មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បំបែកសម្បុកក្រុមចោរប្លន់ ដ៍សកម្មឃាត់ខ្លួនមេខ្លោងពីរនាក់ ដកហូតអាវុធខ្លីមួយដើម

បំបែកសម្បុកក្រុមចោរប្លន់ ដ៍សកម្មឃាត់ខ្លួនមេខ្លោងពីរនាក់ ដកហូតអាវុធខ្លីមួយដើម

សៀមរាប ៖ព័ត៍មានបឋម សមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបសម្បុកចោរប្លន់ដ៍សកម្មក្នុងក្រុងសៀមរាប ឃាត់ខ្លួនមេខ្លោងបានពីរនាក់ដកហូតអាវុធខ្លី១ដើម។
សមត្ថកិច្ចក្នុងហេតុការណ៍ បានបង្ហើបថា កិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោងប្រហែលជាង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ៧ ខែតុលា ២០១៩ ក្នុងក្រុងសៀមរាប ។ កិច្ចការនេះក្រោមការដឹកនាំរបស់លោក ឧត្តមសេនិយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
ប្រភពបង្ហើបទៀតថា ក្រោយឃាត់ខ្លួនមេខ្លោង២នាក់ ជាមួយអាវុធខ្លី១ដើម ក៍បានដកហូតសំភារៈសំរាប់ធ្វើ សកម្មភាពកាច់សោរម៉ូតូមួយចំនួនទៀត។ ក្រុមចោរប្លន់ដ៍សកម្មនេះ ជាក្រុមលួច , ប្លន់ គាស់ផ្ទះ កាច់សោ កម៉ូតូ ភ្ជង់យកទ្រព្តសម្បត្តិ ប្រជាពលរដ្ឋជាច្រើនករណីមកហើយ ។
ទោះជាយ៉ាងសមត្ថកិច្ច នៅមិនទាន់បង្ហាញឈ្មោះជនសង្ស័យទាំងពីរដែលជាមេខ្លោងចោរកម្មនោះនៅឡើយទេ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវបង្រ្កាបបន្តទៀត៕

About admin

Check Also

ដឹកឈើចេញពីខេត្តព្រះវិហា ឆ្លងកាត់ស្រុកស្វាយលើ ទាំងថ្ងៃចូលមកខេត្តសៀមរាប

បទល្មើសដឹកឈើ កើតមានរាល់ថ្ងៃ សេចក្តីរាយការណ៍កាលពីថ្ងៃ ២០កក្កដាវេលាម៉ោង ១០ ថ្ងៃត្រង់មានឡានសាំយ៉ុងពណ៍ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើចូលមកទឹកដីខេត្តសៀមសមត្ថកិច្ចជំនាញឈរជើងនៅតាមដងផ្លូវសង្ងំខ្លួនសូន្យឈឹងមិនមានវិធានការបង្រ្កាប។ ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុកមកថាមេឈ្មួញដឹកជព្ជួានឈើសង្ស័យអត់ច្បាប់តាមរថយន្ត សាំយ៉ុងដែលគេស្គាល់ ឈ្មោះខេង ដឹកឈើចេញពីខេត្តព្រះវិហាឆ្លងកាត់ស្រុកស្វាយលើបានធ្វើសកម្មភាពដឹកឈើទាំងថ្ងៃត្រង់ចូលមកខេត្តសៀមរាបស្ទើរាលថ្ងៃនិងយប់ករណីរឿងនេះ លោកម៉ុងប៊ុនលីម នាយខ័ណ រដ្ឋបាលព្រៃឈើខេត្តសៀមរាបបានដឹងឬជ្រាបរឿងឈើដឹកចេញ់ចូលរាប់សឹបឡានក្នុង១ ខែៗឬមួយដឹងហើយមិនហ៊ានអើតមុខចេញ់មកបង្រ្កាប។ តាមប្រភពៈពីសម្ថតកិច្ចម្នាក់បានអោយដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *