មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / មេល្បែងដុះស្លែឈ្មោះ លោក ម៉ាប់បានដើអួតក្អេងក្អាងថា អាញ់បង់លុយឲ្យសមត្ថកិច្ចអស់ហើយ គ្មានអ្នកហ៊ានចុះទៅបង្ក្រាបទេ

មេល្បែងដុះស្លែឈ្មោះ លោក ម៉ាប់បានដើអួតក្អេងក្អាងថា អាញ់បង់លុយឲ្យសមត្ថកិច្ចអស់ហើយ គ្មានអ្នកហ៊ានចុះទៅបង្ក្រាបទេ

ភ្នំពេញ ៖ សង្វៀនជល់មាន់ក្បែររបងសួនការណាឌីយ៉ានេះ បានបើកលេង​ជាយូរឆ្នាំមក​ហើយ​ គឺចាប់តាំងពីលោក ពេជ្រ កែវ​មុនី ឡើងកាន់តំណែងជាចៅហ្វាយខណ្ឌមានជ័យ និ​ងលោក ម៉េង វិមានដារ៉ា អធិការខណ្ឌមកម៉្លេះ​ គឺ​ សង្វៀនជល់មាន់ចំណុចតំបន់ស ដែលស្ថិតក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​​មានជ័យ​ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ សែនសុខ រាជធានីភ្នំពេញ ផ្តើម​ចេ​ញពីមេសង្វៀនអត់ច្បាប់ឈ្មោះ ម៉ាប់ និងអាខេសាន់ ដែលបានលួចបើកលេងជាយូរណាស់ម​កហើយ​ ដោយ​ចងតង់ធ្វើ​រោងសង្វៀននៅជា​ប់ក្បែ រ ត្រពាំងឈូក​ ក្នុងព្រៃដើមកាស្យានិងដើម​ត្នោត​ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ហើ​យបានបើកលេងជារៀងរាល់ថ្ងៃតាំងពីព្រឹកដល់ល្ងាច គ្មានដែលឃើញមានកម្លាំងសមត្ថកិច្ច​ណាហ៊ានចុះទៅចាប់ បង្ក្រាបម្តងណាឡើយ។​ បច្ចុប្ប​ន្ននេះសង្វៀនជល់មាន់ នៅ​ចំណុចត្រពាំងឈូក​ដើមកាស្យា​ ក្បែរដើមត្នោត​ខាងក្រោយ​ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា​ ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ ចូលតាមផ្លូវឌួងងៀប២​ខាងកើតឆៀងខាងត្បូង​វត្តអ​ង្គតាម៉ិញ​ញ​នេះ​ បានបើ​ក​ដំណើរការលេង​យ៉ាង​ទ្រ​ហឹងអើងកងជាយូរណា​ស់មកហើយ​ គេមិនដែ​ល​ឃើ​ញសមត្ថកិច្ចឬអាជ្ញាធរ ចុះមក​ចាត់វិ​ធា​ន​ការទប់ស្កាត់ និងបង្ក្រាបបានម្តងណា​ឡើយ។ ជាក់ស្តែងគេឃើញ​ក្រុមអ្នកជល់មាន់បា​នណាត់ជួបគ្នា​យ៉ាងគគ្រឹកគគ្រេង ​ដោយមាន​អ្អ្នកស្ពាយកន្ត្រកមាន់ជល់​ចុះពីលើ​រថយន្តនិងម៉ូតូហើយ​ចតផ្ញើ​នៅម្តុំចិញ្ចើមផ្លូវក្បែរគល់ស្ពាន​មាត់លូ និង​ផ្ញើ​ម៉ូតូនៅកន្លែងលក់បាយ លក់ចាប់ហួ​យ​ដែលមា​ន​ម៉ូតូនិងរថយន្តជាច្រើនគ្រឿង​រួចដើ​រចូលទៅលេ​ងនៅសង្វៀនខាងលើនេះ។​ សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ​សង្វៀនជល់មាន់​កណ្តា​លក្រុងភ្នំពេញ​ ក្រោយសួនឧ​ស្សាហកម្មកាណាឌីយ៉ា គេឃើញនៅតែ​មានស​កម្មភា​ពក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ជល់​មាន់​បា​នមកប្រ​មូ​លផ្តុំគ្នា​យ៉ាងពពាក់ពពូន​យកមាន់ម​កភ្នាល់លេ​ងដាក់លុយម៉ាសេរី ​ដោយគ្មា​ន​​ការរំខា​នពីអាជ្ញា​ធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននោះទេ​ ជាពិ​សេសគេឃើញសមត្ថកិច្ចមួយ​ចំនួ​នទៅទទួល​លាភ​សក្ការៈផលប្រយោជន៍ផ្ទា​ល់ខ្លួន​ ទើ​បមិន​ចាត់​វិធានការបង្ក្រាបសង្វៀនជ​ល់មាន់មួ​យកន្លែ​ងនៅក្រោយសួនកាណាឌីយ៉ានេះ​ទា​ល់​តែសោះ។ សម្តេចតេជោ​ ហ៊ុន សែន នា​យករដ្ឋមន្ត្រីបានថ្លែង​បញ្ជាក់​​យ៉ាង​ច្បាស់ថា ការ​ដា​ស់តឿនជា​ច្រើន​លើកច្រើ​ន​សារ​នេះ​ បាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុចអភិក្រ​​ម សម្តេ​ចតេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថា(ចាប់ពីពេ​ល​នេះទៅ​ មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់ ចៅហ្វា​យ​ស្រុក ខណ្ឌ ចៅហ្វា​យ​ខេត្ត ក្រុង រាជធា​នី​ ត្រូវ​តែយកចិត្តទុកដាក់ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​ ដោ​យចុះល្បាតតាមដាន​រកមើ​លទី​តាំង​ដែលលួ​ច​បើកប​នល្បែងស៊ីសងដោយខុសច្បា​ប់​ ដូចជាល្បែ​ងជល់មាន់​ បៀរអាប៉ោង ហ្គែមអុីនធើណេត​ ចា​ក់ឆ្នោត ចាក់បាល់​ កន្ទុយ​លេខ​)។ល។ ចំពោះសម្តេចក្រឡា​ហោម ស ខេង ក៏បានអោយមន្ដ្រីអាជ្ញាធរនិងសមត្ថកិច្ចយក ចិត្ដទុកអំពីភូមិឃុំសុវត្ថិភាព។ ចំណែកលោក ពេជ្រ កែវមុ​​​​​​​​​នី អភិបាលខណ្ឌ​​​​​​​​​​​​​​​​​​​​​​មានជ័យបា​​​​​​​​​​​នធ្វើ​​​​​​​​​ការណែ​​​​​​​​​នាំដល់អា​​​​​​​​​ជ្ញាធរស​​​​​​​​​​​ង្កាត់ និង​​​​​​​​​លោក​នាយប៉ុ​​​​​​​​​​​​​​​​​​​​​​​សិ៍្តរដ្ឋបាលទាំងអស់ធ្វើយ៉ាង​​​​​​​​​​ណាទទួ​​​​​​​​លខុសត្រូ​​​​​​​​​វឲ្យបានក្នុ​​​​​​​​​​​​​​​​​​ងការលុបបំ​​​​​​​​បាត់ល្បែង​​​​​​​​​ស៊ីសង​ ល្បែងភ្នាល់នា​​​​​​​​​នាដែលកើ​​​​​​​​​តមា​​​​​​​​​​​​​​​​​ននៅក្នុងភូមិសា​ស្ត្ររបស់ខ្លួន។​ លោកថា ល្បែងស៊ី​សងទីតាំងកត់កន្ទុ​​​​​​​​យលេខ ល្បែ​​​​​​​​​ងភ្នាល់គ្រ​​​​​​​​​​​​​​​​​ប់ប្រភេទ​​​​​​​​​​ត្រូវរួម​​​​​​​​គ្នាទប់ស្គា​​​​​​​​​​​​​​​ត់ និងរា​​​​​​​​​​​យការ​​​​​​​​​​​​​​​​​​​​​​​​​​​​​ណ៍ទីតាំងផ្ទះសំណាក់ដែ​លមានក្មេ​​​​​​​​​ងទំនើងចូ​​​​​​​​​លស្នាក់​​​​​​​​​នៅលួចប្រើ​​​​​​​​​​​​​​​​​​​​ប្រាស់ថ្នាំញៀន​​​​​​​​​ និងត្រូវចុះ​​​​​​​​​ធ្វើរដ្ឋបាល​​​​​​​​​ជាប់ជា​​​​​​​​​​​​​​​​​​​​ប្រចាំក្នុងភូមិសាស្ត្រ ហើយថា​បញ្ហាខាងលើ​​​​​​​​អស់លោក​​​​​​​​ចៅសង្កា​​​​​​​​ត់ និងនាយ​​​​​​​​​ប៉ុសិ៍្តជាអ្នក​​​​​​​ទទួលខុសត្រូ​​​​​​​​​វ ព្រោះអ​​​​​​​​​ស់លោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កបានចុះហត្ថលេខា​​​​​​​​​​​​​​​​​​រួចហើយ ប៉ុន្ដែមេសង្វៀនជល់មាន់ខាងលើនេះមិនព្រមស្តាប់តាមបញ្ជាសោះ​ នៅតែបន្តបើកលេង ដដែលៗ ហើយសមត្ថកិច្ចគ្មានវិធា​ន​ការ​​បង្ក្រាប ជុំវិញករណីការបើកសង្វៀនជល់មាន់ ខាងលើនេះ​ អង្គភាពយើង​ពុំអា​ច​ធ្វើការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធណាមួ​យ​បានទេ ទោះយ៉ាងណា​ក្តីអង្គភា​ព​យើ​ងនិងផ្សាយបន្ដប្រសិនសាម៉ីភាគីពាក់ព័ន្ធធ្វើការបំភ្លឺ

About admin

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *