ធនៅក្នុងបេឡានឲ្យបានល្អ បើមិនដូច្នេះទេ ម្ចាស់ក្រុមហ៊ុនវិនិយោគ នឹងត្រូវប្រឈមតាមផ្លូវច្បាប់៕

About admin

Check Also

ឈ្មួញបន្ដកាប់និងដឹកជញ្ចូនឈើ នៅតំបន់អភិរក្សបឹងពែ ក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

សៀមរាប៖ សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក(ស៊ុន គង់)មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថានៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ប្រចាំការនៅតំបន់នោះ និងគ្រប់គ្រង …

Leave a Reply

Your email address will not be published. Required fields are marked *