មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / នគរបាលជំនាញចុះផ្សព្វផ្សាយពីរៀប ការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះដល់ពលរដ្ឋនៅស្រុកអង្គរធំ

នគរបាលជំនាញចុះផ្សព្វផ្សាយពីរៀប ការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះដល់ពលរដ្ឋនៅស្រុកអង្គរធំ

ខេត្តសៀមរាប៖ កម្លាំងនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការខេត្តសៀមរាប បានចុះផ្សព្វផ្សាយពីរៀប ការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ព្រមទាំង អនុវត្តន៍ជាក់ស្តែង ដល់ពលរដ្ឋនៅស្រុកអង្គរធំប្រមាណជិត១០០នាក់ឲ្យបានយល់ដឹងលម្អិតបន្ថែមទៀត។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងនគរបាលខេត្ត ទទួលផែនការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋានខេត្តសៀមរាប និងអាជ្ញាធរមូលជុំវិញស្រុកអង្គរធំ និងមានការចូលរួមពីសំណាក់ពលរដ្ឋជាច្រើននាក់ផងដែរ។ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងនគរបាលខេត្ត ទទួលផែនការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ការចុះមកផ្សព្វផ្សាយ ស្តីពីការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងអនុវត្តន៍ជាក់ស្តែង អំពីវិធីសាស្រ្តក្នុងការពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះធុងហ្គាស និង ប្រេងសាំង ក្នុងកម្មវិធីសម្ពោធគម្រោងដីឡូតិ៍ទី៣ របស់ក្រុមហ៊ុន វ័ន ឃែស រៀលធី ឯក នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។លោកបន្តថា សុំសំណូមពរដល់លោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន មេត្តាធ្វើយ៉ាងណាជួយសម្រួលផ្លូវនៅស្រុកអង្គរធំ យើងនេះឲ្យមានលក្ខណះល្អប្រសើរផង ព្រោះពេលមានហេតុការណ៍កើតឡើង ក្រុមការងារនគរបាលអគ្គិភ័យ មានការពិបាកពេលមកជួយសង្គ្រោះដល់ពលរដ្ឋ ចឹងហើយសូមមេត្តាជួយរកដំណោះស្រាយនេះផង ព្រោះវាជាការចាំបាច់ណាស់។លោកបន្ថែមថាដីឡូតិ៍របស់ក្រុមហ៊ុនរបស់លោកស្វាយ វង់ មានតម្លៃធូគួរសម ចឹងហើយបងប្អូនអាចទិញដីទាំងនេះបាន ព្រោះក្រុមហ៊ុននេះគេមានច្បាប់ទម្លាប់ត្រឹមត្រូវ។ចំណែកលោក ស្វាយ វង់ អគ្គនាយកដីឡូតិ៍ទីក្រុមហ៊ុន វ័ន ឃែស រៀលធី ឯ.ក បានឲ្យដឹងថា ដោយមើលឃើញពីការងារលំបាករបស់ពលរដ្ឋ និងដើម្បីឲ្យពលរដ្ឋបានយល់ដឹង ពី ការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ទើបលោកសម្រេចបង្កើតកម្មវិធីនេះឡើង ដោយមានការអញ្ចើញចូលរួម ពីសំណាក់នគរបាលជំនាញលោកស្នងការរង និងអាជ្ញាធរមូលដ្ឋានផងដែរ។លោកបន្ថែមថា កម្មវិធីនេះគឺធ្វើឡើងដើម្បីជួយផ្តល់ចំណេះដឹង និងចូលរួមកាត់បន្ថយភាពក្រីក្រដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។លោកបន្តថា ដីឡូតិ៍ក្រុមហ៊ុនរបស់លោកមានលក់ដីធូថ្លៃមានច្បាប់ទម្លាប់ត្រឹមត្រូវពីភូមិឃំុដល់ស្រុក។១ឡូតិ៍ មានក្បាលដី១០ម៉ែត្រគុណ២០ម៉ែត្រ តម្លៃ៣៥០០ដុល្លារឡើងទៅ។ចំណែកផ្លូវចូលដីឡូតិ៍មុខកាត់ទំហំ១២ម៉ែត្រ ចឹងហើយគឺធំជាងផ្លូវលំធម្មតា។ក្នុងនោះដែរ លោក ឡុង រដ្ឋារក្ស អភិបាល នៃគណះអភិបាលស្រុកអង្គរធំ បានឲ្យដឹងថា ក្នុងកិច្ចការនេះលោកមានការត្រេកអរចំពោះ លោក ស្វាយ វង់ អគ្គនាយកដីឡូតិ៍ទីក្រុមហ៊ុន វ័ន ឃែស រៀលធី ឯ.ក ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យពលរដ្ឋក្នុងមូលដ្ឋាននេះ បានយល់ដឹង អំពីវិធីនៃការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះដល់ពលរដ្ឋនៅស្រុកអង្គរធំ។លោកបន្តថា បញ្ហាផ្លូវខូចនេះខាងលោកនឹងធ្វើសំណើរមួយទៅថ្នាក់លើដើម្បីជួយសម្រួលករណីនេះឲ្យបានលឿនតាមតម្រូវការរបស់ពលរដ្ឋ។លោកបន្ថែមថាដីឡូតិ៍របស់ក្រុមហ៊ុននេះមានតម្លៃសមរម្យហើយមានច្បាប់ទម្លាប់ត្រឹមត្រូវ។ចឹងហើយអតិថិជនអាចមកទិញដីសង់លំនៅដ្ឋានបានយ៉ាងល្អ៕

About admin

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *