មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សមត្ថកិច្ចចម្រុះ ឃាត់រថយន្តសាំយ៉ុង១គ្រឿងផ្ទុក សាច់ខូចគុណភាពនិងដុតកម្ទេចចោល

សមត្ថកិច្ចចម្រុះ ឃាត់រថយន្តសាំយ៉ុង១គ្រឿងផ្ទុក សាច់ខូចគុណភាពនិងដុតកម្ទេចចោល

ខេត្តសៀមរាប៖ កម្លាំងគយចល័តប្រចាំខេត្តសៀមរាប បានឃាត់រថយន្តមាកសាំយ៉ុងមួយគ្រឿងដែលផ្ទុកសាច់ចម្រុះខូចគុណភាពបានចំនួនសរុបចំនួន ២១កេសស្មើនឹង១៣៣០គីឡូក្រាមរួចយក ប្រគល់ឲ្យមន្ទីរកិសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប ធ្វើការកម្ទេចចោល។
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃខេត្តសៀម
រាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែតុលា នេះថា ការឃាត់នេះធ្វើឡើងនៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតោលេខ៦ ក្នុងភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ហើយបានយកមកកម្ទេចចោលនៅរសៀលថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩ ក្នុងស្ថានីយ៍កសិកម្មទឹកវិល ក្រុងសៀមរាប។ មន្ត្រីបន្តថា កម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការណ៍ជាមួយ ការិយាល័យបង្ការ និងបង្រ្កាបអំពើរត់ពន្ធ តំបន់ ៥និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ចាប់ បទល្មើសដឹកជញ្ជូនផលិតផលមានដើមកំណើតពីសត្វជ្រូក រួមមាន៖ក្រពះ, ជើង, ត្រចៀក, កន្ទុយ, ពោះវៀនធំ, អណ្តាត, ខួរ, ឆ្អឹងក, ឆ្អឹងជំនី សរុបចំនួន ២១កេស ស្មើនឹង ១៣៣០ គីឡូក្រាម ដឹងពីប្រទេសថៃ ឆ្លងកាត់តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ តែមកដល់ទីតាំងស្រុកពួក ក្រុមការងារបានធ្វើការឃាត់ចាប់ និងអនុវត្តច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយបានអនុវត្តវិធានការបសុពេទ្យ (កំទេចចោល) ដែលមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម ស្នងការរងទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ភ្នាក់ងារតំណាងការិយាល័យបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធ តំបន់៥ លោកប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងមន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប។
នៅរសៀលថ្ងៃទី២៥ខែតុលានេះ មន្ត្រីគយចល័តប្រចាំខេត្តសៀមរាប កំពុងសួរនាំអ្នកបើកបររថយន្តឈ្មោះឆុង ចាន់ដា អាយុ៣៩ឆ្នាំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *