មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ សំណេះសំណាលសួរសុខទុក្ខ យោធិនពិការ រស់នៅក្នុង​ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប

ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ សំណេះសំណាលសួរសុខទុក្ខ យោធិនពិការ រស់នៅក្នុង​ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប

ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ  តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  បានដឹកនាំគណៈប្រតិភូ នាយទាហានក្រសួងការពារជាតិ អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ យោធិនពិការ រស់នៅក្នុង​ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប នៅព្រឹកថ្ងៃ០៨រោច ខែអស្សុជ ឆ្នាំកុរ ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ មកចែកជូនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា​ បានអោយដឹងថា៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប បានចាប់បដិសន្ធិឡើងក្រោមការផ្តួចផ្តើម ដោយគតិបណ្ឌិត របស់ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាប់ផ្តើមនៃការ កសាងក្នុងឆ្នាំ ២០០៨, ២០០៩, ២០១០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១ បានដំណើរការ កាត់ខ្សែបូរ សម្ភោធដាក់អោយ ប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ចាប់ពីពេលនោះ មកដល់បច្ចុប្បន្ននេះ បងប្អូនយោធិនពិការ ដែលមានសេចក្តីប្រកាស ទទួលស្គាល់ ជាយោធិនពិការ របស់ក្រសួងការពារជាតិ បានចូលមករស់នៅ មានចំនួន ២៩១គ្រួសារ ។ ក្រោយទទួលបាន របបគោលនយោបាយពី ប្រមុខ នៃរាជរដ្ឋាភិបាល នូវដី ០១ហិកតាកន្លះ លំនៅដ្ឋានចំនួនមួយខ្នង ៥ម x ៧ម រួចមក បងប្អូន ផ្តោត លើការ ដាំដំណាំរួមផ្សំ និង ការចិញ្ចឹមសត្វ ដើម្បីកែប្រែ សេដ្ឋកិច្ចគ្រួសារ អោយបានប្រសើឡើង របស់ ពួកគាត់ទាំងអស់គ្នា!  បើប្រៀបធៀប ទៅនឹងកាលដែលពួកគាត់ ចូលមករស់នៅតំបូង សេដ្ឋកិច្ច របស់ពួកគាត់ ពុំសូវមានលំនឹងប៉ុន្មាននោះទេ តែរហូតមកដល់ពេលនេះ ដោយមានការព្យាយាម របស់ ពួកគាត់ និង ការយកចិត្តទុកដាក់ខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងការពារជាតិ ថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់ គាំពៀរគ្រប់បែបយ៉ាងកន្លងមក បច្ចុប្បន្ននេះ ពួកគាត់មានជីវភាព ល្អប្រសើ ដូចប្រជាពលរដ្ឋទូទៅផងដែរ ។
មានប្រសាសន៏សំណេះសំណាលជាមួយយោធិនពិការ និងក្រុមគ្រួសារក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងសម្តេចនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែគិតគូរ ដល់សុខទុក្ខនាយ និងពលទាហាន ព្រមទាំងក្រុមគ្រួសាររបស់បងប្អូនយោធិនពិការគ្រប់ពេលវេលា។ ឯ.ឧ បានបន្តទៀតថា៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹក នាំក្រសួងការពារជាតិ តែងតែដឹងគុណជានិច្ចចំពោះវីរភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល កន្លង មក។ ហេតុនេះហើយបានជាសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌឹត បានផ្ដល់នូវអ្វីៗទាំងអស់ គ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការយើង កាន់​តែ​ប្រសើរពីមួយថ្ងៃទៅ មួយថ្ងៃ។ ឯ.ឧ បានថ្លែងកោតសសើរ ចំពោះនាយ និងពលទាហាន យោធិនពិការគូលេន៣១៧សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចារិក និងវិន័យរបស់ខ.ភ.ម ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយឡើយ។ ឯ.ឧក៏បានជូនពរដល់នាយ និងពលទាហាន យោធិនពិការ និងក្រុមគ្រួសារ សូមឲ្យវិញ្ញាណក្ខ័ន្ធ បុព្វការីជន វីរយុទ្ធជន ដែលបានទៅកាន់លោកខាងមុខតាមថែរក្សាបងប្អូន ក្នុងឱកាសពិធីភ្ជុំបិណ្ឌ ឲ្យជួបប្រទះតែនឹងសេចក្ដីសុខតរៀងទៅ។
អំណោយដែលបានយកមកចែកជូន​​​គ្រួសារយោធិនពិការចំនួន២៩១គ្រួសារ
ផ្តល់ជូនថវិការ ដល់មជ្ឈមណ្ឌល ចំនួន ៣០០០០០០រៀល
ផ្តល់ជូនគ្រួសារយោធិន ២៩១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន មី០៥កញ្ចប់ ត្រីខ០៥កំប៉ុង ទឹកដោះគោ០១កំប៉ុងស្ករស០១គីឡូក្រាម និងថវិការ ចំនួន ៣០០០០រៀល។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About admin

Check Also

ចុះអនុវត្តសាលដីការរឹបអូសយកដីនិងផ្ទះ ដើមបណ្តឹងឈ្នះក្តីជាឪពុកបង្កើត

សៀមរាប៖សមត្ថកិច្ចចម្រុះដែលដឹកនាំដោយអជ្ញាសាលា នៃសាលាដំបូងខេត្ត សៀមរាប បានចុះអនុវត្តសាលដីការដោយបង្ខំ រឹប អូសយកដីនិងផ្ទះមួយកន្លែង ដែលអ្នកឈ្នះក្តីជាឪពុកបង្កើត។ ហេតុការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩ ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ អ្នកឈ្នះក្តីក្នុងរឿងខាងលើនេះមានឈ្មោះ លន់ …

Leave a Reply

Your email address will not be published. Required fields are marked *