មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចុះអនុវត្តសាលដីការរឹបអូសយកដីនិងផ្ទះ ដើមបណ្តឹងឈ្នះក្តីជាឪពុកបង្កើត

ចុះអនុវត្តសាលដីការរឹបអូសយកដីនិងផ្ទះ ដើមបណ្តឹងឈ្នះក្តីជាឪពុកបង្កើត

សៀមរាប៖សមត្ថកិច្ចចម្រុះដែលដឹកនាំដោយអជ្ញាសាលា នៃសាលាដំបូងខេត្ត សៀមរាប បានចុះអនុវត្តសាលដីការដោយបង្ខំ រឹប អូសយកដីនិងផ្ទះមួយកន្លែង ដែលអ្នកឈ្នះក្តីជាឪពុកបង្កើត។
ហេតុការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩ ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នកឈ្នះក្តីក្នុងរឿងខាងលើនេះមានឈ្មោះ លន់ លឿម ភេទប្រុស អាយុ ៥៦ឆ្នាំជាឪពុកបង្កើតភាគីចាញ់ក្តី និងប្រពន្ធឈ្មោះ វង់ រ៉ាន់ ភេទស្រី អាយុ ៤៦ឆ្នាំជាម្តាយចុង។ ចំណែកភាគីចាញ់ក្តីមានឈ្មោះលឿម យ៉ម ភេទស្រីអាយុ២៨ឆ្នាំជាកូនស្រីបង្កើតភាគីឈ្នះក្តី ពួកគាត់មានទីលំនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គុំក្រុងសៀមរាបដូចគ្នា។
នៅទីតាំងកើតហេតុ នាព្រឹកថ្ងៃទី១៨ខែតុលា មុនពេលសម្រេចរុះរើផ្ទះដើម្បីរឹបអូសយកដី គេឃើញក្រុមភាគីចាញ់ក្តីជាច្រើននាក់ ដែលរួមមាន បង.ប្អូន.ពូ.មីង រួមទាំងអ្នកភូមិក្បែរខាងផង បានសុំទៅក្រុមសមត្ថកិច្ចអោយពន្យាពេលក្នុងការរុះរើផ្ទះ ព្រោះពួកគាត់សុំសិទ្ធិប្តឹងបន្តសិន។ម្យ៉ាងវិញទៀតក្នុងដំណើរឿងក្តី ដែលកំពុងស្វែងរកអន្តរាគមន៍ គីពួកគាត់មិនអាចប្រគល់ដីនិងផ្ទះអោយនណាម្នាក់នោះឡើយ។ ប៉ុន្តែទោះបីសំឡេងស្រែកសុំអង្វរ ប្រែក្លាយទៅជាសំឡេងស្រែកទ្រហោរយំ យ៉ាងណាក៍ដោយ ក៍ដំណើរការអនុវត្តមិនអាចបញ្ឈប់ឡើយ។ ផ្ទុយទៅវិញ នៅប៉ុន្មានប្រហែលមួយម៉ោងក្រោយ ផ្ទះជញ្ជាំងស្លឹកដំបូលស័ង្កសី ដែលមានសភាពទ្រុឌទ្រោមស្រាប់ផងនោះ បានរុះរើជាបណ្តើរៗ រហូតនៅសល់តែស្លាកស្នាម។
ក្នុងពេលជាមួយគ្នា ក្រោយសុំផ្អាកការរុះរើមិនបានគេឃើញសាច់ញាតិអ្នកចាញ់ក្តី អុចធូបហើយកាយដីកប់ ស្រែកបួងសួងខ្លាំងៗថា ឪពុកតិរិច្ឆាន ប្រគល់ដីអោយកូនកាន់កាប់ជិត២០ឆ្នាំហើយ មកប្តឹងទារយកវិញ ព្រោះផ្គាប់ចិត្តប្រពន្ធចុង។ អ្នកឯងចង់បានដីរបស់ខ្ញុំ អ្នកឯងនិងត្រូវចូលទៅក្នុងដី ដូចភ្លើងធូបនេះអីចឹង។
ក្នុងពេលភាគីឈ្នះក្តី កំពុងជោគជ័យ ក្នុងការរុះរើផ្ទះ លោកឡុង សារ៉ាត់ អាជ្ញាសាលនៃសាលាដំបូងខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ថា រឿងនេះគឺរូបលោកដឹកនាំកម្លាំងអនុវត្តទៅតាមសាលដីការរបស់សាលាឧទ្ទរប៉ុណ្ណោះ។លោកបន្តថា មុនពេលចុះអនុវត្តគឺបានហៅភាគីចាញ់ក្តីមកសាកសួរផ្ទាល់ រហូតជូនលិខិតរុះរើដោយស្មគ្រចិត្តដល់ពួកគាត់ទៀត។ចឹងទេពេលនេះពួកគាត់យល់ព្រមអោយរុះរើហើយ។
ចំណែកស្ត្រីជាកូនបង្កើតដែលជាភាគីចាញ់ក្តី បានប្រាប់នៅកន្លែងកើតហេតុដូចគ្នាថា ដីនេះឪពុកបានប្រគល់អោយជាកម្មសិទ្ធិជិត២០ឆ្នាំមកហើយ។នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០០៩ ឪពុកបានធ្វើលិខិតធ្វើអំណោយផ្តាច់ មួយច្បាប់អោយថែមទៀតផង។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៣ ពួកគាត់តម្រូវអោយនាងខ្ញុំបង់លុយ៧០០ដុល្លារ សម្រាប់ដើរលើផ្លូវដែលពួកគាត់ទុក ហើយនាងខ្ញុំមិនមានប្រាក់បង់ ទើបនៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៣ ពួកគាត់ទៅប្តឹងធ្វើជាលិខិតបដិសេធមោឃភាព លើលិខិតអំណោយផ្តាច់របស់ពួកខ្ញុំ ហើយបន្តប្តឹងទៅតុលាការរហូត ចុះមករុះរើផ្ទះយកដីបែបនេះ។
ស្ត្រីចាញ់ក្តី រួមទាំងសាច់ញាតិ ដែលជាកូន ជាក្មួយ បានសុំអោយស្ថាប័នពាក់ព័ន្ធ មេត្តាជួយស្រាវជ្រាវនិងស៊ើបអង្កេតឡើងវិញ ខ្លាចក្រែងពួកគាត់មាន សំណាង បានដីនិងផ្ទះមកវិញ ព្រោះរឿងនេះឪពុកបង្កើត ហាក់ ដូចជាដើរផ្លូវតែមួយពីក្រោមដល់លើរួចទៅហើយ។(គឺចងប្រពន្ធ័ ដើម្បីផលប្រយោជន៍)៕

About admin

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *