មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ជនជាតិជប៉ុនម្នាក់បានស្លាប់ នៅសណ្ឋាគារ សុខាសៀមរាប ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល

ជនជាតិជប៉ុនម្នាក់បានស្លាប់ នៅសណ្ឋាគារ សុខាសៀមរាប ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល

សៀមរាប៖ ជនជាតិជប៉ុនម្នាក់បានដួល​ នៅក្នុងជណ្តើរយន្តក្នុងសណ្ឋាគារ សុខាសៀមរាប ពេលដែលក្រុមគ្រូពេទ្យទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល ហេតុការនេះបានកើតឡើង នាវេលាម៉ោងប្រហែល ១៣ៈ១៦នាទីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់ ឈ្មោះ KISHIMOTO KOJI ភេទ ប្រុស កើតថ្ងៃទី ១៨-០៤-១៩៤៨ ជនជាតិ ជប៉ុន កាន់លិខិតឆ្លងដែនលេខTS០៨៣១៣៥១ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២២-១០-២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ។តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បានឲ្យដឹងថា នាវេលាម៉ោងប្រហែល ១៣ៈ២៥នាទីថ្ងៃទី ២៤ តុលា ២០១៩ បុគ្គលិកសណ្ឋាគារបានទូរស័ព្ទ មកមន្ទីរពេទ្យប្រាប់ថា មានជនបរទេសម្នាក់បានដួលនៅក្នុងជណ្តើរយន្តក្នុងសណ្ឋាគារ ប៉ុន្តែពេលដែលក្រុមគ្រូពេទ្យទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ​ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់​ ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល។​ សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត។

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *