មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឈ្មួញបន្ដកាប់និងដឹកជញ្ចូនឈើ នៅតំបន់អភិរក្សបឹងពែ ក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

ឈ្មួញបន្ដកាប់និងដឹកជញ្ចូនឈើ នៅតំបន់អភិរក្សបឹងពែ ក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

សៀមរាប៖ សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក(ស៊ុន គង់)មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថានៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ប្រចាំការនៅតំបន់នោះ និងគ្រប់គ្រង ដោយលោក(ស៊ុន គង់) ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ប៉ុន្តែសកម្មភាពនៃការដឹកជញ្ជូនឈើ នៅអាចកើតមានដដែលៗ។ ការដែលមានការដឹកជញ្ជូនឈើ យ៉ាងអាណាធិបតេយ្យទំនងមន្ត្រីបរិស្ថាននៅតំបន់ខាងលើ នោះឃុបឃិតគ្នា ជាមួយក្រុមឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយអនុវត្តខុសពីតួនាទីរបស់ខ្លួន។ សេចក្ដីរាយការណ៍បានបន្តថានៅឃុំខ្វាវ ស្រុកជីក្រែង ដឹកជញ្ជូនឈើ តាមគោយន្តកន្រ្តៃ និងរថយន្ត ធុនតូច បានកើតមាន រៀងរាល់យប់ ដោយក្រុមឈ្មួញហាក់មិនញញើតនិងច្បាប់បន្តិចសោះឡើយ ក្រុមឈ្មួញទាំងនោះ មានឈ្មោះ នី ឈ្មោះ សាញ់ ឈ្មោះ ឃា ឈ្មោះ សេង ឈ្មោះ វ៉ា ឈ្មោះមុល ឈ្មោះ រ៉េត ឈ្មោះ ហម ពិការ និងអាចនិងមានឈ្មួញជាច្រើននាក់ទៀត ដោយឈ្មួញទាំងនោះត្រូវបានគេសង្ស័យថាជាប្រភពចំណូលរបស់មន្ត្រីបរិស្ថានដែលមានលោក(ស៊ុន គង់)ជាប្រធានមន្ទីរបរិស្ថានខេត្តជាអ្នកបើកដៃ។ សកម្មភាព ដឹកជញ្ជូនឈើ នៅឃុំខ្វាវ ត្រូវបានគេសង្ស័យថា ឈ្មួញបានចូលទៅកាប់អារ នៅតំបន់ អភិរក្សបឹងពែ ដែលគ្រប់គ្រង ដោយមន្ត្រីបរិស្ថានមិនបង្រ្កាបឮទុកចិញ្ចឹមឆ្នាំងបាយ។ គួបញ្ជាក់ថាកាលពីពេលថ្មីៗនេះ អាជ្ញាធរកម្ពុជា បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសដឹកជញ្ជូនឈើ យ៉ាងក្ដៅគគុក រហូតមានការ ចាប់ខ្លួនឧកញ៉ា និងដុតបំផ្លាញវត្ថុតាង ដឹកជញ្ជូនឈើ ចោលផងដែរតែយ៉ាងនេះក្ដី មហាជនសង្ឃឹមថា អាជ្ញាធរខេត្តសៀមរាប នឹងប្រើកណ្ដាប់ដៃដែក បង្ក្រាបការដឹកជញ្ជូនឈើ នៅឃុំខ្វាវ ជាក់ជាមិនខានឡើយ។ លោក (ស៊ុន គង់) ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបានឆ្លើយតបក្នុងកិច្ចសម្ភាសថា ជាទូទៅ លោកតែងតែណែនាំមន្រ្ដីរបស់លោក ក្នុងការសហការបង្រ្កាប់បទល្មើស តែពេលខ្លះពុំអាចបង្រ្កាប់បានគ្រប់ពេល គ្រប់ច្រកល្ហកបាននោះឡើយ តែ សំដីនេះត្រូវបានគេរិះគន់ថា ពូកែដោះសារយករួចខ្លួន៕

About admin

Check Also

ចុះអនុវត្តសាលដីការរឹបអូសយកដីនិងផ្ទះ ដើមបណ្តឹងឈ្នះក្តីជាឪពុកបង្កើត

សៀមរាប៖សមត្ថកិច្ចចម្រុះដែលដឹកនាំដោយអជ្ញាសាលា នៃសាលាដំបូងខេត្ត សៀមរាប បានចុះអនុវត្តសាលដីការដោយបង្ខំ រឹប អូសយកដីនិងផ្ទះមួយកន្លែង ដែលអ្នកឈ្នះក្តីជាឪពុកបង្កើត។ ហេតុការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩ ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ អ្នកឈ្នះក្តីក្នុងរឿងខាងលើនេះមានឈ្មោះ លន់ …

Leave a Reply

Your email address will not be published. Required fields are marked *