មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ល្បែងភ្នាល់ទឹកភ្លៀង បាននឹងកំពុងចាប់ផ្ដើមភ្នាល់ចាក់ភ្លូកទឹក ភ្លូកដី នៅខេត្តបាត់ដំបង

ល្បែងភ្នាល់ទឹកភ្លៀង បាននឹងកំពុងចាប់ផ្ដើមភ្នាល់ចាក់ភ្លូកទឹក ភ្លូកដី នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ÷ ល្បែងភ្នាល់ទឹកភ្លៀង បានបើកដំណើរការលេងយ៉ាងរលូន និងគគ្រឹក គគ្រេងគឺចាប់តាំងពីខែមិនាដើមឆ្នាំនេះមក។ តាមគេសង្កេតឃើញថាទោះបីត្រូវផ្លាស់ប្ដូរអភិបាលខេត្តនិង ស្នងការនគរបាលខេត្ត រួមទាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏ដោយ ក៏គេមិនដែលឃើញឯកឧត្តម អ្នកធំទាំងនោះធ្វើកាបង្ក្រាបឡើយ ។ ប្រជាពលរដ្ឋបានឱ្យដឹងថា: បនល្បែងស៊ីសងនេះបានរាយការណ៍មកថា នៅឆ្នាំ២០១៩នេះ ល្បែងភ្នាល់ទឹកភ្លៀង អ្នកដែលដេញថ្លៃ គ្រប់គ្រងផ្ដាច់មុខ គឺបានទៅលើ លោក តាល់ ជាមេល្បែងទឹកភ្លៀងដុះស្លែទៅហើយ ដោយឮថាចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូច- ធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងនេះ អស់រាប់ម៉ឺនដុល្លារ ដើម្បីឲដំណើរការ បើកលេងចាក់ភ្នាល់បានយ៉ាងរលូន។ ឥឡូវនេះ ល្បែងភ្នាល់ទឹកភ្លៀង បាននឹងកំពុងចាប់ផ្ដើមភ្នាល់ចាក់ភ្លូកទឹក ភ្លូកដី ចាប់តាំងពី ដើមខែមីនា ឆ្នាំ២០១៩នេះមករហូតមកទល់បច្ចប្បន្ន។ មេបនល្បែងលេងភ្នាល់ ទឹកភ្លៀង ដ៏ធំរូបនេះ បាន និយាយប្រាប់គេឯងថា : ការភ្នាល់ទឹកភ្លៀង តាមទម្លាប់ គឺគេលេងនៅ ដើមខែឧសភានោះទេ ប៉ុន្តែឆ្នាំនេះ អ្វីដែលពួកគេចាប់ផ្ដើម ដំណើរការលេងនោះ គឺតាំងពីខែមីនាមកម្ល៉េះ គឺជាការប្រមូលជើងអ្នកលេងដើម្បី កុំឱ្យរត់ទៅលេង នៅកន្លែងផ្សេង។ ម្យ៉ាងវិញទៀតការបើកលេងនេះ គ្រាន់តែជាការប្រមូល ប្រាក់ ដើម្បីទូទាត់ឱ្យសមត្ថកិច្ច និងអាជ្ញាធរសម្រាប់ ដោះស្រាយ នូវពេលដែលចាប់ផ្ដើមពេញទី គឺក្នុង ខែឧសភា ឆ្នាំ២០១៩តែប៉ុណ្ណោះ ។ ល្បែងភ្នាល់ទឹកភ្លៀងនេះ គេប្រើ អាយកូមដើម្បីធ្វើការទំនាក់ទំនងគ្នាចាក់ និងស៊ីសងឆ្វាត់ឆ្វែងនៅតាមទីប្រជុំជន។ហើយ អ្នកលេងភ្នាល់គ្នាទាំងអស់ គេប្រើភាសា «ម៉ូ »ដូចជា មួយខាំ ស្មើ១០០ដុល្លារ ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ ជាដើម។ ល។ … ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេ ដាក់ ក្រដាស ដើម្បី ស៊ីសង ។ ប៉ុន្តែគេគោរពតម្លៃនោះ ចំណែកអគារទីតាំងវិញ គឺមិន មាន អគារណាមួយច្បាស់លាស់ នោះទេ ដោយពួកគេចល័តទៅលេងលើអគារខ្ពស់ៗជាច្រើនរុីឯអគារទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំ ខាងក្រោយ ផ្សារ (ភូ ពុយ )ឬ ខាងក្រោយ វត្ត ទួល ដូន ប៉ុក ក្នុងភូមិ អញ្ចាញ សង្កាត់អូរចារ ក្រុង បាត់ដំបង ។ ប្រភពបានបន្តទៀតថា ល្បែងភ្នាល់ទឹកភ្លៀងនេះ ក្រុមអ្នកលេងល្បែងភ្នាល់ចាក់ ចំនួនទឹកលុយចាប់តាំងពី ១០០ដុល្លារ រហូត ដល់ទៅរាប់ម៉ឺនដុល្លារឯណោះ អ្នកខ្លះចាញ់បោសគូទខោ ធ្លាក់ខ្លួនក្ររហាម ក្លាយជាជនប្រព្រឹត្តិល្មើសក្នុងសង្គមដូច ជា ប្រើហិង្សាក្នុងគ្រួសារ ចោរ លួច ឆក់ ប្លន់ ដែលធ្វើឱ្យសង្គមស្អប់ខ្ពើមជាទីបំផុត។ ប្រភពដ៏ដែលបានបន្តថាពួកអ្នកញៀនល្បែងទាំងអស់នោះ មួយភាគធំជាអាជីវករ មន្ដ្រីរាជការ ថៅកែ ឧកញ៉ា មានគ្រប់លំដាប់ ហើយមួយចំនួនធំទៀត ពួកគេមិនចេះរកស៊ីអីផ្សេងទេ គឺចេះតែកឹបកេងលុយប្រពន្ធ កូន យកមកលេងល្បែងភ្នាល់ទឹកភ្លៀង ពេលចាញ់ ល្បែងអស់ពួកគេតែងតែស្រែកឡូឡាបង្កើតអំពើហិង្សាបង្កចលាចលនៅក្នុងខេត្តបាត់ដំបងតែម្ដង។ ប្រជាពលរដ្ឋល្អស៊ីត្រឹមត្រូវស្អប់ខ្ពើមល្បែងស៊ីសងនេះ បានសំណូមពរទៅដល់អាជ្ញាធរខេត្តបាត់ដំបង ជាពិសេសលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងលោក មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត និងជាពិសេសេ អគ្គស្នងការនគរបាលជាតិឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការ បង្ក្រាបទប់ស្កាត់លុបបំបាត់ល្បែងនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឌស្លូតត្រង់ពួកគាត់ផង។ ជុំវិញបញ្ហានេះ អង្គភាពសារព័ត៌មានគេហទំព័រព្រះចន្ទ័កម្ពុជា យើងមិនទាន់អាចសុំការបំភ្លឺ ពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័បាននៅឡើយទេ ៕

About admin

Check Also

ចុះអនុវត្តសាលដីការរឹបអូសយកដីនិងផ្ទះ ដើមបណ្តឹងឈ្នះក្តីជាឪពុកបង្កើត

សៀមរាប៖សមត្ថកិច្ចចម្រុះដែលដឹកនាំដោយអជ្ញាសាលា នៃសាលាដំបូងខេត្ត សៀមរាប បានចុះអនុវត្តសាលដីការដោយបង្ខំ រឹប អូសយកដីនិងផ្ទះមួយកន្លែង ដែលអ្នកឈ្នះក្តីជាឪពុកបង្កើត។ ហេតុការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩ ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ អ្នកឈ្នះក្តីក្នុងរឿងខាងលើនេះមានឈ្មោះ លន់ …

Leave a Reply

Your email address will not be published. Required fields are marked *