មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចាប់​បាន ឃាតករដែល​បាញ់​សម្លាប់ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្តរតនគិរី

ចាប់​បាន ឃាតករដែល​បាញ់​សម្លាប់ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្តរតនគិរី

ខេត្តរតនគិរី ៖ មុន​នេះ​បន្តិចវេលា​ម៉ោង​ជិត​១១​ព្រឹក ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៩ ខ្មាន់កាំភ្លើង​ដែល​បាញ់​សម្លាប់ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តរតនគិរី ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ហើយ ​ ។ បន្ទាប់ពីបាញ់ប្រហារ​ នៅម៉ោង​ប្រមាណ​៩​ព្រឹកថ្ងៃ​ទី​០៣ តុលា ​នេះស្ថិត​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ជន​ដៃដល់​ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន​បាន​ និង​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម ជាមួយ​រថយន្ដ​ដែល​ជិះ​ធ្វើ​សកម្មភាព​មួយ​គ្រឿង​ផង​ដែរ ​។ ទោះបីជា​យ៉ាងណា ជំហាន​ដំបូង​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុនៃអំពើឃាតកម្មនេះនៅឡើយទេ ខណៈជនដៃដល់​កំពុង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ ​៕

About admin

Check Also

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *