មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឡោមព័ទ្ធទីតាំងផ្ទះបញ្ចាំ មួយកន្លែងនៅសង្កាត់សៀមរាប ដោយរកឃើញម៉ូតូល្មើសច្បាប់ ប្រមាណ៥៦គ្រឿង

ឡោមព័ទ្ធទីតាំងផ្ទះបញ្ចាំ មួយកន្លែងនៅសង្កាត់សៀមរាប ដោយរកឃើញម៉ូតូល្មើសច្បាប់ ប្រមាណ៥៦គ្រឿង

ខេត្តសៀមរាប៖នគរបាលជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តសៀមរាប បានចុះទៅឡោមព័ទ្ធទីតាំងផ្ទះបញ្ចាំមួយកន្លែង ស្ថិតនៅក្នុងភូមិអរញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដោយរកឃើញម៉ូតូមិនមានលិខិតស្នាមត្រឹមត្រូវចំនួន៥៦គ្រឿង។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបា
លខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រណ្មទណ្ឌ និងនគរបាលជាច្រើននាក់ផងដែរ។ក្នុងការបង្រ្កាបនោះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ដែលមានឈ្មោះ យាយហួរ និងកូនឈ្មោះ ហូរ យកទៅធ្វើការសួរនាំផងដែរ។តាមការបញ្ជាក់របស់សមត្ថកិច្ចថា ទីតាំងខាងលើ បានបើកទទួលបញ្ចាំដោយគ្មានច្បាប់អនុញ្ញាត ហើយទទួលយកម៉ូតូដែលគ្មានឯកសារគ្រប់គ្រាន់ ដោយបើករយៈពេលយូរឆ្នាំមកហើយ ហើយក៏ធ្លាប់ត្រូវសមត្ថកិច្ចចុះធ្វើការបង្រ្កាបម្តងហើយដែរ តែនៅតែប្រព្រឹត្តបន្តទៀត។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃនេះ ម៉ូតូទាំង៥៦គ្រឿង រួមទាំងម្ចាស់ទីតាំង ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធី។សមត្ថកិច្ចបញ្ជាក់ថា កន្លងទៅនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានធ្វើការបង្ក្រាបម្តងរួចមកហើយ។តែម្វាស់ទីតាំងនោះ ទទួលបញ្ចាំតែអ្នកស្រុកដែលស្គាល់គ្នា ខ្លះជំពាក់លុយធានាគារ ក៏ទៅដាក់កាតគ្រី។សមត្ថកិច្ចបញ្ជាក់ទៀតថា នៅឆ្នាំមុនសមត្ថកិច្ចធ្លាប់ចាប់ម្តងនោះ ពេលយកមកដល់អធិការ ពលរដ្ឋនាំគ្នាយកឯកសារ មកយកម៉ូតូវិញជាធម្មតា។សត្ថកិច្ចបញ្ជាក់ថា ទោះជាយ៉ាងណានៅពេលនេះគ្រាន់តែដកហូតយកមកបណ្តោះអាសន្នសិន នៅពេលស្រាវស្រាវចប់ទើបបង្ហាញព័ត៌មានជាក់លាក់៕

     

About admin

Check Also

ដឹកឈើចេញពីខេត្តព្រះវិហា ឆ្លងកាត់ស្រុកស្វាយលើ ទាំងថ្ងៃចូលមកខេត្តសៀមរាប

បទល្មើសដឹកឈើ កើតមានរាល់ថ្ងៃ សេចក្តីរាយការណ៍កាលពីថ្ងៃ ២០កក្កដាវេលាម៉ោង ១០ ថ្ងៃត្រង់មានឡានសាំយ៉ុងពណ៍ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើចូលមកទឹកដីខេត្តសៀមសមត្ថកិច្ចជំនាញឈរជើងនៅតាមដងផ្លូវសង្ងំខ្លួនសូន្យឈឹងមិនមានវិធានការបង្រ្កាប។ ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុកមកថាមេឈ្មួញដឹកជព្ជួានឈើសង្ស័យអត់ច្បាប់តាមរថយន្ត សាំយ៉ុងដែលគេស្គាល់ ឈ្មោះខេង ដឹកឈើចេញពីខេត្តព្រះវិហាឆ្លងកាត់ស្រុកស្វាយលើបានធ្វើសកម្មភាពដឹកឈើទាំងថ្ងៃត្រង់ចូលមកខេត្តសៀមរាបស្ទើរាលថ្ងៃនិងយប់ករណីរឿងនេះ លោកម៉ុងប៊ុនលីម នាយខ័ណ រដ្ឋបាលព្រៃឈើខេត្តសៀមរាបបានដឹងឬជ្រាបរឿងឈើដឹកចេញ់ចូលរាប់សឹបឡានក្នុង១ ខែៗឬមួយដឹងហើយមិនហ៊ានអើតមុខចេញ់មកបង្រ្កាប។ តាមប្រភពៈពីសម្ថតកិច្ចម្នាក់បានអោយដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *