មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនពិរុទ្ធជនម្នាក់ទៅតុលាការ ករណីសមគំនិតរំលោភលើទំនុកចិត្ត

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនពិរុទ្ធជនម្នាក់ទៅតុលាការ ករណីសមគំនិតរំលោភលើទំនុកចិត្ត

ខេត្តសៀមរាប៖ពិរុទ្ធជនម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ទៅតាមដេកាបង្គាប់របស់ចៅក្រមនៃសាលាដំបូងខេត្តសៀមរាប ដោយជាប់ពាក់ព័ន្ធទៅនឹងករណីសមគំនិតរំលោភលើទំនុកចិត្តដែលបានប្រព្រឹត្តនៅក្រុងសៀមរាប កាលពីអំឡុងឆ្នាំ២០១៤កន្លងទៅ ។លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី២១ខែតុលានេះថា ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ហើយបានសួរនាំរួចក៏រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតែម្តង។លោកបន្តថា ដំណើររឿងនេះគឺ ដោយសារស្ត្រីរូបនេះមានក្រុមការងាររកស៊ីរឿងលុយកាក់ ហើយពេលស្ត្រីរូបនេះប្រមូលបានក៏គេចខ្លួនបាត់។លោកបន្តថា ប្រតិបត្តិការនេះសមត្ថកិច្ច អនុវត្តន៍ទៅតាម ដេកា របស់លោក លឹម សុគន្ធារ៉ា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប ដែលបានធ្វើឡើងនៅថ្ងៃទី២២ខែសីហាឆ្នាំ២០១៨កន្លងទៅ។នៅក្នុងដេកា បានបង្ហាញថា បង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ ឡោ សុខស៊ីថា ភេទស្រី អាយុ៣១ឆ្នាំ ទីកន្លែងកំណើតសង្កាត់បឹងកេងកង១ខណ្ឌទួលគោក ក្រុងភ្នំពេញ។ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ប្រភេទទោសតាមអំណាចសាលក្រម៖ ទោសដាក់ពន្ធនាគារកំណត់០២ឆ្នាំ០៣ខែ ។ពីបទសមគំនិតរំលោភលើទំនុកចិត្តប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីនឹងអំឡុងឆ្នាំ២០១៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩,៣៩១,៣៩២ នៃក្រមព្រហ្មទណ្ឌ ចាប់ខ្លួននេះឲ្យបានសម្រេច។ករណីនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅតុលាការនិងបានបញ្ជូនទៅដាក់ពន្ធនាគាររួចហើយនាពេលថ្មីៗនេះ៕

About admin

Check Also

ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។ ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។ ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ …

Leave a Reply

Your email address will not be published. Required fields are marked *