មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ប្រឆាំងបទបញ្ជាសម្ដេចក្រឡាហោម ស ខេង បើកច្រករបៀងឡានដឹកសត្វមាន់ថៃ ចូលទាំងកណ្ដាលអធ្រាត្រ

លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ប្រឆាំងបទបញ្ជាសម្ដេចក្រឡាហោម ស ខេង បើកច្រករបៀងឡានដឹកសត្វមាន់ថៃ ចូលទាំងកណ្ដាលអធ្រាត្រ

ខេត្តបន្ទាយមានជ័យ៖ច្រករបៀងតំបន់៥ ដែលគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ចំណុះឲ្យយុទ្ធភូមិភាគ៥ នៅតែបន្តបើកឲ្យឈ្មួញនាំទំនិញចេញពីទឹកដីថៃ មកកកម្ពុជាបានដោយរលូន ដោយមិនស្ដាប់នូវបទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡើយ។ ជាក់ស្ដែង កាលពីវេលាម៉ោងជាង១២យប់ កណ្ដាលអាធ្រាតឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បានបើកច្រករបៀងឲ្យរថយន្តធុនធំរបស់ថៃដឹកសត្វមាន់ជាច្រើនក្បាលចេញពីទឹកដីថៃមកកម្ពុជា ផ្ទេនៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួចបន្តទៅចែកចាយនៅឯខេត្តសៀមរាប ដោយមិនឃើញមានមន្រ្តីជំនាញណាម្នាក់ចុះទៅធ្វើការត្រួតពិនិត្យឡើយ។ ជាមួយគ្នានេះដែរអ្នកសារព័ត៌មាន បានខលទៅលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ដើម្បីសុំការបំភ្លឺពាក់ព័ន្ធទៅនឹងការនាំសត្វមាន់បរទេសនិងកាបើកច្រករបៀងខុសច្បាប់ តែលោកបានឆ្លើយយ៉ាងខ្លីថា គេមានច្បាប់ទំលាប់របស់គេ។ គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានធ្វើការចុះផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងការនាំចូលទំនិញគ្រប់សារពើពិសេសរថយន្តចង្គូតស្តាំ,ម៉ូតូទំនើបៗ,សត្វគោ,ក្របី,មាន់,ទា។ល។ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ នាំចេញតាមច្រករបៀង ដែលគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ត្រីឃួន ជឿន យ៉ាងគគ្រឹកគគ្រេង រហូតមកដល់ពេលនេះ មិនទាន់មានចំណាត់ការណាមួយពីថ្នាក់ដឹកនាំខេត្តឡើយ។ ទន្ទឹមនេះពលរដ្ឋ បានសូមណូមពទៅដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានចំណាត់ការទៅលើលោកឧត្តមសេនីយ៍ត្រីរូបនេះ ដែលបើកច្រករបៀងខុសច្បាប់ ប្រឆាំងបទបញ្ជារបស់សម្ដេច ឲ្យឈ្មួញនាំទំនិញផ្សេងៗដូចជាគ្រឿងឧបភោគបរិភោគ គ្មានការត្រួតពិនិត្យត្រឹមត្រូវជាហេតុធ្វើឲ្យ ប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ពួកគាត់។ ម្យ៉ាងវិញទៀតបានបើកឲ្យឈ្មួញនាំទំនិញគេចពន្ធមួយចំនួនធំ ដែលធ្វើឱ្យខាតបង់នូវចំណូលរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរបំផុត បើពឹងទៅលើមន្ត្រីថ្នាក់ក្រោម មិនអាចទៅរួចនោះទេ ពីព្រោះអាចជាបាយរបស់ពួកគាត់៕

About admin

Check Also

ដឹកឈើចេញពីខេត្តព្រះវិហា ឆ្លងកាត់ស្រុកស្វាយលើ ទាំងថ្ងៃចូលមកខេត្តសៀមរាប

បទល្មើសដឹកឈើ កើតមានរាល់ថ្ងៃ សេចក្តីរាយការណ៍កាលពីថ្ងៃ ២០កក្កដាវេលាម៉ោង ១០ ថ្ងៃត្រង់មានឡានសាំយ៉ុងពណ៍ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើចូលមកទឹកដីខេត្តសៀមសមត្ថកិច្ចជំនាញឈរជើងនៅតាមដងផ្លូវសង្ងំខ្លួនសូន្យឈឹងមិនមានវិធានការបង្រ្កាប។ ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុកមកថាមេឈ្មួញដឹកជព្ជួានឈើសង្ស័យអត់ច្បាប់តាមរថយន្ត សាំយ៉ុងដែលគេស្គាល់ ឈ្មោះខេង ដឹកឈើចេញពីខេត្តព្រះវិហាឆ្លងកាត់ស្រុកស្វាយលើបានធ្វើសកម្មភាពដឹកឈើទាំងថ្ងៃត្រង់ចូលមកខេត្តសៀមរាបស្ទើរាលថ្ងៃនិងយប់ករណីរឿងនេះ លោកម៉ុងប៊ុនលីម នាយខ័ណ រដ្ឋបាលព្រៃឈើខេត្តសៀមរាបបានដឹងឬជ្រាបរឿងឈើដឹកចេញ់ចូលរាប់សឹបឡានក្នុង១ ខែៗឬមួយដឹងហើយមិនហ៊ានអើតមុខចេញ់មកបង្រ្កាប។ តាមប្រភពៈពីសម្ថតកិច្ចម្នាក់បានអោយដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *