មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចាប់ខ្លួនមេក្លោងម្នាក់ ទទួលទិញផលចោរកម្ម ប៉ូលិសខេត្តសៀមរាប ស្នើឲ្យពលរដ្ឋ ដែលបាត់ម៉ូតូ ទៅពិនិត្យមើល

ចាប់ខ្លួនមេក្លោងម្នាក់ ទទួលទិញផលចោរកម្ម ប៉ូលិសខេត្តសៀមរាប ស្នើឲ្យពលរដ្ឋ ដែលបាត់ម៉ូតូ ទៅពិនិត្យមើល

ខេត្តសៀមរាប៖ មេក្លោងម្នាក់ ដែលទទួលទិញផលចោរកម្ម ត្រូវបានចាប់ខ្លួន នៅមុខព្រលានយន្តហោះ អន្តរជាតិ ពោធិ៍ចិនតុង កាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១៩ ក្រោយពីបានរត់គេចខ្លួន ចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ នៃស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់បណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅព្រឹកនេះថា ការចាប់ខ្លួននេះ ក្រោមដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា និង លោកឧត្តសេនីយ៍ទោ នឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ ស្នងការនគរបាល ខេត្តសៀមរាប រួមមាន លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនកណ្ដាលព្រហ្មទណ្ឌនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរនគរបាល ខេត្តសៀមរាប និងអធិការនគរបាល ស្រុកអន្លង់វែង។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានបញ្ជាក់ថាក្រោយចាប់ខ្លួនមេក្លោង នៅភ្នំពេញ បាននោះ កម្លាំងនគរបាល ព្រហ្មទណ្ឌនាយកដ្ឋានក្រសួងមហាផ្ទៃ បាននាំជនសង្ស័យ ទៅឆែកឆេ ផ្ទះនៅស្រុកអន្លង់វែង នៅពីថ្ងៃទី២៣ខែតុលាម្សិលមិញ ឈានដល់ រកឃើញម៉ូតូ មានភាពមិនប្រក្រតី ជាច្រើនគ្រឿង។

បើតាមប្រភពបានឲ្យដឹងថា ការឈានដល់ ការចាប់ខ្លួនមេក្លោងនេះ គឺបន្ទាប់ពីនាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងនគរបាល ខេត្តសៀមរាប បានចាប់ខ្លួន ជនសង្ស័យចំនួនពីរនាក់ រួមជាមួយអាវុធខ្លី១ដើម សំភារៈសំរាប់ធ្វើ សកម្មភាពកាច់មួយចំនួន កាលពីថ្ងៃ៧ តុលា ២០១៩ នៅក្រុងសៀមរាប កន្លងទៅថ្មីៗ ពាក់ព័ន្ធ កាច់ករម៉ូតូ ដ៍សកម្ម។

មេក្លោងទទួលផលចោរកម្មរូបនេះ ឈ្មោះទិន ភាន់ ភេទប្រុស អាយុ៣៧ ឆ្នាំ ធ្លាប់ទទួលទិញម៉ូតូផលចោរកម្ម ជាច្រើនគ្រឿងកន្លងមកពីខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានបញ្ជាក់ថា ពេលនេះកំពុងសាកសួរជនសង្ស័យ និងបានសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ណាដែលបានបាត់ម៉ូតូ កន្លងទៅ សូមទៅពិនិត្យមើល ម៉ូតូនៅ កន្លែងការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល នៅខាងក្រោយផ្សារញ៉ែ នៃក្រុងសៀមរាប៕

About admin

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *