មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / វិស័យអចលនទ្រព្យ ក្នុងខេត្តសៀមរាបនៅតែមានកំណើនកើនឡើង ប៉ុន្តែមិនគំហុកទេ តែតម្លៃនៅតែទាបជាងបណ្តាប្រទេសផ្សេងៗ

វិស័យអចលនទ្រព្យ ក្នុងខេត្តសៀមរាបនៅតែមានកំណើនកើនឡើង ប៉ុន្តែមិនគំហុកទេ តែតម្លៃនៅតែទាបជាងបណ្តាប្រទេសផ្សេងៗ

 វិស័យអចលនទ្រព្យក្នុងខេត្តសៀមរាប នៅតែមានកំណើនកើនឡើងប៉ុន្តែមិនគំហុកទេតែតម្លៃនៅតែ ទាបជាងបណ្តាប្រទេសផ្សេងៗបើយើងប្រៀបគ្នាហើយឱកាសនៃការវិនិយោគលើអចលនទ្រព្យនៅតែបានប្រាក់ចំណេញ ព្រោះដីនៅខេត្តសៀមរាបមាននៅទំនេរច្រើន ហើយនៅមានតម្លៃនៅទាបនៅឡើយ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបើកសិក្ខាសាលាស្តីអំពី” គម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តសៀមរាប ” ដែលសហការរៀបចំឡើងដោយ ក្រុមហ៊ុន Eviews Realtors និងក្រុមហ៊ុន Pointer Propertyកាលពីព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរប៉ារ៉ាឌីខេត្តសៀមរាបដោយសិក្ខា សាលានេះគឺរៀបចំឡើងគឺក្នុងគោលបំណង ផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ នៅក្នុងក្រុងសៀមរាបជាពិសេសទីក្រុងរណប ដែលស្ថិតនៅក្នុងស្រុកប្រាសាទបាគង ព្រមទាំងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់អតិថិជនរបស់ខ្លួន និងអ្នកដែលបានបំណងចង់ចេះចង់ដឹង អំពីវិស័យអចលនទ្រព្យ នៅក្នុងខេត្តសៀមរាប  

លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍បន្តទៀតថាតាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្តសៀមរាបព្រមទាំង ការខិតខំរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត កំណើនវិស័យទេសចរណ៍ និងពាណិជ្ជកម្មផ្សេងៗ នឹងធ្វើអោយខេត្តសៀមរាបកាន់តែមាន កំណើនសេដ្ឋកិច្ចរីកចម្រើនហើយវិស័យអចលនទ្រព្យនៅខេត្តសៀមរាប រំពឹងថា នឹងនៅមានកំណើន និងតម្រូវការកាន់តែខ្លាំងជាងមុននៅពេលអនាគត់។

ក្នុងនាមប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងជាពាណិជ្ជករម្នាក់ក្នុងខេត្តសៀមរាប ហើយក៏មានបទពិសោធខ្លះៗ ក្នុងការទិញលក់ អចលនទ្រព្យម្នាក់ដែរនោះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើរខ្លះៗ ដល់ សមាជិក សមាជិកាក្នុងអង្គសិក្ខាសាល អ្នកដែលមានបំណងទិញអចលនទ្រព្យ សូមគិតអំពីចំនុចខាងក្រោម មុននឹងទិញអចលនៈទ្រព្យដូចជា៖ កុំទិញដីដែលប៉ះពាល់ដីរដ្ឋថែរក្សាអភិរក្សទុកដី ប៉ះពាល់តំបន់អាជ្ញាធរអប្សរាហាមឃាត់ ដីតំបន់បុរាណដ្ឋានប្រាង្គប្រាសាទនានាដីព្រៃលិចទឹកដែលជាដែនជំរកសម្រាប់ ជីវៈចំរុះរស់នៅ។ ហើយចំពោះការទិញដីឡូត៍ពុះលក់ សូម សួរម្ចាស់ដីនោះ មានសុំច្បាប់ពីរដ្ឋត្រឹមត្រូវឬទេ បញ្ហាផ្ទេរកម្មសិទ្ធិប្លង់រឹង ឬទន់ ។ ដូច្នេះ សូមជៀសវាងចំនុចខាងលើនេះ ហើយការទិញដី អចលនទ្រព្យ សូមទិញឱ្យមានការប្រុងប្រយ័ត្ន ពិនិត្យឱ្យច្បាស់លាស់ កុំទិញរួចហើយប៉ះពាល់ខាងនេះខាងនោះ នាំឱ្យយើងខាតលុយ ខាតពេលវេលា ហើយ មានរឿងទៀត សូមចំាថា យើងទិញដី មិនមែនទិញបញ្ហាទេ ៕

About admin

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *