មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សមត្ថកិច្ចស្រុកប្រាសាទបាគង ឃាត់ខ្លួនជនសង្ស័យ១១នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារតូបចូលលួចទូរស័ព្ទ)

សមត្ថកិច្ចស្រុកប្រាសាទបាគង ឃាត់ខ្លួនជនសង្ស័យ១១នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារតូបចូលលួចទូរស័ព្ទ)

សៀមរាប៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ករណីគាស់តូបលក់ទូរស័ព្ទ នៅចំណុចផ្សាររលួស ស្ថិតនៅក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ឱ្យដឹងថាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មានករណីគាស់តូបលក់ទូរស័ព្ទ នៅចំណុចផ្សាររលួស ស្ថិតនៅក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប របស់ជនរងគ្រោះឈ្មោះ ស្រី ង៉ិក ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សម្ភារៈបាត់បង់រួមមាន៖ទូរស័ព្ទ SAMSUNG ០៥គ្រឿង, ទូរស័ព្ទOPPO ០៥គ្រឿង, ទូរស័ព្ទ HUAWEI ០៥គ្រឿង, ទូរស័ព្ទ NOKIA (អិនចុចពិល)៥០គ្រឿង, POWER BANG ៥គ្រឿង, កាសប្លូធូ១០ខ្សែ។

សមត្ថកិច្ចបានស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់តូបហើយកំណត់មុខសញ្ញាបាន និងតាមស្វែងរកឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់១.ជនសង្ស័យឈ្មោះ ភឿន រិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង។

២. ជនសង្ស័យឈ្មោះ និល ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរលួសខាងកើត ឃុំរលួស  ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៣.ឈ្មោះ យ៉ង់ រិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៤.ឈ្មោះ ឡាន គឹមលាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៥.ឈ្មោះជិម សេងលី(ហៅវិត) ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូននុំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៦.ឈ្មោះ ហៃ ឡោក (ហៅឈីត) ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៧.ឈ្មោះ ថាន់ រិទ្ធី (ហៅហីង) ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៨.ឈ្មោះឆេង លីហួរ (ហៅស៊ឺ) ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៩.ឈ្មោះ កយ មួយកញ្ញា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

១០.ឈ្មោះ រ៉ា ប៉ង  ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង  ខេត្តសៀមរាប។

១១.ឈ្មោះ យ៉ង់ រិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១១នាក់បានសារភាពថាពិតជាបានធ្វើសកម្មភាពលួចគាស់តូបលក់ទូរស័ព្ទពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

About admin

Check Also

ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។ ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។ ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ …

Leave a Reply

Your email address will not be published. Required fields are marked *