មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អាជ្ញាធរសង្កាត់ជ្រាវនិងសប្បុរសជន រួមគ្នាជួសជុលផ្លូវ១ខ្សែប្រវែង២គីឡូ ម៉ែត្រដើម្បីជួយសម្រួលការលំបាករបស់ពលរដ្ឋ

អាជ្ញាធរសង្កាត់ជ្រាវនិងសប្បុរសជន រួមគ្នាជួសជុលផ្លូវ១ខ្សែប្រវែង២គីឡូ ម៉ែត្រដើម្បីជួយសម្រួលការលំបាករបស់ពលរដ្ឋ

ខេត្តសៀមរាប៖ដោយមើលឃើញពីការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិបុស្សក្រឡាញ់មានការលំបាក អាជ្ញាធរសង្កាត់ជ្រាវនិងសប្បុរសជន នានា បានសហការគ្នា ជួសជុលផ្លូវលំមួយខ្សែប្រវែង២០០០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវកៅស៊ូប្រព័ន្ធទី២ឆ្ពោះទៅកាន់ផ្ទះអ្នកភូមិនិងជិតដល់ផ្លូវពន្ធនាគារខេត្តផងដែរ។ លោកឃន់ សុខន ម្ចាស់ដីឡូតិ៍នៅស្រុកប្រាសាទបាគង បានឲ្យដឹងនៅថ្ងៃទី២១ខែតុលានេះថា លោកបានចូលរួមក្នុងការជួសជុលផ្លូវនេះដែរ ដោយបានចំណាយទ្រព្យសម្បត្តិផ្ទាល់មួយចំនួន ដើម្បីជួសជុលផ្លូវនេះដែរ ព្រោះលោកបានឃើញពលរដ្ឋក្នុងភូមិកំណើតរបស់លោកមានការលំបាកក្នុងការធ្វើដំណើរ។ចឹងហើយបានជាលោកចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការកែលម្អផ្លូវនេះឲ្យកាន់តែប្រសើរឡើង។លោកបញ្ជាក់ថា ចំពោះការរិះគន់ថា អាជ្ញាធរធ្វើផ្លូវនេះគឺសំដៅលើដីឡូតិ៍របស់ក្រុមហ៊ុនរបស់លោកនោះគឺខុសទាំងស្រុង លោកសុំបដិសេធ។ព្រោះបច្ចុប្បន្ននេះថៅកែដីឡូតិ៍មួយចំនួនគេលក់ដីអស់ តែនៅសល់តែពលរដ្ឋដែលកំពុងរស់នៅសព្វថ្ងៃ ហើយបើសប្បុរសជន និងអាជ្ញាធរមិនធើម៉េចកើត។លោកថាគម្រោងទាំងនេះគឺខាងសង្កាត់បានគិតគូរត្រឹមត្រូវណាស់ ដើម្បីឲ្យពលរដ្ឋងាយស្រួលដល់ពលរដ្ឋទូទៅធ្វើដំណើរតែប៉ុណ្ណោះដោយមិនបានគិតពីប្រយោជន៍អ្វីនោះទេ។ចឹងហើយសូមអ្នករិះគន់ទាំងឡាយតាមដានឲ្យច្បាស់លាស់ផងមុននឹងចោទប្រកាន់ផ្តេសផ្តាសខ្វះការគិត នាំឲ្យមានការយល់ច្រឡំនិងប៉ះពាល់ដល់ទឹកចិត្តរបស់សប្បុរសជនដែលបានជួយជ្រោមជ្រែង។ លោកគង់ ប៊ឹប ចៅសង្កាត់រងទី១ នៃសង្កាត់ជ្រាវ បានឲ្យដឹងថា ផ្លូវនេះមានជង្ហុកច្រើន ចឹងហើយបានជាអាជ្ញាធរសង្កាត់ជ្រាវរកដៃគូរមកចូលរួមជួសជុលឡើងវិញ។លោកបន្តថា ផ្លូវនេះត្រូវបានជួសជុលឡើងវិញដោយចំណាយថវិកាអាជ្ញាធរសង្កាត់ជ្រាវខ្លះ និងមានសប្បុរសជន មានដូចជា៖ម្ចាស់ដីឡូតិ៍ឃុន សុខន នៅជិតផ្សារអង្គ្រងស្រុកប្រាសាទបាគងមួយផ្នែកធំ,លោក វណ្ណដា ចំនួន២០០ដុល្លារ, លោកប្រុស ទី ចំនួន២០០ដុល្លារ, លោកស្រី ពុមសុគន្ធា ចំនួន១០០ដុល្លារ,លោក សុង លាងឆាយ ចំនួន២៥០ដុល្លារ, លោកខាន់ ង៉ិក ចំនួន១០០ដុល្លារ ផងដែរ។ការចំណាយជួសជុលផ្លូវនេះ អស់ថវិកាជិត៣ពាន់ដុល្លាររួមនិងថ្លៃឈ្នួសគ្រឿងចក្រ។ លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងនៅថ្ងៃទី២១ខែតុលានេះថា ដោយមានការសំណូមពរពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងលោកមេភូមិ បុស្សក្រឡាញ់ ទើបខាងលោកនិងលោកគង់ ប៊ឹប ចៅសង្កាត់រងទី១ ព្រមទាំងម្ចាស់ដីឡូតិ៍ឃុន សុខន នៅជិតផ្សារអង្គ្រងស្រុកប្រាសាទបាគង និងសប្បុរសជននានា ក្នុងខេត្តបានជួយទាំងកម្លាំងនិងថវិកាផងដែរ។លោកបន្តថា ការជួសជុលផ្លូវលំមួយខ្សែប្រវែង២០០០ម៉ែត្រក្នុងនោះ១០០០ម៉ែត្រគឺជាគម្រោងចុះបញ្ជីជាប្រព័ន្ធ របស់សាលាសង្កាត់ ដែលតភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២(ផ្លូវកៅស៊ូ)ឆ្ពោះទៅកាន់ផ្ទះអ្នកភូមិនិងជិតដល់ផ្លូវពន្ធនាគារខេត្តផងដែរ។លោកចៅសង្កាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ ជាកម្លាំងពលកម្មនិងថវិកា មួយចំនួនដើម្បីឲ្យផ្លូវលំមួយខ្សែនេះអាចឲ្យពលរដ្ឋធ្វើដំណើរដោយភាពងាយស្រួល៕

About admin

Check Also

ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។ ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។ ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ …

Leave a Reply

Your email address will not be published. Required fields are marked *